សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបក្សប្រឆាំងកំណត់គោលនយោបាយ ចំពោះការជំទាស់នឹងការលើកលែងបណ្ណបើកបរដល់អ្នកបើកម៉ូតូ កម្លាំង១២៥ CC ចុះក្រោម

FN ៖ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យគណបក្សសង្រ្គោះជាតិ កំណត់ជាគោលនយោបាយផ្ទាល់ខ្លួនចំពោះការជំទាស់នឹង ការលើកលែងបណ្ណបើកបរសម្រាប់ អ្នកបើកម៉ូតូ កម្លាំង១២៥ CC ចុះក្រោម។ នេះបើតាមការអះអាងរបស់ លោក ឈាង វុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រចាំនៅរដ្ឋសភា។ ការប្រកាសបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសមាជិកសភាគណបក្សប្រឆាំងមួយចំនួន ចេញមុខជំទាស់ទៅ នឹងការធ្វើវិសោធនកម្មច្បាប់ ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចដែលចែងឱ្យលើកលែងមិនឱ្យមាន បណ្ណបើកបរសម្រាប់អ្នកជិះម៉ូតូចាប់ពីកម្លាំង ម៉ាស៊ីន 125 CC ចុះក្រោម។ សមាជិកសភាគណបក្សប្រឆាំងទាំងនោះ បាននិយាយថា ការលើកលែងមិនឱ្យមានបណ្ណបើកបរ សម្រាប់ម៉ូតូបែបនោះ ពុំអាចដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានទេ។ លោក ឈាង វុន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ការដែលសម្តេចតេជោ សម្រេចឱ្យអ្នកបើកបរម៉ូតូកម្លាំង125 CC ចុះក្រោម ពុំចាំបាច់ធ្វើបណ្ណបើកបរនេះ គឺដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ និងការចំណាយរបស់ពួកគាត់ ដោយសារតែមានសំណូមពរ…

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យកីឡាករ HONDA ចូលរួម​ផ្សព្វផ្សាយ​ទាក់ទាញ​យុវជនកម្ពុជា ឲ្យចូលរួម​ក្នុងវិស័យ​កីឡា​កាន់តែច្រើន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យកីឡាករល្បីលំដាប់ពិភពលោក Keisuke HONDA ចូលរួមបង្ហាត់បង្រៀន និងផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជា ឲ្យចូលរួមក្នុងវិស័យកីឡាបាល់ទាត់កាន់តែច្រើនឡើងបន្ថែមទៀត ស្របពេលបាល់ទាត់ ជាកីឡាដ៏មានប្រជាប្រិយភាព នាពេលបច្ចុប្បន្នទូទាំងសកលលោក។ ការស្នើសុំនេះដែរ ត្រូវបានធ្វើឡើង ស្របពេលដែលប្រមុខដឹកនាំនៃកម្ពុជា បានអនុញ្ញាតឲ្យកីឡាករជម្រើសជាតិជប៉ុន HONDA និងកំពុងប្រកបអាជីពក្នុងក្លឹប AC Milan របស់ប្រទេសអ៊ីតាលីចូលជួបសំដែងការគួរសម និងសំណេះសំណាលនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។ កីឡាករជប៉ុន Keisuke HONDA វ័យ៣០ឆ្នាំ បានជម្រាបសម្ដេចតេជោ ហ៊ុន សែន អំពីបំណងចង់មកជួយយុវជនក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ភាពជោគជ័យដែលលោកទទួលបានរហូតមកដល់ថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងហាត់រៀន ព្រោះលោកធ្លាប់មានសុបិនគិតថា ចង់ក្លាយជាកីឡាករ បាល់ទាត់ដ៏ល្បីល្បាញម្នាក់។ បទពិសោធន៍ និងកេរ្តិ៍ឈ្មោះដែលលោកទទួលបានមកដល់ថ្ងៃនេះ គឺលោកចង់ប្រាប់ និងផ្ទេរទៅឲ្យយុវជនកម្ពុជា ដែលមានសុបិន ដូចរូបលោកដែរ គឺដើម្បីឲ្យយុវជនកម្ពុជា ទទួលបានជោគជ័យដូចរូបលោកផងដែរ។ លោកថា នេះគឺជាមោទនភាពរបស់លោកដែលសម្តេចតេជោ បានផ្តល់ជូនលោក លោកនឹងព្យាយាមនិយាយភាសាខ្មែរ ដើម្បីចូលរួមក្នុងការផ្សព្យផ្សាយ ដ៏មានសារៈសំខាន់ទាំងនេះ។ សម្ដេចតេជោ…

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យ​យុវជនខ្មែរ​តស៊ូសម្រេច​ក្តីស្រមៃ​ឲ្យបាន ដូចកីឡាបាល់​ទាត់ឆ្នើម ​លោក Honda ដែល​ប៉ងចង់ក្លាយជា​កីឡាបាល់​ទាត់​ឆ្នើមម្នាក់​

​ FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យយុវជនខ្មែរចេះមានការតស៊ូ ប្រឹងប្រែងក្នុងជីវិតដើម្បី សម្រេចក្តីស្រមៃឲ្យបាន ដូចកីឡាបាល់ទាត់ឆ្នើម លោក Keisuke Honda ដែលមានក្តីសុបិនថា ចង់ក្លាយជាកីឡាបាល់ទាត់ឆ្នើមម្នាក់ ហើយពេលនេះ លោក Keisuke Honda​ បានសម្រេចក្តីបំណងនេះហើយ ដោយសារការខិតខំប្រឹងប្រែងរបស់លោកដោយផ្ទាល់។ បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកយុវជនកម្ពុជា ត្រូវមានក្តីសង្ឃឹមនិងមហិច្ឆិតាខ្ពស់ជាមួយឆន្ទៈមុតស្រួច ដើម្បីជោគជ័យ និងអនាគតល្អ ក្នុងជីវិត។ បន្ថែមពីលើនោះសម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យយុវជនជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់យ៉ាងទន្ទឹមនឹងនេះយុវជនត្រួវ ចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នាដើម្បីសេចក្តីសុខ និងសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នា។ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ Facebook ផ្លូវការសម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលប្រទេសយើងមានសន្តិភាពឱកាសសម្រាប់ ប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជន គឺមានកាន់តែច្រើនឡើងៗ។ ដោយ សេចក្តីអំណត់តស៊ូខិតខំប្រឹងប្រែងមិនរាថយ…