សម្ដេចតេជោ “ទូកទៅកំពង់នៅ”

ថ្ងៃនេះ ភរិយាខ្ញុំបានចូលពេទ្យដើម្បីពិនិត្យ និងស្តាប់លទ្ធផលនៃការព្យាបាលមុនពេលវិលត្រឡប់មកកម្ពុជា

នៅថ្ងៃស្អែកទី៣០ ខែមីនា ឆ្នាំ២០២៥។ ជាទូទៅល្អ តែគាត់ទៅរុំកទាំងមូលរយៈពេល៦សប្តាហ៍។ ដូចនេះច្បាស់ណាស់ថា គាត់មិនអាចចូលរួមបុណ្យសពបងទី១បានឡើយ តែគាត់អាចចូលមកដុតធូបជូនបងប្រុស

នៅពេលគាត់ត្រឡប់ពីសាំហ្កាពួនៅព្រឹកស្អែក ៣០ មីនា ២០២៥ ក្នុងករណីសុខភាពគាត់គ្មានបញ្ហា។

(ទូកទៅកំពង់នៅ) បងប្រុសខ្ញុំចែកឋានទៅ គាត់រួចផុតទុក្ខហើយ នៅឡើយតែខ្ញុំត្រូវរ៉ាប់រងគ្រប់យ៉ាង ព្រោះបងថ្លៃរបស់ខ្ញុំបានចែកឋានតាំងពី ឆ្នាំ២០១៣ គឺ១២ឆ្នាំមុនមកម្ល៉េះ។ ទោះជាគាត់មានកូន មានចៅដែលចេះ

ទទួលខុសត្រូវខ្លួនឯង តែខ្ញុំនៅតែជាមេគ្រួសារមួយនេះដដែល និយាយមួយបែប ខ្ញុំជាមេគ្រួសារនៃត្រកូលហ៊ុន។

កូនចៅ ប្អូនបង្កើត ប្អូនថ្លៃ ក្មួយបង្កើត ក្មួយប្រសារ ទាំងប្រុសស្រីស្លៀកពាក់កាន់ទុក្ខទាំងអស់ រាប់ទាំងក្មួយដែលជានាយករដ្ឋមន្ត្រីផងដែរ។ ដោយសារបងថ្លៃខ្ញុំបានទទួលមរណភាពកាលពី ឆ្នាំ២០១៣ បានបូជាយកអដ្ឋិធាតុទៅរក្សាទុកនៅវត្តក្តីល្វា ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងដោយសារចេតិយសម្រាប់បងប្រុសធ្វើនៅវត្តច័ន្ទបុរីវង្ស នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចនេះត្រូវយកអដ្ឋិធាតុបងថ្លៃពីកំពង់ស្ពឺមក រក្សាទុកនៅវត្តច័ន្ទបុរីវង្សនៅថ្ងៃទី១ ខែមេសា ដើម្បីបញ្ចុះជាមួយបងប្រុសនៅក្នុងចេតិយតែមួយ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។

បន្ទាប់ពីបញ្ចុះសពរួចនឹងធ្វើបុណ្យ៧ថ្ងៃ បន្ថែមដោយបុណ្យ១០០ថ្ងៃ ដើម្បីកុំឲ្យឆ្លងឆ្នាំ ដែលនឹងចាប់ផ្តើមនៅល្ងាចថ្ងៃទី២ ខែមេសា និងបញ្ចប់នៅព្រឹកថ្ងៃទី៣ ខែមេសា។ ល្ងាចថ្ងៃទី៣ ខែមេសា ខ្ញុំនឹងធ្វើជាអ្នកបែងចែក

ទ្រព្យសម្បត្តិ ដើម្បីបញ្ចៀសនូវជម្លោះណាមួយ រវាងបងប្អូនទាំង៥នាក់ ដែលជាកូនរបស់គាត់។ បងប្រុសរបស់ខ្ញុំគ្មានទ្រព្យសម្បត្តិដើម្បីចែកឲ្យកូនគ្រប់ៗគ្នានោះទេ។ គាត់មានដី និងផ្ទះដែលកំពុងស្នាក់នៅ និងធ្វើបុណ្យសព ដែលមានផ្ទៃក្រឡា ១.២០០ម៉ែត្រការ៉េ និងផ្ទះឈើ១ខ្នង លើដីជាង ៤.០០០ម៉ែត្រការ៉េ នៅអរិយក្សត្រ។

ស្ថានភាពបែបនេះប្រហែលជាតម្រូវឲ្យខ្ញុំដែលជាមេចំណែក ត្រូវចំណាយបន្ថែមដើម្បីឲ្យក្មួយៗទទួលបានគ្រប់ៗគ្នា៕

...Read More

សម្ដេចតេជោ ហ៊ុន សែន មានទុក្ខធ្ងន់ពីរ

ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់កាលគ្រោះថ្នាក់មកដល់សុវត្ថិភាពហើយក៏ដោយ តែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ ព្រោះមិនអាចនៅកំដរនិងមើលថែទាំភរិយាបាន។ រឿងធ្ងន់ជាងនេះ គឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចចៀសវាងបាននេះរួចហើយ។

ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយ និងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស

និងក្នុងករណីបងប្រុសចែកឋានក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។

រឿងចម្លែក សូមជួយមើលរូបថតបងប្រុសខ្ញុំ ដែលរូបថតតែមួយសន្លឹក តែពេលថតចូលក្នុងទូរស័ព្ទមានរូបប្លែកពីគ្នានៅត្រង់ រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំ ហាក់បង្ហាញនូវការមិនអស់ចិត្ត ឬនៅអាឡោះអាល័យអ្វីមួយ។ ពេលនេះទោះ ចង់សួរគាត់ក៏សួរមិនបានដែរព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។ មិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា? និងអ្នកអបិយជំនឿបកស្រាយរបៀបណា?

...Read More

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសបរទេសនៅកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត Salah Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា​ ចូលជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសចំនួន១១ប្រទេសដឹកនាំដោយ លោកបណ្ឌិត សាឡា អ៉ីសា(Salah Essa) កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា​ ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្រោយជំនួបបានឲ្យដឹងថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីករាយ និងស្វាគមន៍ចំពោះវត្តមាននៃបណ្ដាប្រតិភូកុងស៊ុលកិត្តិយសទាំង១១ប្រទេស ដែលបានជួបសម្ដែងការគួរសមនាពេលនេះ។ សម្ដេចតេជោរំពឹងថា តាមរយៈជំនួបនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយនឹងបណ្ដាប្រទេសទាំង១១មានភាពរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះលោក Salah Essa ដែលជាតំណាងកិត្តិយសបានលើកឡើងដោយថ្លែងនូវអំណរគុណចំពោះសម្ដេចតេជោដែលបានផ្ដល់ឱកាស និងអនុញ្ញាតឲ្យតំណាងកុងស៊ុលកិត្តិយសទាំង១១បានជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភានៅថ្ងៃនេះ។ លោកក៏បានអបអរសាទរសម្ដេចតេជោដែលបានទទួលតួនាទីជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបង្ហាញនូវក្តីរីករាយចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោកាលពីនៅជានាយករដ្ឋមន្ត្រី និងភាពរីកចម្រើនរបស់កម្ពុជាមកដល់ពេលនេះដែលដឹកនាំបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

នៅក្នុងឱកាសនោះ សម្ដេចតេជោបានរំលេចអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយនឹងប្រទេសទាំង១១ ជាពិសេសគឺផ្ដោតទៅលើការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជាមួយនឹងបណ្ដាប្រទេសទាំងនោះឲ្យមានការកើនឡើងបន្ថែមទៀតដែលជាការចង់បានរបស់ប្រទេសកម្ពុជា។ សម្ដេចតេជោក៏ចង់ឲ្យប្រទេសទាំង១១នោះ គឺជួយបន្ថែមទៀតដល់ប្រទេសកម្ពុជា មិនត្រឹមតែក្នុងក្របខណ្ឌនៃហិរញ្ញវត្ថុប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វីដែលកម្ពុជាចង់បាននោះ គឺការបណ្ដុះបណ្ដាលនូវធនធានខួរក្បាល គឺសំដៅទៅលើធនធានមនុស្សរបស់ប្រទេសកម្ពុជាឲ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត ដែលជាក្តីចង់បានដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល។

នៅក្នុងឱកាសនោះដែរ គឺលោក Salah Essa បានលើកឡើងថា លោកនឹងខិតខំប្រឹងប្រែងជាមួយនឹងតំណាងនៃកុងស៊ុលកិត្តិយសទាំង១០រូបទៀត ក្នុងការធ្វើយ៉ាងណាឲ្យការធ្វើវិនិយោគពាណិជ្ជកម្មអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសទាំង ១១មានការរីកចម្រើនបន្ថែមទៀតជាពិសេសលោកនឹងខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគក្នុងចំណោមប្រទេសទាំង១១នោះ មកវិនិយោគរកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត។ លោក Salah Essa ក៏បានសរសើរដែរ ពីលក្ខណៈអំណោយផលរបស់ប្រទេសកម្ពុជាដែលមានកត្តាសុខសន្តិភាពក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន...Read More


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជំនួបសម្ដែងការគួរសម ឯកអគ្គរដ្ឋទូតវិសាមញ្ញ សហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជំនួបសម្ដែងការគួរសម ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្រោយជំនួបបានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានសម្តែងនូវការស្វាគមន៍ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ដែលនេះជាជំនួបលើកទី២ក្នុងពេល សម្ដេចតេជោជាប្រធានព្រឹទ្ធសភា ដែលលើកទី១ គឺនៅខែមិថុនា ឆ្នាំ២០២៤។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាង ប្រទេសទាំងពីរដែលមានភាពល្អប្រសើរ និងជាទំនាក់ទំនងយូរអង្វែង ហើយក្នុងអាណត្តិរបស់ ឯកឧត្តម បំពេញបេសកកម្មការទូតក្នុងប្រទេសកម្ពុជានេះ គឺបានរួមចំណែកដល់ការអភិវឌ្ឍនូវទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

នៅក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យ ឯកឧត្ដម និងសហការី បានជួបសម្ដែងការគួរសម និងបានរំលេចអំពីទំនាក់ទំនង ប្រទេសកម្ពុជា និងរុស្ស៊ី ដែលបានផ្សាភ្ជាប់ទំនាក់ទំនងគ្នាបានយូរអង្វែង និងជាទំនាក់ទំនងដែលទុកចិត្តគ្នា។ ឯកឧត្តមក៏បានរំលេចទៀតថា ក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦ខាងមុខនេះ ប្រទេសទាំងពីរ ជាពិសេសប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចការងារជាមួយភាគីកម្ពុជា ក្នុងការពង្រីកទំនាក់ទំនងឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តមបញ្ជាក់ទៀតថា ទំនាក់ទំនងល្អនេះមិនត្រឹមតែនីតិប្រតិបត្តិទេ គឺនីតិប្បញ្ញត្តិរវាងប្រទេសទាំងពីរក៏មានភាពល្អផងដែរ ដោយឯកឧត្តមវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងសភាសហព័ន្ធរុស្ស៊ី ជាមួយព្រឹទ្ធសភាកម្ពុជា ដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ធ្វើ ។ ឯកឧត្តមសង្ឃឹមថា ភាគីយើងទាំងពីរ នឹងបន្តការខិតខំដើម្បីពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត ។ ឯកឧត្តមក៏បានរំលេចអំពីទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា...Read More


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជំនួបសម្ដែងការគួរសម ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា

នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភានៅក្រោយជំនួបបានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ និងសាទរចំពោះ ឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងសង្ឃឹមថា ក្នុងអាណត្តិរបស់ ឯកឧត្តម ជាអ្នកបំពេញការទូត គឺនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឥណ្ឌាកាន់តែល្អប្រសើរបន្ថែមទៀត ខណៈដែលយើងកំពុងមានទំនាក់ទំនងល្អមានស្រាប់នៅពេលនេះ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលា និងអនុញ្ញាតឲ្យឯកឧត្តម បានជួបសម្ដែងការគួរសមក្នុងពេលដែល ឯកឧត្ដម ជាឯកអគ្គរដ្ឋទូតថ្មីនៅពេលនេះ។ ឯកឧត្តម បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដែលមានភាពល្អប្រសើរជាមួយគ្នា ជាពិសេសទំនាក់ទំនងទាំងក្នុងកិច្ចសហប្រតិបត្តិការផ្នែកនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ហើយ ឯកឧត្តមបានប្ដេជ្ញាចិត្តថា ក្នុងអាណត្តិរបស់ឯកឧត្តម ជាឯកអគ្គរដ្ឋទូត និងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀត រួមទាំងស្ថាប័ននីតិបញ្ញត្តិប្រទេសទាំងពីរ កាន់តែស្អិតរមួត ក៏ដូចជាការផ្លាស់ប្ដូរទំនាក់ទំនងទ្វេភាគី រវាងថ្នាក់ដឹកនាំទាំងនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ឱ្យមានការកើតឡើងថែមទៀត។

ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានរំលេចដែលថា កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង ចាប់តាំងពីឆ្នាំ១៩៥២ មក ខណៈដែលឆ្នាំ២០២៧ ខាងមុខ គឺជាខួប៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជួបសម្តែងការគួរសម

នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្រោយជំនួបបានឱ្យដឹងថា ជាកិច្ចចាប់ផ្តើម សម្តេចតេជោ មានសេចក្តីរីករាយ ដែលបានជួប លោកជំទាវឯកអគ្គរដ្ឋទូត សាជាថ្មីម្តងទៀត ដែលលើកនេះ ក្នុងនាមជាប្រមុខរដ្ឋស្តីទី ដែលជំនួបលើកមុន គឺនៅខែមីនា ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវបានចូលជួបសម្តែងការគួរសមនាពេលនេះ។

លោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរីបានលើកឡើងថា លោកជំទាវនឹងខិតខំប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគសិង្ហបុរីមកកាន់កម្ពុជាបន្ថែមទៀត ក្នុងអាណត្តិដែល លោកជំទាវជាឯកអគ្គរដ្ឋទូតសិង្ហបុរីនៅកម្ពុជាទាំងពេលកន្លងមក និងពេលខាងមុខ។ លោកជំទាវបានគោរពកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែមានគតិបណ្ឌិត ពិសេសក្នុងការដោះស្រាយបញ្ហា ទាំងបញ្ហាតំបន់ និងបញ្ហាពិភពលោក ដោយលោកជំទាវបានមានប្រសាសន៍ថា សម្ដេចតេជោគឺជារដ្ឋបុរសរបស់ប្រជាជនកម្ពុជា និងជាមេដឹកនាំដោយមានគតិបណ្ឌិតជាច្រើនក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ជាមួយគ្នានោះលោកជំទាវក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំបន្តវេនាពេលបច្ចុប្បន្ននេះ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលរហូតមកដល់ពេលនេះ គឺរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ លោកជំទាវសង្ឃឹមថា លោកជំទាវនឹងបានឃើញនូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចជា ការសម្ពោធនៅព្រលានយន្តហោះថ្មី និងសមិទ្ធផលសំខាន់ៗជាច្រើនទៀតរបស់កម្ពុជា ក្នុងអាណត្តិលោកជំទាវ ជាឯកអគ្គរដ្ឋទូតសិង្ហបុរី។

ក្នុងឱកាសខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦ខាងមុខនេះ...Read More


សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ ចំពោះដំណើរបំពេញបេសកកម្មការទូត របស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថាតាមរយៈ ឯកអគ្គរាជទូត នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និងថៃកាន់តែល្អប្រសើរបន្ថែមទៀត ដែលមកដល់ពេលនេះទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺជាភាពដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដូច្នេះតាមរយៈ ឯកអគ្គរាជទូតថ្មីនៅពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀតលើគ្រប់វិស័យ។

ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតថៃ បានសំដែង នូវការអរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាត និងទទួលសារតាំង ពីឯកឧត្តមក្នុងឋានៈ សម្ដេចជាប្រមុខរដ្ឋស្ដីទី។ នាឱកាសនេះ ឯកឧត្តមក៏បាននាំយកនូវការសួរសុខទុក្ខអំពី ព្រះមហាក្សត្រថៃ ចំពោះសម្ដេចតេជោផងដែរ។ ក្នុងឆ្នាំ២០២៥ នេះជាខួប៧៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ បានរំលឹកអំពីការរៀបចំសកម្មភាពនានារវាងភាគីកម្ពុជា និងភាគីថៃ ក្នុងគោលដៅដើម្បីអបអរសាទរខួបទំនាក់ទំនងនេះ ជាពិសេសសម្ដេចតេជោក៏បានរំលឹកអំពីព្រឹត្តិការណ៍នៃការរៀបចំបាល់ទាត់មិត្តភាពដែលធ្វើឡើងកាលពីថ្ងៃទី៨ ខែមីនា កន្លងទៅថ្មីៗនេះ ដែលបង្ហាញពីស្មារតីនៃសាមគ្គីភាព ការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំង២ក្នុងក្របខ័ណ្ឌគ្រប់វិស័យ។ ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានលើកឡើងអំពីទំហំពាណិជ្ជកម្មផងដែរ...Read More


សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោកសាស្រ្តាចារ្យតេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya Watanabe) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) ចូលជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងសហការី ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅលោកសាស្រ្តាចារ្យ Tetsuya Watanabe និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការរៀបចំដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ជាពិសេស ការៀបចំបាឋកថាគន្លឹះស្តីពីភាពជាអ្នកដឹកនាំ នៅវិទ្យាស្ថាន ERIA។ ជាមួយគ្នានេះ នៅដំណើរទស្សនកិច្ចខាងមុខនេះ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយនឹងជួប ឯកឧត្តមប្រធានាធិបតី ឥណ្ឌូនេស៊ី Prabowo Subianto ដែលជាមិត្តចាស់ និង ទស្សនាអគ្គលេខាធិការដ្ឋានអាស៊ានផងដែរ។ សម្តេចតេជោ បានអបអរសាទរ សាលាសិក្សាស្តីពីរដ្ឋាភិបាលនៃវិទ្យាស្ថាន ERIA ដែលទើបសម្ពោធកាលពីពេលថ្មីៗ ក្នុងឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និង សង្ឃឹមថាសាលាសិក្សាស្តីពីរដ្ឋាភិបាលនេះ នឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដើម្បីជំរុញភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ នៅក្នុងតំបន់អាស៊ាន។

នាឱកាសជំនួបនេះ លោកសាស្រ្តាចារ្យ Tetsuya Watanabe បានសម្តែងនូវក្តីសោមនស្សរីករាយ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃទទួលជួបជាមួយលោក និងសហការី ជាពិសេស ការទទួលយកការអញ្ជើញរបស់វិទ្យាស្ថាន ERIA ក្នុងការថ្លែងបាឋកថាពិសេស ស្តីពីបទពិសោធន៍របស់សម្តេចផ្ទាល់ អំពីដំណើរស្វែងរកសន្តិភាព ការឯកភាពទឹកដី និងការអភិវឌ្ឍកម្ពុជា។ លោកសាស្រ្តាចារ្យ Tetsuya Watanabe បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស...Read More


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន (Xaysomphone Phomvihane)ប្រធានរដ្ឋសភាឡាវ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម។ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះ សម្តេចតេជោ ដែលត្រូវបាន បោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាការបង្ហាញ ឱ្យឃើញពីការទុកចិត្តនិងការគាំទ្រ របស់គណបក្ស និងប្រជាជនកម្ពុជា លើការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ និងបទពិសោធន៍ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ។

ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាឡាវ បានបន្តថា ទស្សនកិច្ចរបស់សម្តេចតេជោ ជាប្រធានព្រឹទ្ធសភា នាពេលនេះ មានសារៈសំខាន់បំផុត ដែលនាំមកនូវមេត្រីភាព មិត្តភាព ក្នុងនាមប្រទេសជាប់ភូមិផងរបងជាមួយគ្នា និងជាអ្នកជិតខាងល្អ ព្រមទាំង ការពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភាកម្ពុជា។

នាឱកាសនោះ សម្តេចតេជោ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានរដ្ឋសភាឡាវ ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចផ្លូវការ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ សម្តេច និងគណៈប្រតិភូ។ សម្តេចតេជោ បានជូនពរ ឯកឧត្តមប្រធានរដ្ឋសភាឡាវ និងប្រជាជនឡាវ ប្រកបដោយ សិរីសួស្តី ជ័យមង្គល និងវិបុលសុខ ក្នុងឱកាសចូលឆ្នាំសកល២០២៥។...Read More


សម្ដេចតេជោ មិនដែលចាត់ទុក សេង សារី ជាចារកម្ម

ខ្ញុំកំពុងស្ថិតនៅរដ្ឋធាវីវៀងចន្ទប្រទេសឡាវ។ ខ្ញុំទើបបញ្ចប់ការស្តាប់បទសម្ភាស់រវាងលោក ជុន ច័ន្ទបុត្រជាមួយលោក សេង សារី។ ខ្ញុំមានឯកសារជាអក្សរជាសម្លេងជាច្រើន រាប់ការនិយាយតាមទូរស័ព្ទដែល សេង សារី សុំលុយទៅអាមេរិកដើម្បីចូលគៀកជាមួយ មួ សុខហួ អេង ឆៃអៀង និងការសុំជួយបង្កើតគណបក្សផ្ទាល់ផងដែរ។

ខ្ញុំមិនដែលចាត់ទុក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ តែចាត់ទុកជាអ្នកពិគ្រោះនយោបាយ

មួយរូប។ ខ្ញុំមិនដែលគំរាម សេង សារី តាមរយៈការបញ្ចេញការនិយាយឆ្លងឆ្លើយនោះឡើយ។ ប្រសិន សេងសារីមានសម្លេង សូមបញ្ចេញឲ្យខ្ញុំបានស្តាប់ផង។ សម្លេងបែកធ្លាយនេះវាស្រាលណាស់បើប្រៀបធៀបជាមួយសម្លេងនិងសារឆ្លងឆ្លើយដែលកំពុងរក្សាទុក។

បើទោះ សេង សារី និយាយខុសការពិត ក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរ ព្រោះទោះយ៉ាងណាក៏ សេង សារី ហៅខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ។ ឯចំណែកខ្ញុំវិញក៏ផ្តល់ការអាណិតចំពោះ សេង សារី និងគ្រួសារពេលដែល សេង សារី នៅបាងកក។ ខ្ញុំផ្តល់ឲ្យ សេង សារី នូវប្រាក់បង់រំលោះផ្ទះដែលនៅជំពាក់គេនិងផ្តល់ឲ្យ សេង សារី នូវថវិកា ១ម៉ឺនដុល្លារ ក្នុងមួយខែរយៈពេល១២ខែ ស្មើ១២ម៉ឺនដុល្លារ នេះមិនទាន់គិតពីថវិកាដែលសេង សារី ស្នើសុំពីអូស្ត្រាលី ដើម្បីធ្វើដំណើរទៅអាមេរិកនិងត្រៀមបង្កើតគណបក្ស។

សេង សារី ពុកមិនដែលចាត់ទុកកូនជាចារកម្ម ឬជាចំណាប់ខ្មាំងនោះទេ ពុកគោរពដល់ការសម្រេចចិត្តរបស់កូន ដូចជាកូនសុំបង្កើតបក្សស្នើឱ្យពុកគាំទ្រពុកផ្តល់ការគាំទ្រ។ កូននៅចាំទេ កូននៅអូស្ត្រាលីចុះហត្ថលេខាដាក់ថាធ្វើនៅភ្នំពេញ។ ក្រសួងមហាផ្ទៃបដិសេដ្ឋជាការត្រឹមត្រូវ។ កូនសួរពុកថាតើធ្វើបែបណាទៀតពុក? ពុកប្រាប់ថារកមនុស្សនៅក្នុងប្រទេសចុះហត្ថលេខាបង្កើតគណបក្សទៅ។ នេះជាប្រភេទពិគ្រោះយោបល់មិនមែនជាចារកម្មនោះទេ។

បទសម្ភាសរបស់កូនគឺវាយទម្លាក់តម្លៃខ្លួនឯងទេ។ ពុកប្រាប់ចុងក្រោយកូនអាចភូតអ្នកដ៏ទៃបានតែកុំភូតខ្លួនឯងនិងកុំភូតឯកសារសម្ងាត់ដែលមានក្នុងដៃពុក៕

...Read More

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ ម៉ាកា ម៉ាត្រៃ (Marta Martrai) អនុប្រធានទី១ រដ្ឋសភាហុងគ្រី ចូលជួបសម្តែងការគួរសម

នាព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Marta Martrai អនុប្រធានទី១ រដ្ឋសភាហុងគ្រី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ អនុប្រធានទី១ រដ្ឋសភា ហុងគ្រី និងគណៈប្រតិភូទាំងអស់ រួមមានទាំងសមាជិករដ្ឋសភាមកពីគណបក្សប្រឆាំងនៅហុងគ្រី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកធ្វើទស្សនកិច្ចរបស់លោកជំទាវនាឱកាសនេះ ដែលវានឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងដ៏យូរអង្វែងបន្ថែមទៀតរវាងកម្ពុជា និងហុងគ្រី នៅខណៈដែលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងឈាន ចូលដល់ខួប៧០ឆ្នាំ នៅឆ្នាំ២០២៦។ នាឱកាសជំនួបនេះ លោកជំទាវ អនុប្រធានទី១ រដ្ឋសភាហុងគ្រី បានសម្តែងនូវគារវកិច្ច កិត្តិយស និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតជូនលោកជំទាវ និងគណៈប្រតិភូរដ្ឋសភាហុងគ្រី ចូលជួបសម្តែងការគួរសម។ លោកជំទាវ ក៏បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី គោរពជូន សម្តេចតេជោ ផងដែរ។
លោកជំទាវ Marta Martrai បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី គឺជាទំនាក់ទំនងដែលមានការគោរពគ្នាទៅវិញទៅមក ហើយកម្ពុជា គឺជាដៃគូលេចធ្លោរបស់ហុងគ្រីនៅក្នុងតំបន់។ រដ្ឋសភានៃប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាពជាមួយគ្នា ហើយគណៈប្រតិភូរដ្ឋសភាហុងគ្រី ក៏បានមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កាលពីខែវិច្ឆិកា កន្លងទៅនេះ។ នៅក្នុងបរិបទនេះ លោកជំទាវ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យការទូតសភា ដែលនឹងរួមចំណែកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកជំទាវបានសម្តែងនូវក្តីជឿជាក់ថា តាមរយៈកិច្ច ស...Read More


សម្ដេចតេជោ៖ សារអប់រំ

រយៈពេលកន្លងមកនេះមានបងប្អូនមួយចំនួនបានសរសេរសារអប់រំបង្ហោះតាមបណ្តាញសង្គម ដែលមានខ្លឹមសារល្អៗ សូម្បីតែខ្ញុំក៏រៀនសូត្រតាមដូចជា (កុំយកចំណីអាហារមកឲ្យពុកពេលពុកមិនអាចទទួលទានបាន) (កុំមកយំសោកស្តាយស្រណោះពេលពុកស្តាប់មិនឮ)។ល។

ខ្ញុំសូមគាំទ្រសារអប់រំទាំងអស់នេះសម្រាប់កូនៗឬចៅៗឬភរិយាឬស្វាមី។

សម្រាប់ខ្ញុំសុំបន្ថែម៖

១.សូមកុំលើកទឹកចិត្តប្តី ឬឪពុក ឬជីតា ទៅវាយកូនគោលពេលខ្ញុំមិនមានកម្លាំងវាយ។

២.កូនប្រុសទាំងបីកុំបបួលពុកទៅវាយកូនគោលពេលពុកដើរមិនរួច។

៣.កូនប្រុសទាំងបីកុំយកឧបករណ៍វាយកូនគោលដែលវាយបានឆ្ងាយនិងត្រង់មកឲ្យពុកមើលពេលពុកមិនអាចបើកភ្នែកមើលបាន។

សង្ឃឹមថានឹងទទួលបានការឆ្លើយតប សម្រាប់ពេលមានកម្លាំងដូចពេលនេះ៕

...Read More

ទៅមុខថយក្រោយ