សម្តេចតេជោ ហ៊ុន សែន៖ យុវជនខ្មែរត្រូវកសាងស្នាដៃជាយុវជនគំរូ ដើម្បីកិត្តិយស‌និងកេរ្តិ៍ឈ្មោះសម្រាប់ប្រទេសជាតិ

FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានផ្តល់អនុសាសន៍ដល់យុវជនកម្ពុជា‌ឱ្យកសាងស្នាដៃជាយុវជនគំរូ ដើម្បីកិត្តិយស‌ និងកេរ្តិ៍ឈ្មោះសម្រាប់ប្រទេសជាតិ ជាពិសេស ត្រូវពង្រឹងកសាងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាមួយយុវជនដូចគ្នាក្នុងតំបន់អាស៊ាន និងជប៉ុន ផងដែរ។ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍បែបនេះ ខណៈសម្តេច បានអនុញ្ញាតឲ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍ មុនចាកចេញទៅបំពេញ បេសកម្មនៅបរទេស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរ និងមោទនភាពចំពោះយុវជនកម្ពុជា របស់យុវជនកម្ពុជា ២៩ នាក់ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន» ដែលមានរយៈពេល ៥២ ថ្ងៃ ចាប់តំាងពីថ្ងៃទី ២៥ តុលា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៦។ សម្តេចតេជោ បានបញ្ជាក់ប្រាប់ក្រុមប្រតិភូយុវជនកម្ពុជា អំពីមូលហេតុទាំង ៤ ដែលនាំអោយកម្ពុជាចូលជាសមាជិកអាស៊ាន គឺ ទី១ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុង, ទី២ ស្មារតីសហគមន៍ មានន័យថា សមាជិកអាស៊ានទំាងអស់មានភាពស្នើភាពនិងស្មើសិទ្ឋ, ទី៣ ការជំរុញកំណើរសេដ្ឋកិច្ច និងការកសាងសង្គមដែលយើងអាចទាញបានអំពីសមាគមអាស៊ាននេះ និងទី៤ ដែលជាកត្តាសំខាន់ គឺច្រកការទូតរបស់កម្ពុជាទៅកាន់បរទេស៕

​ធ្វើជាអ្នកជិតខាងល្អ និងមិត្តភ័ក្តិពិតប្រាកដដែលមានភាពស្មោះត្រង់នឹងគ្នា

AKP៖ ភ្នំពេញ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៦ –ដោយតបតាមសេចក្តីអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រម្ពុជា ខ្ញុំនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា។ នេះជាលើកដំបូងដែលខ្ញុំទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាំងពីខ្ញុំឡើងកាន់តំណែងជាប្រធានាធិបតី ចិនមក ដូច្នេះខ្ញុំពោរពេញទៅដោយការរំពឹងទុកចំពោះដំណើរទស្សនកិច្ចលើកនេះ។ ប្រទេសកម្ពុជាគឺជាតំបន់ដ៏សំខាន់នៅតាមផ្លូវសូត្រលើសមុទ្រនាសម័យបុរាណ ហើយប្រកបដោយវប្បធម៌ ប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់ និងយូរអង្វែងក៏ដូចជាវប្បធម៌ខ្មែរ ដែលប្រកបដោយលក្ខណៈពិសេស។ ប្រជាជន កម្ពុជាដែលប្រកបដោយភាពឧស្សាហ៍ព្យាយាម និងមានប្រាជ្ញាឈ្លាសវៃដោយបានកសាងអង្គរវត្តដែលជា អច្ឆរិយវត្ថុដ៏មានកម្លាំងទាក់ទាញសំណង់ដ៏មហិមា និងចម្លាក់លាន ក៏ដូចជាគំនូរជញ្ជាំងដ៏ល្អប្រណីតបានធ្វើ ឲ្យ អ្នកផងកោតស្ងប់ស្ងែងយ៉ាងខ្លាំងដែលបានបន្សល់ទុកនូវទំព័រមិនចេះសាបសូន្យ នៃប្រវត្តិសាស្រ្តអរិយធម៌ របស់មនុស្សជាតិ។ ក្រោយពីបានឈានចូលសតវត្សរ៍ទី ២១ បុព្វហេតុកសាងប្រទេសជាតិរបស់ប្រទេសកម្ពុជា បានឈានឡើង​ដល់កម្រិតថ្មីឥតឈប់ឈរ ហើយកម្រិតនៃជីវភាពរស់នៅរបស់ប្រជាជន ក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់​ផងដែរ ដូច្នេះអនាគតរបស់ប្រទេសកម្ពុជា គឺគួរជាទីរំពឹងទុក។ ប្រទេសចិន និងប្រទេសកម្ពុជាមានទីតាំងភូមិសាស្រ្តនៅជិតគ្នា វប្បធម៌ស្រដៀងគ្នា ហើយចំពោះការប្រាស្រ័យ ទាក់ទងដោយមេត្រីភាពរវាងប្រទេសទាំង ២ មានប្រវត្តិសាស្រ្តជាង ១០០០ ឆ្នាំ។ ឆ្លងតាមរយៈផ្លូវសូត្រតាម សមុទ្រ គ្រឿងកុម្ភៈការភ័ណ្ឌ និងគ្រឿងព័រសឺឡែនរបស់ប្រទេសចិន ព្រមនិងគ្រឿងក្រអូប…

សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ដោយសម្តែងការសោកស្តាយជុំវិញការ ទទួលព័ត៌មានមិនពិត អំពីស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន

FN៖ សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានសម្តែងការសោកស្តាយ ជុំវិញការទទួលព័ត៌មានមិនពិត អំពីស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន នេះបើយោងតាមលិខិតជាភាសាអង់គ្លេស និងបកប្រែជាភាសាខ្មែរ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។ នៅក្នុងលិខិតនោះ សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន បានបញ្ជាក់ថា «ជាការគួរឲ្យសោកស្តាយ យុទ្ធនាការបំភ្លៃព័ត៌មាននេះ បានបោកប្រាស់មនុស្សមួយចំនួន ដូចជាសមាជិកសភា Lowenthal ឲ្យជឿថា រដ្ឋាភិបាលរបស់ឯកឧត្តម បានសង្កត់សង្កិនប្រជាពលរដ្ឋរបស់ខ្លួន, ឯកឧត្តម និងខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជា ភាគច្រើនដែលមានការគិតគូរពេញលេញ ដែលនឹងបន្តបោះឆ្នោតជូនឯកឧត្តមសារជាថ្មី បានដឹងថា គ្មានអ្វីប្រសើរជាងការពិតនោះទេ។ ការដឹកនាំដ៏ឈ្លាសវៃ និងច្បាស់លាស់របស់ឯកឧត្តម មានសារៈសំខាន់ណាស់ចំពោះការដឹកនាំប្រជាជនកម្ពុជា ក្នុងអន្តរកាលពីរបបប្រល័យពូជសាសន៍ដ៏សែនរន្ធត់ក្នុងទស្សវត្ស៧០ មកកាន់សករាជថ្មី នៃវិបុលភាពខាងសេដ្ឋកិច្ច និងេសេរីភាពបុគ្គល»។ ព័ត៌មានលម្អិតសូមអានលិខិតទាំងស្រុងរបស់ សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ។