
FN ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកដាក់ឲ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមូលនិធិសម្តេចផ្ទាល់ធ្វើជាប្រធានកិត្តិយស។ ពិធីធ្វើឡើងនៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនូវសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យជួយព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឌបណ្ឌិត បានសម្រេចចូលរួមបរិច្ចាក៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដល់មូលនិធិគន្ធបុប្ជារយៈពេល៥ឆ្នាំ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយ ដែលកុមារកម្ពុជា នឹងបន្តទទួលបានការធានានូវការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ។ ច្បាស់ណាស់នេះ គឺជាការសម្រាលបន្ទុកដ៏ធំមួយចំពោះឪពុកម្តាយទាំងអស់គ្នា ទាំងខាងទិដ្ឋភាពហិរញ្ញវត្ថុ និងទាំងខាងផ្លូវចិត្ត។
* សម្តេចតេជោ បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោកសាស្ត្រចារ្យ Beat Richner ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានហិរញ្ញវត្ថុ ដើម្បីកសាងនូវសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា និយាយជារួម និងដល់កម្ពុជានិយាយដោយឡែក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសដែលតែងតែផ្តល់ការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងក្នុងទិដ្ឋភាពហិរញ្ញវត្ថុ ក៏ដូចជាបច្ចេកទេស ហើយសម្តេចសង្ឃឹមមុតមាំថា រដ្ឋាភិបាលស្វីសក៏នៅតែជួយជ្រោមជ្រែងបន្តទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានឧបត្ថម្ភគាំទ្រមន្ទីរពេទ្យគន្ធបុប្ផានាពេលកន្លងមក ហើយសម្តេចសង្ឃឹមថា នឹងមានការជួយឧបត្ថម្ភគាំទ្របន្តទៀត ដើម្បីអនាគតនៃកុមារដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា...Read More

FN ៖ នៅរសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ជំនួបពិសាអាហារសាមគ្គីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិនឆ្នាំ២០១៨នេះ គឺជាឆ្នាំទី២ហើយ។ ការពិភាក្សាអាហារសាមគ្គីនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព និងដើម្បីពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធការវិនិយោគនៅកម្ពុជាផងដែរ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពេញចិត្តដែលថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរ-ចិន បានរួមគ្នាជួយអភិវឌ្ឍន៍សេចក្តីកម្ពុជាឲ្យចម្រើន លូតលាស់ល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាសាចិននៅកម្ពុជាកំពុងមានការចាប់អារម្មណ៍ខ្លាំង ព្រោះកំណើនវិនិយោគិន និងទេសចរណ៍ចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឧកញ៉ា ពុង ឃាវសែ នឹងសហការល្អជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដើម្បីជំរុញការបណ្តុះបណ្តាលភាសាចិន។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា ចំនួនទេសចរណ៍ចិនមកកម្ពុជា នឹងកើនដល់ចំនួន ០.០០៣ភាគរយនៃចំនួនប្រជាពលរដ្ឋចិនសរុប ដែលមានជាង ១ពាន់លាននាក់នោះ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមាគមសម្ព័ន្ធខ្មែរ-ចិន និងមហាជនទូទៅចូលរួមវិភាគទានជាមួយមូលនិធិបង្កើតឡើងដោយសម្តេច ដើម្បីទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។
* អ្នកឧកញ៉ា គិត ម៉េង បានប្រគល់ដីមួយកន្លែងទំហំ១៣៧២ម៉ែត្រការ៉េ តម្លៃជាង៨លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើជាកម្មសិទ្ធិមូលនិធិគន្ធបុប្ផា។
* សម្តេចតេជោ...Read More

FN ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៣,១៨៧នាក់ ក្នុងនោះនារី ១,៥៧៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទេវតាពីរឆ្នាំនេះគឺល្អ ព្រោះមានភ្លៀងច្រើន ជាអំណោយផលដល់វិស័យកសិកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំឲ្យមានការសិក្សាបង់ថ្លៃ គឺជាការអនុញ្ញាតមួយឲ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ
* សម្តេចតេជោ បានថ្លែងថា ការចូលរួមពីគ្រប់តួអង្គ ជាពិសេសវិស័យអប់រំ គឺជាការរួមចំណែកដ៏ធំសម្រាប់ការបណ្តុះបណ្តាលនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្សរបស់កម្ពុជាមិនទាន់ឆ្លើយតបនឹងសន្ទុះនៃការវិវឌ្ឍរបស់ប្រទេសជាតិនៅឡើយនោះទេ។ ប្រការនេះសម្តេចតេជោ ស្នើឲ្យមានការយកចិត្តទុកដាក់បណ្តុះបណ្តាលលើធនធានមនុស្សនេះឲ្យកាន់តែខ្លាំងក្លាថែមទៀត។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបន្ថែមការឈានទៅសម្រេចមហិច្ឆតា ធ្វើឲ្យប្រទេសក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ គឺត្រូវការចាំបាច់លើការបណ្តុះបណ្តាលធនធានមនុស្ស។
* សម្តេចតេជោ ថ្លែងថា បើមិនយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សទេ គឺមិនអាចសម្រេចគោលដៅនោះឡើយ។ ក្នុងនោះសម្តេចមើលឃើញថា ត្រឹមតែក្នុងវិស័យសំណង់កម្ពុជាក៏មិនទាន់មានអ្នកបច្ចេកទេសគ្រប់គ្រាន់នៅឡើយនោះទេ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ការបង្កើនធនធានមនុស្សមិនមែនសម្រាប់បំពេញតម្រូវការក្នុងស្រុកទេ តែក៏ត្រូវសម្រាប់ជ្រៀតចូលទីផ្សារការងារ ក្នុងស្ថាប័នថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផងដែរ។
* បើតាមសម្តេចតេជោ ហ៊ុន សែន នៅពេលខាងមុខកម្ពុជាត្រូវជ្រើសរើសអ្នកមានសមត្ថភាពក្នុងការធ្វើជាអគ្គលេខាធិការរបស់អាស៊ានផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រងបន្តយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំ មិនត្រូវធ្វើឲ្យនិស្សិតបាត់បង់ជំនឿចិត្ត ព្រោះតែការធ្លាក់នូវគុណភាពអប់រំនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចំណាយពេលច្រើនក្នុងការជជែកជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដើម្បីពិភាក្សា...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមេសានេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអ៊ូចា (Prayut Chan-o-cha) នៅសណ្ឋាគារសុខា សៀមរាប។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយជំនួបនោះថា ក្នុងជំនួបពិភាក្សាការងារ លោកនាយករដ្ឋមន្ត្រីថៃ បានសម្តែងនូវការអបអរសាទរ ចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងខួបកំណើតរបស់សម្តេច កាលពីថ្ងៃម្សិលមិញ ហើយក៏បានជូនពរដល់សម្តេចតេជោ នឹងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ។
លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា លោកបានជួបសម្តេចតេជោ ជាញឹកញាប់ ដែលនេះជាការឆ្លុះបញ្ជាំង ពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយ៉ាងជិតស្និត រវាងថ្នាក់ដឹកនាំក៏ដូចជាឆ្លុះបញ្ជាំងទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អផងដែរ។
លោកនាយករដ្ឋមន្ត្រីថៃ ក៏បានបញ្ជាក់ទៀតថា កម្ពុជា និងថៃ កំពុងមានដំណើរការយ៉ាងល្អជាទីបំផុត ទោះយ៉ាងណាក៏ដោយ យើងត្រូវបន្តនូវសហប្រតិបត្តិការនេះបន្ថែមទៀត។
ក្នុងដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីថៃ មកកាន់កម្ពុជា ដើម្បីចូលរួមជាគណៈកម្មការទន្លេមេគង្គលើកទី៣នេះ លោក ប្រាយុទ្ធ បានប្តេជ្ញាចិត្តធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនេះ ទទួលបាននូវភាពជោគជ័យ ដើម្បីបម្រើផលប្រយោជន៍រួម របស់ប្រទេសទាំងអស់ នៅតាមដងទន្លេមេគង្គ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ លោក ប្រាយុទ្ធ ដែលបានជូនពរ ក្នុងថ្ងៃខួបកំណើត របស់សម្តេច កាលពីថ្ងៃម្សិលមិញ ហើយសម្តេចតេជោ ក៏បានជូនពរដល់ លោក ប្រាយុទ្ធ ក៏ដូចប្រជាពលរដ្ឋថៃទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់ប្រជាពលរដ្ឋថៃផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានយល់ស្របទៅនឹងអ្វី...Read More

FN ៖ ជាកាដូថ្មីមួយទៀតមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យមួយដោយកាត់ដីចេញទំហំ ៥២៨,៣៧ ហិចតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ចេញពីដីឯកជនរបស់រដ្ឋ ហើយប្រគល់ជូនប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ ដែលបានរស់នៅជាអចិន្ត្រៃយ៍ នៅលើកោះនេះ។
អនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានសម្រេចដូចតទៅ៖
មាត្រា១៖ កាត់ដីទំហំ ៥២៨,៣៧ ហិចតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចេញពីដីឯកជនរបស់រដ្ឋ កំណត់ដោយអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមការដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ។
មាត្រា២៖ ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ ដែលរស់នៅអចិន្ត្រៃយ៍លើកោះរ៉ុង និងទំហំ ១២,១៣ ហិចតា ស្មើរនឹង ១២ក្បាលដី សម្រាប់សាលារៀន៦ក្បាលដី, ប៉ុស្តិ៍រដ្ឋបាល ២ក្បាលដី, សាលាឃុំ ១ក្បាលដី, ទីស្នាក់ការភូមិ ១ក្បាលដី, អង្គភាពកងរាជអាវុធហត្ថ ១ក្បាលដី និងវត្ត ១ក្បាលដី ស្ថិតនៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិដូចខាងក្រោម៖
* ភូមិដើមថ្កូវសរុបទំហំ ១២៥,៣១ហិចតា ស្មើ ១៧០ក្បាលដី ក្នុងនោះ ១៦៩ក្បាលដី ជូនប្រជាពលរដ្ឋ ៦៣គ្រួសារ និងសាលាឃុំ ១ក្បាលដី
*...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះបានឯកភាពជាមួយ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក ក្នុងការចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយទាំងឡាយដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ការឯកភាពរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅមុនពិធីពិសាភោជនាហារ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។
ក្រោយបញ្ចប់ជំនួបនេះ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងច្រើនថា ក្នុងជំនួបនោះ នាយករដ្ឋមន្រ្តី វៀតណាម បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យព័ត៌មាន ឱ្យកាន់តែល្អថែមទៀត ដើម្បីចៀសវាងការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
លោក អ៊ាង សុផល្លែត បានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពតាមសំណើរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម។ មិនតែប៉ុណ្ណោះសម្តេចក៏បានជំរុញឱ្យ មានការពិនិត្យមើលកិច្ចសហប្រតិបត្តិការដើម្បីបង្កលក្ខណៈបន្ថែមទៀត សម្រាប់ការធ្វើអាជីវកម្មរវាងប្រជាជន និងប្រជាជន។
នៅក្នុងជំនួបនោះភាគីទាំងពីរ ក៏បានលើកឡើងអំពីកំណើននៃទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរផងដែរ ជាពិសេសកិច្ចព្រមព្រៀង មិនយកពន្ធត្រួតគ្នា។
សូមបញ្ជាក់ថា នាថ្មីៗកន្លងទៅនេះមានវិទ្យុ និងសារព័ត៌មានបរទេសមួយចំនួន បានស្រង់នូវព័ត៌មានមិនពិតប្រាកដមួយហើយបានផ្សព្វផ្សាយថា វៀតណាមលែងគាំទ្រ ដល់សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែព័ត៌មាននេះត្រូវបានច្រានចោលភ្លាមៗផងដែរ៕
...
Read More
FN ៖ តាមការសន្យារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំកម្មវិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី មហាគ្រួសារកីឡាជាតិជាង ៣ពាន់នាក់ ជាលើកទី៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយ ដែលវិស័យកីឡាមានក្លាយជាចលនាជាតិ ហើយមានគ្រប់គ្រឹះស្ថានសិក្សា។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យវិស័យកីឡាគ្រប់ប្រភេទត្រូវពង្រីកនូវគុណធម៌។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយ ដែលកីឡាករតែងតែទទួលនូវលទ្ធផលពីការប្រកួត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរកីឡាករប្រដាល់មួយចំនួន ដែលពួកគេនៅតែរីករាយ ទោះបីពួកគេប្រកួតចាញ់ ហើយនៅតែអបអរសាទរជាមួយ កីឡាករដែលឈ្នះ។ តែសម្តេចក៏សោកស្តាយចំពោះកីឡាករមួយចំនួន ដែលធ្វើចរិតមិនសមរម្យនៅពេលលទ្ធផលចាញ់ការប្រកួត។
* សម្តេចតេជោ ហ៊ុន សែន ថា កាយវិការនេះមិនខុសពីបក្សនយោបាយមួយចំនួន ដែលមិនព្រមទទួលយកលទ្ធផលបោះឆ្នោតហើយ បែរជាទៅធ្វើសកម្មភាពមួយចំនួននាំដល់ការបំផ្លាញជាតិ។
* ប្រសាសន៍ដាក់ផ្លែឲ្យមនុស្សមួយចំនួនដែលប្រដូចសម្តេចទៅនឹងកីឡាករអេភូថងថា អត់មានគូប្រកួតនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កីឡាករដែលត្រូវប្រកួតជាមួយអេភូថង់ត្រូវរថយន្ត ត្រូវម៉ូតូបុកស្លាប់បាត់ទៅហើយ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យកីឡាករចៀសឆ្ងាយពីគ្រឿងញៀន ហើយត្រូវធ្វើខ្លួនជាកីឡាករដែលថ្លៃថ្នូរមួយជីវិត។
* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់អាជ្ញាកណ្តាលមិនត្រូវធ្វើត្រឹមកម្រិតក្នុងប្រទេសនោះទេ គឺត្រូវប្រឹងបញ្ជ្រៀបខ្លួនទៅក្នុងកម្រិតតំបន់ ឬកម្រិតអន្តរជាតិ។
* សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា សរុបប្រមាណ ២,៨៦០នាក់ នារី ២,៣២៣នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៦-២០១៧កន្លងទៅនេះ។ ពិធីនេះរៀបចំនៅសាលសន្និបាត និងពិព័រណ៌កោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរជាមួយនិស្សិតវ៉ាន់ដាទាំងអស់ ដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ និងអំពាវនាវឲ្យពួកគេប្រឹងប្រែង បន្តអភិវឌ្ឍន៍សមត្ថភាពបន្តទៅមុខទៀត។ ជាពិសេសគ្មានសមិទ្ធផលណាមួយសម្រេចបានដោយគ្មានការប្រឹងប្រែងនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន គឺការរកបាន និងរក្សាបាននូវសុខសន្តិភាពនៅតែមូលហេតុដ៏សំខាន់ ដែលទាមទារឲ្យបន្តរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាពនេះ ហើយត្រូវប្រឆាំងទប់ស្កាត់រាល់ការប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា មានក្រុមហ៊ុនវិនិយោគមកពីក្រៅប្រទេសជាច្រើន បានបង្ខំចិត្តយកបុគ្គលិកមកពីខាងក្រៅ ព្រោះតែធនធានបញ្ញា ចំណេះដឹងរបស់ និងសមត្ថភាពរបស់បុគ្គលិកកម្ពុជានៅមានកម្រិត។
* សម្តេចតេជោបានក្រើនរំលឹកដល់និស្សិតវ៉ាន់ដាដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ ឲ្យបន្តអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត បើមិនប្រឹងអភិវឌ្ឍន៍សមត្ថភាពទេ នឹងក្លាយទៅជាមនុស្សអភិរក្ស។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មនុស្សដែលនៅក្បែរខ្លួនសម្តេចអ្នកខ្លះក៏មានសមត្ថភាព អ្នកខ្លះគ្រាន់តែឃើញមុខក៏ពិបាកប្រើមិនកើត។ ក្នុងនោះសម្តេចតេជោថា សូម្បីតែធ្វើសុន្ទរកថាសម្តេចក៏ពិបាកទទួលយកដែរ។
* សម្តេចតេជោ បានថ្លែងថា ទន្ទឹមនឹងការដាក់ចេញគោលនយោបាយពង្រឹងការអប់រំនៅគ្រឹះស្ថានឧត្តមសិក្សាហើយនោះ ក៏ត្រូវជំរុញការធ្វើទំនើបកម្មទាំងឧបករណ៍ សម្ភារៈសិក្សា ព្រមទាំងគ្រូ ដើម្បីផ្តល់នូវការអប់រំមួយប្រកបដោយគុណភាពខ្ពស់ ហើយនិស្សិតខ្លួនឯងក៏ត្រូវតែប្រឹងប្រែងផងដែរ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ច យកអស់ស្មារតី និងកម្លាំងកាយចិត្ត ដើម្បីការពារប្រជាពលរដ្ឋខ្មែរឲ្យចូលរួមលេងសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឲ្យបានសប្បាយរីករាយ។
* សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុវត្ថិភាពក្នុងពេលធ្វើដំណើរ ហើយត្រូវចៀសវាងការលេងមិនប្រក្រតីមួយចំនួនដូចជាសាចទឹក លាបម្សៅ។ សម្តេចតេជោ...Read More

FN ៖ ក្នុងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកជាសំណើចំនួន៥ទៅអង្គប្រជុំឲ្យផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសមហាអនុតំបន់មេគង្គឲ្យកាន់តែល្អប្រសើរថែមទៀត។
នៅចំពោះមេដឹកនាំប្រទេមហាអនុតំបន់មេគង្គ៥ផ្សេងទៀត (ចិន ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា) សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ ភាពប្រកួតប្រជែង និងការកសាងនូវសហគមន៍តំបន់ដែលមានសុខសន្តិភាព វិបុលភាព និងសាមគ្គីភាព។
សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ដែរថា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ ក៏ជាផ្នែកមួយនៃការតភ្ជាប់អាស៊ានផងដែរ ក្នុងគោលដៅកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ លើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាជន និងប្រែក្លាយមហាអនុតំបន់មេគង្គទៅជាចំណុចស្នូលនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ បាននិងកំពុងជួយដល់ប្រទេសជាសមាជិកទាំងអស់ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ជាពិសេសការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គនេះ។ ទន្ទឹងនឹងជោគជ័យកើតចេញពីកិច្ចសហប្រតិបត្តិការនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមើលឃើញពីបញ្ហាប្រឈមមួយចំនួនផងដែរ។
បញ្ហាប្រឈមទាំងនោះមានដូចជា កង្វះធនធាន ហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ បច្ច័យនៃការវិវត្តផ្នែកបច្ចេកវិទ្យា និងភាបមិនច្បាស់លាស់នៃសេដ្ឋកិច្ចតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន។ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ សម្តេចតេជោ ហ៊ុន សែន លើកនូវសំណើចំនួន៥ ឲ្យមេដឹកនាំប្រទេសមហាអនុតំបន់មេគង្គពិចារណាក្នុងការកែលំអរ និងអនុវត្តន៍។
សំណើទាំង៥ចំណុច ដែលនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនោះរួមមាន៖
ទី១៖ ការតភ្ជាប់របៀងសេដ្ឋកិច្ចសំខាន់ៗជាអាទិ៍របៀងត្បូង-ជើង, របៀងកើត-លិច និងរបៀងភាគខាងត្បូង រួមទាំងគម្រោងសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដទៃទៀតលើការជំរុញការតភ្ជាប់ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល ការជំរុញអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឆ្លងកាត់ព្រំដែន និងការអភិវឌ្ឍទីក្រុងតាមរបៀងសេដ្ឋកិច្ច ដើម្បីរួមចំណែកដល់ពិពិធកម្មសេដ្ឋកិច្ចតំបន់ឲ្យកាន់តែទូលាយ។
ទី២៖ ប្រទេសមហាអនុតំបន់មេគង្គបង្កើនការយកចិត្តទុកដាក់លើការតភ្ជាប់ផ្នែកទន់ផងដែរ ដើម្បីទាញអត្ថប្រយោជន៍ឲ្យបានពេញលេញ ពីការវិនិយោគលើការតភ្ជាប់រូបវន្តរួមទាំងការតភ្ជាប់ឌីជីថល និងការផ្ទេរបច្ចេកវិទ្យា...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅរសៀលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ នេះ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ច មហាអនុតំបន់មេគង្គ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ថ្លែងនៅក្នុងកិច្ចដ៏មានសារសំខាន់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានលើកឡើងពីការងារ អាទិភាពចំនួន ៣ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ សំដៅប្រែក្លាយនាវាកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។
ការងារអាទិភាពទាំង៣នោះរួមមាន៖
ទី១៖ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ជាពិសេស ផ្ដោតលើការអភិវឌ្ឍរបៀងសេដ្ឋកិច្ច សំដៅតភ្ជាប់ប៉ូល សេដ្ឋកិច្ចក្នុងស្រុក និងតំបន់ ដោយប្រកាន់យកនូវអភិក្រម នៃអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនពហុមុខ។
ទី២៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ តាមរយៈធ្វើឲ្យប្រសើរនូវប្រព័ន្ធឡូជីស្ទិក និងសេវាកម្ម ដើម្បីប្រែ ក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឡូជីស្ទិក នៃមហាអនុតំបន់មេគង្គ ដោយបន្ដជំរុញកិច្ចខិតខំប្រឹងប្រែងក្នុង ការអនុវត្ដកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
ទី៣៖ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ជាពិសេសផ្ដោតលើកម្មវិធីសិក្សា អប់រំ ផ្នែកវិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងកម្មវិធីបណ្ដុះ បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
សម្ដេចតេជោ បានលើកឡើងទៀតថា កំណើនសេដ្ឋកិច្ចពិភពលោក កំពុងមានលក្ខណៈល្អប្រសើរ ដែលបានងើបឡើងនៅឆ្នាំ ២០១៧ និងបន្ដកើនឡើងថែមទៀត នៅឆ្នាំ ២០១៨ និងឆ្នាំ២០១៩។ ស្របគ្នានេះ សេដ្ឋកិច្ចប្រទេសមហាតំបន់មេគង្គ ក៏មានសន្ទុះគួរជាទីមោទនៈ ក៏ប៉ុន្ដែលទ្ធភាពកំណើន នៃអតិផរណា និងអត្រាការប្រាក់ ដែលបណ្ដាលមកពីកំណើនតម្រូវការ និងទំនោរគាំពារសេដ្ឋកិច្ចក្នុងស្រុក របស់ប្រទេសមួយចំនួន កំពុងបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីបរទេសផងដែរ។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា ក្នុងបរិការណ៍នេះប្រទេសមហាអនុតំបន់មេគង្គ ចាំបាច់ត្រូវបង្កើនល្បឿននៃសមាហរណកម្ម និងការតភ្ជាប់តំបន់ ដោយផ្ដោតលើវិស័យអាទិភាពមួយចំនួនបន្ថែមទៀត ដូចជាវិស័យហរិញ្ញវត្ថុ ពាណិជ្ជកម្ម...Read More

FN ៖ ដូចដែលបានកំណត់ក្នុងតារាងការងារប្រចាំសប្តាហ៍នោះនៅព្រឹកថ្ងៃពុធនេះ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៤,៦៩៤នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* ផ្តើមសំណេះសំណាលជាមួយជាមួយកម្មករ កម្មការិនីនៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តក្រើនរំលឹកឲ្យរកវិធីដោះស្រាយបញ្ហាជូនកម្មករ កម្មការិនី ដែលត្រូវថែកែរោងចក្ររត់ចោល។ ការយករឿងនេះមកជជែកក៏ព្រោះតែសម្តេចទទួលបានការត្អូញត្អែររបស់កម្មការិនីម្នាក់ថា គេមិនទាន់ទទួលបានប្រាក់ខែ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលថៅកែរត់ចោលនៅឡើយ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបច្ចេញសាច់ប្រាក់ ៤.៦លានដុល្លារអាមេរិក សម្រាប់ដោះស្រាយបញ្ហានេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីធានាបាននូវនិរន្តរភាពការងារក្នុងរោងចក្រ សហគ្រាស ត្រូវពឹងផ្អែកលើមុំ៣ជាសំខាន់ រួមមាន រាជរដ្ឋាភិបាល វិស័យឯកជន និងកម្មករ កម្មការិនីតែម្តង។ សម្តេចតេជោថា មុំទាំង៣នេះ មិនអាចខ្វះខាតមួយណាបានឡើយ ជាពិសេសគឺរាជរដ្ឋាភិបាលតែម្តង ត្រូវមានគោលនយោបាយច្បាស់លាស់ ឬ ប្រឹងប្រែងសម្របសម្រួលនាំអ្នកវិនិយោគ និងរកទីផ្សារក្រៅប្រទេសជាដើម។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា សម្តេចមានមោទនភាពខ្លាំងណាស់ ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូបបានរួមគ្នាស្តារប្រទេសជាតិពី ស្ថានភាពមួយដ៏លំបាកឆ្ពោះមករកវឌ្ឍនភាព និងការរីកចម្រើននាពេលបច្ចុប្បន្ន។
* សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលដែលកម្ពុជាទទួលបាននេះ គឺផ្តើមចេញពីការបញ្ចប់ភ្លើងសង្គ្រាម និងរក្សាបាននូវសុខសន្តិភាព មិនមែនបានមកពីការស្រែករបស់ក្រុមប្រឆាំងនោះឡើយ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ក៏នៅតែបន្តយកចិត្តទុកដាក់លើការកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធកំពង់ផែ ព្រលានយន្តហោះជាដើម ដើម្បីរួមចំណែកជំរុញវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិ។
* សម្តេចតេជោ បានថ្លែងថា កម្ពុជាមិនមែនជាប្រទេសមានសង្គ្រាម...Read More

FN ៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ដែលបានធ្វើឡើងអស់រយៈពេល១ថ្ងៃកន្លះរួចមកនោះ។
សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល ដើម្បីបានផ្តល់អនុសាសន៍ និងការក្រើនរំលឹកមួយចំនួនដល់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលក្នុងការបង្កើនប្រសិទ្ធភាពលើការផ្តល់សេវាសុខាភិបាល និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងប្រទេស ដែលបានខិតខំពុះពារជម្នះ និងព្យាយាមអនុវត្តគោល នយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ហើយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទន ជាពិសេសលទ្ធផលនៃការផ្តល់ សេវាអប់រំសុខភាពការពិនិត្យ សុខាភិបាល និងថែទាំសុខភាពជូនប្រជាជន កម្មករ និយោជិកទាំងក្នុង និងក្រៅប្រព័ន្ធ។ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះការ ឧបត្ថម្ភគាំទ្រទាំងផ្នែក បច្ចេកទេស និងហិរញ្ញវត្ថុ ពីសំណាក់ដៃគូអភិវឌ្ឍសុខាភិបាលដោយរាប់បញ្ចូលទាំងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ។
* សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានកត់សម្គាល់ឃើញថា មានកិច្ចការសំខាន់ៗជាច្រើន ដែលអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តន៍ឲ្យបានកាន់ តែស្វាហាប់ និងដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការផ្តល់សេវាសុខភាពឲ្យកាន់តែមានប្រសិទ្ធភាព ការលើកម្ពស់សុខភាព សុខុមាលភាព និងគុណភាព នៃជីវិតរស់នៅរបស់ប្រជាជនគ្រប់រូប ដើម្បីជាគុណប្រយោជន៍បន្ថែមដល់ប្រជាជន និងកសាងបានអនាគតកាន់តែរុងរឿង សម្រាប់កូនចៅជំនាន់ក្រោយ។
* សម្តេចតេជោ បានបញ្ជាក់ថា សុខភាពប្រជាជន គឺជាទ្រព្យធនដ៏សំខាន់មួយមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍប្រទេសឲ្យប្រកបដោយចីរភាព ជាពិសេស ការរក្សានូវស្ថិរភាព នៃកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ដូច្នេះការគិតគូរការយកចិត្តទុកដាក់ខ្ពស់...Read More
ទៅមុខថយក្រោយ