រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ ដើមឆ្នាំ២០១៧ខាងមុខ

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជា អនុប្រធាន៕

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជារីករាយស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ

FN ៖ នៅប៉ុន្មាននាទីមុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារនៅលើ Facebook Page ផ្លូវការរបស់ សម្តេចតេជោ ឲ្យដឹងថា កម្ពុជារីករាយស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន មកកម្ពុជារយៈពេល២ថ្ងៃ នៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងថា «កម្ពុជារីករាយស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីហ្វីលីពីន នៅរសៀល ថ្ងៃទៅ១៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte)នឹងអញ្ជើញ មកបំពេញទស្សនកិច្ច ជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមនឹងនេះ កីឡាករប្រដាល់ដ៏ល្បីល្បាញ របស់ហ្វីលីពីន លោក ម៉ែននី ប៉ាគីវអាវ ក៏នឹងអញ្ជើញអមដំណើរលោកប្រធានាធិបតីមកប្រទេសកម្ពុជាផងដែរ»។ គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលអមដំណើរ ដោយកីឡាករប្រដាល់ ពិភពលោកដ៏ល្បាញល្បី លោក ម៉ែននី ប៉ាគីអាវ…

ប្រមុខរាជរដ្ឋាភិបាល សម្រេចចេញសារាចរដ៏សំខាន់មួយជូនបងប្អូនប្រជាពលរដ្ឋ «លុបចោលការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី​»

FN ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន បានសម្រេចចេញសារាចរដ៏សំខាន់មួយ សម្រាប់បងប្អូនប្រជាពលរដ្ឋលក់ដូរតូចតាចតាមផ្សារ និងតាមចិញ្ជើមផ្លូវដោយសម្រេច «លុបចោលការបង់ថ្លៃចំពោះ ប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី​»។ នៅក្នុងសារាចររបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា «យកចិត្តទុកដាក់ជាប្រចាំដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្រ្ចែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេស»។