FN ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០។
ផ្តើមចេញពីវរសេនាធំលេខ៧០ ត្រូវបានកែសម្រួលមកជាកងពលតូចថ្មើរជើងលេខ៧០ តាមអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាល ស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ កាលនោះគឺនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ជាមេបញ្ជាការកងពល រហូតដល់ឆ្នាំ២០២៣។
នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីអនុវត្តផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌ ពីអគ្គបញ្ជាការដ្ឋាន មកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបានកែសម្រួល ឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកជាកងពលតូចលេខ៧០ តាមប្រកាស ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
- សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់កងពលតូចលេខ៧០។
- សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមកោតសរសើរដោយស្មោះចំពោះសមត្ថភាពក្នុងការអនុវត្តតួនាទី និងភារកិច្ច ដោយសម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ។
- សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចលេខ៧០ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជម្នះគ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ, ថែរក្សាសុខសន្តិភាព, ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម។
- សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល៤៥ឆ្នាំមកនេះ ប្រទេសកម្ពុជាបាននិងកំពុងបោះជំហានទៅមុខប្រកបដោយសាមគ្គីភាព, វីរភាព, ភាពប្រកដប្រជា និងតាមទិសដៅត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនកម្ពុជាគ្រប់រូប។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្ដិភាព នៅតែមានតម្លៃមិនអាចកាត់ថ្លៃបាន។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្ដិភាព អាចលឺ អាចស្ដាប់ ហើយនឹងឃើញតម្លៃកាន់តែច្បាស់នៅពេលបាត់បង់។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើបាត់បង់សន្ដិភាព គឺគ្រោះថ្នាក់ខ្លាំងណាស់។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានរម្លឹកថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ សម្ដេចទទួលព័ត៌មានថា និស្សិតខ្មែរម្នាក់បានស្លាប់នៅតំបន់កាហ្សា ដោយសារប៉ះទង្កិចគ្នារវាងកងកម្លាំងប្រដាប់អាវុធ ហើយនិស្សិតយើងនៅពេលនោះ បាននឹកឃើញពីតម្លៃសន្តិភាព។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និស្សិតខ្មែរដែលនៅក្នុងប្រទេសកំពុងមានសង្គ្រាម ប្រាប់សម្ដេចថា ខ្លួនស្គាល់ច្បាស់ណាស់អំពីតម្លៃសន្ដិភាព។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនមានផែនការក្នុងការបញ្ជូនយន្ដហោះទៅដឹកនិស្សិត ឬប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ដែលមានគ្រោះថ្នាក់ដោយសារសង្គ្រាមនោះទេ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចផ្អាកបញ្ជូននិស្សិតខ្មែរ ទៅប្រទេសអ៉ីស្រាអ៊ែល, និស្សិតខ្មែរ២២០នាក់ កំពុងរស់នៅទីនោះ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងឯកភាពគ្នាបញ្ចប់ការប៉ះទង្កិចគ្នាដោយអាវុធ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឪពុក ម្ដាយ និងអាណាព្យាបាល និស្សិតខ្មែរនៅអ៉ីស្រាអែល កុំព្រួយបារម្ភ រាជរដ្ឋាភិបាលតាមដានជាប់ជាប្រចាំ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចទាក់ទងសួរព័ត៌មានកងទ័ពមួកខៀវកម្ពុជា នៅតំបន់នោះជាប់ជានិច្ច និងណែនាំឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈការផ្លោងគ្រាប់ដាក់គ្នានៅបន្ដ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវរួមគ្នាឲ្យបាននូវសុខសន្ដិភាព ទោះក្នុងតម្លៃណាក៏ដោយ កុំឲ្យបាត់បង់។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពក៏ជាចំណែកផ្ដើមសង្គ្រាម និងបញ្ចប់សង្គ្រាមដូចគ្នា, មេដឹកនាំនយោបាយឯកភាពគ្នា តែបើកងទ័ពមិនឯកភាពគ្នា ក៏មិនអាចធ្វើទៅបាននោះដែរ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាវុធ និងគ្រាប់មួយចំនួន ត្រូវបានលាក់ទុកក្រោយបញ្ចប់សង្គ្រាម ដូច្នេះបើមិនមាននយោបាយឈ្នះឈ្នះឆ្នាំ១៩៩៨ទេនោះ សង្គ្រាមអាចនឹងកើតឡើងវិញ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនមានកងទ័ពវាយគ្នា និងតំបន់វាយប្រយុទ្ធគ្នាទៀតនោះទេ បើទោះបីបញ្ជូនទៅក្រៅប្រទេសទៅតំបន់សង្គ្រាមក្ដី។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមជ្រុលនិយម ឆ្លៀតឱកាសព្រួយបារម្ភរបស់ពលរដ្ឋអំពីបញ្ហាទឹកដី រុញដើម្បីឲ្យមានភ្លើងសង្គ្រាម កាលពីថ្ងៃតី១៨ ខែសីហា។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃទី១៨ ខែសីហា បើរាជរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់បានទេនោះ ច្បាស់ណាស់នឹងអាចបែកបាក់សាមគ្គីជាតិឡើងវិញ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងកម្លាំងប្រដាប់អាវុធបានចូលរួមទប់ស្កាត់ មិនឲ្យប្រទេសជាតិមានការបែកបាក់ឡើងវិញ ក្នុងផែនការរបស់ក្រុមប្រឆាំងជ្រុលនិយម។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្លែងអំណរគុណសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តច្បាប់ ក្នុងការការពារជាតិមិនឲ្យបែកបាក់ ដើម្បីស្ថេរភាពជូនប្រជាពលរដ្ឋ សូមបន្ដស្មារតីទទួលខុសត្រូវនេះ។
- សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងស្មារតីនេះ កងយោធពលខេមរភូមិន្ទ និយាយជារួម និងកងពលតូចលេខ៧០ និយាយដោយឡែក ត្រូវបន្តការងារអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យបានជាប់ជាប្រចាំ និង
សេវាថែទាំព្យាបាលសុខភាព ត្រៀមកម្លាំងស្មារតីដោះស្រាយគ្រប់សភាពការណ៍ ជាពិសេស គ្រោះមហន្តរាយធម្មជាតិដែល អាចកើតឡើងជាយថាហេតុ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប្រយោជន៍ជាតិ និងប្រជាជន។ - សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពយើងត្រូវត្រៀមមធ្យោបាយសម្រាប់ដឹកជញ្ជូនសម្ភារ និងជនរងគ្រោះ, ផ្តល់ជំនួយ, ផ្តល់ បង្កើនកិច្ចសហការសម្របសម្រួលជាមួយសមភាគីផ្នែកស៊ីវិល ក្នុងប្រតិបត្តិការសង្គ្រោះ ដូចដែលកងទ័ពយើងធ្លាប់បានអនុវត្តរួចមកហើយក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជា គ្រោះទឹកជំនន់, គ្រោះរាំងស្ងួត, គ្រោះអគ្គិភ័យ, ការដោះមីនរំដោះដីជូនប្រជាជនសម្រាប់បង្កបង្កើនផល និងការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តចុះពិនិត្យព្យាបាល ជំងឺជូនប្រជាជននៅតាមទីជនបទជាដើម។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកងទ័ពកម្ពុជាដែលបំពេញការងារនៅក្រៅប្រទេស ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រហូតមដល់ពេលនេះ កម្ពុជាបញ្ជូនទ័ពមួកខៀវ ជិត១ម៉ឺននាក់ ក្នុង១០ប្រទេស តាំងពីឆ្នាំ២០០៥។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចបានកែសម្រួលប្រធានក្រុមការងារបញ្ជូនកងទ័ពទៅក្រៅប្រទេស ដោយប្ដូរពីរដ្ឋមន្ដ្រីក្រសួងការបរទេស មករដ្ឋមន្ដ្រីក្រសួងការពារជាតិវិញ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឧបនាយករដ្ឋមន្ដ្រី ទៀ សីហា តាមដានឲ្យជាប់ជានិច្ចអំពីស្ថានភាពកងទ័ពមួកខៀវកម្ពុជានៅក្រៅប្រទេស។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធានាសុវត្ថិភាពពលរដ្ឋនៅតំបន់ដែលមានសង្គ្រាម ជារឿងចាំបាច់ដាច់ខាត។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង សូមឪពុកម្ដាយ អាណាព្យាបាលមានភាពកក់ក្ដៅ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឧបនាយករដ្ឋមន្ដ្រី ទៀ សីហា និងអគ្គបញ្ជាការ យកចិត្តទុកដាក់ពង្រឹងគុណភាពសាលា, មេរៀនត្រូវធ្វើបច្ចុប្បន្នភាព, វិធីសាស្ដ្រស៉ើបការណ៍។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណបណ្ដាអង្គភាពទាំងអស់ ដែលជំរុញការហ្វឹកហ្វឺន និងហាត់ក្បាច់គុន។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការហាត់ក្បាច់គុនមានគោលបំណងសំខាន់៣ រួមមាន ១៖បំពេញយុទ្ធវិធីចាំបាច់, ២៖ សុខភាព និង៣៖ ការចូលរួមអភិរក្សក្បាច់គុនដែលបានបន្សល់ទុក។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃទី១៨ និងថ្ងៃទី២០ ខែតុលាខាងមុខ នឹងមានការប្រកួតក្បាច់គុនចម្រុះជាលើកដំបូង ក្នុងនោះកងទ័ពជាង២០០នាក់ បានដាក់ពាក្យចូលរួមប្រកួត។
- សម្ដេចបវរធិបតី ណែនាំអង្គភាពទាំងអស់ យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអង្គភាពទាំងអស់ជំរុញសកម្មភាពសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានអង្គភាពត្រូវធានាដល់ការផ្គត់ផ្គង់គោលរបរឲ្យបានទាន់ពេលវេលា ដល់កងទ័ពនៅតំបន់ឆ្ងាយដាច់ស្រយោល ដូចនៅអូតាង៉ាវ និងអូរអាឡៃ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ភារប្រើប្រាស់សម្រាប់កងទ័ព ត្រូវតែមានគុណភាព។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់គោលការណ៍ចំពោះយោធិន ដែលចូលនិវត្តន៍ត្រូវតែយកចិត្តទុកដាក់, ចំពោះយោធិនជំនាញដែលមានសមត្ថភាពល្អត្រូវរក្សាទុកដើម្បីបន្សាំអ្នកបន្ដវេន, យោធិនដែលដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅមានកម្លាំង សូមកុំទាន់ដាក់ឲ្យចូលនិវត្តន៍រក្សាទុកសិន។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យោធិនដែលនៅក្មេង តែដល់អាយុចូលនិវត្តន៍ ត្រូវរក្សាទុកសិនកុំទាន់ដាក់ឲ្យចូលនិវត្តន៍។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យពិនិត្យមើលលក្ខខណ្ឌ នៃការចូលនិវត្តន៍របស់យោធិន, អាចតម្លើងអាយុដែលត្រូវចូលនិវត្តន៍។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំពង្រឹង និងយកចិត្តទុកដាក់ក្នុងការវាយតម្លៃយោធិពិការ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ព ត្រៀមចូលរួមជាមួយអាវុធហត្ថ និងនគរបាល ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ, ទាំងធនធានធម្មជាតិ និងបទល្មើសតាមអនឡាញ។
*សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៦ខែមកនេះ កងទ័ពជើងគោក បានចូលរួមជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយបង្ក្រាបក្រុមបំផ្លាញព្រៃឈើរួចរាល់ កងទ័ពជើងគោក ត្រូវបានបញ្ជូនទៅឲ្យចូលកាន់កាប់ទីតាំងនោះតែម្ដង ដើម្បីធានាកុំឲ្យបទល្មើសកើតឡើងវិញ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងមហាផ្ទៃ បានដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ តែក្រសួងការពារជាតិ ត្រូវត្រៀមគាំទ្រដល់ប្រតិបត្តិការនេះជាមួយកម្លាំងនគរបាល និងអាវុធហត្ថ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យគ្រប់គ្រងឲ្យបានការប្រើប្រាស់ផ្លាកលេខឡាន ខ.ម។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកប្រើប្រាស់លេខឡាន ខ. ម សម្រាប់តែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជជែកជាមួយឧបនាយករដ្ឋមន្ដ្រី ស សុខា ករណីបង្ហោះវីដេអូផឹកស៉ីក្នុងពន្ធនាគារ ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គមហ្វេសបុក។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពន្ធនាគារ នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៉ីនដឹកនាំ ដើម្បីឲ្យមានប្រសិទ្ធភាពការងារ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចលុបចោលការកាត់ឆ្វៀលដី, អ្នកខ្លះចេញមកតំណាងពលរដ្ឋក្រីក្រ តែមិនដឹងពលរដ្ឋនៅទីណា។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមានអ្នកដែលខ្ចីដៃពលរដ្ឋ ដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋដែលមិនមានដីពិតប្រាកដ គឺបន្ដអនុវត្តការសម្បទានដីសង្គមកិច្ច។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងល្អមិនសូវមានអ្នកចែករំលែក ប៉ុន្ដែបើរឿងអាក្រក់ចាប់អារម្មណ៍លឿន។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋខ្លះចាញ់បោកមេខ្យល់ ញុះញង់ឲ្យទៅទន្ទ្រានដីខុសច្បាប់។
- សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យ «ដីរដ្ឋ» គឺជាដីរួម ដីរបស់ប្រជាពលរដ្ឋមួយប្រទេស ដូច្នេះរដ្ឋត្រូវការពារ។