សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត, ១លានសម្រាប់រាជធានីភ្នំពេញ និង១លានទៀតសម្រាប់ខេត្តសៀមរាប

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ជូនសាធារណជនឲ្យបានជ្រាបថា សម្តេចសម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត, ដោយក្នុងនោះមួយលានសម្រាប់រាជធានីភ្នំពេញ និងមួយលានទៀតសម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមប្រើប្រាស់ជាបន្ទាន់ក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ការបញ្ចេញម៉ាសចំនួន២លាន (លើកទី២) នៅពេលនេះ គឺជាការបន្ថែមដែលកាលពីមុនបានបញ្ចេញចំនួន២លានម៉ាសម្តងរួចមកហើយ សម្រាប់រាជធានីភ្នំពេញ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប

FN ៖ ដែនដីអតីតរាជធានីដ៏ល្បាញល្បីនៃអាណាចក្រអង្គរ ទទួលបានសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រក្នុងយុគសម័យ នៃការដឹកនាំរបស់តេជោ សែន បន្ទាប់ពីដែនដីអតីតរាជធានី ល្បាញល្បីមួយនេះ ត្រូវបានចុះអន់ថយ និងដួលរលំទៅក្រោយព្រះបាទជ័យវរ្ម័នទី៧ យាងសោយទិវង្គត់ក្នុងឆ្នាំ១២១៩។ សមិទ្ធផលថ្មីនេះស្ថិតក្នុងយុគសម័យ នៃសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នេះគឺផ្លូវតូចធំរហូតដល់ទៅ៣៨ខ្សែ។ ពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងប្រមាណមួយម៉ោង៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ បានរារាំងដល់ការរៀបចំកម្មវិធីសាងសង់ផ្លូវ តែមិនអាចរារាំងការសាងសង់ផ្លូវទាំង៣៨ខ្សែ នៅសៀមរាបនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសម្រេចកែលម្អមាត់ស្ទឹងសៀមរាបប្រវែង ៨៤៤០ម៉ែត្រ ដើម្បីលើកសោភ័ណភាព និងសម្រួលការលេងកម្សាន្តរបស់ប្រជាពលរដ្ឋ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សៀមរាប ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅវិមានសន្តិភាព។ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មានលោក គី តិច ជាប្រធាន និងមានសមាជិកសរុប ១៣៨រូប នៅគ្រប់រាជធានី-ខេត្ត។ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំណេះសំណាលប្រមាណ៣ម៉ោង ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន អបអរសាទរលោក លី ចាន់តុលា ដែលបានជាប់ឆ្នោតជាប្រធានគណៈមេធាវី។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ ៣វិច្ឆិកា នៅមណ្ឌលគិរី និងព្រះវិហារ បានបិទបញ្ចប់ដែរហើយ។…