សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki)ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅដល់ ឯកឧត្តមតាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជាក្នុងពេលនេះ។ សម្តេចតេជោ បានរំលឹកអំពីជំនួបរវាងសម្តេច និងឯកឧត្តមប្រធានសមាគម និងគណៈប្រតិភូវិនិយោគ កាលពីខែមករា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូកន្លងមក ហើយឱកាសនេះនឹងជាជំនួបសាជាថ្មីទៀត ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងសមាគមវិនិយោគិនជប៉ុន និងកម្ពុជា។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ហ្វូមីអាគី កម្ពុជាដែលក្រោយពីការចាកចេញពីតំណែងអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាឯកឧត្តមប្រធាន បានខិតខំយ៉ាងខ្លាំងដើម្បីជំរុញទំនាក់ទំនងជប៉ុន និងកម្ពុជាតាមរយៈការបង្កើតជាសមាគមជប៉ុន-កម្ពុជានេះឡើង និងការខិតខំទាក់ទាញវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជា។

នាឱកាសជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ និងពេលវេលាដ៏មានតម្លៃ ទទួលជួបឯកឧត្តម និងគណៈប្រតិភូវិនិយោគិនជប៉ុនក្នុងពេលនេះ។ ឯកឧត្តមបានបន្តថា ជំនួបសាជាថ្មីនេះ គឺដើម្បីរាយការណ៍ជូនសម្តេចអំពីវឌ្ឍនភាពការងារនៃសមាគមនាពេលកន្លងមក ដែលបានចូលរួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា និងអំពីការបើកការិយាល័យរបស់សមាគមនៅកម្ពុជា កាលពីខែសីហាឆ្នាំ២០២៤ ដែលអាចឱ្យទាំងក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជា ចុះឈ្មោះចូលជាសមាជិករបស់សមាគម និងធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសទាំងពីរ ក៏ដូចជាចូលរួមដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

ឯកឧត្តម ក៏បានជម្រាបជូនសម្តេចតេជោផងដែរពីកិច្ចសហប្រតិបត្តិការរបស់សមាគមជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បានចំនួន៣ដែលរួមមាន សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្ត, សាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងថែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរពីដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ...Read More


សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្ដែងការរីករាយ ដោយបានទទួលជួប ឯកឧត្តមអគ្គរដ្ឋទូត ទីម័រឡេស្តេ សាជាថ្មី បន្ទាប់ពីជំនួបលើកមុន ក្រោយពេលដែលអគ្គរដ្ឋទូតបានជូនសារតាំងប្រមុខរដ្ឋស្តីទីកាលពីឆ្នាំ២០២០។ សម្ដេចតេជោ បានលើកឡើងថា សម្ដេច និងឯកអគ្គរដ្ឋទូតបានធ្វើការជាមួយគ្នាយ៉ាងច្រើនជាពិសេសក្នុងពេលដែលពិភពលោកជួបប្រទះនឹងការរាតត្បាតជំងឺកូវីដ១៩ ហើយក៏បានធ្វើការជាមួយគ្នានៅក្នុងការជំរុញឱ្យទីម័រឡេស្តេ បានចូលជាសមាជិកអាស៊ាន។ សម្តេច បានកោតសរសើរចំពោះភាពសកម្មរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងនាមជាព្រឹទ្ធបុរសនៃអង្គទូតនៅកម្ពុជា ហើយសម្ដេចក៏បានសម្ដែងនូវសេចក្ដីសង្ឃឹមថា នឹងបានបន្តធ្វើការជាមួយគ្នាបន្តទៀត ដើម្បីជំរុញនិងពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរថែមទៀត។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែងនូវការរីករាយ ដោយបានលើកឡើងថា ​គឺជាបុព្វសិទ្ធិនិងកិត្តិយសដ៏ធំធេងដែល សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តមនិងសហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។​ ឯកឧត្តម បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងបានរំលឹកថានៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីបានជូនសារតាំងចំពោះប្រមុខរដ្ឋស្ដីទី ឯកឧត្តមបានចូលជួបសំដែងការគួរសម សម្ដេចតេជោ នៅវិមានសន្តិភាព ហើយបានរៀបរាប់ពីការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ដែលក្នុងនោះគឺទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ទីម័រឡេស្តេនៅឆ្នាំ២០១៦ ដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងទីម័រឡេស្តេ។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំរបស់ទីម័រឡេស្តេ គឺ ឯកឧត្តម Jose Manuel Ramos-Horta ប្រធានាធិបតី...Read More


សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ Towfiqua Hoque(ថូហ្វីកា ហ៊ុក) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ចូលជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃអង្គារ ៤ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ថូហ្វីកា ហ៊ុក តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភារាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅជូនដល់លោកជំទាវ ថូហ្វីកា ហ៊ុក ដែលត្រូវបានជ្រើសរើសជាតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំ កម្ពុជា។ សម្តេចតេជោ បានរំលឹកបន្ថែមថា តំណាង IFC ចាស់មុនផុតអាណត្តិ ក៏បានមកជម្រាបលាសម្តេច ទោះបីជាសម្តេចមិនស្ថិតក្នុងតំណែងជានាយករដ្ឋមន្រ្តី ហើយការអញ្ជើញមកដល់នូវតំណាងថ្មីក្នុងពេលវេលាដ៏លឿននេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាង IFC ជាមួយកម្ពុជា។ សម្តេច មានជំនឿថា វត្តមានរបស់លោកជំទាវ នឹងជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាង IFC និងកម្ពុជា ក៏ដូចជាចូលរួមកាន់តែខ្លាំងក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជា។

នាឱកាសជំនួបនេះ លោកជំទាវ ថូហ្វីកា ហ៊ុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហើយចាត់ទុកថាជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដល់លោកជំទាវ ដែលសម្ដេចបានអនុញ្ញាតឱ្យលោកជំទាវនិង សហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ លោកជំទាវបានចាត់ទុកថា សម្តេចតេជោ ជា អតីតនាយករដ្ឋមន្រ្តីដែលកាន់ដំណែងយូរជាងគេ និងមានតួនាទីដ៏ធំធេងនៅក្នុងតំបន់ និងជាឥស្សរជនក្នុងសកលលោក ដែលមានកេរ្ត៍ឈ្មោះល្បីក្នុងប្រវត្តិសាស្រ្ត។

លោកជំទាវ បានបន្តទៀតថា លោកជំទាវបានចាប់ផ្តើមតួនាទីថ្មីនេះ ទើបតែបានរយៈពេលជាង២ខែ និងកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាស្វែងយល់ពីប្រទេសកម្ពុជា ដោយ លោកជំទាវ ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គទេសាភិបាលធនាគារជាតិ និងស្ថាប័នរដ្ឋាភិបាលមួយចំនួនទៀត ដើម្បីយល់កាន់តែច្បាស់ពីដំណើរការប្រព្រឹត្តទៅនៃសេដ្ឋកិច្ចសង្គមកម្ពុជា។ លោកជំទាវ...Read More


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបូជាសព ឯកឧត្តមបណ្ឌិត ជា ចាន់តូ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា

នៅរសៀល ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងផ្ដល់ភ្លើងបូជាសព ឯកឧត្តមបណ្ឌិត ជា ចាន់តូ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា និងក្រុមគ្រួសារសាច់ញាតិទាំងអស់ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ដែលត្រូវជាស្វាមី ជាឪពុក ជាជីតា នៃក្រុមគ្រួសារលោកជំទាវ។ សម្ដេចតេជោពិតជាមានមានសេចក្តីតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ នៅពេលនេះ។

ការបាត់បង់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ នាពេលនេះ គឺជាបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប មិនចេះរីងស្ងួតចំពោះក្រុមគ្រួសារ ដែលតែងតែផ្ដល់នូវដំបូន្មាន អប់រំ ប្រៀនប្រដៅ បុត្រធីតា ចៅៗរហូតបានក្លាយជា ធនធានដ៏មានតម្លៃរបស់សង្គមជាតិ ម្យ៉ាងវិញទៀត មរណភាពរបស់ ឯកឧត្តមបណ្ឌិត...Read More


សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងព្រះរាជពិធីមហាមិទ្ទីញខួបលើកទី២០ ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញក្នុងព្រះរាជពិធីមហាមិទ្ទីញខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។

ព្រះរាជពិធីនេះ មានការយាង និងអញ្ជើញចូលរួមពីឥស្សរជន និងថ្នាក់ដឹកនាំស្ថាប័នកំពូលសំខាន់ៗរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,

ព្រះរាជវង្សានុវង្ស មន្ត្រីក្រសួងព្រះបរមរាជវាំង និងក្រសួងស្ថាប័នគ្រប់លំដាប់ថ្នាក់។

ប្រជារាស្ត្រខ្មែរគ្រប់រូប បានសម្តែងឆន្ទៈ និងមនោសញ្ចេតនារបស់ខ្លួនសប្បាយរីករាយយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ទ្រង់គ្រងព្រះបរមសិរីរាជសម្បត្តិ ដើម្បីបានគង់ជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជំរបស់មាតុភូមិ...Read More


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា

នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពី ថ្ងៃនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ ដែលត្រូវជាស្វាមីរបស់លោកជំទាវ។ សម្ដេចពិតជាមានមានសេចក្តីតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំងក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំនេះ។

ចំពោះការបាត់បង់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ នាពេលនេះ គឺជាបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប មិនចេះរីងស្ងួតចំពោះក្រុមគ្រួសារ ដែលតែងតែផ្ដល់នូវដំបូន្មាន អប់រំ ប្រៀនប្រដៅ បុត្រធីតា ចៅៗរហូតបានក្លាយជា ធនធានដ៏មានតម្លៃរបស់សង្គមជាតិ ម្យ៉ាងវិញទៀត ឯកឧត្តមបណ្ឌិត ជា ចាន់តូ ក៏ជាការបាត់បង់នូវឥស្សរជន ជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលពេញមួយជីវិតរបស់ ឯកឧត្តមបណ្ឌិត បានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកយ៉ាងសកម្មដល់កសាងនិងអភិវឌ្ឍប្រទេសជាតិឡើងវិញ ជាពិសេស...Read More


អបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

៣៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន៖ សម្តេចតេជោ ហ៊ុន សែន តំណាងឲ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

មុននឹងឈានមកដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ១៩៨៧)។

បន្ទាប់មក ក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន...Read More


សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខកុមារកំព្រា និងរងគ្រោះនៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)

នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលនេះបានប្រព្រឹត្តទៅ ក្នុងឱកាសមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់។ សម្តេចទាំងទ្វេក៏បានអញ្ជើញរៀបចំអាហារថ្ងៃត្រង់មួយពេលដល់ចៅៗ កូនៗ ក្មួយៗ សិស្សានុសិស្ស និងសម្ដេចទាំងទ្វេក៏បានអញ្ជើញពិសាបាយនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) មួយពេលផងដែរ។

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខដល់ចៅៗ កូនៗ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ពីការងារ បទពិសោធន៍នៃជីវិត ជាពិសេសប្រវត្តិដ៏លំបាករបស់ចៅៗ កូនៗទាំងអស់។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជើញមកជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយចៅៗកូនៗ ដែលកំពុងទទួលការគាំពារនៅក្នុងមណ្ឌលស្តារនីតិសម្បទារបស់អង្គការអាហ្វេស៊ីបកម្ពុជាជាច្រើនលើករួចមកហើយ។

សម្តេចទាំងទ្វេ បានផ្តល់ការអាណិត ស្រឡាញ់ ផ្តល់ភាពកក់ក្តៅទាំងស្មារតី និងកម្លាំងចិត្តជូនយុវនារី និងកុមារីរងគ្រោះនៅអង្គការអាហ្វេស៊ីបកម្ពុជា ដោយតែងតែឧបត្ថម្ភសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាជាប្រចាំខែសម្រាប់មជ្ឈមណ្ឌលផងដែរ ដោយក្នុងនោះ មានការឧបត្ថម្ភជាអង្ករជាប្រចាំខែ ក្នុងមួយខែៗចំនួន ១,២០០គីឡូក្រាម ថវិកាសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងមួយខែ២០លានរៀល និងថវិកាសម្រាប់យុវនារី/កុមារីម្នាក់១០ម៉ឺនរៀលក្នុងមួយខែ និងថវិកាសម្រាប់មជ្ឈមណ្ឌល៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ផងដែរ។

នៅថ្ងៃនេះសម្តេចតេជោបានមានប្រសាសន៍ដាក់ចេញជាកាតព្វកិច្ចតែម្ដង សម្រាប់មជ្ឈមណ្ឌលនេះ...Read More


សម្តេចតេជោ ហ៊ុន សែន ៖​ ស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល

ប៉ុន្មានខែមកនេះតេឡេក្រាម (Telegram) របស់ខ្ញុំទទួលសារបានតែមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសម្លេង ប្រសិនជាចេញបានក៏ត្រូវរង់ចាំ ដែលធ្វើឲ្យអ្នកផ្ញើសារមកខ្ញុំតាមតេឡេក្រាមមិនបានឆ្លើយតបពីខ្ញុំ ឬត្រូវឆ្លើយយឺត។

ខ្ញុំសូមបងប្អូនដែលមានទំនាក់ជាមួយខ្ញុំងាកមកប្រើតាម WhatsApp ពិសេសតាម CoolApp ដែលជារបស់ខ្មែរ។ ដោយសារមានព័ត៌មានជាច្រើនបានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួន បានធ្វើឲ្យខ្ញុំព្រួយបារម្មណ៍ពីសន្តិសុខជាតិ និងសុវត្តិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនយើងម្នាក់ៗ។

ដោយកង្វល់ពីបញ្ហាដូចបានលើកឡើងខាងលើ ខ្ញុំស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល របស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram ។ ស្ថាប័នផ្សេងទៀតដូចជា ព្រឹទ្ធសភា រដ្ឋសភា តុលាការ ក៏គួររៀបចំគ្រុប CoolApp ផងដែរ។ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដែលប្រើស្មាតហ្វូនក៏គប្បីបង្កើត CoolApp ដើម្បីប្រើតាមការស្ម័គ្រចិត្ត។

នេះមិនមែនជាការបង្ខិតបង្ខំឲ្យប្រើប្រាស់ CoolApp ទេ តែជាការដាស់តឿនសម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរក្នុងដែនសុវត្តិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំងពិភពលោក ដូចប្រព័ន្ធដ៏ទៃទៀតដែរ ខុសគ្នាត្រង់ CoolApp មិនអាចឲ្យបរទេសចូលយកទិន្នន័យរបស់រដ្ឋ ឬ ឯកជនបាននោះឡើយ។ យើងត្រូវការប្រព័ន្ធល្បឿនលឿន និងច្បាស់ទាំងសម្លេងទាំងរូបភាពដូច CoolApp សព្វថ្ងៃ ព្រមទាំងត្រូវការរក្សាការសម្ងាត់របស់ជាតិក៏ដូចជា បុគ្គលម្នាក់ៗផងដែរ។

បច្ចុប្បន្នអ្នកប្រើប្រាស់ CoolApp បានកើនលឿនរហូតដល់៣០ម៉ឺននាក់ និងប្រើប្រាស់ប្រព័ន្ធ Encryption ដូចកម្មវិធីបរទេសដែរ មិនអាចជនណាម្នាក់មើលសាររបស់យើងបានឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ។ កម្ពុជាមាន CoolApp ក៏ជាមោទនភាពរបស់ខ្មែរយើងដែរ ព្រោះសមាជិកអាស៊ានទាំងអស់ មានតែ វៀតណាម និងកម្ពុជា៕

...Read More

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតឯកអគ្គរាជទូតពិសេសសម្រាប់ការកសាងសន្តិភាពនៃរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតឯកអគ្គរាជទូតពិសេសសម្រាប់ការកសាងសន្តិភាពនៃរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានស្វាគមន៍ លោកស្រីសាស្ត្រាចារ្យ និងគណប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្តែងនូវក្តីរីករាយដែលលោកស្រីមិនភ្លេចកម្ពុជា​ ថ្វីត្បិតទស្សនកិច្ចរបស់លោកស្រីមានរយៈពេលខ្លីក៏ដោយ។ សម្តេច សង្ឃឹមថា លោកស្រីអាចនឹងមើលឃើញដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា ក្រោយសម្រេចបាននូវសុខសន្តិភាព ដែលទាំងអស់នេះ បង្ហាញឱ្យឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សព្វបែបយ៉ាងដែលជប៉ុនបានជួយកម្ពុជា។

លោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកស្រីចូលជួបសម្តែងការគួរសមនេះ។ លោកស្រី​​ បានរំលឹកពីជំនួបជាមួយសម្តេចកាលពីជាង២០ឆ្នាំមុន ដែលសម្តេចបានផ្តល់កិត្តិយសក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី «Voice of Asia to the West» ក្រោមការរៀបចំរបស់មូលនិធិសាសាកាវ៉ា។ លោកស្រីសាស្ត្រាចារ្យបានវាយតម្លៃខ្ពស់ និងអបអរសាទរ សម្ដេច ដែលបានដឹកនាំប្រទេស សម្រេចបានការអភិវឌ្ឍន៍យ៉ាងត្រចះត្រចង់ និងអបអរសាទរចំពោះភាពជោគជ័យដែលសម្ដេចបានបណ្ដុះបណ្ដាលបុត្រាបុត្រីសម្ដេច សម្រាប់បន្តវេន ដែលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។​ លោកស្រីបានគូសបញ្ជាក់ថា គោលបំណងចម្បងរបស់លោកស្រីចំពោះដំណើរទស្សនកិច្ចមកកាន់តំបន់នាពេលនេះគឺ ដើម្បីចូលរួមក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧កញ្ញា ហើយលោកស្រី នឹងថ្លែងបាឋកថាមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ សិក្ខាសាលានេះ មានគោលដៅ​​ជំរុញនិងលើកកម្ពស់របៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ (WPS) និងស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល (WDE)។ លោកស្រីបានលើកឡើងថា អគ្គលេខាធិការអាស៊ាន ឯកឧត្តមបណ្ឌិត កៅ គឹមហួន...Read More


សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត

ជូនបងប្អូនជនរួមជាតិជាទីស្រឡាញ់ !

តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។

ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឱ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។

រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។

ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។

ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។

យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ...Read More


សម្ដេចតេជោ ”ចូលរួមវេទិការចំណេះដឹងពិភពលោក”

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF) នៅទីក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ រាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ។ ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។

ថ្នាក់ដឹកនាំ នៃវេទិកាចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ បានសំដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបណ្តាថ្នាក់ដឹកនាំ នៃមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ដែលមានវត្តមានអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥ ក្រោមមូលបទ មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Jounney Towards Coexistence) ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព៕

...Read More

ទៅមុខថយក្រោយ