ខ្ញុំសូមបង្ហោះនូវអធិប្បាយរបស់លោក សយ សុភាព រឿងលោក អាត់ ធន់ ចាញ់ការបោះឆ្នោតជាមេសហជីពបន្ទាប់ទៅក៏មានពាក្យការគំរាមឬការលូកដៃពីខាងក្រៅ។ តាមពិតទៅលោក អាត់ ធន់ មានទំនាក់ទំនងជាមួយខ្ញុំជិត ២០ឆ្នាំហើយតែ អាត់ ធន់ តែងបង្ហាញឥរិយាបទជាអ្នកប្រឆាំងដើម្បីបានការទុកចិត្តពីចៅហ្វាយបរទេសដែលផ្តល់លុយ។ សូម្បីតែថ្ងៃ ១ ឧសភា ២០២៤ កន្លងទៅ អាត់ ធន់ បានដឹកនាំកម្លាំងចូលរួមជាមួយក្រុមប្រឆាំងរៀបចំទិវាពលកម្មអន្តរជាតិដើម្បីបង្ហាញថាខ្លួនជាអ្នកប្រឆាំង។ ថ្ងៃ ៣ ឧសភា ២០២៤ ខ្ញុំមានការភ្ញាក់ផ្អើលក្រោយមើលសាររបស់លោក សយ សុភាព ដែលលោក អាត់ ធន់ ចង់បញ្ជូនមកខ្ញុំ ដែលទាំងសារដំបូងនិងសារបន្តបន្ទាប់ អាត់ ធន់ ចង់ឲ្យខ្ញុំជួយលើរឿងបោះឆ្នោត ឬមុខតំណែងក្នុងសហជីពក្នុងករណីចាញ់ឆ្នោត។
ការភ្ញាក់ផ្អើលរបស់ខ្ញុំនៅត្រង់ អាត់ ធន់ ឈប់ទាក់ទងមកខ្ញុំអស់មួយរយៈមកហើយដើម្បីក្លាយខ្លួនជាអ្នកប្រឆាំងពិតឬក្លែងក្លាយខ្ញុំមិនច្បាស់។ រឿងបានផ្លាស់ប្តូរត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ ពីថ្ងៃទី ១ ឧសភា ដល់ថ្ងៃ ៣ ឧសភា ២០២៤ បន្ទាប់ពីលោក អាត់ ធន់ ពិនិត្យឃើញថាអាចចាញ់ការបោះឆ្នោតជ្រើសរើសមេសហជីពថ្មីទើ អាត់ ធន់ រត់រក ហ៊ុន សែន ជួយ។
បន្ទាប់ពីទទួលបានសារពីលោក សយ សុភាព ខ្ញុំក៏បានសាកសួររកព័ត៌មានទាក់ទងលើរឿងនេះទើបដឹងថាការបោះឆ្នោតត្រូវធ្វើថ្ងៃ ១៩ ឧសភា តែគ្រោងនឹងពន្យាពេលបន្ថែមដោយការប៉ុនប៉ង ធ្វើឲ្យមានការប្រែប្រួលដល់អង្គបោះឆ្នោតថែមទៀត។ ខ្ញុំប្រាប់ទៅលោក សយ សុភាព ឲ្យប្រាប់ទៅលោក អាត់ ធន់ ថាគួរតែបោះឆ្នោតតាមការកំណត់ជាមួយអង្គបោះឆ្នោតដែលមានស្រាប់ ដែលនេះជាដំណើការធម្មតានៃប្រជាធិបតេយ្យសម្រាប់អង្គការចាត់តាំងមួយដែលមនុស្សចាស់ដូចរូបខ្ញុំគួរតែប្រាប់ទៅក្មេងជំនាន់ក្រោយឲ្យគោរព។ សូមស្តាប់ការពន្យល់របស់លោក សយ សុភាព ជាមួយសារដំបូងដែលលោក សយ សុភាព ផ្ញើមកខ្ញុំ។ សង្ឃឹមថាលោកអាត់ ធន់ មិនបកស្រាយឲ្យខុសពីការពិតដែលលោកទាក់ទងជាមួយខ្ញុំ និងក្រុមប្រឆាំងក៏គួរដឹងថា អាត់ ធន់ពិតប្រាកដជាអ្នកណា?។