
FN ៖ ត្រីមាសទី១ ឆ្នាំ២០១៩ ប្រៃសណីយ៍កម្ពុជា រកបានចំណូលជាង៣ដុល្លារ ដែលចំណូលនេះមានការកើនឡើងជាលំដាប់ ដែលកើនពីចន្លោះ១០-១៥%។ នេះបើលោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយប្រៃសណីយ៍កម្ពុជា។
ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោក អោក បូរ៉ា បានឲ្យដឹងថា «ក្នុងឆ្នាំ២០១៨កន្លងទៅប្រៃសណីយ៍កម្ពុជា រកចំណូលបានជាង១៣,៣០០,០០០ដុល្លារ ទទួលបានប្រាក់ចំណេញ ១,១៣០,០០០ដុល្លារ ប្រាក់ចំណេញនេះ ក៏ត្រូវបានប្រៃសណីយ៍កម្ពុជា ផ្ដល់រង្វាន់ជូនដល់វិនិយោគិនរហូតដល់២ខែ សម្រាប់ឆ្នាំ២០១៨ គឺប្រាក់ទី១៣ និង១៤។ សម្រាប់៣ខែដើមឆ្នាំ២០១៩ ប្រៃសណីយ៍កម្ពុជា ៣,២៣០,០០០ដុល្លារ»។
ប្រៃសណីកម្ពុជា ត្រូវបានរាជរដ្ធាភិបាល ធ្វើការកែទម្រង់ទៅជាសហគ្រាសសាធារណៈ នាថ្ងៃទី ០១ ខែមករា ឆ្នាំ២០១១។ កំណែទម្រង់នេះ បានជំរុញឲ្យប្រាក់ចំណូលរបស់ប្រៃសណីយ៍កម្ពុជា មានកំណើនជាលំដាប់។
លោកអគ្គនាយកប្រៃសណីយ៍កម្ពុជា បញ្ជាក់ថា នៅពេលដែលប្រៃសណីយ៍កម្ពុជា គ្រប់គ្រងដោយរដ្ឋ គឺចំណូលប្រចាំមានត្រឹមតែជាង២លានដុល្លារប៉ុណ្ណោះ ប៉ុន្តែចាប់ពីឆ្នាំ២០១១មក ចំណូលមានកំណើតជាលំដាប់ រហូតដល់ឆ្នាំ២០១៨ មានប្រាក់ចំណូលជាង១៣លានដុល្លារ។
លោកបញ្ជាក់ថា បច្ចុប្បន្នប្រៃសណីយ៍កម្ពុជា ដែលកំពុងបើកប្រតិបត្តិការមានប្រមាណ៤៤សាខា ក្នុងនោះ១១សាខាស្ថិតក្នុងរាជធានីភ្នំពេញ៕
...
Read More
FN ៖ នៅត្រីមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៥ម៉ឺនតោន ទទួលបានចំណូលជាង៦១លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។
របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបចំនួន ៤៨,១៩២តោន បានកើនឡើងចំនួន៩,០៤៦តោន ស្មើនឹង២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨។ សម្រាប់តម្លៃជ័រកៅស៊ូជាមធ្យម ក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០១៩នេះ មានតម្លៃ១,២៧៩ដុល្លារក្នុង១តោន តម្លៃនេះបានកើនឡើងចំនួន១៧៩ដុល្លារក្នុង១តោន ស្មើនឹង១២ភាគរយ។
សូមជម្រាបថា កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបចំនួន៤៣៦,៣៥៧ហិកតា ដែលក្នុងនោះ មានផ្ទៃដីចៀរជ័រមានចំនួនជាង២០ម៉ឺនហិកតា។
លោក ប៉ុល សុផា អគ្គនាយក នៃ អគ្គនាយកដ្ឋាន កៅស៊ូ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News បានចាត់ទុកតម្លៃជ័រកៅស៊ូពេលបច្ចុប្បន្ននេះ មិនទាន់ល្អសមរម្យនៅឡើយទេ សម្រាប់ឧស្សាហកម្មកៅស៊ូនៅកម្ពុជា តែសម្រាប់កសិករដាំកៅស៊ូលក្ខណៈគ្រួសារវិញ គឺអាចទទួលយកបាន។
លោកអគ្គនាយកបញ្ជាក់ទៀតថា តម្លៃជ័រកៅស៊ូ គឺអាស្រ័យលើទីផ្សារអន្តរជាតិ ខណៈសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហា។ បើតម្លៃជ័រកៅស៊ូនៅ តែ បន្ត ធ្លាក់ ចុះនោះ នឹងផ្តល់ វិបាក សម្រាប់ ឧស្សាហកម្មកៅស៊ូ និង កសិករ ខណៈ ការ ចំណាយសម្រាប់ ពលកម្មក្នុងវិស័យនេះ នៅ តែ ជា បញ្ហា ប្រឈម។
សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕
...
Read More
FN ៖ មូលនិធិចំណតកង់ប្រទេសជប៉ុន បានផ្តល់ជំនួយ កង់៤០០គ្រឿង ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការកុកឺសៃ សំរាប់ចែកជូនដល់សិស្សានុសិស្សក្រីក្រ និងកុមារកំព្រា នៅស្រុកកោះអណ្តែត ខេត្តតាកែវ ឲ្យបានធ្វើដំណើរទៅសាលារៀន ងាយស្រួលជាងមុន។
នេះជាការលើកឡើងរបស់ លោក ហឿង សុផុន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធ្វើឡើងនៅក្នុងពិធីចែកកង់ជំនួយ របស់មូលនិធិចំណតកង់ប្រទេសជប៉ុន ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការកុកឺសៃ ជូនដល់សិស្សានុសិស្សចំនួន៤០០នាក់ នៅស្រុកកោះអណ្តែត ខេត្តតាកែវ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។
ជាមួយគ្នានោះ លោក ហឿង សុផុន តំណាងឲ្យលោក វង សូត បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរ ព្រមទាំងមន្រ្តីរាជការនៃមន្ទីរ ស.អ.យ ខេត្តតាកែវ អង្គការកុមារអាស៊ី អាជ្ញាធរខេត្តតាកែវ អាជ្ញាធរស្រុកកោះអណ្តែត ដែលបានសហការ រៀបចំកម្មវិធី ចែកកង់ ដែលជាអំណោយរបស់ មូលនិធិចំណតកង់ប្រទេសជប៉ុន នាពេលនេះ ដែលបានបង្ហាញឲ្យឃើញពីទឹកចិត្តសប្បុរសធម៌ របស់ប្រជាជនជប៉ុន ចំពោះប្រជាជនជារួម។
លោក ហឿង សុផុន បានបន្ថែមថា មូលនិធិចំណតកង់ប្រទេសជប៉ុន ជានិច្ចកាលបានខិតខំអំពាវនាវ និងកៀរគរ ជំនួយពីសប្បុរសជន នៃប្រទេសជប៉ុន ដើម្បីសម្រួលដល់ការលំបាក ខ្វះខាតរបស់កុមារកំព្រា និងសិស្សានុសិស្សក្រីក្រ សម្រាប់ជាមធ្យោបាយ ធ្វើដំណើរទៅសិស្សារៀនសូត្រ ដើម្បីក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ ពលរដ្ឋល្អ និងជាធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព...Read More

FN ៖ នៅត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបានចំនួន១៧០,៨២១តោន កើនឡើងចំនួន៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានត្រឹមតែ ១៦១,១១៥តោនប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបនាំចេញអង្ករ ដែលបង្ហោះក្នុង Facebook របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តួលេខនេះបញ្ជាក់ថា បើទោះអង្កររបស់កម្ពុជា ត្រូវបានគិតពន្ធពេលនាំចេញទៅអឺរ៉ុបក្តី ក៏ការនាំចេញអង្ករកម្ពុជាមិនស្រុតចុះនោះឡើយ។ ទីផ្សារសំខាន់ៗរបស់កម្ពុជា ក្រៅពីអឺរ៉ុបមានទីផ្សារចិន និងប្រទេសសមាជិកអាស៊ានផងដែរ។
កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីកម្ពុជាត្រូវបង់ពន្ធថ្លៃនាំចេញអង្ករ ទៅកាន់ទីផ្សារអឺរ៉ុប ក៏ដោយក៏ការនាំចេញអង្ករមានការកើនឡើង ដូច្នេះមានន័យថា បើទោះបីអឺរ៉ុបយកពន្ធ ប៉ុន្ដែកម្ពុជានៅតែបន្ដនាំទៅដដែល ហើយមិនមែននាំចេញទៅតែអឺរ៉ុបនោះទេ ពោលអង្ករខ្មែរត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើនផ្សេងទៀត។
សូមជម្រាបថា ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះតទៅ សហគមន៍អឺរ៉ុបចាប់ផ្តើម គិតពន្ធលើការនាំចូលអង្ករកម្ពុជា និងមីយ៉ាន់ម៉ាហើយ សម្រាប់រយៈពេល៣ឆ្នាំជាប់គ្នា ដោយឆ្នាំទី១តម្លៃពន្ធ ១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃពន្ធ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃពន្ធ១២៥អឺរ៉ូ (ប្រហែល១៤០ដុល្លារ) ក្នុង១តោន៕
...
Read More
FN ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ សមាគមតន្ដ្រីសំនៀង ជនពិការ ចំនួន ១៣៥គ្រួសារ នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតជាប្រធាន, សម្ដេចតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយទីកន្លែងណា មានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា។ លើសពីនោះដើម្បីឆ្លើយតប នឹងបញ្ហាគ្រោះមហន្ដរាយ បញ្ហាសុខភាព ក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជា ព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជំរុញគ្រប់សកម្មភាពការងារ នៃវិស័យស្នូលទាំង៤ ឱ្យប្រតិបត្តិការ ទៅដោយរលូន និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។
ជាក់ស្តែងកន្លងមកនេះ សមាគមតន្ដ្រីសំនៀង ជនពិការ ទទួលបានការយកចិត្តទុក្ខដាក់ខ្ពស់ និងទទួលជំនួយឧបត្ថម្ភ ជាសម្ភារ និងស្បៀងអាហារមិនដែលដាច់នោះឡើយ ពីមាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕
...
Read More
FN ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ទឹកប្រាក់ជិត ៧លានដុល្លារសហរដ្ឋអាមេរិកហើយ ត្រូវបានឧបត្ថម្ភជូនដល់កម្មការិនីពេលពួកគេសម្រាលកូនក្នុងរយៈពេលជាង១ឆ្នាំមកនេះ។ ក្រោយពីបានចុះជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយកម្មករ កម្មការិនីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ចេញគោលនយោបាយឧបត្ថម្ភថវិកាដល់កម្មការិនីពេលសម្រាលកូន ដើម្បីជួយសម្រាលផលលំបាកនានារបស់ពួកគេ។ សម្តេចតេជោ បានសម្រេចឲ្យឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល សម្រាប់កម្មការិនីសម្រាលកូន១, ៨០ម៉ឺនរៀលសម្រាប់អ្នកសម្រាលកូនភ្លោះ២ និង ១លាន ២សែនរៀល សម្រាប់អ្នកសម្រាលកូនភ្លោះ៣។ ការឧបត្ថម្ភនេះបានចាប់ផ្តើមអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០១៨។ លោក អ៉ិត សំហេង បានឲ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ មានកម្មការិនីសម្រាលកូនចំនួន ៦៥,០៥៤នាក់ ចំនួនកូន ៦៥,៥៣៤នាក់។ ក្នុងនោះកូនភ្លោះ២ ចំនួន ៩៤០នាក់ និងកូនភ្លោះ៣ ចំនួន ១៥នាក់។ រាជរដ្ឋាភិបាល បានផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួនប្រមាណជិត ៦លាន ៦សែនដុល្លារ។ សម្រាប់ឆ្នាំ២០១៩នេះ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានកម្មការិនីសម្រាលកូនជិត ១ម៉ឺន ៨រយនាក់ ចំនួនកូនជិត ១ម៉ឺន ១ពាន់នាក់ ក្នុងនោះ កូនភ្លោះ២ ចំនួន ៤៦នាក់ កូន ៩២នាក់ និងកូនភ្លោះ៣ ចំនួន ១នាក់ កូនចំនួន ៣នាក់ ដែលបានផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួនជាង ១លាន ៨ម៉ឺនដុល្លារ។
តាមរយៈគោលនយោបាយឧបត្ថម្ភថវិកាដល់កម្មករិនីពេលសម្រាលកូននេះ បានធ្វើកម្មការិនីសម្តែងសាទរជាខ្លាំងចំពោះគោលនយោបាយដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ រីករាយក៏ដោយសារតែប្រាក់ឧបត្ថម្ភនេះ បានរួមចំណែកជួយសម្រាលផលលំបាកនៅក្នុងជីវភាពរបស់ពួកគេបានមួយកម្រិត។
សូមបញ្ជាក់ថា ក្រៅពីការឧបត្ថម្ភដល់កម្មការិនីនៅពេលសម្រាលកូនហើយនោះ ចាប់ពីពាក់កណ្តាលឆ្នាំ២០១៩នេះតទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងមានការឧបត្ថម្ភថវិកាដល់ស្រ្តីក្នុងគ្រួសារមានជីវភាពក្រីក្រពេលសម្រាលកូនប្រមាណ...Read More

FN ៖ ជាដំបូងខ្ញំសូមលើកឡើងអំពីអ្វីទៅជា EBA? EBA គឺជាអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ដែលបានមកពីពាក្យថា Everything But Arm (EBA) ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូល និងកូតា។ EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ។ ទំនិញនាំចូលទាំងអស់នឹងត្រូវទទួលបាននូវការអនុគ្រោះមិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។ គម្រោងនេះផ្តល់អទិភាពដល់ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ៤៨ប្រទេស ក្នុងនោះរួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ក្នុងរយៈពេលចុងក្រោយនេះសេដ្ឋកិច្ចកម្ពុជាត្រូវបានស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិ វាយតម្លៃថា នៅតែរក្សាបានកំណើនរឹងមាំ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ខណៈដែលប្រទេសមួយចំនួននៅលើសកលលោកកំពុងមានវិបត្តិសេដ្ឋកិច្ច ដូច្នេះហើយបានជាសហគមន៏អឺរ៉ុប ពិចារណាគ្រោងលែងអនុគ្រោះពន្ធនាំចូលពីកម្ពុជា ដែលតម្រូវឲ្យបង់ពន្ធ ដែលមានន័យថា មិនមែនកម្ពុជាបាត់បង់ទីផ្សារនាំចេញទៅសហគមន៍អឺរ៉ុបនោះទេ។ បញ្ហានេះកម្ពុជាខ្លួនឯងផ្ទាល់ក៏បានដឹង និងត្រៀមខ្លួនរួចរាល់ហើយដែរ ប្រកបដោយភាពច្បាស់លាស់។
ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានថ្លែងជាសាធារណៈរួចមកហើយថា មូលហេតុដែលសហគមន៍អឺរ៉ុប គ្រោងដកប្រព័ន្ធអនុគ្រោះពន្ធ ដែលមិនមែនជាអាវុធ (EBA) គឺដោយសារតែការកើនឡើងជាបន្តបន្ទាប់ នៃសេដ្ឋកិច្ចកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ដំណាក់កាលសេដ្ឋកិច្ចកម្ពុជា ជាដំណាក់កាល នៃការផ្ទេរ ពីការដែលគេផ្ដល់ជំនួយមកជាដកថយ ដើម្បីឲ្យយើងទទួលខុសត្រូវហើយ។ ទាក់ទងជាមួយជំនួយបរទេស ក៏ដូចគ្នា គឺលក្ខខណ្ឌសេដ្ឋកិច្ចរបស់កម្ពុជាកើនឡើង តម្រូវឲ្យគេដកថយ ព្រោះតែគ្រប់លក្ខខណ្ឌ ហើយគេដកថយជំនួយនោះ ដើម្បីយកទៅប្រគល់ឲ្យប្រទេសដទៃ ដែលមិនមានលក្ខខណ្ឌអនុគ្រោះដូចយើង។ ភាពអនុគ្រោះទាំងឡាយ ត្រូវបានផ្ដល់ តែប្រទេសអភិវឌ្ឍតិចតួចតែប៉ុណ្ណោះ»។
ទាក់ទងនឹងបញ្ហានេះមានសំនួរខ្លះលើកឡើងថា ប្រសិនបើគ្មានភាពអនុគ្រោះពាណិជ្ជកម្ម អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ «EBA» ពីសហគមន៍អឺរ៉ុប...Read More

FN ៖ គិតក្នុងសប្តាហ៍ទី១ នៃខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគបើករោងចក្រចំនួន៩ថ្មីទៀត សរុបទុនវិនិយោគជាង៤០លានដុល្លារអាមេរិក បង្កើតការងារជូនពលរដ្ឋខ្មែររាប់ម៉ឺនកន្លែងថែមទៀត។ យោងតាម Facebook របស់ CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន SHINING (CAMBODIA) BELT & BAG CO.,LTD. គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូត៍ A ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៥កន្លែង។
២៖ ក្រុមហ៊ុន FIDELITY (CAMBODIA) HANDBAG FACTORY CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាកែ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៤៥កន្លែង។
៣៖ ក្រុមហ៊ុន PARTAGE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៦៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,០៥៩កន្លែង។
៤៖ ក្រុមហ៊ុន JIN BAO LI (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងគ្រឿងបន្សំកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៧លានដុល្លារអាមេរិក...Read More

FN៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលបានចំណូលពន្ធ-អាករ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) បានចំនួន ៨,៧៩១.៤០ ប៊ីលានរៀល (ប្រមាណ ២,១៩៧.៨៥ លានដុល្លារអាមេរិក) ស្មើនឹង១១៤.២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៧ កើន១៣.៣៧%។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ ប្រចាំឆ្នាំ២០១៨ និងសមិទ្ធផល៥ឆ្នាំ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។ ក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ក្នុងខែធ្នូ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៥៧០,០៧ ប៊ីលានរៀល (ប្រមាណជា ១៤២,៥២ លានដុល្លារ អាមេរិក) ស្មើនឹង ៧,៤១% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែធ្នូ ឆ្នាំ២០១៧ ឃើញថាកើនឡើងចំនួន ១២៥,៧៧ ប៊ីលានរៀល (ប្រមាណជា ៣១.៤៤ លានដុល្លារអាមេរិក) ស្មើនឹង ២៨.៣១%។
លោកបញ្ជាក់ថា សរុបរយៈពេល១២ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ៨,៧៩១.៤០ ប៊ីលានរៀល (ប្រមាណ ២,១៩៧.៨៥ លានដុល្លារអាមេរិក)...Read More

FN ៖ រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ។
របាយការណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ២០១៨ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបចំនួន ២១៧,៥០០តោន បានកើនឡើងចំនួន២៨,៦៦៧តោន ស្មើនឹង១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។ សម្រាប់តម្លៃជ័រកៅស៊ូជាមធ្យម ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨កន្លងទៅនេះ មានតម្លៃ១,៣១៩ដុល្លារក្នុង១តោន តម្លៃនេះបានធ្លាក់ចុះ២៦២ដុល្លារក្នុង១តោន ស្មើនឹង១៧ភាគរយ។
សូមជម្រាបថា កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបចំនួន៤៣៦,៦៨២ហិកតា ដែលក្នុងនោះ មានផ្ទៃដីចៀរជ័រមានចំនួនជាង២០ម៉ឺនហិកតា បានកើនឡើងចំនួន៤,៨១២ហិកតា។
នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត២០ម៉ឺនតោន ទទួលចំណូលប្រមាណ៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕
...
Read More
FN ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយ កុមារកំព្រារ ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ចំនួន១២៥១គ្រួសារ ដែលមកពី២ឃុំ និង២៥ភូមិ ដែលរស់នៅស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតជាប្រធាន, សម្ដេចតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយទីកន្លែងណា មានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា ។ លើសពីនោះដើម្បីឆ្លើយតប នឹងបញ្ហាគ្រោះមហន្ដរាយ បញ្ហាសុខភាព ក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជា ព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជំរុញគ្រប់សកម្មភាពការងារ នៃវិស័យស្នូលទាំង៤ ឱ្យប្រតិបត្តិការ ទៅដោយរលូន និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ៕
...
Read More
FN ៖ ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៣៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហាឡុង ប្រទេសវៀតណាម អាស៊ានបានទទួលស្គាល់សហគមន៍ទេសចរណ៍កម្ពុជាចំនួន៣ ផ្ទះស្នាក់កម្ពុជាចំនួន៥ អាជីវកម្មស្ប៉ាកម្ពុជាចំនួន៥ និងបង្គន់អនាម័យសាធារណៈកម្ពុជាចំនួន៥ ដែលមានគុណភាពសេវាកម្មស្របតាមស្តង់ដា ដែលបានដាក់ចុះឱ្យអនុវត្តដោយសមាគមអាស៊ាន។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១៨ ខែមករា នេះថា កម្ពុជាមានកិត្តិយសណាស់ដែលទទួលបានរង្វាន់ពីអាស៊ាន។ នេះសបញ្ជាក់ថា គុណភាពសេវាទេសចរណ៍កម្ពុជាកំពុងត្រូវបានទទួលស្គាល់ថា ជាសេវាកម្មទេសចរណ៍ដែលអាចផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងអាចធ្វើការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សេវាកម្មទេសចរណ៍ ដែលទទួលបានកិត្តិយសទទួលរង្វាន់ស្តង់ដាអាស៊ាន រួមមាន៖
១៖ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ស្តង់ដាអាស៊ាន ក្នុងនោះមានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ និងសហគមន៍ទេសចរណ៍កំពង់ភ្លុក ខេត្តសៀមរាប។
២៖ ផ្ទះស្នាក់ស្តង់ដាអាស៊ាន ក្នុងនោះមានផ្ទះស្នាក់បាណាណាក្នុងសហគមន៍ទេសចរណ៍រុនតាឯក ខេត្តសៀមរាប ផ្ទះស្នាក់តាំងងិនក្នុងសហគមន៍ទេសចរណ៍ជីផាត ខេត្តកោះកុង ផ្ទះស្នាក់ខឿនស្រីមុំក្នុងសហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ផ្ទះស្នាក់ទន់សារិនក្នុងសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ខេត្តសៀមរាប និងផ្ទះស្នាក់ឥសាន្តបុរី៥ក្នុងសហគមន៍ទេសចរណ៍សំបូរព្រៃគុក ខេត្តកំពង់ធំ។
៣៖ សេវាស្ប៉ាស្តង់ដាអាស៊ាន ក្នុងនោះមានសេវាស្ប៉ា SO SPA with L’OCCITANCE សេវាស្ប៉ា SPA Temple សេវាស្ប៉ា Sunnaline SPA សេវាស្ប៉ា Jasmine SPA និងសេវាស្ប៉ា SPA at NAGA World។
៤៖ បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ក្នុងនោះមានបង្គន់អនាម័យសាធារណៈសួនសម្តេចក្រទ្បាហោម ស ខេង បង្គន់អនាម័យសាធារណៈសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្គន់អនាម័យសាធារណៈគ្រឹះស្ថានអង្គរ បង្គន់អនាម័យសាធារណៈព្រះនាងប្រាជ្ញាបរមី និងបង្គន់អនាម័យសាធារណៈមណ្ឌលព័ត៌មានទេសចរណ៍។
សូមបញ្ជាក់ថា កន្លងមក...Read More
ទៅមុខថយក្រោយ