សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី ៤១
ឯកឧត្ដម ប្រធាន លោកជំទាវ ឧត្តមស្នងការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្ងៃនេះ ខ្ញុំមានក្ដីសោមន្សជា អនេក ដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី ៤១ ដើម្បីជម្រាបជូនកិច្ចប្រជុំយើងទាំងមូល អំពីការពិតជាក់ស្ដែងដែលកំពុងតែកើតឡើងនៅកម្ពុជា ពាក់ព័ន្ធបញ្ហាសិទ្ធមនុស្ស សង្គមស៊ីវិល និងលទ្ធិប្រជាធិបតេយ្យ។ កម្ពុជានៅលើទំព័រសារព័ត៌មាន និងរបាយការណ៍នានាធៀបនឹងកម្ពុជាពិត មានភាពខុសគ្នាច្រើន ឬពេលខ្លះមានភាពខុសគ្នាស្រលះតែម្ដង។ ជាបឋម អនុញ្ញាតឲ្យខ្ញុំជម្រាបជូនអង្គប្រជុំយើងបន្ដិចអំពីប្រវត្ដិសាស្ដ្រថ្មីៗរបស់កម្ពុជា។ នៅក្នុងប្រវត្តិសាស្ដ្រទំនើបរបស់ខ្លួន កម្ពុជាបានជួបប្រទះនឹងគ្រោះមហន្ដរាយធំៗមួយចំនួន រួមមាន ការធ្លាក់ចូលទៅក្នុងសង្គ្រាមឥណ្ឌូចិន ក្នុងឆ្នាំ ១៩៧០-១៩៧៥ និងរបប ប៉ុល ពត ក្នុងឆ្នាំ ១៩៧៥-១៩៧៩ ដែលបានបំផ្លាញដល់ឫសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចរបស់ជាតិ។ លោកអ្នកទាំងអស់គ្នាច្បាស់ជាជ្រាបហើយថា ក្នុងរបបដ៏ឃោឃៅនោះ សិទ្ធិមនុស្សទាំងអស់របស់ប្រជាជនកម្ពុជាត្រូវបានលុបបំបាត់ទាំងស្រុងរាប់ទាំងសិទ្ធិរស់រានមានជីវិត។ថ្វីត្បិតរបប ប៉ុល ពត ត្រូវបាន បញ្ចប់នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ តែសង្គ្រាមស៊ីវិលនៅតែបន្ដអូសបន្លាយ។ ស្ថិតនៅក្នុងស្ថា ភាព«មានសង្គ្រាមផង សន្ដិភាពផង» កម្ពុជាពេលនោះ បានប្រើប្រាស់ដៃម្ខាងការពារ ប្រទេសពីការ…