
ខ្ញុំកំពុងស្ថិតនៅរដ្ឋធាវីវៀងចន្ទប្រទេសឡាវ។ ខ្ញុំទើបបញ្ចប់ការស្តាប់បទសម្ភាស់រវាងលោក ជុន ច័ន្ទបុត្រជាមួយលោក សេង សារី។ ខ្ញុំមានឯកសារជាអក្សរជាសម្លេងជាច្រើន រាប់ការនិយាយតាមទូរស័ព្ទដែល សេង សារី សុំលុយទៅអាមេរិកដើម្បីចូលគៀកជាមួយ មួ សុខហួ អេង ឆៃអៀង និងការសុំជួយបង្កើតគណបក្សផ្ទាល់ផងដែរ។
ខ្ញុំមិនដែលចាត់ទុក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ តែចាត់ទុកជាអ្នកពិគ្រោះនយោបាយ
មួយរូប។ ខ្ញុំមិនដែលគំរាម សេង សារី តាមរយៈការបញ្ចេញការនិយាយឆ្លងឆ្លើយនោះឡើយ។ ប្រសិន សេងសារីមានសម្លេង សូមបញ្ចេញឲ្យខ្ញុំបានស្តាប់ផង។ សម្លេងបែកធ្លាយនេះវាស្រាលណាស់បើប្រៀបធៀបជាមួយសម្លេងនិងសារឆ្លងឆ្លើយដែលកំពុងរក្សាទុក។
បើទោះ សេង សារី និយាយខុសការពិត ក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរ ព្រោះទោះយ៉ាងណាក៏ សេង សារី ហៅខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ។ ឯចំណែកខ្ញុំវិញក៏ផ្តល់ការអាណិតចំពោះ សេង សារី និងគ្រួសារពេលដែល សេង សារី នៅបាងកក។ ខ្ញុំផ្តល់ឲ្យ សេង សារី នូវប្រាក់បង់រំលោះផ្ទះដែលនៅជំពាក់គេនិងផ្តល់ឲ្យ សេង សារី នូវថវិកា ១ម៉ឺនដុល្លារ ក្នុងមួយខែរយៈពេល១២ខែ ស្មើ១២ម៉ឺនដុល្លារ នេះមិនទាន់គិតពីថវិកាដែលសេង សារី ស្នើសុំពីអូស្ត្រាលី ដើម្បីធ្វើដំណើរទៅអាមេរិកនិងត្រៀមបង្កើតគណបក្ស។
សេង សារី ពុកមិនដែលចាត់ទុកកូនជាចារកម្ម ឬជាចំណាប់ខ្មាំងនោះទេ ពុកគោរពដល់ការសម្រេចចិត្តរបស់កូន ដូចជាកូនសុំបង្កើតបក្សស្នើឱ្យពុកគាំទ្រពុកផ្តល់ការគាំទ្រ។ កូននៅចាំទេ កូននៅអូស្ត្រាលីចុះហត្ថលេខាដាក់ថាធ្វើនៅភ្នំពេញ។ ក្រសួងមហាផ្ទៃបដិសេដ្ឋជាការត្រឹមត្រូវ។ កូនសួរពុកថាតើធ្វើបែបណាទៀតពុក? ពុកប្រាប់ថារកមនុស្សនៅក្នុងប្រទេសចុះហត្ថលេខាបង្កើតគណបក្សទៅ។ នេះជាប្រភេទពិគ្រោះយោបល់មិនមែនជាចារកម្មនោះទេ។
បទសម្ភាសរបស់កូនគឺវាយទម្លាក់តម្លៃខ្លួនឯងទេ។ ពុកប្រាប់ចុងក្រោយកូនអាចភូតអ្នកដ៏ទៃបានតែកុំភូតខ្លួនឯងនិងកុំភូតឯកសារសម្ងាត់ដែលមានក្នុងដៃពុក៕