
(FN - ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦។ ពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណជាង៥ពាន់នាក់។
ខាងក្រោមខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសេចក្តីសោមនស្ស ដោយបានជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរ សរុបចំនួន៥,៤០០នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» និង អបអរសាទរការប្រគល់ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ លើកទី២» ដែលជាអនុសាសន៍រួមគ្នារបស់ សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចផ្ទាល់នៅអំឡុងពេលចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត ក្នុងឆ្នាំ២០២៣។
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធ «ទិវាពលកម្មអន្តរជាតិ ១ ឧសភា» រៀងរាល់ឆ្នាំ គឺជាការបន្តនូវប្រពៃណីដ៏ថ្លៃថ្លានៃ «បុណ្យការងាររបស់ជាតិ» ដើម្បីរំឭកដល់ការតស៊ូក្នុងបុព្វហេតុលើកកម្ពស់ សិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិត។ ក្នុងន័យនេះ, ការប្រារព្ធទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» កំពុងឆ្លុះបញ្ចាំងអំពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសុខុមាលភាពរបស់កម្មករនិយោជិត ដែលកំពុងបំពេញការងារក្នុងប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍវិស័យការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅកម្ពុជា ស្របតាមស្ដង់ដាជាតិ និងអន្តរជាតិ។
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហព័ន្ធសហជីព, សហជីពមូលដ្ឋាន និងសមាគមបុគ្គលិកសិក្សាខ្មែរ ព្រមទាំងបងប្អូន សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានធ្វើដំណើរពីរាជធានីខេត្ត ដើម្បីមកចូលរួមញ៉ាំងឱ្យពិធីទាំងមូលមានភាពអធិកអធម។ ទន្ទឹមនេះ ក៏សូមវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំឱ្យមានពិធីសំណេះសំណាលនេះឡើង ព្រមទាំងសូមចូលរួមអបអរសាទរ ជាមួយសហគ្រាសជ័យលាភីពានរង្វាន់ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ទាំង៥៥ ដែលការណ៍នេះឆ្លុះបញ្ចាំងពីការប្រឹងប្រែងរួមគ្នារបស់ម្ចាស់ ថ្នាក់ដឹកនាំ និងបុគ្គលិក សហគ្រាសសាមី ក្នុងការកសាងវប្បធម៌ និងការរៀបចំប្រព័ន្ធការងារ ស្របតាមលក្ខខណ្ឌវិនិច្ឆ័យ នៃការផ្ដល់ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តែងនូវការកោតសរសើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងស្ថាប័ន, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធ, សហភាពសហព័ន្ធយុវជនកម្ពុជា, និង អ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការបំពេញតួនាទី ភារកិច្ច ក្នុងអភិក្រម «ជវភាព នៃប្រព័ន្ធតួអង្គតែមួយ» ក្នុងការសហការគ្រប់គ្រង និងការសហការចាត់ចែងកម្មវិធី ក៏ដូចជាការសហការការពារសុវត្ថិភាព និងការសហការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ដែលបានញ៉ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទូទាំងប្រទេស ប្រព្រឹត្តទៅដោយភាពរីករាយសុខសុវត្ថិភាព, សោភ័ណភាព, សេចក្តីថ្លៃថ្នូរ និង របៀបរៀបរយ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខណៈដែលសកលលោក និង តំបន់ ក៏ដូចជា កម្ពុជា បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់, ឆ្លុះបញ្ចាំងតាមរយៈសង្គ្រាម និង ជម្លោះតាមតំបន់, ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និង សេដ្ឋកិច្ច រវាងមហាអំណាច, និង ការបន្តធ្លាក់ចុះសណ្ដាប់ធ្នាប់ពិភពលោក, គួបផ្សំនឹងការឈ្លានពាន និងការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើបូរណភាពទឹកដី និង អធិបតេយ្យជាតិកម្ពុជា, កម្ពុជានៅបន្តរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាក់ស្ដែង, កម្ពុជានៅរក្សាបាន កំណើនសេដ្ឋកិច្ចខ្ពស់ និង រឹងមាំ, អត្រាអតិផរណាទាប, លំនឹងអត្រាប្តូរប្រាក់ កំណើនរឹងមាំនៃទុនបម្រុងអន្តរជាតិ, កំណើនជាលំដាប់នៃពាណិជ្ជកម្មក្រៅប្រទេស ជាមួយពិពិធភាពកាន់តែខ្ពស់, ទាំង ផលិតផល និង ដៃគូពាណិជ្ជកម្ម; កំណើនខ្ពស់នៃរំហូរវិនិយោគផ្ទាល់ពីបរទេស; គួបផ្សំជាមួយប្រសិទ្ធភាពនៃការអនុវត្ត គោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុ, និង ការធានាបាននូវ ចីរភាពថវិកាជាតិ និង បរិយាប័ន្នហិរញ្ញវត្ថុ, ហើយរំពឹងថានឹងបន្តចលនការនេះ ក្នុងរយៈពេលមធ្យម
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និង រឹងមាំ ក្នុងកាលៈទេសៈដ៏ស្មុគស្មាញនេះ គឺជាផ្លែផ្កានៃ «ផលលាភសន្តិភាព» ដែលផ្តើមចេញពីការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» របស់ សម្ដេចតេជោ ហ៊ុន សែន, ព្រមទាំងការលះបង់ដ៏ធំធេង និង ការខិតខំឥតស្រាកស្រាន្ត ក្នុងការដាក់ចេញនូវកម្មវិធីកែទម្រង់មុតស្រួច ជាមួយឆន្ទៈ និង មនសិការ «ឧត្តមនិយម» ផលប្រយោជន៍ជាតិ និងប្រជាជន សំដៅក្ដាប់យកមកវិញនូវមោទនភាពជាតិ ដែលធ្លាប់រុងរឿង
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការអភិវឌ្ឍវិស័យការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ» ជាអាទិភាពគោលនយោបាយគន្លឹះ។ ក្នុង«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១», រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន ៥, ក្នុងនោះការបង្កើតការងារឱ្យបានកាន់តែច្រើន, ទាំងបរិមាណ និង គុណភាព, ជូនដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេស សម្រាប់យុវជន ត្រូវបានកំណត់ជាគោលដៅយុទ្ធសាស្ត្រទី២
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាលទ្ធផល, បច្ចុប្បន្នមានកម្មករនិយោជិតក្នុងប្រព័ន្ធដែលបានចុះបញ្ជីត្រឹមត្រូវប្រមាណ ២,៣ លាននាក់, ខណៈដែល មានកម្លាំងពលកម្មរាប់លាននាក់ទៀត ពុំទាន់បានចូលក្នុងប្រព័ន្ធ និង ពុំទាន់អាចទទួលបានអត្ថប្រយោជន៍ជាច្រើន ដែលរាជរដ្ឋាភិបាលបានខិតខំរៀបចំផ្ដល់ជូន តាមរយៈយន្តការផ្សេងៗ។ ទន្ទឹមនេះ, គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦, មានអង្គការវិជ្ជាជីវៈ ចំនួន ៦ ៩២០ បានចុះបញ្ញិកា, ក្នុងនោះ សហភាពសហជីព ចំនួន ៤៣, សហព័ន្ធសហជីព ចំនួន ២៨៥, សហជីពមូលដ្ឋាន ចំនួន ៦ ៥៧៩, និង សមាគមនិយោជកចំនួន ១៣, ស្របពេលដែលវិវាទការងារប្រមាណ ៩៧,៩២% ត្រូវបានដោះស្រាយ នៅកម្រិតក្រសួង និង ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អភិក្រមការងាររបស់រាជរដ្ឋាភិបាល គឺបរិមាណ និងគុណភាព។ ការងារសមរម្យ គោរពទៅតាមច្បាប់
- សម្ដេចមហាបវរធ៊ិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនផ្ដល់ឱកាសឲ្យពលរដ្ឋធ្វើការបានប្រាក់ខែខ្ពស់ ប៉ុន្ដែក្លាយជាទាសករនោះទេ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឱកាសការងារសម្រាប់ប្រជាពលរដ្ឋខ្មែរ កាន់ខ្ពស់ នឹងឈានទៅបំពេញការងារក្នុងរោងចក្ររថយន្ដអគ្គិសនី
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តខ្លះពឹងផ្អែកទាំងស្រុងទៅលើកសិកម្ម ប៉ុន្ដែមានទាំងសេវាកម្ម និងឧស្សាហកម្មនៅទីនោះ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តជុំវិញរាជធានីភ្នំពេញ រួមមាន ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពីមុនទៅហួស មកហួស ពឹងផ្អែកលើកសិកម្ម ប៉ុន្ដែបច្ចុប្បន្នសេដ្ឋកិច្ច សេវាកម្ម និងឧស្សាហកម្ម មានការរីកចម្រើន។ នេះជាអ្វីដែលរាជរដ្ឋាភិបាល ជំរុញបង្កើនបរិមាណ និងគុណភាពការងារ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់ចំណូលជាក់ស្ដែងរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ទាបបំផុតនៅចន្លោះពី ២២៩,៥ ដល់២៤០,៥ ដុល្លារ ក្នុងមួយខែ, ក្រោយពេលរាជរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ២ដុល្លារ និងផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្ដោះអាសន្នចំនួន ២,៥ដុល្លារ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦, ចំនួនប្រជាពលរដ្ឋដែលបានចុះបញ្ជីក្នុងរបបសន្តិសុខសង្គម (ប.ស.ស.) ផ្នែកថែទាំសុខភាពតាមរបបភាគទានស្ម័គ្រចិត្ត បានកើនដល់ ៣,៦៤លាននាក់ ស្មើនឹង២០,៦៨% នៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ចំនួន៥២ម៉ឺននាក់, កម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ ចំនួន២,២លាននាក់ និងបុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ជាង៩២ ម៉ឺននាក់
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងអំឡុងពេលជួបប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលនៅទីនោះមានធានារ៉ាប់រងសុខភាពនៅពេលឈឺថ្កាត់ ព្រោះសេវាសុខាភិបាលថ្លៃ ដូច្នេះនៅកម្ពុជា គឺមាន បសស ដោយមួយខែបង់ត្រឹម៤ដុល្លារប៉ុណ្ណោះ ខណៈនៅក្រៅប្រទេសរាប់ពាន់ដុល្លារ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋមិនត្រូវការចំណេញពីប្រជាពលរដ្ឋ ប៉ុន្ដែជួយឲ្យប្រជាពលរដ្ឋទទួលបានសេវាមួយល្អ ក្នុងការពិនិត្យសុខភាព
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណេះដឹង សុខភាព និងការងារ គឺសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំបសស និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែម ការផ្ដល់ចំណេះដឹង ដល់កម្មករនិយោជិត សម្ដៅឲ្យប្រជាពលរដ្ឋមានការងារ មានចំណេះដឹង
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, និង ការហ្វឹកហ្វឺនកូនជាងដល់សិក្ខាកាម សិស្ស និស្សិត និង កម្មករនិយោជិត គ្រប់កម្រិត សរុបប្រមាណ ២០,៧ ម៉ឺននាក់ក្នុងឆ្នាំ២០២៥, ព្រមទាំងបានផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ សរុបប្រមាណ ១៦,៥ ម៉ឺននាក់ ក្នុងឆ្នាំ២០២៥និង ប្រមាណ ៤ ម៉ឺននាក់ទៀត ក្នុងត្រីមាសទី១ ឆ្នាំ២០២៦
[4/26/2026 10:35 AM] ហ៊ត សេងហោ: * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំដាក់ឱ្យអនុវត្តកម្មវិធីគន្លងអប់រំថ្មី ដែលបានចាប់ផ្តើមអនុវត្តសាកល្បងចាប់ពីឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យចំនួន ៤៩ សំដៅផ្តល់ជម្រើសបន្ថែមដល់សិស្សវិទ្យាល័យ ដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស ឬ សួនឧស្សាហកម្ម, និង មានបំណងចូលទីផ្សារការងារលឿន អាចជ្រើសរើសគន្លងវិជ្ជាជីវៈនៅវិទ្យាល័យរបស់ខ្លួន តាមឧបនិស្ស័យ និង បំណិនផ្ទាល់ខ្លួន។ - សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការងារ និងក្រសួងអប់រំ សហការគ្នារៀបចំគន្លងអប់រំថ្មី ដោយអាចជ្រើសរើសវិជ្ជាជីវៈនៅវិទ្យាល័យរបស់ខ្លួន តាមឧបនិស្ស័យ និងបំណិនផ្ទាល់ខ្លួន
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្រៀន ដោយមិនអាចកំណត់ឆ្នាំនោះទេ ពោលអាស្រ័យលើប្រធានបទ មេរៀន
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យ៉ាងហោចណាស់អាយុត្រឹម១៨ឆ្នាំ ត្រូវតែមានបំណិន តែបើអ្នកដែលចង់បន្ដការសិក្សាតាមកម្មវិធីរបស់ក្រសួងអប់រំក៏បានតាមអ្វីដែលបុគ្គលម្នាក់ៗស្រលាញ់ពេញចិត្ត
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិនិយោគិនបរទេស អាចមកវិនិយោគនៅកម្ពុជាបាន ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយច្បាស់លាស់ និងទឹកដៃកូនខ្មែរ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងបានជំរុញឱ្យសហគ្រាស គ្រឹះស្ថាន រោងចក្រ រៀបចំ ឬ ផ្តល់ការឧបត្ថម្ភគាំទ្រសម្រាប់ការផ្តល់សេវា ទារកដ្ឋានជូនដល់ទារក និង កុមារ ដែលជាកូនរបស់បងប្អូនកម្មករនិយោជិត តាមរយៈការបង្កើតទារកដ្ឋាន ឬ ឧបត្ថម្ភជូនកម្មករនិយោជិតសម្រាប់ការចំណាយ លើសេវាទារកដ្ឋាន អាស្រ័យតាមតម្រូវការជាក់ស្ដែង ព្រមទាំងបានជំរុញឱ្យកែលម្អកន្លែងហូបបាយ ឬ អាហារដ្ឋានសម្រាប់កម្មករនិយោជិត, បានជំរុញការអនុវត្តកម្មវិធីឧបត្ថម្ភ និង ការផ្លាស់ប្ដូរនូវមធ្យោបាយដឹកជញ្ជួនកម្មករនិយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស ឬ ផ្ដល់ប្រាក់ឧបត្ថម្ភបំពាក់កៅអី ឬ ផ្ដល់ការគាំទ្រក្នុងការផ្លាស់ប្តូរប្រើប្រាស់រថយន្តអគ្គិសនី។
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល២ឆ្នាំមកនេះ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានការគាំទ្រ គាំពារយ៉ាងច្រើនពីរាជរដ្ឋាភិបាល តាមរយៈក្រសួងឧស្សាហកម្ម។
- ក្នុងគោលបំណងចូលរួមជំរុញការអភិវឌ្ឍវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា ក៏ដូចជា លើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិត, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមដាក់ចេញនូវអនុសាសន៍ដល់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដូចខាងក្រោម៖
ទី១៖ ត្រូវបន្តពង្រីកការផ្តល់សេវាការងារ, និង ពង្រឹងប្រសិទ្ធភាពនៃដំណើរការប្រព័ន្ធស្វែងរកការងារដល់សាធារណជន, ព្រមទាំងត្រូវបន្តដោះស្រាយការងារជូន បងប្អូនអតីតពលករមកពីថៃ។ ទន្ទឹមនេះ, ត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់តាមដាន និង វាយតម្លៃសភាពការណ៍ និង ការវិវត្តថ្មីៗ ក្នុងវិស័យការងារ ដើម្បីត្រៀមដាក់ចេញនូវវិធានការឆ្លើយតបទាន់ពេល និងមានប្រសិទ្ធភាព សំដៅធានានិរន្តរភាពការងារ និង ស្ថិរភាពចំណូលរបស់បងប្អូនកម្មករនិយោជិត
ទី២៖ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារតាមរយៈការពង្រឹងយន្តការអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យអធិការកិច្ចការងារ និង ក្រុមអធិការកិច្ចអន្តរក្រសួង, ព្រមទាំងត្រូវបន្តពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពិសេសដាក់ឱ្យដំណើរការនូវយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស, និង ការកសាង សមត្ថភាពអ្នកផ្សះផ្សារបស់ ក្រសួង និង អាជ្ញាកណ្តាល ដោយត្រូវធានានិរន្តរភាព របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និង បន្តលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារ នៅកន្លែងការងារ
ទី៣៖ ត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់របបសន្តិសុខសង្គម និងពង្រឹងការផ្តល់សេវាសន្តិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួល ក្នុងការទទួលបាន, រួមទាំងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត, មន្ត្រីសាធារណៈ, អតីតមន្ត្រីរាជការ, អតីតយុទ្ធជន និងក្រុមពលរដ្ឋផ្សេងទៀត
ទី៤៖ ត្រូវបន្តរក្សា និង បង្កើតកិច្ចសហប្រតិបត្តិការល្អជាមួយ ដៃគូសង្គម, ដៃគូអភិវឌ្ឍ, អង្គការសង្គមស៊ីវិល, អង្គការវិជ្ជាជីវៈ ជាពិសេស អង្គការអន្តរជាតិខាងការងារ និង ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ការងារសមរម្យ
ទី៥៖ ត្រូវបន្តសហការជាមួយក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តពាក់ព័ន្ធ តាមរយៈការក្ដាប់សភាពការណ៍, ប្រមូលព័ត៌មាន និង ដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ច និងមូលដ្ឋានរបស់ខ្លួន ព្រមទាំងផ្សព្វផ្សាយឱកាសការងារឱ្យបានទូលំទូលាយ និងដោះស្រាយបញ្ហានានារបស់បងប្អូនកម្មករនិយោជិត ដោយមិនត្រូវទុកបញ្ហាតូច ឱ្យរីករាលដាលទៅធំ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជូន, ទាំង កម្មករនិយោជិត និង និយោជក
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសហគ្រាសជ័យលាភីពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ទាំង ៥៥ សម្រាប់ឆ្នាំ២០២៦ ដែលបានប្រឹងប្រែងកសាងវប្បធម៌ចែករំលែក និង រៀបចំប្រព័ន្ធការងារអំណោយផល ដល់កម្មករនិយោជិតរបស់ខ្លួន
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់សហគ្រាស គ្រឹះស្ថាន ឱ្យបន្តចូលរួមក្នុងយុទ្ធនាការ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» តាមរយៈការលើកកម្ពស់ស្មារតីទទួលខុសត្រូវផ្នែកសង្គម, ការជំរុញការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារ របស់កម្មករនិយោជិត នៅកន្លែងធ្វើការ, ការចូលរួមអនុវត្តច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន, ការចូលរួម កម្មវិធីតេស្តវាយតម្លៃជំនាញមានពីមុនសម្រាប់បងប្អូនអតីតពលករមកពីថៃ (RPL) និង កម្មវិធីបង្កើនជំនាញ (Upskilling) និង ផ្លាស់ប្តូរជំនាញ (Reskilling) ដល់កម្មករនិយោជិតដែលកំពុងបំពេញការងារ និង បង្កើតវប្បធម៌ «គ្រួសារមួយប្រកបដោយសុភមង្គល» នៅតាមគ្រប់សហគ្រាស គ្រឹះស្ថាន
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនកម្មករនិយោជិត ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារ អស់ពីកម្លាំងកាយចិត្ត, និង ចាត់ទុកកន្លែងធ្វើការ ឱ្យដូចជា ផ្ទះរបស់ខ្លួន ដូចប្រសាសន៍ដ៏មានអត្ថន័យរបស់ សម្តេចតេជោ «ត្រូវចាត់ទុកសហគ្រាស ក្រុមហ៊ុន រោងចក្រ គឺជាឆ្នាំងបាយរបស់ខ្លួន»
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃព្រហស្បត្តិកន្លងទៅ គណៈរដ្ឋមន្ដ្រីបានអនុម័ត ច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលជាចម្ងល់ដល់កម្មករនិយោជិត។ សម្ដេចសូមធ្វើការពន្យល់ខ្លីអំពីបញ្ហានេះ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ច្បាប់កាតព្វកិច្ចយោធា អាយុ១៨-២៥ឆ្នាំ។ កាតព្វកិច្ចយោធានៅតាមបណ្ដាប្រទេសខ្លះ មិនធ្វើព្រមគ្នាក្នុងពេលតែមួយនោះទេ ពោលគឺយកតាមតម្រូវការកងទ័ព តាមរយៈការចាប់ឆ្នោត
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាតព្វកិច្ចយោធា នៅប្រទេសកម្ពុជា គឺអនុវត្តតាមតម្រូវការកងទ័ព មិនធ្វើព្រមគ្នាក្នុងពេលតែមួយនោះទេ ពោលនឹងប្រើប្រាស់វិធីចាប់ឆ្នោត
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល កំពុងសិក្សារូបមន្ដពីរ ក្នុងការអនុវត្តកាតព្វកិច្ចយោធា តាមរយៈការស្ម័គ្រចិត្ត និងចាប់បង្ខំ ក្នុងករណីអ្នកស្ម័គ្រចិត្តមិនគ្រប់ចំនួន
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាតព្វកិច្ចយោធា មិនអាចហួសសម័យនោះទេ ទោះបណ្ដាប្រទេសមួយចំនួនឈប់អនុវត្ត ប៉ុន្ដែក្រោយមកបានត្រឡប់មកអនុវត្តវិញ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាតព្វកិច្ចយោធា មិនមែនធ្វើដើម្បីពង្រឹងតែវិស័យការពារជាតិនោះទេ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាតព្វកិច្ចយោធា ជាការអប់រំសីលធម៌ វិន័យ ការធ្វើការជាក្រុម មិនមែនក្រុមកាប់គ្នាតាមដងផ្លូវនោះទេ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅបណ្ដាប្រទេសមួយចំនួន បានផ្ដល់អាទិភាពខ្ពស់ដល់អ្នកដែលបានអនុវត្តកាតព្វកិច្ចយោធា នៅពេលចេញទៅធ្វើការ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជា នឹងមានយុវជនដែលបានហាត់ពត់លត់ដំវិន័យ នេះជាផលនៃការអនុវត្តកាតព្វកិច្ចយោធា
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកដែលបានអនុវត្តកាតព្វកិច្ចយោធារួច នឹងក្លាយជាទ័ពបម្រុង រហូតដល់អាយុ៤៥ឆ្នាំ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទ័ពបម្រុងក្រោយអនុវត្តកាតព្វកិច្ចយោធា គឺដូចទាហានអាជីព ខុសគ្នាត្រង់ប្រាក់បៀវត្ស៍ និងប្រាក់ឧបត្ថម្ភ។ ទ័ពបម្រុងទទួលបានប្រាក់ឧបត្ថម្ភ ទ័ពអាជីពមានប្រាក់ខែ តែការផ្ដល់ជូនរបស់រដ្ឋពីរបបផ្សេងៗ គឺមានដូចគ្នា
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាលាជំនាញរបស់កងទ័ព បច្ចុប្បន្នគឺមានច្រើន ដែលអាចផ្ដល់អាទិភាពដល់អ្នកអនុវត្តកាតព្វកិច្ចយោធា
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សន្ដិភាព» ពិបាករក និងពិបាកថែទាំ ពិសេសក្នុងបរិថបទពិភពលោកមិនច្បាស់លាស់ គឺយើងត្រូវតែខ្លាំង
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងអំឡុងពេលប្រេងឡើងថ្លៃ រថយន្ដប្រើប្រាស់អគ្គិសនី មានតម្រូវការច្រើន លក់ដាច់ច្រើន
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកអភិបាលរាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើង
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំអគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ គិតគូរប្រើប្រាស់វិធីសាស្ដ្របែបណា យកក្មេងទំនើងដែលអុកឡុកសង្គម ទៅបម្រើឲ្យសកម្មភាពសមរភូមិមុខ។
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ, នាយឧត្តមសេនីយ៍ ស ថេត និងនាយឧត្តមសេនីយ៍ វង្ស ពិសេន សិក្សាផ្លូវច្បាប់យកក្មេងទំនើងអុកឡុកសង្គម ទៅបម្រើឲ្យសកម្មភាពសមរភូមិមុខ ដូចជាការចាក់លេនដ្ឋានជាដើម
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យដាក់វិធានការម៉ឺងម៉ាត់បំផុត លើក្មេងទំនើងដែលបង្ករបួសស្នាមដល់សមត្ថកិច្ចពេលចុះប្រតិបត្តិការ។




