សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

សុខសប្បាយទេទាំងអស់គ្នា? ឥឡូវគួរសួរសំណួរមួយមុន? អ្នកទទួលទាននំប៉័ងហើយប៉ុន្មាននាក់លើកដៃមើល? នាងៗមានផ្ទៃពោះអត់ហូបទេ? ពូនិយាយ នំប៉័ងកុំភ្លេចហូប។ អ្នកដែលហត់គឺពូទេ។ ឯក្មួយៗ អ្នកស្ដាប់តេះនំប៉័ងទៅ ទឹកសុទ្ធ ទឹកក្រូចនៅហ្នឹងមានហើយ។ អ្នកចាក់វ៉ាក់សាំងមានប៉ុន្មាននាក់ លើកដៃមើល? សួរអញ្ចេះម្ដង អ្នកដែលមិនបានចាក់មានប៉ុន្មាននាក់? មិនមែនថាមិនចង់ចាក់ទេ គឺគ្រូពេទ្យមិនឲ្យចាក់ហ្នឹងករណីដំបូង។ ក្រោយមកសម្ដេចពិជ័យសេនា ទៀ បាញ់ ថាគេស្រាវជ្រាវទៅ គេមិនឲ្យចាក់អ្នកណាដែលមានជំងឺហឺត។ ជំងឺហឺតហ្នឹងមិនបានសេចក្ដីថាគេមិនឲ្យចាក់រហូតទេ គឺគេមិនឲ្យចាក់ពេលមនុស្សហ្នឹងកំពុងហឺត។ បន្ទាប់ពីបាត់ហឺត គេឲ្យចាក់ហើយ។ ប៉ុន្ដែពេលហ្នឹងយើងមិនច្បាស់ដែរ។ ពេទ្យថាអ្នកដែលមានជំងឺហឺតមិនអាចចាក់បានទេ។ ក្រោយមកបានកែតម្រូវ បានជាបានចាក់គ្រប់គ្នា។ ឥឡូវសួរសំនួរមួយទៀត កាលពី២០១៨ ពូក៏មកកន្លែងហ្នឹងដែរ។ ពី ២០១៨ រហូតមកដល់ពេលនេះ ៥ ឆ្នាំ។ អញ្ចឹងកាលពីពេលហ្នឹងក្មួយៗ ប៉ុន្មាននាក់បានមកជួបពូ? លើកដៃមើល។ អីយ៉ាស់ ច្រើនដែរតើ។ កូវីដ-១៩ មិនទាន់ធ្វើអីយើង ឲ្យតែចេះការពារខ្លួនជីវិតរបស់យើងនៅ តាមរយៈវិធានការសុខាភិបាល។ យើងខិតខំធ្វើក្នុងរយៈពេលកន្លងទៅ។ ក្មួយៗក៏បានអនុវត្ដនូវវិធានការសុខាភិបាល ដែលបានដាក់ចេញ បូកនឹងក្មួយៗបានទទួល​វ៉ាក់សាំង។ ពូដឹង ពេលហ្នឹងយើងកំពុងចាក់ស្រោច(វ៉ាក់សាំង)នៅភ្នំពេញនិងខេត្តកណ្ដាល​។ ប្រជាជនមួយចំនួនបានឆ្លងពីខេត្តនានាទៅចាក់នៅខេត្តកណ្ដាលនិងភ្នំពេញតែម្ដង។ ហេតុតែចង់ចាក់វ៉ាក់សាំង។…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិតនៃ​សាកលវិទ្យាល័យបៀលប្រាយ សរុបប្រមាណ ៤,៥៦៦ នាក់

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះ អង្គជាទីសក្ការៈ!ឯកឧត្តម លោកជំទាវ អស់លោក/ស្រី (និង)ជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាទីមេត្រី! (១) សាកលវិទ្យាល័យបៀលប្រាយ រួមចំណែកធ្វើឱ្យមានការផ្លាស់ប្តូរស្ថានភាពនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រជូនចំពោះជ័យលាភី សម្រាប់ ៤ ៥៦៦ នាក់ នៅសាកលវិទ្យាល័យ បៀលប្រាយ។ ច្បាស់ណាស់ថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺការចែកសញ្ញាបត្រនៅតាមសាកលវិទ្យាល័យនានាត្រូវបានធ្វើ (និងមាន)និស្សិតរាប់ម៉ឺននាក់ត្រូវបានទទួលសញ្ញាបត្រ (ដែលនេះ)បង្ហាញឱ្យឃើញអំពីវឌ្ឍនភាព និងការរីកចម្រើនរបស់ប្រទេសជាតិ។ ធន​ធានមនុស្ស គឺជាគន្លឹះសំខាន់នៃដំណើរការសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ ក្នុងនោះ សាកលវិទ្យាល័យ បៀលប្រាយ ក៏បានដើរតួនាទីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ (យោងតាម)របាយការណ៍របស់ ឯកឧត្តម ឌៀប សីហា សាកលវិទ្យាធិការក៏បានបញ្ជាក់ហើយ មកដល់ពេលនេះសាកលវិទ្យាល័យបាន បណ្តុះបណ្តាល(និស្សិត)រហូតទៅដល់ជាង ៨៨ ០០០ នាក់ និងនិស្សិតដែលកំពុងតែបន្តការសិក្សាមាន(ចំនួន) ២​៤ ៤០០ នាក់បន្ថែមទៀត។ ដូច្នេះ វឌ្ឍនភាពនៃសាកលវិទ្យាល័យ បៀលប្រាយ និយាយដោយឡែក និងនិយាយរួម សម្រាប់គ្រឹះស្ថានអប់រំទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា…