សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ iPad ជូនសិស្សនិទ្ទេស A ទាំង៤៤៣នាក់ ម្នាក់១គ្រឿង ដែលជាអំណោយក្រុមហ៊ុនជីបម៉ុង

FN ៖ ដើម្បីជាការលើកទឹកចិត្ត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ iPad ជូនដល់សិស្សជាប់និទ្ទេស A ឆ្នាំ២០១៩ ទាំង៤៤៣នាក់ ម្នាក់មួយគ្រឿង ដែល iPad នេះជាអំណោយរបស់ក្រុមហ៊ុនជីបម៉ុង ដែលតែងតែឧបត្ថម្ភជារៀងរាល់ឆ្នាំ។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន ក្នុងនោះមានដូចជា៖ ១៖ ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។ ២៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ ២.១៖ កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ ២.២៖ កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន…

សម្តេចតេជោ ហ៊ុន សែន៖ លុយបានពីប្រេង មិនយកមកប្រើក្នុងចំណាយចរន្តឡើយ តែគឺសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបម្រើអភិវឌ្ឍន៍ជាតិ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា លុយដែលបានពីប្រេងនេះមិនយកមកប្រើក្នុងចំណាយចរន្តឡើយ តែគឺសំរាប់ហេដ្ឋារចនាសម្ព័ន្ធបំរើអភិវឌ្ឍន៍ជាតិ។ នេះបើតាម លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន ក្នុងនោះមានដូចជា៖ ១៖ ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។ ២៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ ២.១៖ កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ ២.២៖ កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។ សូមបញ្ជាក់ថា កម្ពុជាទើបនឹងប្រកាសឱ្យប្រើប្រាស់នូវច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។ ច្បាប់នេះមានគោលបំណង ជំរុញអភិវឌ្ឍវិស័យប្រេងកាត ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពដើម្បីរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ៕

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច កែសម្រួលរបៀបរបបការងារ និងការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រោយបញ្ចប់តំណែង លោក ញឹម វណ្ណដា

FN ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេចជាថ្មីម្តងទៀត ស្តីពីការកែសម្រួលសេចក្តីសម្រេចលេខ៥០ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រោយបញ្ចប់តំណែង លោក ញឹម វណ្ណដា។ ការចេញសេចក្តីសម្រេចជាថ្មីនេះ បានធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាល បានសម្រេចដកហូតតំណែង លោក ញឹម វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ហើយសម្រេចតែងតាំង លោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយជំនួសវិញ។ ការបែងចែកភារកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា តែងធ្វើឡើងជារៀងរាល់អាណត្តិ ដែលមានរយៈពេល៥ឆ្នាំម្តង មិនដូចអ្នកវិភាគស្ទើភ្លើងមួយចំនួន ដែលលើកឡើងថា ទាល់តែមានការរិះគន់ទើបមានការបែងចែកតំណែងជូន ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី នោះឡើយ។ ជាមួយគ្នានេះ អ្នកវិភាគមួយចំនួននោះ គួរតែតាមដានរឿងនេះឱ្យបានច្បាស់លាស់សិន ចាំធ្វើការរិះគន់ដោយមិនមានមូលដ្ឋានច្បាស់លាស់។ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន…