សុន្ទរកថា ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ

សម្តេច ឯកឧត្តម លោកជំទាវ លោក​ លោកស្រី ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត និងដៃគូអន្តរជាតិ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅក្នុងទីនេះ ក៏ដូចជាកំពុងទស្សនាការផ្សាយផ្ទាល់! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួម ក្នុងពិធី “ទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ”។  រូបខ្ញុំផ្ទាល់ ជាមួយនឹងប្រជាជនកម្ពុជាទាំងមូល សូមទទួលស្វាគមន៍យ៉ាងកក់ក្តៅប្រកប​ដោយ​ក្តីសោមនស្ស ចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតារបស់ខ្លួន បន្ទាប់ពីបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយឆ្លងកាត់ដំណើរដ៏វែងឆ្ងាយនៃសង្រ្គាម​ស៊ីវិល  ការលួច និងជួញដូរខុសច្បាប់ទៅក្រៅប្រទេស។ សន្តិភាពដែលកើតចេញពីនយោបាយ​ឈ្នះឈ្នះ  របស់រាជរដ្ឋាភិបាល គឺជាមូលដ្ឋានដ៏រឹងមាំ និងមានតម្លៃពុំអាចកាត់ថ្លៃបាន  ដែល​នាំឱ្យប្រទេសកម្ពុជាអាចឈានមកដល់ការអភិវឌ្ឍលើគ្រប់ វិស័យដូចសព្វថ្ងៃ និងប្រជាជនរស់នៅដោយសុខដុមរមនា។  ថ្ងៃនេះ អង្គពិធីទាំងមូលកំពុងស្ថិតនៅចំពោះមុខរូបបដិមាព្រះឥសូរ ជាអាទិទេពកំពូលមួយនៅក្នុងព្រហ្មញ្ញសាសនា និងក៏ជាឪពុករបស់បុត្រទាំងពីរ គឺ ព្រះស្កន្ទ និង ព្រះគណេស  ដែលកំពុងគង់នៅអមសងខាងឪពុកនាពេលនេះ។ ​ព្រះស្កន្ទ ក្នុងទម្រង់ជាកុមារ គឺជាទេពខាងសឹកសង្គ្រាម ឬ ជាមេទ័ពដ៏អស្ចារ្យប្រចាំនៅស្ថានសួគ៌ដែលមានយានជាសត្វក្ងោក។ នៅសម័យបុរាណខ្មែរមានជំនឿទៅលើទេពអង្គនេះខ្លាំងណាស់ដ្បិតជាបុត្រព្រះឥសូរ និងជាមេទ័ពដ៏ខ្លាំងពូកែ​ ដូចមានបង្ហាញក្នុងចម្លាក់ និងចារក្នុងសិលាចារឹក។ ចំណែកឯ ព្រះគណេស ដែលមានក្បាលដំរីនេះ…

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធី​បិទ​​សន្និបាតជាតិប្រារព្ធខួប ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា​ ក្រោម​ប្រធាន​បទ​​ “​ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

[សុន្ទរកថា] សម្តេច ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបិទសន្និបាតជាតិប្រារព្ធខួប ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តី- រាជការនៃអាជ្ញាធរមីន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធ​ ចំពោះ កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការល្អ ដោយសម្រេច បានសមិទ្ធផលធំៗជាច្រើន នៃការងារសកម្មភាពមីនក្នុងរយៈពេល ៣០ ឆ្នាំ នៅកម្ពុជាសម្រាប់ការអភិវឌ្ឍជាតិ ។ កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ ១៩៩២ ដើម្បីបញ្ចៀស​ការគ្រោះ​ថ្នាក់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនដោយ​សង្គ្រាម និងប្រែក្លាយដីសម្រាប់សកម្មភាពសេដ្ឋកិច្ច​ ។ ជាប្រទេស រងផលប៉ះពាល់ដោយសង្គ្រាម និងជាប្រទេសស្រឡាញ់សន្តិភាពនៅឆ្នាំ ១៩៩៧ កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)…