FN ៖ នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃទីភ្នាក់ងារជ្រើសរើសឯកជន ដែលស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រុងសៀមរាប ត្រូវបិទផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងថ្មី។
វិធានការនេះធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឹ Covid-19 បន្ទាប់ពីបានរកឃើញមេរោគនេះលើបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន ដែលមានផ្ទុកមេរោគ Covid-19 ហើយបានចាកចេញពីសៀមរាម ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។