Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សុន្ទរកថា ថ្លែងក្នុងពិធីបិទ កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន”

ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូ; ឯកឧត្តម, លោកជំទាវលោក, លោកស្រី! ជាថ្មីម្ដងទៀត, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម, លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូ ដែលបានថ្លែងបទអន្តរាគមន៍ និងសុន្ទរកថាដ៏មានអត្ថន័យ ដែលបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មុតមាំ ក្នុងដំណើរឆ្ពោះទៅមុខជាមួយគ្នាក្នុងការបំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន ស្របតាមប្រធានបទរបស់យើងក្នុងថ្ងៃនេះ។ ការទទួលស្គាល់ភាពចាំបាច់ នៃការពង្រឹងសហគ្រិនភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី គឺជាការបោះជំហានទៅមុខយ៉ាងសំខាន់។ ក្នុងស្មារតីនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្ស និងមានកម្លាំងចិត្ត ប្រកបដោយសុទិដ្ឋិនិយម ដោយបានសង្កេតឃើញថា យើងមានទស្សនៈវិស័យដូចគ្នា និងមានជំហររួមគ្នាក្នុងការបន្តលើកកម្ពស់សមភាពយេនឌ័រ, ការផ្ដល់សិទ្ធិអំណាច និងការគាំទ្រដល់ស្ត្រី ដែលជាគុណតម្លៃដ៏វិសេស-វិសាល សម្រាប់ការអភិវឌ្ឍសហគមន៍អាស៊ានទាំងមូល ជាពិសេសក្នុងបរិការណ៍នៃការស្ដារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពរឹងមាំ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ដោយស្ត្រី គឺជាស្នូលនៃគ្រួសារ និងសហគមន៍, «បើស្រ្តីរឹងមាំ, គ្រួសារ និងសហគមន៍អាស៊ានរបស់យើង ក៏រឹងមាំដូចគ្នាដែរ»។ ក្នុងន័យនេះ, ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី គឺជាកិច្ចការមួយដ៏សំខាន់ ដែលអាចផ្តល់ និងបង្កើនឱកាសដល់ស្រ្តីក្នុងការចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួន និងគ្រួសារ ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍ និងការធ្វើសមាហរណកម្មសង្គម-សេដ្ឋកិច្ចអាស៊ាន របស់យើងឱ្យកាន់តែមានភាពប្រសើរឡើង។ ដើម្បីឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ចបានយ៉ាងពេញលេញ និងទូលំទូលាយ,…

សុន្ទរកថាថ្លែងក្នុងពិធីបើក កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ទ និង កាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន“

ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូ; ឯកឧត្តមអគ្គលេខាធិការអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានទទួលស្វាគមន៍ ឯកឧត្តម, លោកជំទាវ, លោក, លោកសី និង ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំ កំពូលស្រ្តីអាស៊ាន លើកទី ២ ដោយផ្ទាល់ផង និង តាមរយៈប្រព័ន្ធវីដេអូផង។ ខ្ញុំសូមរំលឹកថា, កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី ១ ត្រូវបានរៀបចំឡើងកាលពីឆ្នាំ ២០២០ ប្រកបដោយភាពជោគជ័យ ដោយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន បានទទួលស្គាល់ និងឱ្យតម្លៃខ្ពស់ចំពោះការដាក់បញ្ចូលការលើកកម្ពស់តួនាទីរបស់ស្រ្តី ទៅក្នុងចំណុចស្នូលនៃកិច្ចខំប្រឹងប្រែង សម្រាប់ការស្ដារសង្គម-សេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រកបដោយចីរភាព និងភាពគ្រប់ជ្រុងជ្រោយ។ ទន្ទឹមគ្នានេះ, ក៏មានការទទួលស្គាល់ និងការពិភាក្សាអំពីអាទិភាពនានា ជុំវិញការពង្រឹងតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច, ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល, ការឆ្លើយតបទៅនឹងកិច្ចគាំពារសង្គម, ការថែទាំគ្រួសារ និងប្រាក់ឈ្នួលទាប, ព្រមទាំងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសង្គម ដើម្បីឆ្លើយតបនឹងសមភាពយេនឌ័រ និងសុខុមាលភាពរបស់ស្ត្រី។ ឈរលើសមិទ្ធផលដ៏ប្រពៃនេះ, កម្ពុជាពិតជាមានកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី ២ នាពេលនេះ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។ កម្ពុជាបានកំណត់ប្រធានបទ «ការកសាងអនាគត…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួមសាជាថ្មីម្តងទៀតជាមួយនឹងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដើម្បីចែកជូនសញ្ញាបត្រ សម្រាប់ជ័យលាភី ចំនួន ២ ១១៥ នាក់ ដែលបញ្ចប់ការសិក្សាពីឆ្នាំ ២០១៩-២០, (ឆ្នាំ)២០២០-២១, ២០២១-២២ ដូចដែលសាកលវិទ្យាធិការបានធ្វើរបាយការណ៍អម្បាញ់មិញ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីសម្ដែងជូននូវការកោតសរសើរ ចំពោះសាកលវិទ្យាល័យ (ភ្នំពេញអន្តរជាតិ) ដែលបានខិតខំឆ្លងកាត់នូវការលំបាកទាំងឡាយ ដើម្បីនាំមកនូវជោគជ័យ សម្រាប់ផ្តល់មូលដ្ឋានសម្រាប់ការសិក្សារបស់និស្សិតរបស់យើង …។ អម្បាញ់មិញ លោកស្រី (ទេព) កូលាប ដែលខ្ញុំហៅថាជាកូន បានលើកពីបញ្ហាព្រឹត្តិការណ៍កើតជាង ១០ ឆ្នាំមុន។ ខ្ញុំក៏គួរតែនិយាយអំពីរឿងនេះ(បន្តិច)។ បើមិនសង្គ្រោះ (ទេព) កូលាប ទេ សាកលវិទ្យាល័យនេះ វាដួលរលំទៅបាត់តាំងពីពេលនោះ។ វាមានរឿងអយុត្តិធម៌មួយកើតឡើង។ ពេលនោះខ្ញុំមិនបានដឹងរឿងច្បាស់លាស់ទេ ប៉ុន្តែ ឃើញនិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ តែងតែធ្វើបាតុកម្មគាំទ្រសាកលវិទ្យាធិការរបស់ខ្លួននៅឯសាលាឧទ្ធរណ៍។ ក្រោយមកទើបដឹងថា ប្តីរបស់ (ទេព) កូលាប ត្រូវបានចាប់ខ្លួន។ បន្ទាប់ទៅ (ទេព) កូលាប នេះទៀតសោតក៏ត្រូវចាប់ខ្លួនទៀត … បានខ្ញុំស្រែកជេរទៅស្នងការក្រុង…