សម្តេចតេជោ ហ៊ុន សែន៖ ថ្លែងអំណរគុណដល់ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរមួយចំនួន ដែលមិនឡើងថ្លៃឈ្នួលនៅថ្ងៃភ្ជុំបិណ្ឌ

FB៖ តាមរយៈគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន ថ្ងៃទី ២៤ កញ្ញា សម្តេចតេជោ បានសរសេរថា សូមអរគុណក្រុម ហ៊ុនដឹកអ្នកដំណើរ ដែលបានចូលរួមជួយរំលែកដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្មួយៗ កម្មករ កម្មការនី រោងចក្រ ពេលធ្វើដំណើរទៅកាន់ស្រុកកំណើតនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដោយសន្យាមិនតម្លើងថ្លៃឈ្នួល៖ ១-ក្រុមហ៊ុន ថុង សម្បត្តិ។ ២-ក្រុមហ៊ុន ម៉ី ហុង ដឹកអ្នកដំណើរ។ ៣-ក្រុមហ៊ុនផលបូប៉ាន់ ត្រេនស្ព័ត ខូអិល ធីឌី។ ៤-ក្រុមហ៊ុននាគក្រហម។ ៥-ក្រុមហ៊ុន ដឹកអ្នកដំណើរឡារីតា។ ៦-ក្រុមហ៊ុន វ៉ាង រ៉ិច។ ៧-ក្រុមហ៊ុន Giant IBIS Transport។ ៨-ក្រុមហ៊ុនហ្គោលដេនបាយ័ន អេចប្រេស។ ៩-ក្រុមហ៊ុន រិទ្ធិ មុនី ដឹកអ្នក ដំណើរ។ ១០-ក្រុមហ៊ុន កាពីតូល។ ១១-ក្រុមហ៊ុនពន្លឺអង្គរខ្មែរដឹកជញ្ជូន។ ១២-ក្រុមហ៊ុនណាហ្គាត្រេន ស្ព័ត។ ១៣-ក្រុមហ៊ុនវីរៈប៊ុនថាំ។ និង១៤-ក្រុមហ៊ុន NATTANKAN Cambodia Co.LTD…

សម្តេចតេជោបញ្ជាឲ្យក្រសួងមុខងារសាធារណៈរក្សាបៀវត្សរ៍សរុបរបស់មន្ត្រី រាជការដែលបម្រើការងារនៅ គ.ជ.ប

FB៖ តាមរយៈគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន ថ្ងៃទី ២៣ កញ្ញា សម្តេចតេជោ បានសរសេរថា “ក្មួយៗមន្ត្រីជាប់កិច្ច សន្យាបម្រើការងារនៅ គ.ជ.ប ជាទីស្រឡាញ់ ពូអរគុណក្មួយដែលបាន comment មកពូ ទាក់ទងទៅនឹង លិខិតរបស់ក្រសួងមុខងារសាធារណៈ លេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦។ ពូសូមបញ្ជាក់ថា ដោយចំនួនមន្ត្រីរាជការដែលបម្រើការងារនៅ គ.ជ.ប ក្នុងការងារចុះឈ្មោះបោះឆ្នោត មិនមានផលប៉ះពាល់ដល់និរន្តរភាពការងាររបស់ក្រសួង-ស្ថាប័នដើម ពូយល់ព្រមឲ្យក្រសួងរក្សាបៀវត្សរ៍ សរុបរបស់មន្រ្តីទាំងនោះ ដោយរួមទាំងប្រាក់បំណាច់មុខងារដែលមានស្រាប់ ហើយបើកប្រាក់កម្រៃដែលផ្តល់ឲ្យដោយ គ.ជ.ប តាមការកំណត់នៅពេលបំពេញការងារចុះឈ្មោះបោះឆ្នោត។ ពូបានបញ្ជាឲ្យក្រសួង មុខងារសាធារណៈផ្អាកអនុវត្តលិខិតលេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦ របស់ ក្រសួងមុខងារសាធារណៈ”។ ពូសូមជូនពរក្មួយៗ ទទួលបានជោគជ័យក្នុងការបម្រើការងារជូនជាតិ

សម្តេចតេជោ ហ៊ុន សែន៖ «កម្ពុជាអត់មានវិបត្តិផ្ទៃក្នុងទេ មានតែ កឹម សុខា ត្រូវតុលាការកាត់ទោស»

FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅល្ងាចថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៦ នេះ បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាអត់មានវិបត្តិផ្ទៃក្នុងនោះទេ មានតែលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកាត់ទោស។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា​ «កម្ពុជាអត់មានវិបត្តិផ្ទៃក្នុងទេ មានតែ កឹម សុខា ត្រូវតុលាការកាត់ទោស។ លោកនិយាយថា ម្ខាងមានទ័ព ម្ខាងមានប្រជាជនគឺខុសហើយ។ ធម្មតាបក្សកាន់រដ្ឋាភិបាលមានប្រជាជនគាំទ្រច្រើនជាងបក្សប្រឆាំង។ រដ្ឋាភិបាលមានទាំងប្រជាជនទាំងកម្លាំងប្រដាប់អាវុធ ទើបរក្សាសន្តិភាពឲ្យប្រទេសបាន»។ ការលើកឡើងរបស់សម្តេចតេជោ នៅពេលនេះធ្វើឡើងដោយឆ្លើយតបចំពោះអ្នក Comment ដែលចូលទៅកាន់ Facebook របស់សម្តេច ឈ្មោះ Ekareach Thach ដោយបានសរសេរថា «សម្តេចជាទីគោរពរាប់អាន ខ្ញុំនៅកម្ពុជាក្រោម តែងតាមដានជាប់ជានិច្ចនូវព្រឹត្តិការណ៍ពីប្រទេសកម្ពុជា ហើយក៏តែងតែដឹងច្បាស់ថា យួនវាកំពុងមើលងាយសម្តេចរឿងសមុទ្រចិនខាងកើត។ វាឃើញសម្តេច និង សម រង្ស៉ី…