សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលនៃគណបក្សទាំង៣ កម្ពុជា វៀតណាម និងឡាវ

នៅវិមាន៧មករា ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលនៃគណបក្សទាំង៣ កម្ពុជា វៀតណាម និងឡាវ ដោយមានការចូលរួមពីឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និង ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនេះ ថា ក្នុងកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍វត្តមានថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលត្រីភាគី រវាងថ្នាក់ដឹកនាំគណបក្សទាំង៣ នៅក្នុងប្រទេសកម្ពុជា ។ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ចាត់ទុកជំនួបប្រជុំរវាងថ្នាក់ដឹកនាំគណបក្សទាំងបី នៅពេលនេះ គឺជាឱកាសនៃការពង្រីក នូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងក្នុងកម្រិតត្រីភាគី នៃគណបក្សទាំងបី និងក្របខណ្ឌនៃរដ្ឋាភិបាល នៃប្រទេសទាំងបី ដើម្បីឱ្យមិត្តភាព ជាប្រពៃណីរវាងអ្នកជិតខាង នៃប្រទេសទាំងបី កាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត ។

ថ្នាក់ដឹកនាំគណបក្សទាំងបី សុទ្ធតែបានឯកភាពគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងគណបក្សទាំងបី ក៏ដូចជារដ្ឋាភិបាល នៃប្រទេសទាំងបី។ ចំណុចរួម ដែលថ្នាក់ដឹកនាំកំពូលទាំងបី បានរំលេចនោះ គឺទាក់ទងទៅនឹងការពង្រីកបន្ថែមទៀត នូវទំនាក់ទំនងការទូត នយោបាយទៅជាមួយគ្នា និងទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ទំនាក់ទំនងនៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។

ទាក់ទងនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ ថ្នាក់ដឹកនាំកំពូលទាំងបី សុទ្ធតែជំរុញ...Read More


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាមួយការិយាល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

នៅវិមាន៧មករា ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាមួយការិយាល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបប្រជុំនេះសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ដែលបានអញ្ជើញមកកាន់កម្ពុជានៅពេលនេះ។ ភាគីទាំងពីរបានបង្ហាញនូវចំហនៃការសាមគ្គីគ្នាដែលឆ្លុះបញ្ចាំងថាកិច្ចប្រជុំកំពូលនាពេលនេះ បានបញ្ជាក់អំពីស្មារតីនៃការសាមគ្គីគ្នារវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម។

សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងគណបក្សទាំងពីរដែលផ្សំជាមួយគ្នាទៅនឹងទំនាក់ទំនងនៃប្រទេសទាំងពីរ រួមទាំងស្ថាប័ននីតិប្បញ្ញត្តិផងដែរ។ សម្ដេចតេជោបានចែករំលែក នៅភាពរីកចម្រើននៃ ការវិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងចែករំលែកព័ត៌មានមួយចំនួននៃស្ថានភាពតំបន់ និងពិភពលោក។

ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបានសម្ដែងនូវការអរគុណចំពោះការស្វាគមន៍បដិសណ្ឋារកិច្ចចំពោះឯកឧត្តម និងគណៈប្រតិភូនាពេលនេះ ប្រកបដោយភាពកក់ក្តៅ។ ឯកឧត្តមបានឯកភាពទៅនឹងអ្វីដែលសម្ដេចតេជោបានមានប្រសាសន៍លើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីទាំងនៅក្នុងក្របខ័ណ្ឌគណបក្ស និងក្របខណ្ឌរដ្ឋាភិបាលផង និងស្ថាប័ននីតិប្បញ្ញត្តិផង។ ឯកឧត្តមបានផ្ដល់តម្លៃខ្ពស់ ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម។ ឯកឧត្តមបញ្ជាក់ថា វៀតណាមគាំទ្រឥតងាករេក្នុងការបង្កើតទំនាក់ទំនងងដ៏ល្អ រវាងកម្ពុជា និង វៀតណាមទាំងក្នុងក្របខ័ណ្ឌគណបក្ស រដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ដែលនេះឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃទំនាក់ទំនងប្រទេសទាំងពីរ។ ឯកឧត្តមបានពេញចិត្តចំពោះសន្តិសុខ សន្តិភាពនៅតាមព្រំដែន នៃប្រទេសទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការគ្នាល្អ ហើយឯកឧត្តមបានជំរុញឱ្យភាគីទាំងពីរធ្វើយ៉ាងណារក្សាបានទំនាក់ទំនងតាមព្រំដែននេះ និងកិច្ចសហប្រតិបត្តិការឱ្យល្អបន្ថែមទៀតដើម្បីជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច ជាពិសេសផ្ដល់ផលប្រយោជន៍ឱ្យប្រជាជននៃប្រទេសទាំងពីរ។

សម្ដេចតេជោបានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តម តូ ឡឹម ទាក់ទងនឹងភាពរីកចម្រើននៃទំនាក់ទំនង ជាពិសេសនៅតាមព្រំដែនដែលកត្តាស្ថិរភាពសន្តិភាពនៅតាមព្រំដែននេះគឺជាកត្តាចម្បងណាស់ដែលភាគីទាំងពីរអាចរក្សាបានកន្លងមក និងបន្តពូនជ្រុំនិងពង្រីកបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ។ភាគីទាំងពីរបាន ឯកភាពគ្នាទាំងស្រុងក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការតាមព្រំដែនធ្វើយ៉ាងណាកុំឱ្យមានឧក្រិដ្ឋកម្មកើតឡើងហើយរក្សាស្ថានភាពព្រំដែនដូចបច្ចុប្បន្ន ដែលឆ្លុះបញ្ចាំងពីភាពជាអ្នកជិតខាងល្អ។

ចំពោះគណបក្សវិញភាគីទាំងពីរបានបញ្ជាក់ជំហរអំពី ការផ្លាស់ប្ដូរទំនាក់ទំនងជាពិសេសតាមរយៈទស្សនកិច្ច ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរនាពេលកន្លងមក ដែលបានបង្ហាញយ៉ាងច្បាស់អំពីការផ្ដល់តម្លៃដល់ការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា...Read More


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ដោយក្តីរីករាយចំពោះវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន អញ្ជើញមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា និងរីករាយដែលបានជួបឯកឧត្តមសាជាថ្មីដែលឯកឧត្តមបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ចំនួន៣លើករួចមកហើយ ពោលតាំងពីឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២៣ ដែលពេលនោះឯកឧត្តមក៏បានអញ្ជើញចូលរួមក្នុងការសង្កេតការបោះឆ្នោតនៅកម្ពុជា ហើយលើកទី៣នេះ ជាដំណើរទស្សនកិច្ចក្នុងនាមឯកឧត្តមជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន។

សម្ដេចតេជោបានចាត់ទុកវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ជាពិសេសស្ថាប័នព្រឹទ្ធសភា នៃប្រទេសទាំងពីរ និងស្ថាប័ននីតិប្រតិបត្តិរវាងប្រទេសទាំងពីរផងដែរ។

សម្តេចតេជោក៏ឆ្លៀតអបអរសាទរចំពោះភាពជោគជ័យថ្មីៗនេះរបស់ប៉ាគីស្ថាន ដែលបានរៀបចំនូវសន្និសីទ ប្រធានសភានៃអន្តរសភា កាលពីខែវិច្ឆិកាកន្លងទៅបានជោគជ័យ ដែលជាការលើកកិត្យានុភាពរបស់ប៉ាគីស្ថានបន្ថែមទៀត។

ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានសម្ដែងនូវការអរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់សម្ដេចតេជោ ចំពោះឯកឧត្តម និងគណៈប្រតិភូ ជាពិសេសការបដិសណ្ឋារកិច្ចដ៏អស្ចារ្យ និងប្រកបដោយភាពកក់ក្តៅ។ ឯកឧត្តមបានលើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដែលមានជាមួយគ្នានាពេលកន្លងមក ពិសេសនៅក្នុងអំឡុងពេលដែលសម្ដេចតេជោនៅជានាយករដ្ឋមន្ត្រី ហើយបន្តមកនូវការរីកចម្រើនបន្តទៀតក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃពេលបច្ចុប្បន្ននេះ។ ឯកឧត្តមក៏បានអបអរសាទរផងដែរចំពោះកម្ពុជាដែលបានរៀបចំនៃការបន្តវេនប្រកបដោយជោគជ័យ និងពោរពេញដោយសក្ដានុពល ដែលនេះបង្ហាញនូវចំណុចដ៏ល្អមួយ ក្រោមការដឹកនាំរបស់សម្ដេចតេជោតាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រីរហូតមកដល់ពេលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះផងដែរភាគីទាំងពីរ សម្ដេចតេជោ និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានក៏បានពិភាក្សាបន្ថែមទៀតទៅលើការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយគ្នានៅក្នុងក្របខ័ណ្ឌ ពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ ជាក់ស្ដែងនៅពេលនេះក៏មានការចុះហត្ថលេខា រវាងអគ្គលេខាធិការដ្ឋាន នៃស្ថាប័នព្រឹទ្ធសភា រវាងប្រទេសទាំងពីរផងដែរ ដែលជាការជំរុញទំនាក់ទំនងស្ថាប័នព្រឹទ្ធសភានៃប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើន។ ជាមួយគ្នានោះថ្នាក់ដឹកនាំទាំងពីរក៏បានសម្ដែងនូវការពេញចិត្តចំពោះដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយនៅឱកាសនោះផងដែរ ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានក៏បានអញ្ជើញសម្ដេចតេជោទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថានផងដែរនាពេលខាងមុខ។ ជាការឆ្លើយតប សម្ដេចតេជោក៏បានសន្យាថានឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថានតាមពេលវេលាសមស្របណាមួយនាពេលខាងមុខ។

នៅក្នុងជំនួបនេះ ទាំងសម្ដេចតេជោ ទាំងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានឯកភាពគ្នាលើចំណុចរួម របស់រាជរដ្ឋាភិបាលកម្ពុជា...Read More


សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម

នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាទអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ លោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ព្រមទាំងប្រតិភូដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។សម្ដេចតេជោបានលើកឡើងថា នេះគឺជាការជួបគ្នាសារជាថ្មី ហើយសង្ឃឹមថាប្រតិភូនឹងបានឃើញពីការវិវត្តន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចតេជោក៏បានអបអរសាទរចំពោះការចូលរួមរបស់គណៈប្រតិភូនៅក្នុងកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកល ឆ្នាំ ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ។

នៅក្នុងឱកាសនោះលោកប្រធាន វិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូ បានជួបសម្ដែងការគួរសម នឹងបានស្ដាប់នូវការចែករំលែកទស្សនៈរបស់សម្ដេចនាឱកាសនេះ។លោកក៏បានកោតសរសើរចំពោះភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា តាំងពីការដឹកនាំរបស់សម្ដេចតេជោ រហូតមកដល់ការដឹកនាំរបស់សម្ដេចធិបតីជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះ។ លោកបានលើកឡើងថា កម្ពុជាបានចូលរួមចំណែកដ៏សកម្ម ទាំងការចូលរួមចំណែកក្នុងតំបន់ ក្នុងគោលដៅការការពារបម្រែបម្រួលអាកាសធាតុ និងការជំរុញឲ្យមានភាពបៃតងនៅលើពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការចាប់អារម្មណ៍ ទាក់ទងទៅនឹងតួនាទីរបស់ KSI ក្នុងការចូលរួមចំណែក និងផ្ដល់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ក្នុងតំបន់ផងទាក់ទងទៅនឹងបរិស្ថាន។ សម្ដេចតេជោបានរំលេច និងចែករំលែកអំពីទស្សនវិស័យទាក់ទងទៅនឹងការគ្រប់គ្រងប្រទេសកម្ពុជា ក៏ដូចជាការធ្វើយ៉ាងណាចូលរួមចំណែកក្នុងវិស័យការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងសកលលោក។ សម្ដេចតេជោបានលើកជាឧទាហរណ៍ នាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះ...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំនានានៅកម្ពុជាផងដែរ។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តម និងសហការីនាពេលនេះ ជាផ្នែកដ៏សំខាន់ក្នុងការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី ឲ្យកាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត ។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនាឱកាសនេះ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីនាពេលបច្ចុប្បន្ន មានភាពរឹងមាំ ហើយទំនាក់ទំនងនេះ មិនមែនត្រឹមតែទំនាក់ទំនងការទូត ឬក៏នយោបាយទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ ក៏មានភាពរឹងមាំផងដែរ។ ឯកឧត្តមក៏បានលើកឡើងមួយចំនួនទៅកាន់សម្ដេចតេជោពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យអាហារហាឡាល់នៅកម្ពុជា ដោយឯកឧត្តមចង់ជំរុញឲ្យវិស័យនេះកើតចេញជារូបរាង និងមានភាពរីកចម្រើននៅកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា នឹងមានគណៈកម្មការមួយ ដើម្បីសិក្សានិងធ្វើទៅលើកិច្ចការងារ និងជំរុញទៅដល់វិស័យអាហារហាឡាល់នៅកម្ពុជា ។

ឯកឧត្តមក៏បានរំលេចអំពីការពង្រីកនូវទំនាក់ទំនង ផ្នែកទេសចរណ៍ ដែលឧត្តម ចង់ជំរុញឲ្យវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ីកាន់តែរីកចម្រើន ហើយម៉ាឡេស៊ី ក៏បានត្រៀមខ្លួនក្នុងការទទួលនូវទេសចរណ៍កម្ពុជា ជាពិសេសគឺទេសចរណ៍ផ្នែកសុខាភិបាលដែលទៅទទួលសេវាពិនិត្យសុខភាពនៅក្នុងប្រទេសម៉ាឡេស៊ី។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ម៉ាឡេស៊ី នឹងពិនិត្យមើលជាក់ស្ដែងដើម្បីធ្វើយ៉ាងណាអាចមានលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យម៉ាឡេស៊ីនៅកម្ពុជា ។

ជាការឆ្លើយតប សម្ដេចតេជោ...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម

នៅវិមានព្រឹទ្ធសភា នារសៀល ថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម TANAKA Akihiko និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានបង្ហាញនូវក្តីរីករាយដែលបានជួបឯកឧត្តមជាថ្មីម្ដងទៀតបន្ទាប់ពីបានជួបគ្នាកាលពី១០ឆ្នាំមុន នៅពេលដែលឯកឧត្តមបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ពោធស្ពានមិត្តភាព កម្ពុជា-ជប៉ុន អ្នកលឿង កាលពីឆ្នាំ២០១៥។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជាសារជាថ្មីនេះ នឹងបានឃើញពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសតាមរយៈការជួយជ្រោមជ្រែងរបស់ជប៉ុនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

នៅក្នុងឱកាសនោះឯកឧត្តម TANAKA Akihiko បានសម្ដែងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសារជាថ្មី ហើយឯកឧត្តមបានលើកឡើងថា ១០ឆ្នាំមុន និងមកដល់ពេលបច្ចុប្បន្ននេះ ហាក់បីដូចជាលឿនណាស់។ ឯកឧត្តមក៏បានមើលឃើញពីការប្រែប្រួលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយឯកឧត្តមបានសរសើរអំពីការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់អំពីតួនាទីរបស់កម្ពុជាក្នុងការចូលរួមចំណែក ជាពិសេសការសហការជាមួយស៊ីម៉ាក់ក្នុងសកម្មភាពដោះមីននៅក្រៅប្រទេស រួមទាំងតួនាទីរបស់ JICA ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចជាការសាងសង់ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ជ្រោយចង្វារ, ស្ពានគីសូណា, ស្ពានអ្នកលឿង, ការជួយកំពង់ផែស្វយ័តព្រះសីហនុ រួមទាំងផ្លូវជាតិមួយចំនួនដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ជាដើម។ល។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ចំពោះការចាប់អារម្មណ៍របស់ឯកឧត្តម នូវតួនាទីរបស់សម្ដេចកាលនៅជានាយករដ្ឋមន្ត្រី។ សម្ដេចតេជោក៏បានមានប្រសាសន៍ អំពីតួនាទីរបស់ JICA ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា និយាយជារួមតួនាទីរបស់ជប៉ុនក្នុងការជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក។ សម្ដេចតេជោបានបញ្ជាក់ថាភាពរីកចម្រើននៅកម្ពុជាមិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួបសម្តែងការគួរសម

នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ចំពោះប្រតិភូរបស់សហព័ន្ធសភាសន្តិភាពពិភពលោកដែលអញ្ជើញមកបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចាត់ទុកវត្តមានរបស់ប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោកមកកាន់កម្ពុជានៅពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងសហព័ន្ធសភាសន្តិភាពពិភពលោក ជាមួយនឹងស្ថាប័ននីតិប្បញ្ញត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា និយាយជារួមការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជាជាមួយនឹងម៉ាឡេស៊ីឱ្យកាន់តែមានភាពល្អប្រសើរ។

នៅក្នុងឱកាសនោះ Mohd Hatta បានសម្តែងការអរគុណចំពោះសម្តេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានជួបសម្តែងការគួរសមនៅថ្ងៃនេះ ឯកឧត្តមក៏បានលើកឡើងនូវក្តីរីករាយដែលបានជួបសម្តេចតេជោសារជាថ្មី ហើយបានសរសើរអំពីភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ដែលកន្លងទៅបានដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តម និងប្រតិភូគឺរីករាយ និងរង់ចាំស្តាប់នូវការចែករំលែកបទពិសោធន៍ប្រកបដោយគតិបណ្ឌិតពីសម្តេចតេជោ ដែលមានបទពិសោធន៍ដ៏ច្រើននៅក្នុងអាជីពជាអ្នកនយោបាយ ជាអ្នកដឹកនាំ នាពេលកន្លងមក។

សម្តេចតេជោក៏បានលើកឡើងដោយបានចែករំលែកអំពីស្ថានភាពរបស់ប្រទេសកម្ពុជាកាលពីអតីតកាល ជាពិសេសការដឹកនាំរបស់សម្តេចក្នុងការនាំកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងការធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាពនៅឆ្នាំ១៩៩៨ ដែលបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិល រហូតដល់ប្រទេសមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ដល់សព្វថ្ងៃនេះ។ បច្ចុប្បន្នកម្ពុជាមានមេដឹកនាំថ្មីដែលជាអ្នកជំនាន់ក្រោយកំពុងតែដឹកនាំប្រទេសយ៉ាងស្វាហាប់ នឹងដើរយ៉ាងលឿនក្នុងការបំពេញនូវការដឹកនាំសម្រាប់ឱ្យប្រទេសកម្ពុជារីកចម្រើនទៅមុខទៀត។

នៅក្នុងឱកាសនោះ សម្តេចតេជោក៏បានចែករំលែកពីបញ្ហាប្រឈមនាពេលបច្ចុប្បន្ន រវាងបញ្ហាព្រំដែនកម្ពុជា និងថៃ។ សម្តេចតេជោបានពន្យល់អំពីរឿងរ៉ាវនៃការកើតឡើង ហើយនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងកំពុងតែឈានទៅរកការធ្វើយ៉ាងណាឱ្យមានដំណោះស្រាយវិលមករកប្រក្រតីភាពឡើងវិញ ដែលជាជំហររបស់កម្ពុជា។

អ្វីដែលកម្ពុជាចង់បាន គឺការរក្សានូវបទឈប់បាញ់ឱ្យបាន ហើយដោះស្រាយបញ្ហាឈានទៅរកដំណោះស្រាយមួយវិលមករកប្រក្រតីឡើងវិញ ដែលប្រទេសទាំងពីរធ្លាប់មានកន្លងមក។ ជាមួយគ្នានេះសម្តេចតេជោក៏បានអរគុណចំពោះតួនាទីដ៏សកម្មរបស់ម៉ាឡេស៊ីនៅក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសសម្តេចតេជោក៏បានអរគុណចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានបំពេញតួនាទីយ៉ាងរហ័ស និងលឿនក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។

ឱកាសនោះ ឯកឧត្តមសមាជិកព្រឹទ្ធសភារបស់ម៉ាឡេស៊ី ដែលជាប្រធានប្រតិភូបានសំដែងនូវការអរគុណចំពោះសម្តេចតេជោដែលបានចែករំលែក និងពន្យល់យ៉ាងក្បោះក្បាយ និងគ្រប់ជ្រុងជ្រោយពីទិដ្ឋភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីអតីតកាល និងទិដ្ឋភាពនៃបញ្ហាវិវាទ

ព្រំដែនរវាងកម្ពុជា និងថៃនាពេលបច្ចុប្បន្ន។...Read More


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរខួបអនុស្សាវរីយ៍លើកទី៧៦ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន

នៅល្ងាចថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា, សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

ឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការ ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដី ទីនៃព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសទាំងឡាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីនាថ្ងៃនេះ និងសូមជូនពរចំពោះបងប្អូនជនរួមជាតិ និងបងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ដែលកំពុងបម្រើការងារ និងរស់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ឆ្នាំនេះជាឆ្នាំសំខាន់មួយសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រជាជនចិន និងមនុស្សជាតិ ដើម្បីលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចសកលឱ្យកាន់តែល្អហើយរួមគ្នាឆ្ពោះទៅរកសហគមន៍ជោគវាសនារួមសម្រាប់ឆ្នាំនេះក៏ជាឆ្នាំសំខាន់មួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងចិននិងកម្ពុជា។

ឯកឧត្តមបានរំលឹកថា ឆ្នាំនេះ ឯកឧត្តមស៊ី ជីនភីង ប្រធានាធិបតីចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាម្ដងទៀត បន្ទាប់ពីរយៈពេល៩ ឆ្នាំ ដោយបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត តាមរយៈការកសាង សហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី ជាមួយគ្នានោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅប្រទេសចិន ជាបន្តបន្ទាប់ផងដែរ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេល៧៦ឆ្នាំ ប្រទេសចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ និងបានជំនះឧបសគ្គព្រមទាំងបញ្ហាប្រឈមនានាប្រកបដោយជោគជ័យ...Read More


សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសារតាំងលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសារតាំង លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ក្នុងព្រះបរមនាម នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះលោកជំទាវ ហើយសម្ដេចតេជោបានចាត់ទុកវត្តមានលោកជំទាវនាពេលនេះ ជាផ្នែកមួយដ៏សំខាន់នៃការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីល។ សម្ដេចក៏បានបង្ហាញនូវក្តីរីករាយដែលសហព័ន្ធប្រេស៊ីលបានដាក់និវេសនដ្ឋានទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងដែលជាផ្នែកមួយក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីលឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះលោកជំទាវ Vivian Loss Sanmartin បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោប្រមុខរដ្ឋស្ដីទី ដែលបានអនុញ្ញាតឱ្យលោកជំទាវបានជួបហើយប្រគល់សារតាំងចំពោះសម្ដេចប្រមុខរដ្ឋស្តីទីនាពេលនេះ។ លោកជំទាវបានជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មរបស់លោកជំទាវនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ លោកជំទាវនឹងធ្វើយ៉ាងណាជំរុញនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប្រេស៊ីលឱ្យមានភាពល្អប្រសើរកាន់តែខ្លាំងឡើងបន្ថែមទៀត ជាពិសេសការជំរុញនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងកម្ពុជា និងប្រេស៊ីលឱ្យមានការកើនឡើងបន្ថែមទៀតផងដែរ។

អ្វីដែលជាការកត់សម្គាល់បន្ថែមទៀតលោកជំទាវបានរំលេចអំពីការពង្រីកនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យនានារវាងកម្ពុជា និងប្រេស៊ីល ក្នុងនោះក៏មានការពង្រីកនូវទំនាក់ទំនងទាំងរដ្ឋាភិបាលផង ទាំងស្ថាប័ននីតិប្បញ្ញត្តិដែរ ដែលលោកជំទាវនឹងជំរុញឱ្យប្រទេសទាំងពីរបង្កើននូវកិច្ចសហការក្នុងស្ថាប័ននីតិប្បញ្ញត្តិតិនៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរបន្ថែមទៀត។

នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងការរីករាយចំពោះការលើកឡើងរបស់លោកជំទាវក្នុងការជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងប្រទេសទាំងពីរឱ្យមានការកើនឡើង ដោយសម្ដេចតេជោបានលើកឡើងថាទំនាក់ទំនងដ៏ល្អទៅមុខលឿនបានវាអាស្រ័យទៅលើសេដ្ឋកិច្ច និងពាណិជ្ជកម្មដូច្នេះប្រសិនបើប្រទេសទាំងពីរខិតខំប្រឹងប្រែងក្នុងការពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានការកើនឡើង គឺជាផ្នែកនៃការរុញច្រានទំនាក់ទំនងឱ្យកាន់តែល្អទៅជាមួយគ្នាផងដែរ។ សម្តេចតេជោក៏បានរំលេចបន្ថែមទៀតទាក់ទងទៅនឹងការស្វាគមន៍ចំពោះគំនិតរបស់លោកជំទាវនៃការការពង្រីកទំនាក់ទំនងផ្នែកស្ថាប័ននីតិប្បញ្ញត្តិត្តិ ពោលគឺសភានៃប្រទេសទាំងពីរ ដោយសម្ដេចតេជោបានបញ្ជាក់អំពីគំនិតរបស់សម្ដេចថា ប្រទេសទាំងពីរគួរតែបង្កើតនូវក្រុមមិត្តភាពសភាប្រទេសទាំងពីរទាំងស្ថាប័នរដ្ឋសភា ទាំងស្ថាប័នព្រឹទ្ធសភាដើម្បីឱ្យស្ថាប័ននីតិប្បញ្ញត្តិត្តិនេះ គឺអាចធ្វើការ និងពង្រីកនូវការទំនាក់ទំនងស៊ីជម្រៅទៅជាមួយគ្នា។

សម្ដេចតេជោបានមានប្រសាសន៍លើកឡើងទាក់ទងទៅនឹងការពង្រីក នៅក្នុងវិស័យកីឡា ដោយសម្ដេចតេជោបានលើកឡើងថា ប្រេស៊ីលមានសក្កានុពលណាស់ ជាពិសេសធនធានកីឡាល្អៗណាស់ នៅពេលដែលគេនិយាយពីប្រេស៊ីលគេនឹងនឹកឃើញកីឡា ហើយសម្ដេចក៏ជាអ្នកស្រឡាញ់វិស័យកីឡានេះ និងជាអ្នកគាំទ្រប្រេស៊ីលផងដែរនៅពេលកន្លងមក ទាំងកីឡាបាល់ទាត់ និងបាល់ទះជាដើម ។

ដូច្នេះភាគីទាំងពីរគួរតែពង្រីកទៅលើវិស័យកីឡាជាមួយគ្នា ជាពិសេសគឺការបញ្ជូនគ្រូបង្វឹករបស់ប្រេស៊ីលមកជួយបង្វឹកផ្នែកកីឡារបស់កម្ពុជា ដូចជាកីឡាបាល់ទាត់...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ជំនួបសម្តែងការគួរសម

នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ក្នុងជំនួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនោះ ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះមេបញ្ជាការកងទ័ព និងគណៈប្រតិភូរបស់ព្រុយណេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកវត្តមានមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ជាផ្នែកដ៏សំខាន់ធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ ជាពិសេសនៅក្នុងវិស័យយោធាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ទោមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេបានសម្ដែងនូវក្តីអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនាពេលនេះ។ឯកឧត្តមក៏បានឆ្លៀតនាំយកនូវសារផ្ដាំផ្ញើសួរសុខទុក្ខពីព្រះចៅស៊ុលតង់ នៃព្រុយណេជូនចំពោះសម្ដេចតេជោផងដែរ ដែលលោកទាំងពីរជាបងប្អូនធម៌នឹងគ្នា ។ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោថា ក្នុងពេលដែលឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា វាជាឱកាសមួយក្នុងការធ្វើកិច្ចការជាច្រើនដើម្បីញ៉ាំងឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើង និងអរព្រះគុណចំពោះព្រះចៅស៊ុលតង់ព្រុយណេដែលបានផ្ដាំផ្ញើសួរសុខទុក្ខចំពោះសម្ដេច ហើយសម្ដេចក៏បានផ្ដាំផ្ញើសួរសុខទុក្ខត្រឡប់ទៅវិញផងដែរចំពោះព្រះចៅស៊ុលតង់ព្រុយណេ ដែលក្នុងឋានៈជាបងប្អូនធម៌នឹងគ្នា។

នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានលើកឡើងដោយពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ

នាពេលបច្ចុប្បន្ននេះ ហើយសម្ដេចក៏ចង់ឃើញការពង្រីកនូវសក្តានុពលក្នុងវិស័យយោធារវាងប្រទេសទាំងពីរ បង្កើនថែមទៀតរវាងវិស័យយោធាកម្ពុជា និងព្រុយណេ។ សម្ដេចតេជោក៏បានបញ្ជាក់ទៅកាន់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃផងដែរ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវ នៃបញ្ហាមួយនេះ ហើយសម្ដេចសង្ឃឹមថា ព្រុយណេនឹងបន្តតាមដានក្នុងប្រទេស និងតំបន់ ក្នុងឋានៈជាសមាជិកអាស៊ាន និងខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យភាគីទាំងពីរគឺរក្សានូវភាពអត់ធ្មត់ ហើយដោះស្រាយបញ្ហាដោយសន្តិវិធី។

សម្ដេចតេជោក៏អរគុណចំពោះតួនាទីរបស់ព្រុយណេក្នុងឋានៈជាសមាជិកអាស៊ានដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការក្នុងការទៅលើស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ដែលបានកំពុងកើតមានឡើង។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន រំពឹងថា ទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ នឹងកាន់តែរីកចម្រើន...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្ដម Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា

នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្តីរីករាយដែលបានជួបជាមួយនឹងតំណាងយូណេស្កូ ឯកឧត្ដម Sardar Umar Alam សារជាថ្មី។ សម្តេចតេជោបានអរគុណចំពោះបេសកកម្មរបស់ឯកឧត្ដម Sardar Umar Alam ក្នុងពេលដែលមកបំពេញបេសកកម្មជាតំណាងយូណេស្កូប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងការការពារបេតិកភណ្ឌជាតិ។

ឯកឧត្ដម Sardar Umar Alam ដែលជាតំណាងយូណេស្កូប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវក្តីអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសម និងជម្រាបលា

នៅក្នុងឱកាសនេះ ហើយឯកឧត្តមបាននឹករលឹក និងអរគុណ ជាពិសេសនៅក្នុងពេលដែលកូវីដ១៩ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់អង្គការអន្តរជាតិនានា ហើយក្នុងនោះអង្គការបុគ្គលិករបស់យូណេស្កូក៏ទទួលបានការយកចិត្តទុកដាក់ពីសម្ដេចតេជោ និងពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ អ្វីដែលជាការកត់សម្គាល់បន្ថែមទៀត ឯកឧត្តមបានអរគុណចំពោះសម្ដេចតេជោ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី សម្តេចបានគាំទ្រសកម្មភាពរបស់អង្គការយូណេស្កូគ្រប់បែបយ៉ាង ហើយការគាំទ្រនេះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងយូណេស្កូ និងរាជរដ្ឋាភិបាលកម្ពុជាមានភាពល្អប្រសើរនិងរីកចម្រើនជាបន្តបន្ទាប់។

ឆ្លើយតបលើកឡើងទៅកាន់ឯកឧត្ដម Sardar Umar Alam សម្ដេចតេជោបន្តថា កម្ពុជាវិញទេដែលត្រូវអរគុណចំពោះក្រុមការងារក៏ដូចជាអង្គការយូណេស្កូដែលបានចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ទាំងក្នុងវិស័យការពារបេតិកភណ្ឌមនុស្សជាតិ ក៏ដូចជាក្នុងវិស័យអប់រំដែលអង្គការយូណេស្កូបានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជា។សម្ដេចតេជោក៏បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្បត្តិបេតិកភណ្ឌរបស់កម្ពុជាជាច្រើនត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងរូបិយ និងអរូបីដែលបង្ហាញយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការយូណេស្កូ ហើយមិនអាចខ្វះបាននូវតួនាទីរបស់អង្គការយូណេស្កូក្នុងការជួយជ្រោមជ្រែងនៅក្នុងបញ្ហា ក៏ដូចជាការការពារ និងជំរុញការផ្ដល់ជាយោបល់ដើម្បីធ្វើឱ្យកម្ពុជាអាចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន។

ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរអោយឯកឧត្ដម...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យា និងប្រតិភូ ចូលជួបសម្តែងការគួរសម

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យា និងប្រតិភូចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយដែលបានជួបជាមួយលោកសាស្ត្រាចារ្យបណ្ឌិត និងសហការី ហើយសង្ឃឹមថាវត្តមានលោកសាស្ត្រាចារ្យបណ្ឌិតនាពេលនេះ នឹងជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកពង្រីកនូវផ្នែករូបវិទ្យាក៏ដូចជាបច្ចេកវិទ្យា វិទ្យាសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។

លោកសាស្ត្រាចារ្យបណ្ឌិត បានអរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឲ្យលោក និងសហការីបានជួបសម្តែងការគួរសមនៅពេលនេះ។ លោកបានលើកឡើងថា នេះជាលើកទី១សម្រាប់លោកដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយក៏បានឃើញពីភាពរីកចម្រើនរបស់កម្ពុជាផងដែរ។ លោកធ្លាប់បានដឹងពីប្រវត្តិរបស់ប្រទេសកម្ពុជាដែលធ្លាប់បែកបាក់ ធ្លាប់ធ្លាក់ក្នុងភ្លើងសង្គ្រាម ហើយលោកមិនគួរឲ្យជឿសោះថា តាមរយៈការដឹកនាំរបស់សម្តេចតេជោ អាចសង្គ្រោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយនាំកម្ពុជាឲ្យមានការឯកភាពទឹកដី ឯកភាពជាតិ មានសន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ច រហូតមានការរីកចម្រើនដល់ពេលបច្ចុប្បន្ននេះ។ លោកសាស្ត្រាចារ្យបានលើកឡើងទៀតថា បច្ចុប្បន្ននេះលោកបានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះយុវជនកម្ពុជាដែលមានសមត្ថភាព ហើយក្នុងបេសកកម្មរបស់លោកនៅពេលនេះ កំពុងស្វែងរកយុវជន និងនិស្សិតកម្ពុជា ដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីបណ្តុះបណ្តាលពួកគេបន្ថែមទៀត ឲ្យក្លាយទៅជាធនធានដ៏ពូកែក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ លោកបានបញ្ជាក់ទៀតថា គម្រោងរបស់លោក នឹងរៀបចំជាមន្ទីរពិសោធន៍នៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ដែលមានសមត្ថភាពអាចពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យានេះ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្ត ដែលលោកសាស្ត្រាចារ្យម្ចាស់ជ័យលាភីណូបែលផ្នែករូបវិទ្យា បានសម្លឹងឃើញឱកាសក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានផែនការក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា ដែលមានសមត្ថភាពឲ្យមានការយល់ដឹងស៊ីជម្រៅក្នុងផ្នែកបច្ចេកវិទ្យា...Read More


ទៅមុខថយក្រោយ