ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម

FN ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅនេះ បានបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន២០២១ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២ បន្ទាប់ពីអាក់ខានពីរឆ្នាំ (២០២០ និង២០២១) ដោយសារបញ្ហាវិបត្តជំងឺឆ្លងកូវីដ-១៩។ សន្និបាតត្រូវបានបើកដោយលោករដ្ឋមន្ត្រី វេង សាខុន និងមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីជាទីប្រឹក្សា ព្រមទាំងប្រតិភូ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត។ ពិធីនោះក៏មានការចូលរួមពីលោកឧកញ៉ាតំណាងឱ្យវិស័យឯកជន ដៃគូអភិវឌ្ឍន៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៤ រាជ ធានី-ខេត្ត ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ និងមានភ្ញៀវកិត្តិយសចំនួន ២០០នាក់ និង ២៥០នាក់ផ្សេងទៀតអញ្ជើញចូលរួមតាម Zooming។

នៅក្នុងឱកាសបិទសន្និសិទនេះ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា សំណេះសំណាលប្រមាណ៥០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្គសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និង នេសាទដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃកន្លងមក គឺជាការបង្ហាញ និងវាយតម្លៃលើសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០២២ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរាជរដ្ឋាភិបាល ដែលបានតម្រង់ទិសការអភិវឌ្ឍ ដើម្បីឱ្យវិស័យកសិកម្មកម្ពុជាក្លាយជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពគ្រួសារកសិករកាន់តែមានភាពល្អប្រសើរឡើង និងសម្រេចបានជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

* សម្តេចតេជោ...Read More


ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ភ្ជាប់ក្រុងតាខ្មៅ ដល់ព្រំដែនវៀតណាម

នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ២១ ប្រវែងជិត ៦៤ គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។

FN៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។

ផ្លូវជាតិលេខ២១ ធ្លាប់ត្រូវបានសាងសង់ម្តងរួចមកហើយកាលពីឆ្នាំ២០០២ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST)។ តែដោយសារផ្លូវនេះ ជាខ្សែផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញ ទៅច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម និងបម្រើការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញដ៏សំខាន់រវាងកម្ពុជា និងវៀតណាមផងនោះ នៅឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) តាមរយៈមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) សិក្សាលទ្ធភាពសាងសង់លើកកម្រិតគុណភាពផ្លូវនេះ ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងផ្លូវកៅស៊ូ (AC) និងពង្រីកពី ២គន្លង ទៅ ៤គន្លង នៅតាមចំណុចភូមិសាស្រ្តសំខាន់ៗមួយចំនួនផងដែរ។

នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង៤០នាទី,
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចងចាំយ៉ាងច្បាស់ពីស្ថានភាពដ៏លំបាកនៃផ្លូវជាតិលេខ២១ កាលពីអតីតកាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅតែកង្វល់ពីស្ថានភាពលំបាកនៃផ្លូវជាតិលេខ២១ហើយនោះ សម្តេចក៏កង្វល់ពីការបាក់ច្រាំងនៅតាមបណ្តោយនេះផងដែរ។ តែឥឡូវបានដោះស្រាយក្តីកង្វល់នេះអស់ហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ២១ គ្រោងសម្ពោធតាំងពីឆ្នាំ២០២១ តែដោយសារការរាតត្បាតជំងឺកូវីដ១៩ ទើបពន្យារមកដល់ពេលនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ២១ ជាផ្លូវដែលខ្លីជាងគេ ហើយបានបម្រើយ៉ាងសំខាន់សម្រាប់ការទំនាក់ទំនង និងការដោះដូរទំនិញរវាងកម្ពុជា និងវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលផ្លូវជាតិលេខ២១ គឺជាមោទនភាពសម្រាប់ជាតិកម្ពុជា...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

FN៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប បានសាងសង់រួចរាល់ជាស្ថាពរហើយ ដោយត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ទំនើបថ្មីមួយទៀត នៅក្នុងរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅថា ជាមន្ទីរពេទ្យលោកសង្ឃនោះ ត្រូវបានសាងសង់ និងបំពាក់បរិក្ខារ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជិត៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋខ្មែរទាំងមូល ចំពោះការទទួលបានសមិទ្ធផលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្រដ៏ទំនើប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កើតចេញពីចំណងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីនៅជាក្មេងវត្ត សម្តេចធ្លាប់បានមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈនេះ។

* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស ខណៈកម្ពុជាមានសមត្ថភាព ធ្វើយ៉ាងណាឱ្យការផ្លាស់ប្តូរនេះមានភាពស្របច្បាប់។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្នុងក្រុងសៀមរាប និងពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះនៅសៀមរាប នៅដើមខែមេសា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យល្អ តែគ្រូពេទ្យ និងការព្យាបាលត្រូវតែប្រឹងប្រែងធ្វើឱ្យបានល្អផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតសមត្ថភាពរបស់គ្រូពេទ្យជារឿងសំខាន់ បូករួមជាមួយការពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការព្យាបាលកាន់តែប្រសើរ។

*...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង

FN៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង។

«ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» សាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ «ភូមិកុមារ SOS ព្រៃវែង» ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ដុល្លារអាមេរិក។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក្តីរីករាយមួយក្រោមភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការអន្តរជាតិ SOS បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS ខេត្តព្រៃវែង ដើម្បីជាទីពឹងរបស់កុមារកំព្រា និងខ្វះការថែទាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ស ខេង ដែលបានឧបត្ថម្ភដល់ការកសាងភូមិកុមារ SOS ដើម្បីផ្តល់ការថែទាំ និងការរស់នៅមួយដ៏សម្រាប់កុមារកំព្រា និងកុមារខ្វះថែទាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានធ្វើការងារច្រើនណាស់ ដើម្បីកុមារ។ សម្តេចតេជោ បានថ្លែងថា នៅលើពិភពលោកដែលមានកុមាររងគ្រោះដូចកម្ពុជានោះទេ ដោយសារតែរបបប្រល័យពូជសាសន៍ប៉ុលពតបន្សល់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបលើដីជនបទ

FN៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីជនបទនោះ ត្រូវបានសាងសង់រួចរាល់ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលដ៏សំខាន់សម្រាប់គាំពារ ដល់សុខុមាលភាពប្រជាពលរដ្ឋនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាមន្ទីរពេទ្យដ៏ទំនើបលើកដំបូងលើដីជនបទ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្រោមចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មិនត្រឹមតែបម្រើប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែក៏ជាមន្ទីរពេទ្យបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងខេត្តជាប់ត្បូងឃ្មុំ និងខេត្តជិតៗនេះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ មានប្រទេសជាច្រើនខ្វះខាតអុកស៊ីហ្សែន តែមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន មានលទ្ធភាពអាចផលិត និងផ្គត់ផ្គង់អុកស៊ីហ្សែន ក្នុងខេត្ត និងខេត្តជិតៗនេះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អគារដ៏ស្កឹមស្កៃនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នឹងឆ្លើយតបកាន់តែប្រសើរសម្រាប់ការគាំពារសុខុមាលភាពប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាប្រធានគណៈកម្មការកសាងខេត្តត្បូងឃ្មុំ ដែលបានប្រឹងប្រែងសាងសង់សមិទ្ធផលនានានៅក្នុងខេត្តនេះ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាល...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត

FN ៖ កំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលដ៏មានសារៈប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

នៅក្នុងឱកាសសម្ពោធសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានកំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយទៀត បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោងជ្រោយ និងជោគវាសនារួមគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសប្តាហ៍ក្រោយសម្តេច និងលោក វ៉ាង វិនធៀន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ដែលជាសមិទ្ធផលដ៏ធំនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កំណាត់ផ្លូវជាតិលេខ៣ ត្រូវបានកូរ៉េខាងត្បូង ជួយសាងសង់រួចម្តងមកហើយ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីពេលនោះសម្តេចបានប្រាប់អតីតប្រធានាធិបតីកូរ៉េខាងត្បូងថា កំណាត់ផ្លូវជាតិលេខ៣ សំខាន់ណាស់ ព្រោះជាផ្លូវតភ្ជាប់ទៅកាន់ខេត្តផលិតអំបិល តែមួយគត់របស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារកំណើនចរាចរណ៍កើកំណាត់ផ្លូវជាតិលេខ៣ មានការកើនឡើងខ្លាំង ទើបសម្តេចសម្រេចស្នើចិនជួយសាងសង់ជាថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ អាចរាប់ជាប្រភេទផ្លូវល្បឿនលឿន ព្រោះមានទទឹងផ្លូវធំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះការរៀបចំសួន និងដាំផ្កាចំទ្រូងផ្លូវ ព្រោះលើកសោភ័ណភាព និងភាពបៃតងលើដងផ្លូវ។

* សម្តេចតេជោ ហ៊ុន...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ

FN ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាងមួយម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងពិធី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយដែលបានចូលរួមបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃឆ្នាំនេះ បន្ទាប់ពីខកខានឆ្នាំកន្លង ដោយសារកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន កោសតសរសើរដល់ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ នៃក្រសួងមហាផ្ទៃ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើឱ្យប្រទេសកម្ពុជា បើកដំណើរការឡើងវិញ នាពេលនេះ

* សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រសួងមហាផ្ទៃ និងកងកម្លាំងប្រដាប់អាវុធ ដែលអនុវត្តការងារ៧ចំណុច បានយ៉ាងល្អប្រសើរ

* សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវគោលការណែនាំ៨ចំណុច ដល់ក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ ទប់ស្កាត់បទល្មើសនានា និងបម្រើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបណ្តាខេត្តដែលមានបងប្អូនឥស្លាមរស់នៅច្រើន យកចិត្តទុកដាក់រៀបចំឱ្យមានអភិបាលរងខេត្តម្នាក់ជាជនជាតិខ្មែរឥស្លាម

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះមិនមែនជាកូតាទេ ប៉ុន្តែជាការសម្រួលដល់ខេត្តដែលមានបងប្អូនពលរដ្ឋខ្មែរឥស្លាមច្រើន។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះមិនមែនជាកូតាទេ ជាការសម្រួលដើម្បីសុខដុមរមនា នៅក្នុងខេត្ត ហើយជាក្របខណ្ឌគោលនយោបាយ

* សម្តេចតេជោ ហ៊ុន សែន...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក

FN៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងឱកាសអញ្ជើញបើកការដ្ឋាន សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលប្រមាណតែមួយខែប៉ុណ្ណោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាមិនមែនជាការងាយស្រួលទេ ក្នុងដំណាក់កាលអភិវឌ្ឍន៍ ហើយត្រូវរកទីតាំងសមស្របសម្រាប់រំដោះទឹកកខ្វក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយអង្គការចៃការបស់ជប៉ុន ក្នុងការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនាពេលនេះ គឺកើតចេញពីទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន ដែលឆ្នាំ២០២៣ ជាខួប ៧០ឆ្នាំនៃទំនាក់ទំនងនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរបញ្ជូនកងទ័ពស្វ័យការពារមកកាន់កម្ពុជាកាលពី៣០ឆ្នាំ គឺជាអនុស្សាវរីយ៍មួយដ៏គួរឱ្យចងចាំ ដែលត្រូវធ្វើសកម្មភាពនានារំលឹកខួបនៃដំណើរនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ប្រទេសជាមិត្តនោះទេ រួមទាំងប្រទេសជប៉ុនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន កាន់តែស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការកាន់តែធំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាសហប្រធាន បើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ ស្ដីពី «សន្តិភាពនៅឧបទ្វីបកូរ៉េ» ដែលពិធីនេះប្រារពឡើងនៅសណ្ឋាគារឡូតេវើល សាលឡូតេគ្រីស្តាល់ ក្នុងរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។

FN ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ។

ខាងក្រោមជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការរៀបចំឱ្យមានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំកំពូលសន្តិភាពឆ្នាំ២០២២ គឺជាវត្តមានដ៏សំខាន់ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាភាពចាំបាច់ណាស់សម្រាប់មេដឹកនាំពិភពលោកក្នុងការចែករំលែកទស្សនៈសម្រាប់ស្វែងរកសន្តិភាពឧបទ្វីបកូរ៉េ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហព័ន្ធសន្តិភាពពិភពលោក និងក្រុមប្រឹក្សាវប្បធម៌អាស៊ី កំពុងរៀបចំសួនសន្តិភាពមេគង្គ នៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានលើកពីបទពិសោធន៍ពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជាថា គេមិនអាចយកសង្គ្រាមទៅពន្លត់សង្គ្រាមបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាមេដឹកនាំរបស់កម្ពុជា សម្តេចមិនដែលគិតថា យកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្គការសហប្រជាជាតិ ប្រើថវិកាជាង ២ពាន់លានដុល្លារ តែមិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជា បាននោះឡើយ ជាហេតុនាំឱ្យសម្តេចដាក់ចេញនយោបាយឈ្នះឈ្នះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពដែលកម្ពុជារកបាននៅចុងឆ្នាំ១៩៩៨ ជាសន្តិភាព ជាការឯកភាពមួយរបស់កម្ពុជា ដែលមិនដែលមានឡើយក្នុងប្រវត្តិសាស្ត្រកម្ពុជាយ៉ាងហោចណាស់ ៥០០ឆ្នាំចុងក្រោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះឧបទ្វីបកូរ៉េ គឺជារឿងដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការដាក់ចេញនូវទស្សនៈវិស័យ គំនិតនានា ដើម្បីបញ្ចប់ជម្លោះនេះ។

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ អញ្ជើញជាសហអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ជាង ៣៣លានដុល្លារអាមេរិក។

នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណជិត២ម៉ោង ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន ឆ្នាំកំណើតសម្តេច គឹឆ្នាំរោង តំណាងដោយរាគរាជ មិនមានឆុងនឹងឆ្នាំណាឡើយ ហើយចិន គោរពណាស់សម្រាប់នាគរាជ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជាប់គាំងនយោបាយឆ្នាំ២០០៣ មិនបានរារាំងការជួយរបស់ចិន មកកាន់កម្ពុជានោះឡើយ ដែលជាការបង្ហាញឱ្យនូវសមានចិត្ត និងរបៀបធ្វើទំនាក់ទំនងរបស់ចិន ជាមួយកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅចងចាំច្បាស់ណាស់នៅពេលនោះ គឺសម្តេចបានអំពាវនាវមិត្តចិនឱ្យជួយតភ្ជាប់ផ្លូវនៅភាគឦសាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមកកាន់ភាគឦសាននេះ សម្តេចហាក់មានភាពលំអៀងបន្តិចជាមួយបណ្តាខេត្តដទៃទៀត ព្រោះចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើននៅខេត្តភាគឦសាន មានដូចជាក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ពាក់ព័ន្ធកសិ-ឧស្សាហកម្ម និងធនធានរ៉ែ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើដំណើរប្រមាណ ៦ពាន់គីឡូម៉ែត្រ នៅទូទាំងប្រទេសកាលពីឆ្នាំ២០១៦ បំណងស្វែងយល់ពីស្ថានភាពប្រទេសពេលមានសង្គ្រាម...Read More


កម្ពុជាគាំទ្រ និងលើកទឹកចិត្តប្រទេសសមាជិកអាស៊ាន ខិតខំជំរុញការអនុវត្តទស្សនាទានអាស៊ាន ស្តីពីឥណ្ឌូប៉ាស៉ីហ្វិក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន កម្ពុជាគាំទ្រ និងលើកទឹកចិត្ត ដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ឱ្យខិតខំជំរុញការអនុវត្តទស្សនាទានអាស៊ាន ស្តីពីឥណ្ឌូប៉ាស៉ីហ្វិក អាចចេញជាសកម្មភាពជាក់ស្ដែង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា៖ «ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន គាំទ្រ និងលើកទឹកចិត្តដល់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីខិតខំជំរុញការអនុវត្តទស្សនាទានអាស៊ាន ស្តីពីឥណ្ឌូប៉ាស៉ីហ្វិក អាចចេញជាសកម្មភាពជាក់ស្ដែង ព្រមទាំងបន្តខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ជំរុញការបើកសេដ្ឋកិច្ចឡើងវិញ និងប្រកាន់ខ្ជាប់គោលការណ៍កុងសង់ស៉ីសរបស់អាស៊ាន»។

ទស្សនទានអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក (ASEAN Outlook on Indo-Pacific) គឺជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដើម្បីធានានូវសន្តិភាព ស្ថេរភាព និងសន្តិសុខ ក្នុងតំបន់ និងជាគំនិតផ្ដួចផ្ដើមបរិយាប័ន្ន និងបំពេញបន្ថែម លើនិម្មាបនកម្មតំបន់អាស៊ាន (ASEAN Regional Architecture)។

សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ក៏ថ្លែងអំណរគុណដល់បណ្តាប្រទេសនានា ដែលតែងតែគាំទ្រព្រះរាជាណាចក្រកម្ពុជា ចំពោះការបំពេញតួនាទីស្នូលក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងទទួលស្គាល់នូវអត្ថិភាព ដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងសហគមន៍អាស៊ាន ផងដែរ៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ ថវិកាដែលបានពីលក់សៀវភៅរឿង «គូព្រេង មិនព្រាត់»  នឹងប្រើប្រាស់សម្រាប់បន្តសង់លំនៅដ្ឋានជូនអតីតយុទ្ធជន

FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ថវិកាដែលទទួលបានពីការលក់សៀវភៅរឿង «គូព្រេង មិនព្រាត់» និងថវិកាចំនួន១លានដុល្លារអាម៉េរិក ដែលទទួលបានពីពានរង្វាន់ «សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២» នឹងត្រូវប្រើប្រាស់សម្រាប់ការបន្តសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជនកម្ពុជា។ នេះបើតាមសេចក្តីប្រកាសលទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

សៀវភៅ «គូព្រេងមិនព្រាត់» ដែលនិយាយពីជីវិតអាពាហ៍ពិពាហ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសរសេរជាភាសាខ្មែរ អង់គ្លេស និងភាសាចិន ត្រូវបានដាក់លក់ ជាបន្តបន្ទាប់។ ចំពោះថវិកាដែលទទួលបានពីការលក់សៀវភៅនេះ សម្តេចនឹងប្រើប្រាស់ដើម្បីសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន។

ចំពោះ ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២វិញ គឺសម្តេចបានទទួលពីមូលនិធិសន្តិភាពស៊ុនហាក់ កាលពីចុងខែមករា កន្ងលទៅ ហើយពិធីប្រគល់ពានរង្វាន់នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

ការផ្តល់ពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ការកសាងសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

...Read More

ទៅមុខថយក្រោយ