សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន បើកការដ្ឋានពង្រីកនិងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ ៧ ជា ៤ គន្លង ប្រវែង ៤៥,៤៧៩ គីឡូម៉ែត្រ, កំពង់ចាម

ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជណាចក្រកម្ពុជា!ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! (១) ពង្រីកផ្លូវជាតិលេខ៧ ស្គន់/កំពង់ចាម តាមស្តង់ដាផ្លូវល្បឿនលឿន ថ្ងៃនេះ យើងមានការរីករាយ ដោយបានរួមគ្នាដើម្បីបើកការដ្ឋានស្ថាបនា កែលំអរ ផ្លូវជាតិលេខ ៧ តភ្ជាប់ពីស្គន់ ទៅកាន់ទីរួមខេត្តកំពង់ចាម។ នេះជាសមិទ្ធផលថ្មីមួយទៀតដែលយើងចាប់ផ្តើមនៅដើមឆ្នាំ ២០២៣។ ដូច​ដែល ឯកឧត្តម វ៉ាង វិនធាន បានលើកនៅក្នុងសង្កថាអម្បាញ់មិញ ក្នុងត្រឹមតែប៉ុន្មានអាទិត្យប៉ុណ្ណោះ យើងបានធ្វើការរួមគ្នាបើកការដ្ឋានមួយចំនួន។ អនុញ្ញាតឱ្យខ្ញុំរំលឹកបន្តិច។ នៅចុងឆ្នាំ ២០២២ ក្នុងខែ​ធ្នូ យើងបានរួមគ្នាបើកការដ្ឋានស្តារឡើងវិញនូវផ្លូវជាតិលេខ ៤១ ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ បន្ទាប់ទៅយើងក៏បានទៅបើកការដ្ឋានស្ថាបនានិងស្តារឡើងវិញនូវផ្លូវជាតិលេខ ៣៣ និង ៣១ នៅ​ឯខេត្តកំពត ដែលជាការតភ្ជាប់រវាងតាកែវ កំពត កែប ព្រំដែនវៀតណាម និងបន្តទៅកាន់ខេត្តព្រះសីហនុ។ ថ្ងៃ ២ ខែមករា ចូលមកដល់ឆ្នាំ ២០២៣ យើងក៏ទៅបើកការដ្ឋាន…