​សម្តេចតេជោ ហ៊ុន សែន៖ ទំនប់ទឹកដ៏ធំនៅបាត់ដំបង តម្លៃជាង ១០០លានដុល្លារ នឹងបញ្ចប់ជាស្ថាពរមុនឆ្នាំថ្មី

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការសាងសង់ទំនប់ប្រព័ន្ធធារាសាស្រ្តដ៏ធំនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានសមត្ថភាពផ្ទុកទឹកបាន ២៨៦លានម៉ែត្រគូប សម្រេចបាន ៩៨ភាគរយហើយ ហើយគ្រោងនឹង បញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៧នេះ។ សម្តេតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះថា គម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបង គឺស្ថិតនៅទីតាំងសំណង់មេក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន ២៨៦ លានម៉ែត្រគូប។ សម្តេចតេជោ បន្តថា ទឹកដែលប្រមូលស្តុកទុកនេះ នឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៤៧,០០០ហិកតា និងស្រូវប្រាំងចំនួន ១២,០០០ហិកតា ក្នុងស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ និង ស្រុកមោងឬស្សី។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងដែរថា…

សម្តេចតេជោ ហ៊ុន សែន បានទៅពិនិត្យមើលទំនប់វារីអគ្គិសនីដនសាហុងរបស់ឡាវរួចរាល់ហើយ និងអរគុណមិត្តឡាវ ដែលលក់អគ្គិសនីឱ្យកម្ពុជា ក្នុងតម្លៃថោក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទៅពិនិត្យមើលទំនប់វារីអគ្គិសនីដងសាហុងរបស់ប្រទេសឡាវ រួចរាល់ហើយ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ក្រោមការទទួលស្វាគមន៍ពី លោក ថងលូន ស៊ីស៊ូលីត (Thongloun SISOULITH ) នាយករដ្ឋមន្រ្តីឡាវ។ សម្តេចតេជោ​បានថ្លែងអំណរគុណ ដល់មិត្តឡាវដែលបានលក់អគ្គីសនីក្នុងតម្លៃថោកមកអោយប្រទេសកម្ពុជា ដែលភាគច្រើន ប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ ការចុះទៅពិនិត្យមើលទំនប់វារីអគ្គិសនីដនសាហុងនេះ បានធ្វើឡើងបន្ទាប់ពី ស​ម្តេចតេជោ ហ៊ុន សែន និង លោក ថងលូន ស៊ីស៊ូលីត ចូលរួមសម្ពោធច្រកទ្វារអន្តរ ជាតិត្រពាំងក្រៀល-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែងជាប់នឹងខេត្តចំប៉ាសាក់។ ទំនប់វារីអគ្គីសនី ដងសាហុងរបស់ប្រទេសឡាវ មានម្ងាយប្រមាណ១៥គីឡូម៉ែត្រពីព្រំដែនខេត្តស្ទឹង ត្រែងកម្ពុជា ដែលស្ថិតនៅ ក្នុងតំបន់ស៊ីផាន់ដន ភាគខាងត្បូងប្រទេសឡាវ។ ទំនប់វារីអគ្គីសនីនេះ មានកម្ពស់ប្រហែលពី ៣០ម៉ែត្រ ទៅ៣២ម៉ែត្រ និងមានប្រវែងប្រហែល ៧គីឡូម៉ែត្រ ហើយអាចផលិតថាមពលអគ្គិសនីបានចាប់ពី ២៤០មេហ្គាវ៉ាត់ ទៅ៣៦០មេហ្គាវ៉ាត់។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអរគុណចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធ​អគារទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកព្រំដែនអន្តរជាតិ នៅខេត្តស្ទឹងត្រែង

FN ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ បាន​អញ្ជើញ​ជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់​ជាផ្លូវការ​នូវអគារ​ទីស្នាក់ការត្រួត​ពិនិត្យច្រក​ទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមធ្វើការវាយតម្លៃខ្ពស់ និងមានការពេញចិត្ត ពេញថ្លើម ចំពោះការរីកចម្រើនឥតឈប់ឈរនូវទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការប្រកបដោយផ្លែផ្លាលើ គ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ដែលជាប្រទេសមានភូមិផងរបងតែមួយមានប្រពៃណីសហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកប្រកបដោយភាពស្មោះសតាំងពីយូរលង់មកហើយ។ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា-ឡាវ ឯកភាពគ្នាអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនប្រើប្រាស់ប័ណ្ណ សម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូលឆ្លងកាត់ព្រំដែន ចាប់ពីខែមករា ឆ្នាំ២០១៧នេះតទៅ។ សូមឲ្យអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាជននៅ តាមមូលដ្ឋានរៀងៗខ្លួនអំពីការប្រើប្រាស់់ប័ណ្ណព្រំដែននេះ។ * សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា…