សំណេរលើហ្វេសប៊ុក ផេក សម្ដេចតេជោ ហ៊ុន សែន

ខ្ញុំពិតជាមានការភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះ ឃើញរាប់សិបនាក់ចូលមកជេរ។ កាលឆ្នាំ ២០១៦(និងឆ្នាំ) ២០១៧ មានជាង ២០០០នាក់ ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុង រឿងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង។

ពេលនេះពួកគេចូលមកជេរតាម TikTok ម្តង ប្រហែលជាក្រោយខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។ ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនី តិចតុក និងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។

ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។ ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា? ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេ ដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់៕

...Read More

សំណេរនៅលើហ្វេសប៊ុក ផេក សម្ដេចតេជោ ហ៊ុន សែន

បើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត។ ហេតុតែប្រឆាំងគ្រប់រឿងបានថ្មីៗនេះកាសែតប្រឆាំងដែលអះអាងថាមានមន្ត្រីគយនិយាយថាលោក គុណ ញឹម យកលុយមកសូកប្រពន្ធ ហ៊ុន ម៉ាណែត ដើម្បីបានពន្យាអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨។ មុនដំបូងខ្ញុំសម្រេចឲ្យចូលនិវត្តន៍ត្រឹម ឆ្នាំ ២០២៥ តែក្រោយមកតាមសំណើរឯកឧត្តម អូន ពន្ធមុនីរត្ឋ័ និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយ និងគុណសម្បត្តិរបស់សាមីខ្លួនខ្ញុំបានសម្រេចឲ្យឯកឧត្តមគុណ ញឹមចូលនិវត្តន៍នៅឆ្នាំ២០២៨។ បន្ថែមលើនោះខ្ញុំក៏បានសម្រេចឲ្យអគ្គនាយករងពីររូបទៀតបានចូលនិវត្តន៍នៅឆ្នាំ២០២៨ផងដែរ ដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយប្រកបដោយជោគជ័យ។

សូមមើលឯកសារជូនភ្ជាប់ជាមួយដើម្បីមើលឲ្យឈប់ល្ងង់។ សូមពាក់វ៉ែនតាមើលផងប្រសិនភ្នែកមិនល្អជៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។ ចំណែកវីដេអូជាដំណាក់ទីមួយដែល ខ្ញុំលើកឡើងខាងលើដែលមិនអាចយកមកជំនួសឯកសារនេះបានឡើយ។ ហេតុអ្វីបានពួកអ្នកមកវាយប្រហារប្រពន្ធ ហ៊ុន ម៉ាណែត ដែលជាកូនប្រសារខ្ញុំទៅវិញឬមកពីល្ងង់?៕

...Read More

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅលេងកំសាន្ត នៅខេត្តព្រះសីហនុ, ឆ្លៀតចូលពិសារកាហ្វេនៅហាង ៣៣៣ ពេជ្រនិល

FN ៖ នៅក្នុងឱកាសចុងសប្តាហ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងចៅៗ អញ្ជើញទៅលេងកំសាន្តនៅ ខេត្តព្រះសីហនុ ហើយនៅក្នុងដំណើរតាមផ្លូវ សម្តេចទាំងពីរបានអញ្ជើញ ចូលពិសារកាហ្វេនៅហាង ៣៣៣ ពេជ្រនិល ស្ថិតនៅមិនឆ្ងាយពីកន្លែង គោរពបូជាលោកយាយម៉ៅ។
ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងចៅៗបានអញ្ជើញមកដល់ក្រុងព្រះសីហនុហើយ នៅវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃសៅរ៍នេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook របស់សម្តេចជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖
នៅពេលខ្ញំធ្វើដំណើរតាមរថយន្តទៅតាមខេត្តដូចពេលនេះ ខ្ញុំតែងនឹកស្រម័យទៅដល់ពេលវេលាដែលប្រទេសយើងមានសង្គ្រាម។ ពេលនោះមិនត្រឹមតែប្រជាជនគ្មានមធ្យោបាយធ្វើដំណើរ ផ្លូវជួបការលំបាកប៉ុណ្ណោះទេ តែអ្វីដែលលំបាកជាងទៀតគឺការវាយប្រហារដោយ ប្រដាប់អាវុធទៅលើរថយន្ត រថភ្លើង កាណូត និងមធ្យោបាយធ្វើដំណើរផ្សេងទៀតដែលធ្វើឱ្យប្រជាជនយើងស្លាប់ និងរបួសយ៉ាងច្រើន។
ថ្ងៃនេះខ្ញុំមានឱកាសចូលផឹកកាហ្វេនៅហាង ៣៣៣ ពេជ្រនិល ដែលនៅមិនឆ្ងាយពីកន្លែងគោរពបូជាលោកយាយម៉ៅ។ តាមរយៈកាហ្វេមួយកែវ ទឹកតែមួយកែវ និងការសំណេះសំណាលជាមួយបងប្រុស បងស្រី ក្មួយប្រុស ក្មួយស្រី និងចៅៗនៃគ្រួសារម្ចាស់ហាងធ្វើឱ្យខ្ញុំកាន់តែ មានការសប្បាយរីករាយដែលបាន រួមចំណែករំដោះប្រជាជនចេញពីរបបប៉ុលពត ដឹកនាំប្រទេសចេញសង្គ្រាមមកកាន់សន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។
ធ្វើដំណើរតាមផ្លូវលេខ៤ កុំភ្លេចកាហ្វេ ៣៣៣ ពេជ្រនិល តែផ្តាំទៅក្មួយប្រុសវិស្វករ ដែលមានអាយុ៣០ឆ្នាំ ល្មមដល់ពេលរកប្រពន្ឋ ហើយកុំនៅលីវយូរពេកក្មួយ៕

...Read More

ហេតុអីក៏បក្សប្រឆាំងមិនឃើញចេញសេចក្តីថ្លែងការណ៏ណាមួយ មកគាំទ្រការស្នើសុំឲ្យអាមេរិកទាត់ចោល បំណុលចាស់ជាង ៣០០ លានដុល្លារសោះអញ្ចឹង?

ប្រភព: Support Samdech Hun Sen for Prime Minister

មិនមែន សមរង្សី និងកឹមសុខា មិនបានដឹងនោះទេ ពួកគាត់អាយុជិតចិតសិបឆ្នាំដែរទៅហើយ គឺសុទ្ធតែបានឆ្លងកាត់សង្គ្រាមនាពេលនោះ។ បើពួកក្មេងៗទៅចុះគ្នាវាមិនបានដឹងខ្យល់អី មិនបានឈឺចាប់ទេ ព្រោះតែពួកគេកើតមិនទាន់សង្គ្រាមរបស់អាមេរិកនៅសមរភូមិស្រុកខ្មែរ…វាគួរណាស់តែលោកមេបក្សទាំង ២ រូបនេះ ចេញសេចក្តីឈឺចាប់មួយមកសម្តែងនូវការគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចនាយក តើវាខុសឬក៏ ត្រូវដែរទៅ? លុយជាង ៣០០ លានដុល្លារ សម្រាប់ខ្មែរពេលនេះ វាមិនច្រើនសោះឡើយ យើងជួយតែ ម្នាក់ ២៣$ យើងអាចសងអាមេរិកបានដោយងាយបំផុត….តែយើងចង់ឲ្យលោកដូណាល់ត្រាំ ធ្វើការពិចារណា ឡើងវិញ ចង់ឲ្យអាមេរិកបើកចិត្តឲ្យទូលាយ ចង់ឲ្យប្រជាជនអាមេរិកចាយលុយក្នុងម្នាក់តែមួយដុល្លារ សោះចំពោះពលរដ្ឋខ្មែរ តើបានដែរឬទេ?
ប្រមុខបក្សប្រឆាំង បើមើលរំលងរឿងជាតិមួយនេះ វាជាកំហុសផ្នែកនយោបាយដ៏ធំមួយ ហើយ…លោកល្ងង់ ពេកទេដឹង…ហេតុអីក៏មិនលើកយករឿងជាតិឲ្យខ្ពស់ជាងរឿងបក្សអញ្ចឹង?ពលរដ្ឋលោកក៏ឆ្លាតដែរហើយសម័យនេះ លោកក៏ពិតជាឆ្ងល់ដូចៗគ្នាថា ហេតុអីក៏ទឹកចិត្តមេបក្សប្រឆាំងឃោឃៅចំពោះជាតិខ្មែរម្ល៉េះអញ្ចឹង?

អស់លោកយកប្រយោជន៏បក្សធំជាងប្រយោជន៏ជាតិពេកហើយ….បើបែបៗនេះតើឲ្យយើងជាពលរដ្ឋខ្មែរសង្ឃឹមថានឹងផ្ញើវាសនាជាតិខ្មែរទាំងមូល ទៅលើអស់លោកម្តេចនឹងបានទៅ?…សូមអស់លោកបន្តនៅប្រឆាំង ល្ងង់ៗបែបនេះ ១០០ ឆ្នាំទៀតចុះ។

...Read More

សម្តេចតេជោ ហ៊ុន សែន បញ្ចប់កិច្ចប្រជុំ​នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស, ថ្ងៃនេះ​សម្តេចនឹង​ដឹកនាំ​គណៈប្រតិភូ ត្រឡប់​ឆ្ពោះមក​កម្ពុជាវិញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចប់កិច្ចប្រជុំនានា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅទីក្រុង Davos ប្រទេសស្វីស​ហើយ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ត្រឡប់ឆ្ពោះមកកម្ពុជាវិញ នេះបើយោងតាមការចុះផ្សាយរបស់ Facebook របស់សម្តេចនាយករដ្ឋមន្ត្រី។

Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួម វេទិកាស្តីពី «តើអាស៊ានជា សហគមន៍មួយហើយឬនៅ?» ដែលមានការចូលរួមពីលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc, លោក Riady មន្រ្តីសម្របសម្រួលវេទិកា, លោកស្រី Pangestu មន្រ្តីស្ថាប័នឯកជន, លោក Razak និង លោក Chipman សាល Congress Center, Sanada ដែលជាកម្មវិធីចុងក្រោយនៃ វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos, Switzerland។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូអញ្ជើញវិលត្រឡប់ ទៅកម្ពុជាវិញនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ដែលត្រូវធ្វើដំណើរតាម​រថយន្ត​ចេញពី Davos ទៅ Zurich ហើយបន្តដំណើរទៅ Hong Kong និងឆ្ពោះទៅកម្ពុជាវិញ។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង៧៖០០យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧...Read More


សារសម្តេចតេជោ តាមហ្វេសប៊ុក ថ្ងៃ ១៨ មករា ២០១៧ ស្តីអំពី “ការខិតខំប្រឹងប្រែងលើកកម្ពស់ ផលិតភាពកសិកម្ម នៅក្នុងបណ្ដាប្រទេសដែលមានសក្ដានុពលកសិកម្មខ្ពស់ ទាំងនៅអាស៊ី, អាហ្វ្រិក និង អាមេរិកឡាទីន ពិតជាអាចចូលរួមវិភាគទានយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀងលើពិពភលោក”

FB : សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារការងារថ្ងៃត្រង់
នៅម៉ោងប្រមាណ ១២:០០ នាទី ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ដដែលនេះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិសារអាហារ ការងារថ្ងៃត្រង់ ដែលរៀបចំដោយកម្មវិធីស្បៀងអាហារពិភពលោក (World Food Program-WFP) ក្រោមប្រធានបទ “ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម, ការកសាង និងការពង្រឹងភាពជាដៃគូពហុ ភាគីពាក់ព័ន្ឋ” ដែលធ្វើឡើងនៅ World Food Programme Tent, Jakobshorn, Davos។ នៅក្នុង ជំនួបនេះដែរ គឺមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំកំពូលមកពីវិស័យឧស្សាហកម្ម ប្រទេសដៃគូ និងមកពី បណ្ដាប្រទេសដែលលូតលាស់នៅអាហ្វ្រិក, អាស៊ី, អង្គការអន្តរជាតិ, អង្គការសង្គមស៊ីវិល, ថ្នាក់ដឹកនាំ កសិករ និងអ្នកជំនាញ ដើម្បីបង្ហាញពីវឌ្ឍនភាពនានា និងកំណត់យុទ្ធសាស្ត្រភាពជាដៃគូ នៃពហុភាគី ពាក់ព័ន្ធ ដើម្បីកៀងគរការគាំទ្រ។ នៅក្នុងជំនួបនេះមានបញ្ហាសំខាន់ៗមួយចំនួនត្រូវបានលើកឡើង ដើម្បី ពិភាក្សា រួមមាន៖ ១) តើមានអ្វីខ្លះដែលអាចរៀនសូត្រពីបទពិសោធន៍ នៃបណ្ដាប្រទេសដៃគូដែលលូត លាស់នៅអាហ្វ្រិក និងអាស៊ី? ២) តើកាលានុវត្តភាពថ្មីនៅប្រទេសឥណ្ឌា និងអាមេរិកឡាទីន អាចជះឥទ្ធិ ពលធំសម្បើមដល់ការផ្លាស់ប្ដូរមូលដ្ឋានទីផ្សារវិស័យកសិកម្មឬទេ? ៣) តើទម្រង់ដៃគូពហុភាគីពាក់ព័ន្ធ ដែលគាំទ្រដោយចក្ខុវិស័យថ្មីមួយ សម្រាប់វិស័យកសិកម្ម អាចជះឥទ្ធិពលើកាលានុវត្តភាពទាំងនោះយ៉ាង ដូចម្ដេច?
នៅក្នុងជំនួបនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ អំពីការខិតខំប្រឹងប្រែងលើកកម្ពស់ ផលិតភាពកសិកម្ម នៅក្នុងបណ្ដាប្រទេសដែលមានសក្ដានុពលកសិកម្មខ្ពស់ ទាំងនៅអាស៊ី,...Read More


សារសម្តេចតេជោ តាមហ្វេសប៊ុក ថ្ងៃ ១៨ មករា ២០១៧ ស្តីអំពី “ក្នុងជំនួបទ្វេភាគីជាមួយនាយក រដ្ឋមន្ត្រីស៊ុយអ៊ែត សម្តេចតេជោ ស្នើភាគីស៊ុយអ៊ែត ពិនិត្យលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា រួមទាំងការ លើកទឹកចិត្តដល់អ្នកវិនិយោគស៊ុយអ៊ែត ទៅបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា និងគាំទ្រនូវបេក្ខភាព របស់ប្រទេសកម្ពុជា ជាសមាជិកមិនអចិន្រៃ្តយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ”

សម្តេចតេជោ ហ៊ុន សែន ជួបនាយករដ្ឋមន្រ្តីស៊ុយអ៊ែត
នៅល្ងាចថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Stefan Löfven នាយករដ្ឋ មន្រ្តី នៃប្រទេសស៊ុយអែត (Sweden) នៅ Congress Center, Davos ក្នុងពេលដែលប្រមុខដឹកនាំ នៃ ប្រទេសទាំងពីរអញ្ជើញមកចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ ២០១៧ នៅទីក្រុង Davos ប្រទេសស្វីស។
លោក Stefan Löfven បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ និងរាជរដ្ឋា ភិបាលកម្ពុជា ដែលបានគាំទ្រ ចំពោះគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ និងរដ្ឋាភិបាលស៊ុយអ៊ែត ស្តីពីការ សន្ទនាកម្រិតសង្គម និង Global Deal Initiative។ បច្ចុប្បន្ននេះ មានប្រទេសជាច្រើនកំពុងមានចរន្ត គាំទ្រគំនិតផ្តួចផ្តើម ស្តីពី Global Deal Initiative។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនស៊ុយ អ៊ែត ដែលបានជួយកម្ពុជាតាំងពីដើមទសវត្សរ៍ ៨០ មក ក្នុងពេលកម្ពុជាជួបប្រទះការលំបាកគ្រប់យ៉ាង។ សម្តេចតេជោ បានស្នើអោយលោកនាយរដ្ឋមន្រ្តី បើកស្ថានអគ្គរដ្ឋទូតរបស់ខ្លួននៅប្រទេសកម្ពុជា ដើម្បី ពង្រឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំធំឡើង។ ជាមួយគ្នានេះ សម្តេច តេជោ ក៏បានស្នើភាគីស៊ុយអ៊ែត ពិនិត្យលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា រួមទាំងការលើកទឹកចិត្តដល់...Read More


សម្តេចតេជោ ហ៊ុន សែន៖ ទោះរងសម្ពាធអាកាសធាតុត្រជាក់១០អង្សារក្រោម០ តែនេះមិនមែនជាបញ្ហាចោទ និងប៉ះពាល់ដល់ការងារខ្ញុំឡើយ

FN ៖ ខណៈដែលកំពុងមានវត្តមាននៅប្រទេសស៊្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរនៅលើ Facebook ផ្លូវការសម្តេចមុននេះបន្តិចថា ទោះបីជាមានការផ្លាស់ប្តូរអាកាសធាតុត្រជាក់ពីប្រទេសដែលមានអាកាសធាតុជាង៣០អង្សាលើ០ មកត្រឹម១០អង្សា ក្រោម០ ក៏ដោយ តែនេះមិនមែនជាបញ្ហាចោទនិងប៉ះពាល់ដល់ការងាររបស់សម្តេចតេជោ ហ៊ុន សែនឡើយ។

ថ្លែងឲ្យដឹងនៅក្នុង Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សេន បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា ​«ពិតជាពិបាកទ្រាំទ្រជាមួយ ធាតុអាកាសត្រជាក់ បែបនេះដែលយើង មកពីប្រទេសដែលអាកាសធាតុ ជាង៣០អង្សាលើ០ មក១០អង្សាក្រោម០។ឯពន្លឺ វិញម៉ោង៨ព្រឹក ហើយនៅមិនទាន់ភ្លឺ នៅឡើយ។ តែការងារដែលខ្ញុំត្រូវធ្វើ នាពេលនេះមិនលំបាក និងគ្រោះថ្នាក់ដូច ជំនាន់ប្រទេសមានសង្គ្រាម និងការលំបាកវេទនា ដែលយើងធ្លាប់បានជួបក្នុងរបបប៉ុល ពតនោះឡើយ»។

សម្តេចតេ បានមានប្រសាសន៍បែបនេះ ខណៈសម្តេច និងគណៈប្រតិភូ កំពុងធ្វើដំណើរតាមរថយន្តទៅកាន់ទីក្រុង davos។ ការធ្វើដំណើរនេះ ត្រូវចំនាយររយៈពេល២ទៅ៣ម៉ោង ក្នុងចម្ងាយផ្លូវប្រម៉ាណ១៥០គីឡូម៉ែត្រ ក្រោមធាតុអាកាសត្រជាក់ និង មានធ្លាក់ព្រឹលយ៉ាងច្រើន ដែលរថយន្តមិនហ៊ានបើកលឿន។

គួរបញ្ជាក់ថា ការធ្វើដំណើររបស់សម្តេចតេជោ និងគណៈប្រតិភូទៅកាន់ទីក្រុង davos ប្រទេសស្វីស បានធ្វើឡើង បន្ទាប់ពី បំពេញការងាររយៈពេល មួយថ្ងៃមួយយប់ នៅទីក្រុង Zurich ក្នុងនោះមានការជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរ ដែលកំពុងរស់នៅប្រទេសស្វីសផងដែរ៕

...Read More

​សម្តេចតេជោ ហ៊ុន សែន៖ «ពិតប្រាកដណាស់ គឺគ្មាននរណាម្នាក់ចង់ទៅធ្វើអ្វី នៅក្នុងប្រទេសដែលកំពុងមានសង្រ្គាមឡើយ»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារដ៏ខ្លីមួយនៅលើ Facebook ផ្លូវការមុននេះបន្តិចថា «ពិតប្រាកដណាស់ គឺគ្មាននរណាម្នាក់ចង់ទៅធ្វើអ្វីនៅក្នុងប្រទេសដែលកំពុងមានសង្រ្គាមឡើយ។ សង្រ្គមគឺមានតែបំផ្លាញប្រទេសជាតិខ្លួន និងបំផ្លាញសេចក្តីសុខរបស់ ប្រជាពលរដ្ឋតែប៉ុណ្ណោះ»។
សារបង្ហោះដ៏ខ្លីនេះបានអមជាមួយ នឹងរូបភាពជាច្រើនសន្លឹកដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះភ្ជាប់មកជាមួយ។ រូបភាពជាច្រើនសន្លឹកនោះ សុទ្ធតែបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត នៅតាមរមណីយដ្ឋានទេសចរណ៍ល្បីៗមួយចំនួននៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «រូបភាពដែលបានឃើញនេះ គឺទេសចរបរទេសដែលបានសម្រុកមកកំសាន្តនៅកម្ពុជា។ រូបភាពទាំងនេះ គឺយើងធ្លាប់បានឃើញតែ នៅប្រទេសគេ។ ដោយសារប្រទេសយើងមានសន្តិភាព និងធានាបាននូវសុវត្ថិភាពទេសចរណ៍ទាំងយប់ថ្ងៃ ទើបពេលនេះទេសចរណ៍បរទេស បានសម្រុកចូលមក កំសាន្តនៅកម្ពុជាជារៀងរាល់ថ្ងៃ។ ពួកគេបានសរសើរពីប្រទេសយើងមិនដាច់ពីមាត់ឡើយ»។
Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា៖ «សព្វថ្ងៃកម្ពុជា គឺជាទិសដៅរមណីយដ្ឋានធម្មជាតិ និងវប្បធម៍ដ៏ទាក់ទាញបំផុតរបស់ ពិភពលោក។ កម្ពុជាបានសុខ កម្ពុជាកាន់តែស្រស់ស្អាតនិង កម្ពុជាកាន់តែរីកចម្រើនគឺ កម្ពុជាដែលកំពុងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន»៕

...Read More

​សម្តេចតេជោ ហ៊ុន សែន៖ ទំនប់ទឹកដ៏ធំនៅបាត់ដំបង តម្លៃជាង ១០០លានដុល្លារ នឹងបញ្ចប់ជាស្ថាពរមុនឆ្នាំថ្មី

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការសាងសង់ទំនប់ប្រព័ន្ធធារាសាស្រ្តដ៏ធំនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានសមត្ថភាពផ្ទុកទឹកបាន ២៨៦លានម៉ែត្រគូប សម្រេចបាន ៩៨ភាគរយហើយ ហើយគ្រោងនឹង បញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៧នេះ។
សម្តេតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះថា គម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបង គឺស្ថិតនៅទីតាំងសំណង់មេក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន ២៨៦ លានម៉ែត្រគូប។
សម្តេចតេជោ បន្តថា ទឹកដែលប្រមូលស្តុកទុកនេះ នឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៤៧,០០០ហិកតា និងស្រូវប្រាំងចំនួន ១២,០០០ហិកតា ក្នុងស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ និង ស្រុកមោងឬស្សី។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងដែរថា ទំនប់ទឹកនេះ ក៏អាចទាញយកថាមពលវារីអគ្គិសនីចំនួន ១៣,១០មេហ្គាវ៉ាត់ ព្រមទាំងជួយកាត់បន្ថយទឹកជំនន់ និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ដល់ក្រុងបាត់ដំបងផងដែរ។ គម្រោងអភិវឌ្ឍន៍ទំនប់ទឹកនេះ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
ជាមួយការបង្ហាញពីសមិទ្ធផលទំនប់ពហុបំណងជាលើកដំបូងនៅកម្ពុជានេះ ប្រមុខរាជរដ្ឋាភិបាល ដែលមានជីវិតជាកូនកសិករដែរនោះ ក៏បានបង្ហាញថ្លែងដែរថា ជីវិតធ្លាប់ជាកូនកសិករ គឺបានយល់ច្បាស់ពីតម្រូវការរបស់ប្រជាកសិករ ហើយសម្តេចក៏កំពុងជំរុញការអភិវឌ្ឍ ទូទាំងប្រទេស ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ និងរួចផុតពីភាពក្រីក្រ។
មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទំនប់ពហុបំណងនេះ បានចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ២០០៤ គ្រោងចំណាយថវិកាប្រមាណ ១០២លានដុល្លារអាមេរិក៕

...Read More

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរយោគយល់គ្នាក្នុងការធ្វើចរាចរណ៍ នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសផ្សារដីហុយទី៥

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវឲ្យបងប្អូនអ្នកធ្វើដំណើរ និងសាធារណជន មេត្តាយោគយល់ និងអធ្យាស្រ័យក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវម្តុំបរិវេណការដ្ឋានសាងសង់ស្ពានអាកាសផ្សារដីហុយទី៥ ដែលស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅមុននេះបន្តិច។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះបានធ្វើឡើងក្រោយពេលដែលសម្តេចតេជោ សង្កេតឃើញថា ការដ្ឋានសាងសង់ស្ពាន គឺមានហ៊ុមព័ទ្ធរបងដែលធ្វើឲ្យដងផ្លូវនៅចំណុចការដ្ឋានរួមតូចចង្អៀត ហើយអាចមានការកកស្ទះចរាចរណ៍។

Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ស្ពានអាកាសទី៥ ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍ នៅតំបន់ជុំវិញទីនេះបានយ៉ាងច្រើន ហើយនឹងធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុន។ ស្ពានអាកាសផ្សារដីហុយទី៥ ស្ពានអាកាសផ្សារដីហុយ គឺជាគម្រោងស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ ដែលបាននឹងកំពុងសាងសង់យ៉ាងមមាញឹក បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីខែសីហាឆ្នាំ ២០១៦ កន្លងទៅនេះ។ មកទល់ពេលនេះគឺសំរេចបានប្រមាណ៣០% ហើយ។ មន្រ្តីជំនាញសាងសង់កំពុងបន្តចាក់តម្លើងសសរស្ពាន ចាក់ជើងតាង និងចាក់ពុម្ពសសរបេតុងស្ពាន។

គម្រោងសាងសង់ «ស្ពានអាកាសស្តុបផ្សារដីហុយ» នេះ មានប្រវែង៩០៥ម ទទឹង១៦.៥ម គ្រោងនឹងបព្ចាប់ការសាងសង់ នៅខែធ្នូ ឆ្នាំ២០១៧។ គម្រោងស្ពានអាកាសស្តុបផ្សារដីហុយ និងផ្លូវក្រវ៉ាត់ក្រុងទី២ គឺជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយស្ពាននេះ ស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)៕

...Read More

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ការប្រកួតកីឡា​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ២០១៧ ឲ្យបាន​គ្រប់ៗគ្នា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស​អំពាវនាវ​ឲ្យប្រជាពលរដ្ឋ ចូលរួម​ការប្រកួតកីឡា កងយោធពលខេមរភូមិន្ទ​ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី​០៦ ដល់០៨ ខែមករា ឆ្នាំ​២០១៧ ឲ្យបានគ្រប់ៗគ្នា។ នេះបើតាម​ការបង្ហោះឲ្យដឹង​នៅលើ Facebook ផ្លូវការរបស់​សម្តេចតេជោ ហ៊ុន សែន នៅមុននេះបន្តិច។

Facebook ផ្លូវការ​របស់​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ការប្រកួត​កីឡា​កងយោធ​ពល​ខេមរភូមិន្ទ ឆ្នាំ២០១៧ ការប្រកួតកីឡា​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ២០១៧ គឺធ្វើឡើង​ចាប់ពីថ្ងៃទី​០៦ ដល់ ០៨ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

Facebook សម្តេចតេជោ ដដែលបន្ថែមថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ (ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖

១៖ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិថ្ងៃជ័យជំនះពីរបបប្រល័យពូជសាសន៍ប៉ុលពត (៧ មករា ១៩៧៩ – ៧ មករា ២០១៧)
២៖ ដើម្បីប្រមូលមូលនិធិគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា។
៣៖ ដើម្បីបង្ហាញដល់សាធារណជន និង មហាជនស្វែងយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសជាសារអំពាវនាវឲ្យដឹងថា «សូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា! ជយោកងទ័ពជាតិកម្ពុជា!»៕

...Read More

ទៅមុខថយក្រោយ