ហាមយានជំនិះគ្រប់ប្រភេទ ធ្វើដំណើរត្រង់ទៅមុខអង្គរ

រសៀលថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៦ សរសេរលើហ្វេសប៊ុក, សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អ និងថែរក្សាសុវត្ថិភាពទេសចរ និងលើកសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្ត ចាប់ពីពេលនេះតទៅ យានជំនិះគ្រប់ប្រភេទនឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើ​ដំណើរត្រង់ទៅមុខប្រាសាទអង្គរវត្តទៀតទេ។ សម្តេចតេជោ បន្ថែមទៀតថា មានតែអ្នកទេសចរថ្មើរជើង និងអ្នកជិះកង់ប៉ុណ្ណោះ ដែល​អាចធ្វើដំណើរបាន។ នៅក្នុងករណីបន្ទាន់ រថយន្តសង្គ្រោះបន្ទាន់ និងរថយន្ត​ពន្លត់អគ្គិភ័យ អាចនឹងបានការអនុញ្ញាតអោយធ្វើដំណើរចូលបាន។ សម្តេចបញ្ជាក់ថា «យើងនាំគ្នាចូលរួមរៀបចំអោយមានសណ្តាប់​ធ្នាប់ចរាចរណ៍ល្អនៅមុខប្រាសាទអង្គរវត្ត ដើម្បីលើកស្ទួយកិត្យានុភាពនៃសម្បត្តិវប្បធម៌ពិភពលោក​ដ៏ល្បី​ល្បាញ»៕

មិនអោយនរណាបំផ្លាញសន្តិភាព នាំកម្ពុជាចូលភ្លើងសង្រ្គាមទៀតឡើយ

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងម៉ឺងម៉ាត់ លើ Facebook នារសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦ ថា នឹងការពារកម្ពុជា ដោយមិនបណ្តោយឲ្យនរណាបំផ្លិចបំផ្លាញសន្តិភាព ធ្វើឲ្យ(កម្ពុជា) ធ្លាក់ក្នុង​ភ្នក់ភ្លើងសង្គ្រាមតទៅទៀតឡើយ ព្រោះថា ប្រជាពលរដ្ឋបានរួមជាមួយសម្តេច ខិតខំធ្វើអោយមានការរីក​ចម្រើន និងឱកាសលូតលាស់ទាំងអស់គ្នា រហូតមកដល់សព្វថ្ងៃនេះ។ សម្តេចបន្តថា “នេះជាមោទនភាព​របស់​កម្ពុជា ដែលមានមេដឹកនាំនិយាយពិត ធ្វើពិត មិនរត់ចោលប្រជាពលរដ្ឋ ដើម្បីសម្ងំយកសុខតែខ្លួនឯង។ ច្បាស់ណាស់ នរណាក៏ចេះនិយាយដែរថា ខ្លួននឹងធ្វើនេះ នឹងធ្វើនោះ ដើម្បីបោកយកការគាំទ្រពីពលរដ្ឋ តែការពិត ពួកគេមិនមានស្នាដៃអ្វី … ក្រៅអំពីធ្វើឲ្យកម្ពុជាបែកបាក់។ ដែលកំពុងប្រើប្រាស់​នយោបាយ​ប្រជាភិថុត ឆ្កឹះឆ្កៀលមួលបង្កាច់ញុះញង់បំភ្លៃព័ត៌មានថា កម្ពុជាអាក្រក់ខ្លាំងណាស់នោះ បំណងពិតប្រាកដ​របស់ពួកគេ គឺដើម្បីអំណាចតែមួយមុខប៉ុណ្ណោះ។ សម្តេចតេជោ បន្តរៀបរាប់ថា ចាប់តាំងពីរំដោះប្រទេស​ចេញផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ យើងបានរួមគ្នាកសាង​ប្រទេសដ៏​អភ័ព្វ ដែលស្ទើររលត់រលាយដោយសារសង្គ្រាមមួយនេះ ឲ្យងើបស្មើមុខមាត់ជាមួយបណ្តាប្រទេសនានា ដូចជាពេលនេះ ទីក្រុងភ្នំពេញ…

បម្រុងលុយជាង ៤០ លានដុល្លារអាមេរិក ដើម្បីធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបាន​អនុម័តផែនការសកម្មភាពមួយ ដើម្បីឆ្ពោះទៅរកការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមជាលើកដំបូង នៅឆ្នាំ ២០២៣។ រាជរដ្ឋាភិបាលកម្ពុជាបានបម្រុងទុកថវិកាច្រើនជាង ៤០ លានដុល្លារអាមេរិក សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡានៅឆ្នាំ ២០២៣ ខាងមុខនេះ។ ប៉ុន្តែ ថវិកាដែលបានបម្រុងទុកនេះ មិនមានរួមបញ្ចូលការចំណាយលើការសាងសង់ពហុកីឡាដ្ឋាន មរតកតេជោ នៅជាយរាជធានីភ្នំពេញ ដែលផ្តល់ទុនសាងសង់ដោយរដ្ឋាភិបាលចិននោះទេ។ រាជរដ្ឋាភិបាលក៏បានជូនដំណឹងតាមរយៈសេចក្តី​ថ្លែងការណ៍របស់ខ្លួនថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នឹងត្រូវប្រារព្ធធ្វើនៅក្នុងប្រទេស​កម្ពុជាជាលើកដំបូង ចាប់ពីថ្ងៃទី ១ ដល់ ១៥ ខែ ធ្នូ ឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថា នឹងទាក់ទាញ​អ្នកចូលរួម ១ ម៉ឺននាក់ ដែលក្នុងនោះរួមមានអត្តពលិក ៧ ពាន់នាក់ផងដែរ៕