អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំពេញអង្គគណរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ សម្តេច តេជោ ហ៊ុន សែន បានជូនដំណឹង អំពីការចេញសារាចរណែនាំប្រជាពលរដ្ឋ ឲ្យឈប់ធ្វើការជួលដី (ស្រែ/ចម្ការ) ទៅឲ្យបរទេស(វៀតណាម/ថៃ/ឡាវ)តទៅទៀត ដើម្បីចៀសវាងបញ្ហាដីខ្មែរ ស្រែវៀតណាម ស្រែថៃ ឬស្រែឡាវ ជាដើម។សម្តេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរកវិធានការដោះស្រាយតាមស្ថានភាពជាក់ស្តែង ដូចជាសាងសង់ផ្ទះសម្រាប់ឲ្យកងទ័ពការពារព្រំដែន និងសហការជាមួយរដ្ឋាភិបាលប្រទេសទាំងនោះ ឲ្យធ្វើការហាមឃាត់ប្រជាពលរដ្ឋរបស់ខ្លួន ឈប់មកជួលដីតាមព្រំដែនកម្ពុជា ក៏ដូច ជាសន្យាថានឹងធ្វើការសហការគ្នា ពង្រឹងសេដ្ឋកិច្ច លើកស្ទួយជីវភាពប្រជាពលរដ្ឋតាមព្រំដែនឲ្យកាន់តែប្រសើរ។
Share this post