សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី១៣

FB ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី១៣ នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលមានរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ២០១៦។ សូមបញ្ជាក់ថា ការតាំងពិព័ណ៌ អាស៊ាន-ចិន នេះគឺក្រោមប្រធានបទ «ការកសាងផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១ និងវេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី១» ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាង កម្ពុជា និងចិន កំពុងមានភាពល្អប្រសើរ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានពិភាក្សាយ៉ាងល្អជាមួយនាយករដ្ឋមន្ត្រីចិន ជាច្រើនដងរួចមកហើយ លើទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលក្នុងនោះមានទំនាក់ទំនងលើផ្នែកសេដ្ឋកិច្ច ពាណិជ្ចកម្ម និងវិនិយោគទេសចរណ៍ ហើយជាអាទិភាពនៃកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីចិន បានប្រកាសផ្តល់ឱ្យកម្ពុជានាំអង្ករ ទៅកាន់ប្រទេសចិនពីចំនួន១០មុុឺនតោន ទៅ២០មុឺនតោនក្នុងមួយឆ្នាំដោយរួចពន្ឋផងដែរ។ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងខិតខំធ្វើការជាមួយថ្នាក់ដឹ​ក​នាំចិន​ដើម្បីពង្រីក​ទីផ្សារសំរាប់នាំទំនិញ​កម្ពុជាទៅ​កាន់ប្រទេសចិនបន្ថែមទៀតនាពេលខាងមុខ ៕

សម្តេចតេជោ៖ «ម្សិលមិញម៉ោងជិត១២យប់ទើបខ្ញុំបានងូតទឹក, ហត់តែសប្បាយចិត្ត ព្រោះបានធ្វើការរួមគ្នាដោយរីករាយជាមួយមេដឹកនាំអាស៊ាន និងប្រទេសដៃគូ»

FN ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹកបង្ហាញពីភាពស្និទ្ធស្នាល និងរីករាយជាមួយនឹងមេដឹកនាំ នៃបណ្តាប្រទេសអាស៊ានទាំង១០ និងមេដឹកនាំប្រទេសដែលជាដៃគូចំនួន៨។​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅថ្ងៃម្សិលម្សិញ នៃកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ សម្តេចរវល់រហូតដល់ម៉ោងជិត១២យប់ ទើបបានងូតទឹក ប៉ុន្តែទោះជារវល់ និងហត់យ៉ាងណាក្តី សម្តេចសប្បាយចិត្ត ដោយបានធ្វើការជាមួយនឹងមេដឹកនាំ ប្រទេសអាស៊ានទាំង១០ និងប្រទេសជាដៃគូទាំង៨ ដែលមានប្រជាជន ប្រមាណជាង៣ពាន់លាន់នាក់។ ជាមួយគ្នានេះ មានរូបថតមួយសន្លឹក ដែលសម្តេចបានខ្សឹបដាក់ត្រចៀក របស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលអត្ថន័យនៃការខ្សឹបនេះ ៣ឆ្នាំទៀតទើបសម្តេចទម្លាយប្រាប់។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ពីម្សិលមិញម៉ោងជិត១២យប់ទើបបានមុជទឹក។​ ហត់តែ​សប្បាយ ដោយមេដឹកនាំប្រទេសអាស៊ាន ១០​ និងប្រទេសដៃគូ៨ ដែលមានប្រជាជនប្រមាណជាង៣ពាន់លាននាក់ មកជួបជុំធ្វើការជាមួយគ្នា ដោយរីករាយ។​  អាវដែលម្ចាស់ផ្ទះឡាវ កាត់ឱ្យត្រូវបានពាក់គ្រប់ៗគ្នា។ ខ្ញុំសូមជូនរូបថតខ្លះ​…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារការងារថ្ងៃត្រង់ពិសេស

អត្ថបទ Samdech Hun Sen, Cambodian Prime Minister នៅមុនបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី២៨-២៩ របស់អាស៊ាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសារអាហារ​ការងារថ្ងៃត្រង់​ពិសេស​ជាមួយ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ លោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ និងតំណាង​អនុរដ្ឋមន្រ្តីពីររូបទៀតមកពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ព្រមទាំងមានការចូល រួមពីតំណាង​ក្រុម​​ប្រឹក្សា​ធុរកិច្ចមកពីប្រទេស ៥ រួមទាំងកម្ពុជាផងដែរ។   ប្រមុខដឹកនាំនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានវាយតម្លៃខ្ពស់ និងកោតសរសើរ​ដល់​ក្រុម​​ប្រឹក្សាធុរកិច្ចនៃប្រទេសទាំងប្រាំ និង​ដៃគូវិនិយោគដទៃទៀតដែល​បានចូលរួមចំណែក​យ៉ាងសកម្មក្នុងការ​បណ្តាក់ទុនវិនិយោគនៅក្នុងបណ្តាប្រទេសទាំងនេះ។ ក្នុងនោះប្រមុខដឹកនាំនឹងលើកយកនូវសំណើមួយចំនួនពីក្រុមប្រឹក្សាធុរកិច្ចទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​លើកទី ២៨-២៩ ដែលនឹងប្រារព្វបើកក្នុងរសៀលថ្ងៃនេះផងដែរ៕