ប្រសាសន៍សំខាន់ៗ​របស់​សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ សម្ពោធផ្លូវជាតិ​លេខ​៧៦ ខេត្តរតនគីរី

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ ប្រវែង១៧២គីឡូម៉ែត្រ ពីសែនមនោរម្យ ខេត្តមណ្ឌលគីរី ដល់​ តាអង ខេត្តរតនគីរី ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាលើកឡើងថា លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មិនបានផ្តល់ដំណឹងជូនសម្តេច អំពីអាកាសធាតុ ពេលសម្តេចហោះតាមឧទ្ធម្ភាគចក្រ ទៅកាន់ខេត្តរតនគីរី នៅព្រឹកថ្ងៃនេះ។ * សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសារជាថ្មីអំពីរថយន្តកាត់តល្មើសច្បាប់ ត្រូវឃាត់ទុកកុំឲ្យធ្វើដំណើរ ព្រោះបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ។ សម្តេចតេជោ ក៏បានអំពាវនាវសារជាថ្មីឲ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ក្នុងការធ្វើដំណើរ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរមិត្តចិន ដែលបានសហការ និងជួយដល់ការអភិវឌ្ឍន៍ផ្លូវថ្នល់នៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានប្រកាស…

សម្តេចតេជោ ហ៊ុន​ សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រញាប់ទៅចុះឈ្មោះបោះឆ្នោត​ ឲ្យបានគ្រប់គ្នា ខណៈការចុះឈ្មោះនៅសល់តែ១០ ថ្ងៃទៀតប៉ុណ្ណោះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រញាប់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ខណៈការចុះឈ្មោះបោះឆ្នោត នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បានបង្ហោះឲ្យដឹងលើ Facebook Page ផ្លូវការសម្តេច​នៅមុននេះបន្តិច។ យោងតាម Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ​«សំខាន់ខ្លាំងណាស់ គឺនៅសល់តែ១០ថ្ងៃទៀតទេ! សូមបងប្អូនប្រជាពលរដ្ឋប្រញាប់ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា។ កន្លែងចុះឈ្មោះបោះឆ្នោតគឺបើកធ្វើការទាំងថ្ងៃសៅរ៍ និងអាទិត្យ។ ជូនពរជនរួមជាតិជួបតែសំណាងល្អ និងបានរីករាយថ្ងៃសម្រាកចុងសប្តាហ៍»។ គួរបញ្ជាក់ថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន៧,២៧៣,៧៤៨នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។ សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕

្ងៃនេះសម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅសរុប៦ខ្នង ៩៨បន្ទប់ ដល់សិស្ស លោកគ្រូ អ្នកគ្រូ នៅខេត្តស្វាយរៀង

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តស្វាយរៀង និងការត្រួតពិនិត្យសមិទ្ធផល នៅក្នុងខេត្តស្វាយរៀង។ ក្រោយពីការចុះពិនិត្យមើលស្ថានការណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ចែង និងសម្រេចផ្តល់អគារសិក្សា អគារទីចាត់ការសរុប៦ខ្នង ស្មើ ៩៨បន្ទប់ ដើម្បីបម្រើដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូនៅខេត្តស្វាយរៀង ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានជួយកសាងអគារសិក្សាថ្មី ជូនដល់វិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាស្វាយរៀង ចំនួន៥ខ្នង កំពស់២ជាន់ ៣ជាន់ សរុប៨៨បន្ទប់ និងបានជួយកសាងផ្ទះគ្រូបង្រៀន១ខ្នង កំពស់២ជាន់១០បន្ទប់។ ក្រោយពីសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះសិស្សានុសិស្ស នៃវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងគរុកោសល្យ ក្នុងខេត្តស្វាយរៀង បានបង្ហាញនូស្នាមញញឹម ភាពរួសរីករាក់ទាក់ស្និតស្នាល ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ។…