ជួបជាមួយកីឡាករគ្រប់ប្រភេទ នៅថ្ងៃកំណើត ០៤ មេសា

រសៀលថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៦ ក្នុងឱកាសជួបកីឡាករជ័យលាភីនៃការប្រកួតកីឡាអាស៊ានប៉ារ៉ា ហ្គេម លើកទី ៨ នៅ​​ប្រទេសសឹង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodia All Stars ដែលរៀបចំឡើងនៅ វិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានសូមអោយរដ្ឋមន្ត្រីពីររូប គឺរដ្ឋមន្ត្រីក្រសួងអប់រំ និងរដ្ឋ​មន្ត្រី​ក្រ​សួងទេសចរណ៍ ដែលជាប្រធានគណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា រៀបចំនូវការជួបជុំគ្នាមួយ រវាង​សម្ដេច និងកីឡាករគ្រប់ប្រភេទ នៅកោះពេជ្រ មុនថ្ងៃចូលឆ្នាំខ្មែរ នាវេលាល្ងាចថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ ដែលជាថ្ងៃខួបកំណើតសិប្បនិមិ្មតរបស់សម្តេច។ ក្នុងឱកាសដដែលនោះ សម្តេចតេជោ បានរំ​លឹក​ថា សម្តេចមិនបានប្រើបណ្តាញទំនាក់ទំនងសង្គម Facebook ប្រកួតប្រជែងជាមួយអ្នកណា ឬដើម្បីប្រជា​ប្រិយភាពទេ តែគឺដើម្បីបម្រើជាតិឲ្យមានប្រសិទ្ធិភាព និងថាជាមួយបណ្តាញទំនាក់ទំនងនេះ មិនមាន​នរ​ណា​​អាចបោកប្រាស់សម្តេចបានទៀតឡើយ។ ​Facebook Page របស់សម្ដេចតេជោ មានអ្នក Like ច្រើន​ជាង​គេនៅកម្ពុជា ហើយទើបតែមានចំនួនលើសពីចំនួន Like នៃ…

ស្រាយបៀវត្សភរិយា/កូន ក្នុងឆ្នាំ ២០១៧, ការយោគយល់ក្នុងទំនាក់ទំនងបុរស/នារី

ក្នុងពិធីអបអរខួបលើកទី ១០៥ ទិវាអន្តរជាតិ ៨ មីនា, ឆ្លើយតបទៅសំណូមពរ ស្តីពី ការតម្លើងប្រាក់បៀវត្សសម្រាប់ភរិយា និងកូនៗ នៃមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ សម្តេចតេជោ បានអរគុណចំពោះការផ្តល់មតិ និងបញ្ជាក់ថា បានបញ្ជូនសំណូមពរអោយរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីមុខងារសាធារណៈ រកដំណោះស្រាយហើយ។ សម្តេចតេជោ ជំរាបជូនថា “បើទោះជាមិនអាចតម្លើងបៀវត្ស សម្រាប់ភរិយា ​និងកូន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ (នៅឆ្នាំនេះក្តី) ខ្ញុំសង្ឃឹមថា អាចមានចំណែកខ្លះ នៅពេលភ្ជុំ ជា​ដើម … ប៉ុន្តែឆ្នាំ ២០១៧ បៀវត្សនេះនឹងត្រូវបានបង្កើន …”។ ទន្ទឹមនោះ      សម្តេច​តេ​ជោ បានទាញអារម្មណ៍ថា ក្នុងខែមេសា ដល់ពេលដែល​ត្រូវតម្លើងបៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធហើយ។ ទាក់ទងនឹងទិវានារីអន្តរជាតិ សម្តេចបានក្រើនរំលឹកអោយស្រ្តី និងបុរស មានការអត់ធ្មត់ និង​យោគយល់គ្នា ក្នុងទំនាក់ទំនងទ្វេទិស ដើម្បីជៀសវាងជម្លោះ ការលែងលះ បែកបាក់គ្រួសារ៕

ហូបអំបិលកម្ពុជា មិនពកក, ខេត្តនានាត្រៀមដី សហការជាមួយ “ភូមិកុមារ SOS អន្តរជាតិ”

ព្រឹកថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៦ ក្នុងឱកាសសម្ពោធភូមិកុមារ អេសអូអេស ខេត្តកំពត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប អោយងាកមកប្រើប្រាស់អំបិលក្នុងស្រុកវិញ ព្រោះជាអំបិលផលិត​ចេញ​ពីទឹកសមុទ្រ មិនដូចអំបិលនាំចូលពីបរទេស ដែលផលិតចេញពីរ៉ែក្រោមដីឡើយ។ លើសពីនេះទៀត សម្តេច​បានទាញ​អារម្មណ៍ថា អំបិលកម្ពុជាមានបញ្ចូលនូវសារធាតុអ៊ីយ៉ូត ដែលជួយការពារមិនអោយមានជំងឺពកកផង។ ពាក់ព័ន្ធនឹង​សកម្មភាពអង្គការ “ភូមិកុមារ SOS អន្តរជាតិ” សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវសេចក្ដីរីករាយ និងពេញចិត្ត​ចំពោះកិច្ច​សហ​ប្រតិ​បត្តិការរួម ចាប់តាំងពីឆ្នាំ ១៩៩៩ ដែលមកទល់គ្នានឹងពេលនេះ បានចំណាយថវិកាប្រមាណជាង ២៦ លានដុល្លារ រួមចំណែកជួយដល់កុមារកម្ពុជា នៅ ៦ ទីតាំង ផ្តល់សេវាជំនួយដល់កុមារកម្ពុជាជិត ២ ពាន់នាក់។  សម្ដេចតេជោ អះអាងថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចសហការជាមួយ អង្គការ “ភូមិកុមារ SOS អន្តរជាតិ” បន្តទៀត និងបានដាស់តឿនដល់ខេត្តនានា ត្រៀមដីទុកឱ្យហើយ បើមានបំណងចង់ឱ្យអង្គការ “ភូមិកុមារ…