
FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត បានសម្ដែងសេចក្តីសោមនស្ស ដែលបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និង មធ្យម, និង សិប្បកម្មកម្ពុជា ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និង មធ្យម ទៅកាន់ទីផ្សារ» ដែលសហការរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍, សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នាពេលនេះ។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត បានថ្លែងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជន គឺជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» ខណៈដែលសហគ្រាសធុនមីក្រូ តូច និង មធ្យម, និង សិប្បកម្ម គឺជា «ឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ» ដែលបានឆ្លុះបញ្ចាំងតាមរយៈការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសសេដ្ឋកិច្ចមូលដ្ឋាន ដោយលើកស្ទួយការប្រើប្រាស់ និងផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន ដោយបង្កើតការងារ និងជំនាញ, ការជំរុញនវានុវត្តន៍ ដោយចាប់យកបច្ចេកវិទ្យាថ្មី, និងការធ្វើសមាហរណកម្ម ផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល ដោយតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និង មធ្យម ប្រមាណជាង៧៥ម៉ឺនមូលដ្ឋាន។ សហគ្រាសធុនមីក្រូ តូច និង មធ្យម ប្រើប្រាស់កម្លាំងពលកម្មសរុបជិត៣លាននាក់, ក្នុងនោះ ស្ត្រីជិត១,៨៥លាននាក់។ សហគ្រាសធុនមីក្រូ តូច និងមធ្យម រួមចំណែកប្រមាណ៦៣% នៃ ផសស, និងផ្តល់ការងារលើសពី៧០%, ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។
* ចំនួនផលិតផលចុះបញ្ជីតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, មានផលិតផលចំនួន១,៣៣៦មុខ ត្រូវបានចុះបញ្ជី នៅឆ្នាំ២០២៣, ចំនួន២,១៥៨មុខ ត្រូវបានចុះបញ្ជី នៅឆ្នាំ២០២៤, ចំនួន៣,៦២៥ មុខនៅឆ្នាំ២០២៥, និង ចំនួន ២,៣៥៣មុខ នៅក្នុង៥ខែ ដើមឆ្នាំ២០២៦
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលិតផលក្នុងស្រុកមានការកើនឡើង ដែលបង្ហាញអំពីមោទនភាពដែលរាជរដ្ឋាភិបាលចង់ឃើញ ដោយជំនួសនូវការនាំចូលឲ្យបានច្រើន។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើននូវការផលិតខ្លួនឯង គឺជំនួសការនាំចូលតាមដែលអាចធ្វើទៅបាន
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្គត់ផ្គង់ស៉ីម៉ង់បច្ចុប្បន្ន គឺអាចធានាដល់តម្រូវការបាន ដោយកាត់បន្ថយការនាំចូលកាន់តែច្រើន ពោលផលិតបាន១០០ភាគរយ ខណៈតម្រូវការមានត្រឹម៨០ភាគរយ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំដោយសារខឹងអ្នកណាមួយ ទើបយើងខំប្រឹង ពោលត្រូវពង្រឹងខ្លួនឯង ដើម្បីម្ចាស់ការណ៍ខ្លួនឯងទើបមានចីរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់សមាគមស៉ីម៉ត់ ដោយសារអាចធានាដល់ការផ្គត់ផ្គង់ក្នុងស្រុក ពោលមិនមែនត្រឹមពេលកម្ពុជា មានជម្លោះជាមួយថៃនោះទេ ខណៈការធានានេះគឺតាំងពីប៉ុន្មានឆ្នាំមកហើយ ដោយសារមានការជឿទុកចិត្តអ្នកប្រើប្រាស់ក្នុងស្រុកអំពីគុណភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីធានានិរន្ដរ៍ភាពការគាំទ្រផលិតផលក្នុងស្រុក ត្រូវតែធានាដល់គុណភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងសុខាភិបាល យកចិត្តទុកដាក់ផលិតឡេ និងគ្រឿងសម្អាង ទប់ស្កាត់ការផលិតដែលដាក់សារធាតុគីមីប៉ះពាល់សុខភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារកម្ពុជា ជាសមាជិក WTO ដូច្នេះមិនអាចបិទទំនិញរបស់ប្រទេសណាមួយមិន ឲ្យចូលកម្ពុជាទាំងស្រុងនោះទេ ប្រសិនបើធ្វើបែបនេះ ទំនិញរបស់កម្ពុជា ក៏មិនអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបានដូចគ្នា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំ SMEs ត្រូវពង្រីកខ្លួនបន្ថែមទៀត កុំនៅត្រឹងមួយកន្លែង ដោយត្រូវបង្កើនការជឿទុកចិត្ត និងការប្រកួតប្រជែង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីរំពឹងថា ថ្ងៃខាងមុខផលិតផលនឹងមានវាយផ្លាកសញ្ញាកម្ពុជា ដែលផលិតនៅកម្ពុជា មិនមែនផលិតនៅក្រៅស្រុក វាយផ្លាកកម្ពុជានោះទេ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ដយកចិត្តទុកដាក់ ពង្រឹងគុណភាព និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ខណៈពលរដ្ឋងាកមកគាំទ្រច្រើនផលិតផលក្នុងស្រុកនៅពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ផលិតផលមួយចំនួនដែលផលិតនៅក្នុងស្រុក គឺមិនទាន់មានលទ្ធភាពដើម្បីធានាដល់ការផ្គត់ផ្គង់នៅឡើយទេ ដូច្នេះរដ្ឋត្រូវគិតគូរជួយលើការងារនេះដើម្បីពង្រឹង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាក់ព័ន្ធ បន្ដយកចិត្តទុកដាក់ពង្រឹងសមត្ថភាព ការដាំដុះបន្លែដើម្បីផ្គត់ផ្គង់ទីផ្សារ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពង្រឹងខ្លួនឯង ទាល់តែរួមគ្នាគាំទ្រផលិតផលក្នុងស្រុក, ផលិតផលត្រូវមានគុណភាព និងតម្លៃសមរម្យ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើពិភពលោក ភាគច្រើនលើសលុប គឺ SMEs ជាអ្នកបង្កើតការងារច្រើន និងចំណូលច្រើន
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា និក្ខេបបទថ្នាក់បណ្ឌិតរបស់សម្ដេច គឺមានបញ្ចូលខ្លឹមសារពាក់ព័ន្ធ SMEs ព្រោះសម្ដេចយល់ថា SMEs ជាកត្តាសំខាន់របស់កម្ពុជា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្ដផ្ដល់អាទិភាពជួយដល់ MSEMs តាមគោលនយោបាយដែលមានស្រាប់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នឹងបន្ដជួយសម្រួល លើកទឹកចិត្ត បង្កលក្ខណៈឲ្យកាន់តែរីកចម្រើនក្នុងវិស័យ MSEMs
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត បានថ្លែងថា ការសម្រេចឱ្យមានការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម ព្រមទាំងការប្រារព្ធពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម, និងសិប្បកម្មកម្ពុជា គឺជាសក្ខីភាព នៃការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យឯកជន, និយាយជារួម, និង សហគ្រាសធុនមីក្រូ តូច និង មធ្យម, និង សិប្បកម្មកម្ពុជា, និយាយដោយឡែក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត បានថ្លែងថា ពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និង មធ្យម, និងសិប្បកម្មកម្ពុជា ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម គឺជាវេទិការាជរដ្ឋាភិបាល និងសហគ្រាសធុនមីក្រូ តូច និង មធ្យម ដែលមានគោលបំណង ពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈម និងដាក់ចេញនូវវិធានការគោលនយោបាយ និង ការលើកទឹកចិត្ត កាន់តែមានលក្ខណៈប្រាកដនិយម, រឹតចំណងសាមគ្គីភាព មិត្តភាព និង កិច្ចសហការ រវាងម្ចាស់សហគ្រាស និង ក្រសួងស្ថាប័ន, គ្រឹះស្ថានហិរញ្ញវត្ថុ, ដៃគូអភិវឌ្ឍ, សមាគមវិស័យឯកជន, ផ្តល់តម្លៃ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនមីក្រូ តូច មធ្យម និង សិប្បកម្ម, និង តាំងបង្ហាញផលិតផលជាតិ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត បានថ្លែងថា ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ ដែលបានកសាងឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក, កម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ តាមរយៈការកែទម្រង់ជាបន្តបន្ទាប់, ការបើកចំហសេដ្ឋកិច្ច, និង ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និង វិស័យឯកជន ដែលបានបង្កើតនូវសមិទ្ធផលជាផ្លែផ្ការាប់មិនអស់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត បានថ្លែងថា សន្តិភាពបានបង្កើតលក្ខខណ្ឌអំណោយផលដល់ការវិនិយោគ, ស្ថិរភាពនយោបាយបានបង្កើតទំនុកចិត្ត, ការកែទម្រង់បានបង្កើតឱកាស, ហើយការខិតខំរបស់ប្រជាពលរដ្ឋ និង វិស័យឯកជន បានប្រែក្លាយឱកាសទាំងនោះទៅជាកំណើន ការងារ និង ប្រាក់ចំណូលគ្រួសារ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកការអភិវឌ្ឍវិស័យឯកជន និងការងារ គឺជាបញ្ចកោណទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយមានការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និង មធ្យម, ធុរកិច្ចថ្មី, សហគ្រិនភាព និង ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាមុំទី២។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រាស ធុនមីក្រូ តូច និង មធ្យម, និង សិប្បកម្មនៅកម្ពុជា ឱ្យមានលក្ខណៈពេញលេញ ប្រកបដោយជវភាពតាមរយៈ ការដាក់ចេញនូវវិធានការគោលនយោបាយគាំទ្រ, ការកាត់បន្ថយភាពស្មុគស្មាញនៃលក្ខខណ្ឌគតិយុត្ត, ការបង្កើតនូវប្រភពហិរញ្ញប្បទានថ្មីៗ, ការពង្រីកបណ្តាញតភ្ជាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ឌីជីថល និង ថាមពល, ការជំរុញសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល, ការវិនិយោគលើការស្រាវជ្រាវ និង នវានុវត្តន៍, ការពង្រីកធនធាន មនុស្ស និងពង្រឹងមូលធនមនុស្ស, និង ការបន្តចរចាពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត បានថ្លែងថា រាជរដ្ឋាភិបាលក៏កំពុងខិតខំកែលម្អបរិយាកាសវិនិយោគ និង ធុរកិច្ច ព្រមទាំងដោះស្រាយជាប្រព័ន្ធនូវបញ្ហាប្រឈមចម្បង ដែលវិស័យឯកជន, ជាពិសេសសហគ្រាសធុនមីក្រូតូច និងមធ្យម, និង សិប្បកម្មនៅកម្ពុជា បាននិងកំពុងជួបប្រទះ តាមរយៈការកែទម្រង់ប្រព័ន្ធគយ និងពន្ធដារ, ការធ្វើសាមញ្ញកម្មនីតិវិធីចុះបញ្ជី និងអាជ្ញាបណ្ណអាជីវកម្ម, ការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង ជំនាញ សីលធម៌ និង វិន័យ, ការជំរុញឌីជីថលូបនីយកម្ម និង ការចាប់យកបច្ចេកវិទ្យាថ្មី, ការលើកកម្ពស់សហគ្រិនភាព និងសមត្ថភាពក្នុងការគ្រប់គ្រងអាជីវកម្ម, ការលើកស្ទួយនវានុវត្តន៍ និង នវធុរកិច្ច (Startups), ការធ្វើពិពិធកម្មប្រភព និង ផលិតផលហិរញ្ញវត្ថុ, ការបង្កើតមូលនិធិគាំទ្រសហគ្រាស, ការតភ្ជាប់ឧស្សាហកម្មប្រតិគមន៍, ការអភិវឌ្ឍបណ្តុំសហគ្រាសធុនតូច និង មធ្យម (SME Clusters) ជាដើម, សំដៅបង្កើនប្រសិទ្ធភាព ភាពប្រកួតប្រជែង និង នវានុវត្តន៍ របស់វិស័យឯកជន, និយាយជារួម, និង សហគ្រាសធុនមីក្រូ តូច និង មធ្យម និង សិប្បកម្មនៅកម្ពុជា និយាយដោយឡែក។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត បានថ្លែងថា រាជរដ្ឋាភិបាលបានកែសម្រួលនីតិវិធី នៃការចុះបញ្ជីកាន់តែប្រសើរឡើង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត ណែនាំរដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យសមត្ថភាពមន្ទីរពិសោធន៍ ខណៈមុខទំនិញមានការកើនឡើង។ កន្លែងណាមានសមត្ថភាពជាន់គ្នា គឺត្រូវបង្រួម សម្ដៅកាត់បន្ថយពេលវេលានៃការធ្វើពិសោធន៍
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត បានថ្លែងថា ក្នុងករណីនីតិវិធីស្មុគស្មាញ នៃការពិនិត្យគុណភាព ត្រូវកាត់បន្ថយចំនួននៃការពិនិត្យបង្រួមការពិនិត្យ ប៉ុន្ដែត្រូវធានាសមត្ថភាពខ្ពស់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត ណែនាំដល់ក្រសួង ស្ថាប័ន ដែលទទួលបន្ទុកពិនិត្យគុណភាពចំណីអាហារ ត្រូវគិតគូរឡើងវិញ អំពីស្ដង់ដាររួម ដោយសារត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសុខាភិបាល យកចិត្តទុកដាក់ពង្រឹងសុវត្ថិភាព គ្រឿងរក្សាសម្រស់ ពិសេសឡេ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវកាត់បន្ថយអ្វីមិនចាំបាច់ ពង្រឹងអ្វីដែលចាំ ដោយត្រូវធ្វើឲ្យលឿន សុក្រិត្យ និងគុណភាពច្បាស់លាស់ ដើម្បីបង្កើនការទុកចិត្ត
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្ដល់លក្ខខណ្ឌពិសេស ត្រូវតែមានសម្រាប់អ្នកផ្គត់ផ្គង់ក្នុងស្រុក និងមកពីក្រៅស្រុក គឺត្រូវមានដូចគ្នា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលំបាកដែលកម្ពុជាប្រឈមនាពេលកន្លងមក បានបង្ហាញឲ្យច្បាស់ថា បើមិនខំប្រឹងខ្លួនឯង មិនជួយខ្លួនឯង គ្មានអ្នកណាមកជួយបាននោះទេ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធពង្រឹងយកចិត្តទុកដាក់គុណភាពចំណីអាហារ ជាមួយការលើកឧទាហរណ៍ដែលសម្ដេចជួបផ្ទាល់ នៅពេលទៅហាងគុយទាវមួយកន្លែង ដោយម្ចាស់ហាងប្រាប់សម្ដេចថា កុំហូបប្រហិតសាច់គោ ខ្លាចមានបញ្ហាដល់សុខភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងអំពីរឿងផ្ទុះនៅតាមបណ្ដាញសង្គម អំពីត្រីសាលម៉ុន និងត្រោត, ហាងមួយប៉ះពាល់ដល់កិត្តិយសហាងដដទៃ ដោយពលរដ្ឋគិតថា ហាងផ្សេងក៏លក់ត្រីត្រោត
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក បាននិងកំពុងប្រឈមនឹងភាពមិនច្បាស់លាស់, ការប្រែប្រួលនៃខ្សែច្រវាក់ផ្គត់ផ្គង់, ការកើនឡើងនៃវិធានការការពារពាណិជ្ជកម្ម, ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា, និងភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលបាននិងកំពុងមានផលជះអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា។ កម្ពុជាបន្តទទួលរងនូវការឈ្លានពានពីប្រទេសថៃ, និង កម្មវិបាកសេដ្ឋកិច្ច នៃការបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចបៃតង, បច្ចេកវិទ្យាឌីជីថល, និង បញ្ញាសិប្បនិម្មិត កំពុងកំណត់ឡើងវិញនូវស្តង់ដា និង របៀបប្រកួតប្រជែងនៅលើទីផ្សារតំបន់ និង សកល។ កម្ពុជានឹងចាកចេញពីឋានៈប្រទេស ដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ ខាងមុខដែលនឹងនាំមកនូវការផ្លាស់ប្តូរលើលក្ខខណ្ឌពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ផ្លូវការ និងភាពអនុគ្រោះដែលបណ្តាប្រទេសជាមិត្ត និង ដៃគូអភិវឌ្ឍ។ ស្ដង់ដាផលិតផល, ស្តង់ដាប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ស្តង់ដាប្រព័ន្ធគ្រប់គ្រងគុណភាព, ស្តង់ដាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ, និង លក្ខខណ្ឌតម្រូវនៃទីផ្សារ កំពុងក្លាយជារបាំងពាណិជ្ជកម្មស្របច្បាប់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាក់ស្ដែង ក្នុងក្របខ័ណ្ឌអាស៊ាន, ប្រព័ន្ធសុខដុមនីយកម្មស្ដង់ដាអាស៊ាន, ប្រព័ន្ធសុខដុមនីយកម្មបទបញ្ញត្តិបច្ចេកទេសអាស៊ាន, និង នីតិវិធីវាយតម្លៃអនុលោមភាព កំពុងក្លាយជាវិញ្ញាសា និងតេស្តសមត្ថភាពប្រកួតប្រជែងរបស់ MSME កម្ពុជា ជាមួយបណ្តាប្រទេសអាស៊ាន និង ដៃគូពាណិជ្ជកម្មអាស៊ាន
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ ដូចជា ទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលតំបន់អាស៊ាន, កម្លាំងពលកម្មវ័យក្មេង, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ, ព្រមទាំងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និង សកល តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង យន្តការពាណិជ្ជកម្មនានា។ បញ្ហាប្រឈមទាំងនេះ គឺជាកត្តាជំរុញឱ្យមានការកែទម្រង់កាន់តែស៊ីជម្រៅ និងឆាប់រហ័សនៅកម្ពុជា ស្របតាមទិសស្លោក «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងនេះ ឱ្យក្លាយជាកាលានុវត្តភាព
* សម្ដេចមហាបវរធិបតី ហ៊ុន មំាណែត បានថ្លែងថា ពេលខ្លះស្ថានភាពលំបាក បានបង្កើតជាឱសថក្នុងការព្យាបាល
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាដែលកម្ពុជាជួបប្រទះក្នុងរយៈពេល២ឆ្នាំមកនេះ ប៉ុន្ដែរាជរដ្ឋាភិបាល បានយកបញ្ហាប្រឈមទាំងអស់ ដើម្បីពង្រឹងភាព និងរួមគ្នាដោះស្រាយបញ្ហា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចធ្លាប់តែអានសៀវភៅ សម្ដេចតេជោ ហ៊ុន សែន ចេញទៅចរចា ប៉ុន្ដែពេលនេះសម្ដេច ជាអ្នកចេញទៅចរចាដោយខ្លួនឯងវិញម្ដង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាត់ទុកបញ្ហា Online Scams គឺជាសង្គ្រាមការពារកេរ្ដិ៍ឈ្មោះកម្ពុជាលើឆាកអន្ដរជាតិ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលជាង២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានជួបនូវវិញ្ញាសារ ចំនួន៣ រួមមាន៖
១៖ បញ្ហាសង្គ្រាម
២៖ ឧក្រិដ្ឋកម្មឆ្លងដែនសម័យថ្មី (Online Scams)
៣៖ បញ្ហាសេដ្ឋកិច្ច
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា៣នេះ គឺប្រទេសជាតិ និងប្រជាជន, ទឹកដី ឯករាជ្យភាពជាតិ អាយុជីវិតរបស់ប្រជាជន គឺជារឿងធំ
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពារទឹកដី គឺត្រូវតែការពារ ប៉ុន្ដែការចរចាត្រូវតែធ្វើទៅមុខ
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រក្សាស្ថានភាពឲ្យត្រជាក់ ដើម្បីបានសេចក្ដីសុខ ទុកឲ្យឱកាសពង្រឹងសេដ្ឋកិច្ច និងជួយដល់ប្រជាពលរដ្ឋ ជៀសវាងបង្កើនការលំបាកដល់ប្រជាពលរដ្ឋ
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត សោកស្ដាយដែលបរទេសមើលឃើញកេរ្ដិ៍ឈ្មោះមិនល្អរបស់កម្ពុជា ដោយចោទសួរថា «តើខ្ញុំទៅស្រុកខ្មែរសុវត្ថិភាពអត់ មានគេចាប់ជំរិតឬអត់?» ដែលនេះជាអ្វីដែលត្រូវរួមគ្នាស្ដារកេរ្ដិ៍ឈ្មោះកម្ពុជាឡើងវិញ នៅលើឆាកអន្ដរជាតិ
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ននេះកាសែតបរទេសភាគច្រើនលើសលប់ទាំងអស់ បានទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើស Onilne Scams
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឲ្យអស់ពីប្រទេសកម្ពុជា
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលមួយខែ រដ្ឋត្រូវខាតបង់លុយ៥០លានដុល្លារ ដោយសារការទម្លាក់ពន្ធប្រេង និងគ្រឿងអគ្គិសនី
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះសន្និសីទបង្ក្រាបបទល្មើស Online Scams
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង ដែលនេះជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវពង្រឹងសមត្ថភាពការពារខ្លួន ទើបរស់រឹងមាំ រីកធំធាត់
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលថ្មី មិនបានដួលដោយសារបញ្ហានោះទេ ប៉ុន្ដែបានរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយការកែសម្រួល គយចល័ត ត្រូវបានកាត់បន្ថយតួនាទី ប៉ុន្ដែបានពង្រឹងពីដើមទីមុនទំនិញចូលកម្ពុជា
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មិនចង់ឲ្យរដ្ឋក្លាយជាអ្នកដើរចាប់នោះទេ ប៉ុន្ដែចង់ពង្រឹងអំពីតួនាទីនៃការទទួលខុសត្រូវ ហើយអ្នកដែលបានផលច្រើនជាងគេ គឺជាអថិតិជន
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា កំពុងទាក់ទាញប្រទេសលោកខាងលិចមួយ ដើម្បីធ្វើមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះបញ្ជីបសស សម្រាប់ស្វយ័តនិយោជ បានកើនឡើងដល់ចំនួន៧៥ម៉ឺននាក់
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បង្កើនថវិកាសម្រាប់ចំណាយដល់ថ្នាំទឹកនោមផ្អែម និងថ្នាំលើសឈាម ដើម្បីបើកផ្ដល់ជូនពលរដ្ឋបានយូរថ្ងៃជាងមុន
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការទម្លាក់អាករ ពន្ធ ក្នុងដំណាក់កាលនេះ គឺជួយសម្រួលច្រើនដល់ប្រជាពលរដ្ឋ
* សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមាគមនីមួយៗ មិនត្រូវបង្កើតបញ្ហាជាមួយគ្នានោះឡើយ ព្រោះប៉ះពាល់ដល់ការនាំចេញ និងប្រកួតជាមួយបរទេសមិនឈ្នះ។




