សម្តេចតេជោ ហ៊ុន សែន៖ គ្មានការចរចា សីហនុ-ហ៊ុនសែន គ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស គ្មាននយោបាយឈ្នះៗ គ្មានសន្តិភាព!

FN ៖ ជាមួយនឹងការលើកឡើងអំពីការអភិវឌ្ឍនានា នៅតាមបណ្តាអតីតតំបន់សង្រ្គាម ភាគពាយ័ព្យនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកឡើងវិញអំពីបុព្វហេតុដែលនាំឱ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីស និងសន្តិភាពសព្វថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានការចរចារវាង “សីហនុ-ហ៊ុនសែន” គ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយបើគ្មាននយោបាយឈ្នះៗ ក៏គ្មានសន្តិភាពនេះដែរ។ ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយ ជាមួយមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «បើគ្មានការចរចារវាង សីហនុ-ហ៊ុនសែន បើកផ្លូវក្នុងដំណាក់កាលដំបូង វាពិតជាគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីសមួយនោះទេ ទី២បើគ្មាននយោបាយឈ្នះៗ ដែលខ្ញុំព្រះករុណាខ្ញុំដឹកនាំ ហើយដែលមានការចូលរួមគាំទ្រដោយភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋរបស់យើង ក៏គ្មានសុខសន្តិភាពដូចពេលនេះដែរ»។ សម្តេចតេជោ ហ៊ុន សែន នៅអំឡុង៣ថ្ងៃមកនេះ បានចុះត្រួតពិនិត្យអំពីសមិទ្ធផល និងការអភិវឌ្ឍន៍ នៅតាមបណ្តាខេត្តភាគពាយ័ព្យប្រទេស ដែលក្នុងនោះមានខេត្តបន្ទាយមានជ័យ ប៉ៃលិន ជាដើម។ សម្តេចបានឆ្លងកាត់ស្រុកសំឡូត កំរៀង ភ្នំព្រឹក សំពៅលូន និងម៉ាឡៃ រួមទាំងតំបន់មួយចំនួនទៀតដែលជាអតីតតំបន់សង្រ្គាម…

​សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពីខួបលើកទី២០ឆ្នាំ នៃការធ្វើសមាហរណកម្ម នៅតំបន់ប៉ៃលិន និងលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស

FN៖ នៅវេលាម៉ោងប្រមាណ៥៖៣០នាទីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសុន្ទរកថា អំពីខួបលើកទី២០ឆ្នាំ នៃការធ្វើសមាហរណកម្ម នៅតំបន់ប៉ៃលិន និងលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខណៈពេលសម្តេចបានអញ្ជើញ ជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន៖ ខាងក្រោមនេះជាសារសំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន ជាអ្នកផ្តួចផ្តើមនយោបាយឈ្នះ។ សម្តេចបញ្ជាក់ថា ខ្លឹមសាររួមមាននយោបាយឈ្នះ៣ចំណុច ទី១៖ ធានាអាយុជីវិត អ្នកផ្តាច់ខ្លួនចេញពីខ្មែរក្រហម។ ទី២៖ ធានារក្សានូវអាជីព និងមុខរបរ និងទី៣ រក្សាកម្មសិទ្ធិ និងទ្រព្យសម្បត្តិទាំងអចលនទ្រព្យ និងចលនទ្រព្យ។ * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខួប២០ឆ្នាំ នៃសមាហរណកម្ម បានប្រែក្លាយតំបន់សមរភូមិទាំងអស់ ឱ្យទៅជាតំបន់អភិវឌ្ឍ។ សម្តេចបានឃើញថា តំបន់បង្ហូរឈាមពេលនេះក្លាយជាតំបន់អភិវឌ្ឍន៍។ នោះហើយដែលកម្ពុជាបានរកឃើញដោយខ្លួនឯង បន្ថែមលើកិច្ចព្រមព្រៀងក្រុងប៉ារីស។ * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយសង្ឃឹមថា…

សម្តេចតេជោ ហ៊ុន សែន៖ «ទឹកដីម៉ាឡៃនេះហើយដែលខ្ញុំ និងសហការី បានយកជីវិតដូរយកសន្តិភាព បន្ទាប់ពីអ៊ុនតាក់ដកចេញ»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី ១៩ ខែតុលានេះ បានបង្ហោះនូវរូបភាពចំនួន ១១ សន្លឹក ឈរលើផ្លូវកៅស៊ូ ស្ថិតនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាតំបន់ដែលសម្តេច និងសហការីបានយកជីវិតដូរ យកសន្តិភាពបន្ទាប់ពីអ៊ុនតាក់ (UNTAC) ដកចេញដោយបន្សល់ទុកឱ្យកម្ពុជាមួយ មានតំបន់ត្រួតត្រា ២ និងបន្តសង្គ្រាមមិនឈប់ឈរ។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «រូបថតដែលខ្ញុំបានថតនេះ គឺនៅលើផ្លូវលេខ ៥៩ ពេលព្រឹកនៅលើទឹកដីម៉ាឡៃ។ គោលដៅប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍ ក្រោមនយោបាយ ឈ្នះ -ឈ្នះ បាន និងកំពុងក្លាយជាការពិតហើយ។ តំបន់ទាំងនេះហើយដែលខ្ញុំ និងសហការីបានយកជីវិតដូរយកសន្តិភាពបន្ទាប់ពីអ៊ុនតាក់ (UNTAC) ដកចេញដោយបន្សល់ទុក ឱ្យកម្ពុជាមួយមានតំបន់ត្រួតត្រា ២ និងបន្តសង្គ្រាមមិនឈប់ឈរ»។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិ ដែលបានគាំទ្រនយោបាយ ឈ្នះ-ឈ្នះ និងបានរួមដំណើរជាមួយសម្តេចតេជោ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍកន្លងមក។ សម្តេចតេជោ ហ៊ុន សែន…