ក្នុងពេលទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង ពីថ្ងៃ ២៥ ដល់ ២៧ តុលា ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាជាង ១០០០ នាក់នៅទីក្រុងប៉ារីស សម្តេចតេជោ ហ៊ុន សែន បានទាមទារឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើការសូមទោសជាសាធារណៈ ពីការដែលបានប្រៀបប្រដូចសម្តេចតេជោ ទៅនឹង ហ្កាដាហ្វី អតីតមេដឹកនាំប្រទេសលីប៊ី នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតបារាំង។ ក្នុងឱកាសនោះ សម្តេចតេជោ បានបកស្រាយអំពីគំនិត និងគម្រោងមិនស្មោះត្រង់របស់បក្សប្រឆាំង ចំពោះរាជរដ្ឋាភិបាលស្របច្បាប់ និងបានបញ្ជាក់ថា ទាល់តែលោក សម រង្ស៊ី ធ្វើការសូមទោសដល់សម្តេច ទើបទំនាក់ទំនងនយោបាយមានភាពប្រក្រតីវិញ។ សម្តេចតេជោ បង្ហាញនូវការសោកស្តាយដែលបក្សប្រឆាំង តែងតែបង្កើតស្ថានភាពមិនអំណោយផល ពិសេសបង្កឲ្យមានបាតុកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងប្រយោជន៍ជាតិ៕
Share this post