សម្តេចតេជោ ប្រាប់ UMA៖ “សន្តិភាព និងអភិវឌ្ឍ មានទំនាក់ទំនងវិចារវិទ្យា”

រសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦ នៅវិមានសន្តិភាព ថ្លែងក្នុងពិធីទទួលពានរង្វាន់ «សន្តិភាព និង​ការអភិវឌ្ឍ» ពីសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA) សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីជោគ​ជ័យ​នៃនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រវត្តិសាស្រ្ត ៥០០ ឆ្នាំ របស់កម្ពុជា ដែលសូម្បីតែអាជ្ញាធរសហប្រជាជាតិអន្តរកាលនៅកម្ពុជា ឬ អ៊ុនតាក់ បានចំណាយទឹកប្រាក់ ២ ពាន់ លានដុល្លារក៏មិនអាចសម្រេចបាន។ សម្តេចតេជោ ទាញហេតុផលថា ​“លោក/លោកស្រី ចាត់ទុកថា ខ្ញុំជា​អ្នកប្រជាធិបតេយ្យម្នាក់ ជាអ្នកបង្កលក្ខណៈឲ្យ​សារព័ត៌មាន នៅប្រ​ទេសកម្ពុជារីក​ចម្រើន … ប៉ុន្តែសម្រាប់​អ្នកប្រកួតប្រជែងវិញ ខ្លួនខ្ញុំ​គ្រាន់​តែជាមនុស្សផ្តាច់ការម្នាក់តែ​ប៉ុណ្ណោះ”។ សម្តេចតេជោបញ្ជាក់ថា “មានតែ​ពេលវេលាទេ ដែលផ្តល់នូវការវិនិច្ឆ័យ មានតែការជាក់ស្តែងទេ ដែលផ្តល់នូវការវិនិច្ឆ័យ។ អ្នកដែលសន្យា មិនប្រាកដថាធ្វើបានទេ” ៕ សម្តេចតេជោ ផ្តល់នូវការសន្និដ្ឋានថា “សន្តិភាព និង​ការអភិវឌ្ឍ មានចំ​ណង​ទាក់ទងជាវិចារវិទ្យា។ បើគ្មាន​សន្តិភាព​កុំ​និ​យាយ​ដល់ការអភិវឌ្ឍ។ បើសិនគ្មានការ​អភិ​វឌ្ឍ កុំ​និយាយដល់ការរក្សាសន្តិភាព។ ចង់​រក្សា​សន្តិភាពបាន…

កម្ពុជា-កូរ៉េខាងត្បូង៖ ទំនាក់ទំនងល្អ និងជាប្រទេសដន្លងនឹងគ្នា

ព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៦ ក្នុងពិធីបើកការដ្ឋានសាងសង់ នូវកំណាត់ផ្លូវជាតិលេខ ២១ ពីរង្វង់​មូលតាខ្មៅ ទៅស្រុកស្អាង ខេត្តកណ្តាល ប្រវែងប្រមាណ ៦០ គីឡូម៉ែត្រ សម្តេចតេជោ ហ៊ុន សែន ថ្លែង​ដោយមានមោទនភាពអំពីនយោបាយការបរទេសរបស់កម្ពុជា ដើម្បីបង្កើតឡើងវិញនូវទំនាក់ទំនង​រវាង​កម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលពីអតីតកាលកម្ពុជាមានទំនាក់ទំនងតែជាមួយកូរ៉េខាងជើង។ សម្តេច​​បញ្ជាក់​ថា «ខ្ញុំព្រះករុណាខ្ញុំ មានមោទនភាពជាមួយ​នឹងនយោបាយការបរទេស ដែល​ខ្ញុំ​ព្រះករុណាខ្ញុំ ប្តូរ​ផ្តាច់​ដើម្បី​នឹងបង្កើតឡើងនូវទំនាក់ទំនងរវាងកម្ពុជា និង​សាធារណរដ្ឋកូរ៉េ ដែលហៅថាកូរ៉េ​ខាង​ត្បូង …។ កាលពី​អតីតកាលនោះ យើងមានទំនាក់ទំនងតែជាមួយកូរ៉េខាងជើងទេ។ អត់មានទំនាក់​ទំនង​ជា​មួយនឹងកូរ៉េខាង​ត្បូង​ទេ។ ខ្ញុំព្រះករុណាខ្ញុំ (បានសម្រេចចិត្តថា)ត្រូវធ្វើកិច្ចការមួយនេះ ឲ្យខានតែបាន។» សម្តេចរំលឹកថា ក្រោយការចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងថ្នាក់ដឹកនាំនៃប្រ​ទេស​ទាំង ២ ការវិនិយោគ ការផ្តល់ជំនួយឥតសំណង និងកម្ចីសម្រាប់កម្ពុជា បានកើតមានក្នុងបរិមាណ​យ៉ាងច្រើន ជាពិសេស គឺការកើនឡើងនៃចំនួនទេសចរពីកូរ៉េមកកម្ពុជា។ សម្តេចបានលើកឡើងថា «… យើងជាប្រទេសដន្លងទៅហើយ ឥឡូវនេះ ដោយថាកូនកាត់ច្រើន​ណាស់។ ស្រ្តីកម្ពុជាយើងរៀបការ​ជាមួយនឹងជនជាតិកូរ៉េច្រើន។ … បើយើងពិនិត្យពីចំនួនកូន​កាត់…

ជំនួបទ្វេភាគី ពង្រឹងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ

រសៀលថ្ងៃទី ២៣ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សា​ការងារទ្វេភាគីជាមួយ ឯឧ Li Keqiang នាយករដ្ឋមន្រ្តីចិន ដើម្បីពង្រឹងមិត្តភាព និងសហប្រតិបត្តិការ ជាដៃគូ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ សម្តេចតេជោ បានស្នើអោយមិត្តចិន ជួយពិនិត្យ និងសម្រេចអោយបានឆាប់នូវ​គម្រោងសាងសង់ពហុកីឡាដ្ឋានមរតកតេជោ និងមន្ទីរពេទ្យចំនួន ៣ ដែលមិត្តចិនបានយល់ព្រមរួចហើយ។ សម្តេចតេជោ បានស្នើសុំអោយមិត្តចិនជួយកសាងផ្លូវរថភ្លើងលឿន ពីភ្នំពេញទៅក្រុងព្រះសីហនុ និងព្រលាន​យន្ត​ហោះថ្មីនៅខេត្តសៀមរាប។ សម្តេចតេជោ សង្ឃឹមយ៉ាងមុតមាំថា ទំហំពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរ​នឹង​កើនឡើងដល់ ៥ ពាន់លានដុល្លារ នៅពេលដ៏ខ្លី ហើយស្នើអោយមិត្តចិនជួយផ្តល់លទ្ធភាពអោយបានទូលាយ​ក្នុងការនាំផលិតផលកសិកម្ម ជាពិសេស អង្ករពីកម្ពុជាមកប្រទេសចិន។ នាយករដ្ឋមន្រ្តី Li Keqiang បាន​គាំទ្រដល់សំណើទាំងអស់ ហើយអះអាងថាភាគីចិននឹងពិនិត្យឯកសារគម្រោងអោយបានរហ័ស ដើម្បីអាច​ចាប់ដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខ ហើយសន្យាជួយគៀងគរ និងជំរុញអ្នកវិនិយោគ​ទុនចិន​អោយបណ្តាក់ទុននៅកម្ពុជា រួមទាំងការតម្លើងរោងចក្រប្រកបដោយបច្ចេកទេសខ្ពស់ ដើម្បីកម្ពុជាមាន​លទ្ធ​ភាពផលិតទំនិញមានគុណភាព តាមស្តង់ដាអន្តរជាតិសម្រាប់នាំចេញទៅកាន់ប្រទេសចិន និងបណ្តា​ប្រទេស​នានាក្នុងពិភពលោក។ ជាមួយគ្នានេះ ភាគីចិនពេញចិត្តក្នុងការចូលរួមជួយកម្ពុជា ធ្វើការថែរក្សា និងជួសជុល​ប្រាសាទព្រះវិហារអោយបានគង់វង្ស៕