សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាបាន និងកំពុងផ្ដោតការយកចិត្តទុកដាក់ លើការងារអាទិភាពចំនួន៣ ដើម្បីប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅរសៀលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ នេះ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ច មហាអនុតំបន់មេគង្គ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ថ្លែងនៅក្នុងកិច្ចដ៏មានសារសំខាន់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានលើកឡើងពីការងារ អាទិភាពចំនួន ៣ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ សំដៅប្រែក្លាយនាវាកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។ ការងារអាទិភាពទាំង៣នោះរួមមាន៖ ទី១៖ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ជាពិសេស ផ្ដោតលើការអភិវឌ្ឍរបៀងសេដ្ឋកិច្ច សំដៅតភ្ជាប់ប៉ូល សេដ្ឋកិច្ចក្នុងស្រុក និងតំបន់ ដោយប្រកាន់យកនូវអភិក្រម នៃអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនពហុមុខ។ ទី២៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ តាមរយៈធ្វើឲ្យប្រសើរនូវប្រព័ន្ធឡូជីស្ទិក និងសេវាកម្ម ដើម្បីប្រែ ក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឡូជីស្ទិក នៃមហាអនុតំបន់មេគង្គ ដោយបន្ដជំរុញកិច្ចខិតខំប្រឹងប្រែងក្នុង ការអនុវត្ដកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ ទី៣៖ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ជាពិសេសផ្ដោតលើកម្មវិធីសិក្សា អប់រំ ផ្នែកវិទ្យាសាស្ដ្រ បច្ចេកវិទ្យា…