សម្តេចតេជោ ហ៊ុន សែន៖ គ្មានការចរចាគ្នារវាង CPP និង CNRP នាពេលខាងមុខនេះទេ

អត្ថបទ Fresh News សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់បទសម្ភាសន៍ដោយផ្ទាល់ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា «គ្មានការចរចាណាមួយកើតឡើងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅពេលខាងមុខនេះទេ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា៖ ១៖ មិនមានការចចារណាមួយរវាង CPP និង CNRP នាពេលខាងមុខនេះទេ ព្រោះបើមានការចចារ នឹងអាចជះឥទ្ធិពលលើដំណើការតុលាការ ដែលកំពុងមានចំណាត់ការលើសំណុំរឿងមួយចំនួន។ រដ្ឋសភាគឺជាច្រកតែមួយគត់ដែលអាចជួបប្រជុំលើដំណើការរបស់ជាតិ តែគណបក្សសង្គ្រោះជាតិបានបោះបង់ចោលដោយខ្លួនឯង។ ២៖ ប្រសិនមានការជួបចរចាគ្នាណាមួយ នាពេលខាងមុខ CPP មិនពិភាក្សាលើរឿងណាដែលជាសមត្ថកិច្ចរបស់តុលាការនោះទេ ហើយក៏មិនពិភាក្សាលើករណីអ្នកជាប់គុកនោះដែរ។ ការប្រតិកម្មខ្លាំងៗ របស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានថ្មីៗ ចុះផ្សាយខុសការពិត៕

បន្ថែមអាហារូបករណ៍ និស្សិតរៀននៅរុស្ស៊ី

ថ្ងៃ ១៨ ឧសភា ២០១៦ មុនបន្តដំណើរទៅកាន់ទីក្រុង Sochi ចូលរួមក្នុងកិច្ចប្រជុំកំពូល រុស្ស៊ី-អាស៊ាន រំលឹកខួបជាដៃគូសន្ទនា អស់ពេល ២០ ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន ទទួលជួបសំណេះសំណាលជាមួយ  ក្មួយៗ យុវជន តំណាងឱ្យនិស្សិតដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី និងបានផ្តាំផ្ញើសួរសុខទុក្ខក្មួយៗ ដែលមិនបានមកចូលរួម ព្រោះត្រូវធ្វើដំណើរឆ្ងាយ។ សម្តេចតេជោ សំដែងនូវក្តីសប្បាយរីករាយ ដែលក្មួយៗខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា នៅប្រទេសដ៏ជឿនលឿនមួយនេះ និងបានរំលឹកថាការសិក្សាគ្មានដែនកំណត់ឡើយ។ សម្តេចតេជោ បានក្រើនរំលឹកអោយក្មួយបង្កើនការយកចិត្តទុកដាក់ ខិតខំរៀនសូត្រអោយសមនឹងការជឿទុកចិត្ត នៃឪពុកម្តាយ អាណាព្យាបាល លោក-អ្នកគ្រូ និងជូនជាដំណឹងថា សម្តេចបានស្នើសុំ អោយសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ច្រើនថែមទៀត ដល់និស្សិតកម្ពុជា។ ជាចំពោះមុខ សម្តេចតេជោ សម្រេចបន្ថែមអាហារូបករណ៍ ដល់និស្សិតកំពុងសិក្សានៅប្រទេសរុស្ស៊ី ដល់ ៥០ ដុល្លារក្នុង ១ ខែ គិតចាប់ពីខែ ឧសភា ឆ្នាំ ២០១៦ នេះតទៅ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំបញ្ជូនអោយ…

ប្រធានអង្គភាពប្រតិកម្មរហ័ស ប្រតិកម្មយ៉ាងខ្លាំងចំពោះការចុះផ្សាយរបស់ The Cambodia Daily ដែលបំផ្លើសការពិត

អត្ថបទ Fresh News អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៦ បានសម្តែងការប្រតិកម្មយ៉ាង​ខ្លាំង និងខកចិត្តចំពោះការចុះផ្សាយរបស់កាសែត The Cambodia Daily ដែលបាននិយាយបំផ្លើសខុសពីការ​ពិតនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដោយបានដាក់ចំណងជើងថា «លោក​ ហ៊ុន សែន ហាមឃាត់អ្នក​ដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំសាធារណៈ»។ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានថ្លែងប្រតិកម្មយ៉ាងខ្លាំង និងខកចិត្តជាពន់ពេក ជុំវិញការចុះផ្សាយចំណងជើងរបស់កាសែត The Cambodia Daily នៅព្រឹកថ្ងៃនេះថា ពាក្យពេជន៍លើចំណងជើង លើអត្ថបទនេះ គឺបានបំផ្លើស​ទាំងស្រុង​នូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានលក្ខណៈញុះញង់ បំផ្លើស និងក្លែងខុសពីប្រសាសន៍ដើមរបស់សម្តេច ដោយនេះមានចេតនាយ៉ាងច្បាស់លាស់ ក្នុងគោលបំណងញុះញង់ និងដុតកំហឹងប្រជាពលរដ្ឋ។ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានអះអាងយ៉ាងច្បាស់ទៀតថា ចំណងជើងរបស់​កាសែតមួយ​នេះ…