
FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុប ៨,៣៣៩នាក់ ( ស្រី ៤,៤០១នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ២៧អង្គ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង ៨ពាន់នាក់៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយបានអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានល្អប្រសើរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក កម្ពុជាទទួលបានអ្នកទេសចរបរទេសបានច្រើន។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសម្រាប់ការជួយផ្សព្វផ្សាយពីកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ ប៉ុន្តែត្រូវចូលរួមផ្សព្វផ្សាយអ្វីដែលល្អពីកម្ពុជា ដើម្បីទាក់ទាញអ្នកទេសចរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជីវិតនិស្សិតម្នាក់ៗមិនមែនគ្មានបញ្ហានោះទេ តែការដាក់ទិសដៅវិជ្ជមាន ធ្វើឱ្យពួកគេសម្រេចបានការសិក្សាដោយជោគជ័យ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អបអរសាទរការបញ្ចប់សិក្សារបស់និស្សិត គឺជាការអបអរសាទរសមិទ្ធផលរួមរបស់ថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ និងអាណាព្យាបាល។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យរបស់និស្សិតនាពេលនេះ ជាជោគជ័យរបស់ជាតិ...Read More

FN ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។
សន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៣ ឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល ដែលជាវេទិកាដ៏មានសារៈសំខាន់។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំ និងកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការល្អ និងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់នៃក្រសួងរ៉ែ និងថាមពល លើការគ្រប់គ្រង និងអភិវឌ្ឍវិស័យរ៉ែ វិស័យប្រេងកាត និងវិស័យថាមពល។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងរ៉ែ និងថាមពលមានអាណត្តិកិច្ចលើវិស័យស្នូលចំនួន៣ គឺវិស័យរ៉ែ វិស័យប្រេងកាត និង វិស័យថាមពល។ វិស័យស្នូលទាំង៣នេះ បានដើរតួនាទីសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងធ្វើពិពិធកម្មសេដ្ឋកិច្ច, លើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងទាក់ទាញការវិនិយោគពីវិនិយោគិនក្នុងស្រុក និងពីបរទេស។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...Read More

FN -៖ ម្លប់សុខសន្តិភាពបានរុញច្រានឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ និងសម្រេចបានការកសាងសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជាបន្តបន្ទាប់។ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមិទ្ធផលថ្មីមួយទៀតលើទឹកដីខេត្តកែប គឺ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» តម្លៃជាង១០លានដុល្លារ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវដ៏មានសារៈសំខាន់មួយខ្សែនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមសាទរពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
«វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោលត្រូវបានសាងសង់ឡើងក្នុងពេលសម្តេចតេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយករដ្ឋមន្ត្រី។ «វិថីតេជោសន្តិភាព ឆ្នេរអង្កោល» មានប្រវែងសរុប ១២,៦៤៥ម៉ែត្រ ស្ថិតនៅ ភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហា អនុតំបន់មេគង្គជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងក្តីរីករាយបានអញ្ជើញចូលរួមសម្ពោធ «វិថីតេជោសន្តិភាពឆ្នេរអង្កោល»។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អមអរសាទរពលរដ្ឋខេត្តកែបទទួលបានសមិទ្ធផលថ្មី «វិថីតេជោសន្តិភាពឆ្នេរអង្កោល»។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» បម្រើប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ ៦ពាន់គ្រួសារ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» បានតភ្ជាប់ផ្ទៃក្នុងរបស់ខេត្ត ក៏ដូចជាតភ្ជាប់ទៅព្រំដែនជាមួយវៀតណាម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយមនុស្ស ទឹក ផ្លូវ និងភ្លើង...Read More

FN ៖ ទំនប់អូរតេធិបតី ជាសមិទ្ធផលថ្មីមួយទៀតលើទឹកដី នៃខេត្តមណ្ឌលគិរី ដែលនឹងបម្រើជាប្រយោជន៍មហាសាល សម្រាប់ប្រជាពលរដ្ឋ។ ទំនប់អូរតេធិបតី ត្រូវបានសាងសង់ឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសសម្ពោធទំនប់អូរតេធិបតីសមិទ្ធផលថ្មីលើទឹកដីខេត្តមណ្ឌលគិរី៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដើម្បីជាប្រយោជន៍ដល់ការប្រើប្រាស់ និង សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី និងដើម្បីជំរុញការធ្វើបរិវត្តកម្មកម្ពុជាឆ្ពោះទៅ «ជាប្រទេសមួយដែលធានាបាននូវសន្តិសុខទឹក,ទាំងបរិមាណ និង គុណភាព សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ»។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរចំពោះរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ជាពិសេសការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធានទឹក និងឧតុនិយមយ៉ាងសកម្ម និង ប្រកបដោយប្រសិទ្ធភាព។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានឆ្លងកាត់នូវសង្គ្រាមហែកហួរ និង ធ្លាប់ជាវាលពិឃាតក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ជាតំបន់អសន្តិសុខ និង ជាចម្ការមីន ដែលគ្រប់គ្នាភ័យខ្លាច ប៉ុន្តែបច្ចុប្បន្ននេះបានប្រែមុខមាត់ថ្មី មានសុខសន្តិភាពពេញលេញ ប្រជាជនរស់នៅដោយសប្បាយរីករាយ និងអាចធ្វើដំណើរបានគ្រប់ទីកន្លែង គ្រប់ពេលវេលា នៅទូទាំងផ្ទៃប្រទេសដោយមិនមានការភ័យព្រួយបារម្ភឡើយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល...Read More

FN ៖ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់។
ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានាព្រឹកថ្ងៃនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វឌ្ឍនភាពការងារយុវជន បានផ្សាភ្ជាប់ទៅនឹងការអភិវឌ្ឍកាកបាទក្រហមកម្ពុជា ហើយការអភិវឌ្ឍរបស់កាកបាទក្រហមកម្ពុជា ក៏បានផ្សារភ្ជាប់ទៅនឹងសុខសន្តិភាព និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាម និងការបែកបាក់របស់សមាគមជាតិទៅជាក្រុម បានធ្វើឱ្យអាសនៈរបស់កាកបាទក្រហមកម្ពុជានៅសហព័ន្ធអន្តរជាតិ ត្រូវបានព្យួរទុកឱ្យនៅទំនេរតាំងពីឆ្នាំ១៩៧៥ រហូតមកដល់ឆ្នាំ១៩៩៤។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាកបាទក្រហមកម្ពុជានៅក្នុងប្រទេស ដែលមានបុព្វការីជន នៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ បានចាប់ផ្តើមប្រតិបត្តិការមនុស្សធម៌ឡើងវិញក្នុងស្ថានភាព សង្គម សេដ្ឋកិច្ចមួយដ៏សែនលំបាកបំផុត ដើម្បីជួយប្រជាជនកម្ពុជារួចរស់ពីរបប ប៉ុល ពត ដែលកំពុងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់បំផុត ព្រមទាំងបានតស៊ូអភិវឌ្ឍន៍ខ្លួនរហូតសម្រេចបានមកវិញនូវឋានៈស្របច្បាប់ជាសមាគមជាតិមានតែមួយគត់នៅក្នុងប្រទេសឡើងវិញ យកចិត្តទុកដាក់បំពេញតួនាទីទៅតាមច្បាប់ជាតិ/ច្បាប់អន្តរជាតិ ថាជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ បានផ្ដល់ដល់កាកបាទក្រហកម្ពុជានូវបរិយាកាសដ៏ល្អប្រសើរក្នុងការអភិវឌ្ឍស្ថាប័នឱ្យបាន រឹងមាំជាជំហានៗ ចាកចេញពីការពឹងផ្អែកលើជំនួយពីអន្តរជាតិ សមាគមជាតិមួយ ដែលមានភាពចាស់ និងម្ចាស់ការបានស្ទើរតែទាំងស្រុងខាងធនធានហិរញ្ញវត្ថុ និងអាចមានឱកាសបានចូលរួមជួយ ដល់សមាគមជាតិមួយចំនួន ដែលរងគ្រោះដោយមហន្តរាយធម្មជាតិផងដែរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា...Read More

FN ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០។
ផ្តើមចេញពីវរសេនាធំលេខ៧០ ត្រូវបានកែសម្រួលមកជាកងពលតូចថ្មើរជើងលេខ៧០ តាមអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាល ស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ កាលនោះគឺនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ជាមេបញ្ជាការកងពល រហូតដល់ឆ្នាំ២០២៣។
នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីអនុវត្តផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌ ពីអគ្គបញ្ជាការដ្ឋាន មកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបានកែសម្រួល ឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកជាកងពលតូចលេខ៧០ តាមប្រកាស ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
- សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់កងពលតូចលេខ៧០។
- សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមកោតសរសើរដោយស្មោះចំពោះសមត្ថភាពក្នុងការអនុវត្តតួនាទី និងភារកិច្ច ដោយសម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ។
- សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចលេខ៧០ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជម្នះគ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ, ថែរក្សាសុខសន្តិភាព, ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម។
- សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល៤៥ឆ្នាំមកនេះ...Read More

FN ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមជាអធិបតីនៅក្នុងពិធី «អបអរសាទរ ខួប ២០ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា ក្នុងអង្គការពាណិជ្ជកម្មពិភពលោក»។
- សម្តេចបវរធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មាន សារ:សំខាន់ជាប្រវត្តិសាស្ត្រនេះ ដើម្បីឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និង ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម សេដ្ឋកិច្ច ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជាថ្ងៃនេះបានក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប មិនមែនការចៃដន្យ ឬដោយសារទេវតាចិត្តល្អនោះទេ គឺកើតចេញពីការដាក់ចេញគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ឆ្នាំ២០០៤ គឺជាឆ្នាំ ដែលកូនខ្មែរគ្រប់រូប តោងចងចាំ នៅពេលកម្ពុជា ដែលជាប្រទេសតូច និងជាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) អាចសម្រេចបាននូវជោគជ័យដ៏កម្រ នៅក្នុង បរិការណ៍នៃក្របខ័ណ្ឌពាណិជ្ជកម្មពហុភាគីដែលយើងបានក្លាយជាសមាជិក WTO ពេញសិទ្ធិ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត រំលឹកអំពីស្នាដៃឥស្សរជនជំនាន់មុខដែលខិតខំប្រឹងប្រែង ក្នុងការជំរុញឲ្យកម្ពុជាក្លាយជាសមាជិក WTO
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្ញប់ស្ញែងចំពោះផលិតផលដែលដាក់លក់នៅក្រៅប្រទេស ហើយឃើញអក្សរ Made in Cambodia
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា...Read More

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប ៣,៥៣០នាក់ នារី ១,៨២២នាក់។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ RULE.
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវក្តីសោមនស្ស ដោយបានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់ការសិក្សា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់និស្សិត, កិច្ចគាំទ្រពីមាតាបិតា និង អាណាព្យាបាលរបស់និស្សិត រួមទាំងសកម្មភាព ពាក់ព័ន្ធដទៃទៀតនៅក្នុងកម្មវិធីសិក្សា ដែលធ្វើឱ្យសម្រេចបានធនធានមនុស្សប្រកបដោយ មូលធនមនុស្សបន្ថែម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អំណរគុណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានផ្តល់អាហារូបករណ៍ដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១,៥៦៣កន្លែង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឱកាសនៃការអប់រំអាចធ្វើទៅបានដូចពេលបច្ចុប្បន្ននេះ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាព ការតភ្ជាប់ (ហេដ្ឋារចនាសម្ព័ន្ធ) ការរីកចម្រើនជីវភាពប្រជាពលរដ្ឋ និងការបើកឱកាសកាន់តែទូលាយសម្រាប់ការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រព័ន្ធអប់រំនៅគ្រប់ប្រទេសទាំងអស់ ត្រូវតែធ្វើការកែលំអរជាប់ជាប្រចាំ គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានមូលដ្ឋានអប់រំរឹងមាំនៅបឋមសិក្សា នៅមធ្យមសិក្សាទេនោះ មិនអាចមានមូលដ្ឋានរឹងមាំនៅឧត្តមសិក្សានោះឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត...Read More

FN ៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញក្តីសោមនស្សរីករាយ ដោយបានមកចូលរួម នៅក្នុងពិធីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្ដាល, អគារចំណត និងរោងជាង, និងអគារវជ្ជសាស្តស៊ីក្លូតុង នៅមន្ទីរពេទ្យកាល់ម៉ែត។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត។ ជាពិសេសការដាក់ចេញនូវយន្តការគន្លឹះ ក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល និង ប្រព័ន្ធសុខភាពសាធារណៈ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែងរបស់រាជរដ្ឋាភិបាល។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគារទាំង៣ ដែលបើកការដ្ឋានសាងសង់ព្រឹកនេះ នឹងត្រូវបំពាក់ដោយសម្ភារៈ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប និងមានហេដ្ឋារចនាសម្ព័ន្ធសំណង់ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ហើយគ្រោងនឹងដាក់ឱ្យ ប្រើប្រាស់ជាអគារពហុមុខងារពិសេស, មុខងារមានឯកទេសខ្ពស់ ដូចជា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីក និង ជំងឺមិនឆ្លងរ៉ាំរ៉ៃដទៃទៀត ដែលទាមទារនូវសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅថ្ងៃខាងមុខនឹងមានការវិនិយោគអគារសម្រាប់ចតរថយន្តកាន់តែច្រើននៅភ្នំពេញ ព្រោះរថយន្តកាន់តែកើន ប៉ុន្តែផ្ទៃមិនរីកនោះទេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ពង្រឹងការបំពាក់ឧបករណ៍ពេទ្យ,...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលកាន់ការងារជានាយករដ្ឋមន្ត្រីកម្ពុជា បានប្រឹងប្រែងខ្លាំងណាស់ក្នុងការនាំមកនូវសមិទ្ធផលទាំងឡាយជា ឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ក្នុងអាណត្តិចុងក្រោយនៃការងារជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបើការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ហើយសមិទ្ធផលទាំងនោះបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នៅក្នុងអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២៣ ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីដែលដើរតួនាទីសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃជិត ៤០លានដុល្លារ៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលកាន់តំណែតជាង១ឆ្នាំ សម្តេចមានកម្មវិធីសម្ពោធសមិទ្ធផលនានា ជាមួយឯកអគ្គរាជទូតជប៉ុនចំនួន៧លើកហើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងការងារជាង១០ឆ្នាំមកនេះ សម្តេចអញ្ជើញក្នុងកម្មវិធីផ្សេងៗច្រើនតែជួបភ្លៀង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹក ជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ អភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលបានពីកំណើនបរិមាណទំនិញ និង កុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញ...Read More

FN ៖ នៅរសៀលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤។
វេទិកាស្រូវអង្ករកម្ពុជា បានរៀបចំឡើងឡើងជាលើកទី១ ក្នុងឆ្នាំ២០១៣ នៅខេត្តសៀមរាប ហើយឆ្នាំ២០២៤នេះ គឺជាលើកទី៧ហើយ ក្រោយពីខកខានដោយសារការរាតត្បាតជំងឺកូវីដ១៩។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពី៣០ឆ្នាំមុន ដើរចូលផ្សារអាមេរិក អត់ឃើញមានផលិតផលរបស់ខ្មែរនោះទេ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាមានមានផលិតផលជា ច្រើនាំចេញទៅក្រៅប្រទេស និងនៅលើទីផ្សារតាមបណ្តាប្រទេសនានា។
រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺមិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្ម, ម្យ៉ាង ដោយសារថា យើងមានប្រជាពលរដ្ឋជាច្រើន ដែលប្រកបរបរកសិកម្ម, និង ម្យ៉ាងទៀត កម្ពុជា មានទាយជ្ជទានគាប់ប្រសើរពីធម្មជាតិ, ជាពិសេស លើកត្តាទឹកដី ដែលអាចផ្ដល់នូវកសិផល ឥតដាច់ សម្រាប់ជាស្បៀងអាហាររបស់ពលរដ្ឋផង និង សម្រាប់ការជួញដូររកកម្រៃផង ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកវត្តមានផលិតផលរបស់ខ្មែរលើទីផ្សារនៃបណ្តាប្រទេសនានានេះ គឺជាមោទនភាព និងបង្ហាញពីសមិទ្ធផលនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានជួយជាច្រើនសម្រាប់វិស័យស្រូវអង្ករ មានដូចជាការឧបត្ថម្ភទន់សម្រាប់កសិករ ហើយអនុគ្រោះពន្ធមួយចំនួនទៀតសម្រាប់វិស័យឯកជនដែលរកស៊ីលើវិស័យស្រូវអង្ករ។
រាជរដ្ឋាភិបាលតែងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យ ស្រូវអង្ករនេះ និង បានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និង ការនាំចេញអង្ករ, ហើយទន្ទឹមនេះ, ការនាំ- ចូលបរិក្ខារកសិកម្ម និង គ្រឿងចក្រ...Read More

FN ៖ សម្តេចបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» នាម៉ោង០៧៖០០យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ខាងក្រោមជាខ្លឹមសារសំខាន់ៗមួយចំនួនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានដឹកនាំប្រទេស កន្លងមក
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថៃបានកាត់បន្ថយថ្លៃទិដ្ឋាការការងារដល់ពលករកម្ពុជា ពី២ពាន់បាត មកនៅត្រឹម៥០០បាត
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះជាមិនទាន់ស្តារឡើងវិញទាំងស្រុងដូចមុនកូវីដ១៩ក៏ដោយ ចំនួនភ្ញៀវទេសចរកម្ពុជា មានកំណើនវិជ្ជមាន ដែល៦ខែដើមឆ្នាំ២០២៤នេះមានចំនួនកំណើនជាង២២ភាគរយ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ១២ខែមកនេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗ កាន់តែរីកចម្រើន ដែលជួយជំរុញការប្រកួតប្រជែងរបស់កម្ពុជា
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាកង្វល់របស់រាជរដ្ឋាភិបាល ពីមួយអាណត្តិទៅមួយអាណត្តិរាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយ ដើម្បីស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញអំពីវឌ្ឍនភាព នៃកម្មវិធីនយោបាយអាទិភាព៦ចំណុច
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ១.៥លាននាក់ បានបណ្តុះបណ្តាលយុវជនជាង៣ម៉ឺននាក់ហើយ ហើយក្នុងនោះជាង១ម៉ឺននាក់ បានទទួលផលប្រយោជន៍រួចហើយ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចន្លោះពី២០២០ ដល់២០២៤ រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ សរុប៧០ម៉ឺនគ្រួសារ...Read More
ទៅមុខថយក្រោយ