សង្កថា សម្តេចតេជោ ហ៊ុន សែន សម្ពោធភាពយន្ត “«កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី”» និងពិសារបាយ

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាបងប្អូនជនរួមជាតិ ដែលកំពុងតែមើលតាមការផ្សាយផ្ទាល់ចេញពីទីនេះ ជាទីគោរពស្រឡាញ់! ថ្ងៃនេះពិធីសម្ពោធដើម្បីចាប់ផ្តើមចាក់បញ្ចាំងនូវខ្សែភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទ បានចាប់ផ្តើមដូចការគ្រោងទុក។ អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះគណៈកម្មាធិការរៀបចំដឹកនាំដោយកូនស្រីជាទីស្រឡាញ់ ជាមួយនឹងការរៀបចំ ដែលមានការជួយជ្រោមជ្រែងពីបុគ្គលិករបស់ទូរទស្សន៍បាយ័ន ដើម្បីរៀបចំនូវកម្មវិធីនេះឡើង។ (១) ភាគនិទាន “កូនប្រុសក្រោមពន្លឺព្រះច័ន្ទ” លេចចេញស្របគ្នានឹងសៀវភៅ “បុរសខ្លាំងរបស់កម្ពុជា” ខ្ញុំសូមយកឱកាសនេះ សំដែងនូវការវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ហ៊ុយ វាសនា ដែលបានខិតខំធ្វើកិច្ចការនេះដ៏ល្អ។ គួរតែរំលឹកថា រឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មីនេះ តាមពិតឡើយខ្ញុំមិនដឹងថា រឿងនេះជារឿងអ្វីទេ។ ដូចដែលឯកឧត្តម ហ៊ុយ វាសនា បានលើកអម្បាញ់មិញ ស្របពេលដែលដែលជនបរទេសសរសេរសៀវភៅអំពី “បុរសខ្លាំងរបស់កម្ពុជា” រឿងភាគនិទាន កូនប្រុសក្រោមពន្លឺព្រះច័ន្ទ ក៏បានលេចចេញ។ ពេលនោះ ខ្ញុំបានស្តាប់នូវវិទ្យុ ១០៣ រាជធានីភ្នំពេញ។ ខ្ញុំគិតថា រឿងនេះដូចជារឿងរបស់ខ្ញុំណាស់។ ខ្ញុំក៏សាក​សួរ។ វាជារឿងរបស់ខ្ញុំមែន។ តាំងពីពេលនោះមក យើងក៏ចាប់ផ្តើមដើម្បីនឹងសម្របសម្រួលធ្វើម៉េចឲ្យរឿងនេះត្រូវទៅតាមលំនាំដើមរបស់វា។ ប៉ុន្តែភាគខ្លះវាបានកន្លងហួស។ ចាំបាច់ត្រូវតែធ្វើការកែសម្រួល។ នៅក្នុងនោះ ការចាក់ផ្សាយតាមវិទ្យុ អាចនឹងមានការខុសគ្នាជាមួយនឹងភាគនិទានដែលមានការបន្ថែមថ្មីនៅក្នុងខ្សែភាពយន្តនេះ។…

សុន្ទរកថា និងសេចក្តីអត្ថាធិប្បាយ របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងទិវាវប្បធម៌ជាតិ ៣ មិនា លើកទី ១៨ និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វរៈសិល្បករ សិល្បករ លោក លោកស្រីសាស្ត្រាចារ្យ អ្នកគ្រូ លោកគ្រូ និង ក្មួយៗសិស្សានុសិស្ស និស្សិត ទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីអបអរសាទរការប្រារព្ធ «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ១៨ និងពិធីបិទ «មហោស្រពសិល្បៈយុវជនទូទាំងប្រទេស» នាឱកាសនេះ ។ ទិវាវប្បធម៌ជាតិ ៣ មីនា នេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកដល់គុណូបការៈរបស់បុព្វបុរសយើងដែលបានបន្សល់ ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប សម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ។ ព្រឹត្តិការណ៍នៃទិវាវប្បធម៌​ជាតិនេះ​ ពិតជាបានរួមចំណែកបំផុសមនសិការស្នេហាជាតិ ស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ដល់ប្រជាជាតិ​ខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសសំដៅផ្សព្វផ្សាយ និងអប់រំអំពីវប្បធម៌ និងសីលធម៌ដ៏ល្អផូរផង់​របស់ជាតិ អំពីផលិតផលវប្បធម៌ខ្មែរដ៏សម្បូរបែប និងឱ្យចេះរួមគ្នាជាធ្លុងមួយប្រកបដោយឆន្ទៈម្ចាស់ការ មន​សិ​ការស្នេហាជាតិ ចេះថែរក្សាការពារ និងបណ្តុះគំនិត លើកតម្កើងកេរដំណែលវប្បធម៌ជាតិទាំងរូបី និងអរូបី ​ឱ្យ​បានស្ថិតស្ថេរគង់វង្ស។ ក្នុងស្មារតីនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការប្រារព្ធទិវានេះ…