សម្តេចតេជោ ហ៊ុន សែន និងប្រធានព្រឹទ្ធសភាប៉ាគីស្ថាន រំពឹងថា មហាសន្និបាត APA លើកទី០៩នេះ នឹងទទួលបានជោគជ័យ ក្រោមការដឹកនៃរបស់កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានរំពឹងព្រមៗគ្នាថា មហាសន្និបាត APA លើកទី០៩នេះ នឹងទទួលបានជោគជ័យ ក្រោមការដឹកនៃរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចូលរួមរបស់លោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នឹងជួយឲ្យមហាសន្និបាតលើកទី០៩នេះ ទទួលបានជោគជ័យ ក្រោមការដឹកនាំរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបរវាង សម្តេចតេជោ និងលោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តសៀមរាប។ លោក ស្រ៊ី ថាមរ៉ុង បន្ថែមប្រាប់អ្នកសារព័ត៌មានទៀតថា ទាក់ទងនឹងទំនាក់ទំនងទ្វេរភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការ អញ្ជើញកាលពីឆ្នាំមុន រដ្ឋាភិបាលប៉ាគីស្ថាន តាមរយៈព្រឹទ្ធសភាប៉ាគីស្ថាន…

លោក សម រង្ស៊ី បង្ហាញជំហរគាំទ្ររាជរដ្ឋាភិបាលក្នុងការស្នើផ្លាស់ប្តូរខ្នាតផែនទីបោនខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 ដើម្បីបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម

FN ៖ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហាញគោលជំហរគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការ ផ្លាស់ប្តូរពីផែនទីបោនខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 វិញ ដើម្បីបោះបង្គោលព្រំដែនដែលនៅសេសសល់។ នេះបើយោងតាមការចេញផ្សាយរបស់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ពុំធ្វើអត្ថាធិប្បាយរឿងនេះទេ នៅថ្ងៃសៅរ៍នេះ។ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ថ្មីៗនេះ ក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅក្រៅកិច្ចប្រជុំ CLV នៅឯខេត្តសៀមរាប ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការធ្វើលិខិតរួមស្នើទៅកាន់រដ្ឋាភិបាលបារាំង ដើម្បីឱ្យជួយធ្វើផែនទីគឺផ្ទេរពីផែនទីខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 វិញ។ សម្តេចតេជោ ក៏បានចាត់តាំង លោក ឡុង វីសាឡូ រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា ពង្រាងឯកសារជាមួយភាគីវៀតណាម ដើម្បីរៀបចំលិខិតស្នាមផ្លូវការដើម្បីស្នើឲ្យកាន់រដ្ឋាភិបាលបារាំង។ លោក សម…

កម្ពុជាគាំទ្រឡាវសាងសង់វារីអគ្គិសនីដនសាហុង ខណៈឡាវ​សន្យាលក់ថា​មពលក្នុង​តម្លៃថោ​កឲ្យកម្ពុជា

FN ៖ ក្នុងឱកាសអនុញ្ញាតឲ្យប្រធានរដ្ឋសភាឡាវ លោកស្រី ប៉ានី យ៉ាថទូ (PANY YATHOTOU) ចូលជួបសម្តែងការគួរសម និងសំណេះសំណាល​ការងារនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកបង្ហាញនូវ ផលវិជ្ជមានល្អៗជា​ច្រើនក្នុងទំនាក់ទំនងរវាងកម្ពុជា-ឡាវ ដែលក្នុងនោះមានទាំងការគាំទ្រ​លើការសាងសង់វារីអគ្គិសនី​ដនសាងហុងរបស់​ឡាវ ពីសំណាក់កម្ពុជាផងដែរ។ បើយោងតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លទ្ធផលវិជ្ជមានល្អៗ ដែលរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋា ភិបាលឡាវបាន​សម្រេចនោះ​មានដូចជា៖ ១. កិច្ចសហប្រតិបត្តិការបើកច្រកទ្វារអន្តរ​ជាតិរវាងប្រទេស​ទាំងពីរនៅណងនុឃឿន-ត្រពាំងគ្រៀល ដែលនឹងសម្ពោធនៅថ្ងៃទី១០ ខែមករា ២០១៧, ២. ឯកភាពគ្នាដោះដូរអ្នកទោស​ដោយមិនគិតពីចំនួន​ឡើយ និង៣. ឯកភាពសហការគ្នា​លើវិស័យថាមពល។ ពាក់ព័ន្ធវិស័យថាមពលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ប្រាប់ប្រធានរដ្ឋសភាឡាវថា កម្ពុជាគាំទ្រប្រទេសឡាវក្នុងការកសាងទំនប់វារីអគ្គិសនីដនសាហុង រីឯឡាវសន្យាលក់ថាមពលអគ្គិសនីក្នុងតម្លៃថោកសមរម្យមកឲ្យកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តមួយចំនួននៅជាប់ព្រំដែនគ្នា។ បើតាមសម្តេចតេជោ ហ៊ុន សែន កម្ពុជា ក៏បានអនុញ្ញាតឲ្យឡាវប្រើប្រាស់​ផ្លូវគមនាគមន៍ និងកំពុងផែកម្ពុជា ក្នុងការដឹកជញ្ជូនទំនិញនាំចេញទៀតផង…