សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូរៀបចំចាកចេញពីទីក្រុង Zurich មកកាន់ទីក្រុងហុងកុង

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសនៅលើទំព័រ Facebook នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ពោលគឺមុននេះប៉ុន្មាននាទីថា សម្តេច និងគណៈប្រតិភូ កំពុងរៀបចំហោះចេញពីទីក្រុង Zurich ប្រទេសស្វីស ឆ្ពោះមកកាន់ទីក្រុងហុងកុង កន្លែងដែលសម្តេចត្រូវប្តូរជើងហោះហើរមកកាន់រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការហោះហើរពីទីក្រុង Zurich មកកាន់ទីក្រុងហុងកុង ប្រទេសចិន ត្រូវចំណាយពេលប្រមាណ ១១ម៉ោង។ សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា សម្តេចបានឲ្យគេរៀបចំអាហារជូនសម្តេច តាមម៉ោងនៅទីក្រុងហុងកុង បន្ទាប់មកនឹងសម្រាក ដើម្បីមានកម្លាំងសម្រាប់ត្រៀមបំពេញការងារនៅរាជធានីភ្នំពេញ ដែលសម្តេចជំពាក់ប៉ុន្មានថ្ងៃនេះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះ «បន្តិចទៀតយន្តហោះនឹងចាប់ហោះចេញពី Zurich ឆ្ពោះទៅហុងកុងដែលត្រូវហោះប្រមាណ ១១ម៉ោង។ ខ្ញុំកំពុងសុំគេរៀបបាយល្ងាចឲ្យខ្ញុំតាមម៉ោងហុងកុង មិនមែនស្រស់ស្រូបពេលព្រឹកតាមម៉ោងស្វីសនោះទេ។ សង្ឃឹមថាបាយហើយនឹងសម្រាកបាន ដើម្បីមានកម្លាំងសងបំណុលដែលខ្ញុំជំពាក់នៅភ្នំពេញ»។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស…

សម្តេចតេជោ ហ៊ុន សែន៖ ជាមោទនភាពជាតិមួយ ដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីអាស៊ាន

FN ៖ ពីប្រទេសស្វីស ដែលកន្លែងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងចាត់ទុកការដែលកម្ពុជា​ ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់១២ ខែឧសភា ឆ្នាំ២០១៧នេះ គឺជាមោទនភាពជាតិមួយសម្រាប់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ពោលមុននេះប៉ុន្មាននាទីថា ព្រោះតែការទទួលភារៈជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាននេះហើយ ជាហេតុធ្វើឲ្យសម្តេចត្រូវចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស និងអវត្តមានពីប្រទេសកម្ពុជាអស់ជាច្រើនថ្ងៃ។ សូមបញ្ជាក់ថា បន្ទាប់ពីចូលរួមកិច្ចវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស អស់រយៈពេលជាច្រើនថ្ងៃមកនោះនៅព្រឹកព្រលឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នឹងគណៈប្រតិភូបានអញ្ជើញត្រឡប់មកប្រទេសកម្ពុជាវិញហើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច និងគណៈប្រតិភូ នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧ស្អែកនេះ។ សម្តេចតេជោ ហ៊ុន សែន…

សម្តេចតេជោ ហ៊ុន សែន បញ្ចប់កិច្ចប្រជុំ​នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស, ថ្ងៃនេះ​សម្តេចនឹង​ដឹកនាំ​គណៈប្រតិភូ ត្រឡប់​ឆ្ពោះមក​កម្ពុជាវិញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចប់កិច្ចប្រជុំនានា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅទីក្រុង Davos ប្រទេសស្វីស​ហើយ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ត្រឡប់ឆ្ពោះមកកម្ពុជាវិញ នេះបើយោងតាមការចុះផ្សាយរបស់ Facebook របស់សម្តេចនាយករដ្ឋមន្ត្រី។ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួម វេទិកាស្តីពី «តើអាស៊ានជា សហគមន៍មួយហើយឬនៅ?» ដែលមានការចូលរួមពីលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc, លោក Riady មន្រ្តីសម្របសម្រួលវេទិកា, លោកស្រី Pangestu មន្រ្តីស្ថាប័នឯកជន, លោក Razak និង លោក Chipman សាល Congress Center, Sanada ដែលជាកម្មវិធីចុងក្រោយនៃ…