សម្តេចតេជោ ហ៊ុន សែន៖ «អ្នកដែលខ្ញុំត្រូវស្មោះត្រង់ គឺជាតិខ្មែរបស់ខ្ញុំ វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ»

អត្ថបទ Fresh News (ភ្នំពេញ)៖ នៅមុននេះបន្តិច នារាត្រីថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារព្រមានខ្លាំងៗទៅលើ Comment មួយរបស់ម្ចាស់ Facebook មានឈ្មោះ «Phạm Đức Hiển» ដោយបានសរសេរនៅលើ Facebook សម្តេចថា «លោកហ៊ុនសែនក្បត់វៀតណាម»។ ដោយសម្តេចបានឆ្លើយតបដោយសារព្រមានធ្ងន់ៗថា «តើវៀតណាមជាឪពុកខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ? អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែរបស់ខ្ញុំ ហើយវៀតណាម មិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ»។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានខ្លាំងៗយ៉ាងដូច្នេះថា៖ «ហេតុអ្វីបានជាលោកនិយាយថាខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុកខ្ញុំឬជាមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែរបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជាជាទីសក្ការះរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។ បើលោកជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ត្រូវគោរពច្បាប់កម្ពុជា បើរស់នៅមិនស្របច្បាប់ត្រូវចាកចេញពីកម្ពុជា និងបើរស់នៅវៀតណាមសុំស្រឡាញ់មេដឹកនាំវៀតណាមទៅ។ ខ្ញុំជាមេដឹកនាំកម្ពុជាដែលមានឯករាជ្យ អធិបតេយ្យភាពដែលត្រូវទំនាក់ទំនង ជាមួយមេដឹកនាំវៀតណាមដោយស្មើភាព និងស្មើសិទិ្ធ។ សុំលោកបញ្ជូនសារនេះ ជូនមេដឹកនាំវៀតណាមផង បើលោកជាជនជាតិ​វៀតណាមត្រឹមត្រូវមែន ព្រោះខ្ញុំស្គាល់ច្បាស់ចរិតមេដឹកនាំវៀតណាម តែងគោរពនូវឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា…

ក្រើនរំលឹកមន្រ្តីរាជការ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធខេត្តក្រចេះ យកចិត្តទុកដាក់បម្រើរាស្ត្រ

កាលពីថ្ងៃទី ២៨ កក្កដា ក្នុងការជួបសំណេះសំណាលជាមួយមន្រ្តីរាជការ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ នៃខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកអោយមន្រ្តីរាជការ អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ខិតខំយកចិត្តទុកដាក់ធ្វើការបម្រើប្រជាពលរដ្ឋ ជាពិសេក្នុងការផ្តល់នូវ​សេវាសាធារណៈ ដែលមានសេវាជាតម្រូវការចំាបាច់ និងសេវាតាមសំណូមពររបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ដាស់តឿនថា មន្រ្តីរាជការត្រូវចាត់ទុកខ្លួនឯងជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមានការទទួលខុស​ត្រូវខ្ពស់ ហើយត្រូវខិតខំកសាងអំពើល្អអោយបានច្រើន ដោយត្រូវការពារសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ការទប់ស្កាត់អំពើជួញដូរគ្រឿងញៀន ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងជួញដូរឈើ និងធនធានរ៉ែខុសច្បាប់ អោយបាន។ សម្តេចតេជោ បានដាស់តឿនអោយសកម្មថែរក្សាការពារជម្រកត្រីផ្សោតដែលជាធនធានកម្រ ដើម្បីបន្តជាប្រភពទាញចំណូលពីទាញទេសចរណ៌។ ជាមួយគ្នានេះ សម្តេចតេជោ បានណែនាំអោយខេត្តក្រចេះមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដើម្បីមិត្តភាព និងផលប្រយោជន៌ពាណិជ្ជកម្មពីគ្នាទៅវិញទៅមក និងបានអំពាវនាវដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តក្រចេះទាំងអស់ ត្រូវសាមគ្គីរួមដៃគ្នាជំរុញការអភិវឌ្ឍខេត្តរបស់ខ្លួនអោយបានជោគជ័យ ហើយសហការជាមួយភ្នាក់ងារគយ និងរដ្ឋាករក្នុងការប្រមូលចំណូលថវិកាជាតិ។ គិតចាប់ពីថ្ងៃ ២០ កក្កដា ២០១៦ មក សម្តេចតេជោ បានអញ្ជើញចុះសួរសុខទុក្ខ និងសំ​ណេះ​សំណាល ជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តពោធិសាត់ បាត់ដំបង…

ទស្សនៈវិភាគ៖ តើអ្នកណាជាមេក្លោងនៅពីក្រោយខ្នង និងជាអ្នករៀបចំសេណារីយោ ក្នុងផែនការបាញ់សម្លាប់លោក កែម ឡី ដើម្បីបង្វែរស្ថានការណ៍?

អត្ថបទ Fresh News គេមិនអាចមើលរំលងបានទេ នូវសារជាតិរបស់មនុស្សពាល ដែលកំពុងទាល់ច្រក គឺជននោះអាចនឹងហ៊ាន ធ្វើសកម្មភាពអាក្រក់ឃោរឃៅសព្វបែបយ៉ាង សូម្បីតែ «សម្លាប់មនុស្ស» ក៏ហ៊ានបញ្ជាឲ្យគេសម្លាប់ដែរ ក្នុង​គោលដៅបង្វែរស្ថានការណ៍ពីបញ្ហារបស់ខ្លួនគេដែលកំពុងប្រឈម ឲ្យទៅជារឿងផ្សេង និងទម្លាក់​កំហុស​ដាក់​អ្នកដទៃ។ ព័ត៌មានសម្ងាត់ពីមនុស្សជំនិតរបស់លោក សម រង្ស៊ី ដែលដឹងច្បាស់ពីល្បិចកលរបស់លោក កឹម សុខា បាន​ទម្លាយឲ្យដឹងថា កាលពីខែមុន លោក កែម ឡី បានទៅជួបលោក កឹម សុខា នៅក្នុងទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដើម្បីសួរសុខទុក្ខ និងសម្តែងការអាណិតអាសូរ ក៏ដូចជាបង្ហាញនូវការគាំទ្រស្មារតី ចំពោះលោក កឹម សុខា ថា «មិនត្រូវចុះញ៉ម ឬខ្លបខ្លាចជាដាច់ខាតនូវការគំរាមផ្លូវច្បាប់ណាមួយឡើយ» ហើយថែមទាំង​បានចាត់ទុកទង្វើរបស់លោក កឹម សុខា ថា ធ្វើត្រូវតែរឹងមាំ។ ជំនួបរវាងលោកបណ្ឌិត កែម ឡី និងលោក កឹម សុខា បានកើតឡើង ខណៈលោក កឹម សុខា កំពុងស្ថិត​ក្នុង​ស្ថានភាពបាក់ស្រុតស្មារតី ថមថយកម្លាំង…