សម្តេចតេជោ ហ៊ុន សែន ណែនាំ​ឲ្យរដ្ឋមន្រ្តីការបរទេស​កម្ពុជា-ឡាវ បន្តពង្រឹង​កិច្ចសហ​ប្រតិបត្តិការ និងជំរុញការងារ​សេសសល់ឲ្យ​សម្រេចជោគជ័យ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្រ្តី​ការបរទេសកម្ពុជា-ឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការការងារ រវាងប្រទេសទាំងពីរ​ឲ្យកាន់តែល្អប្រសើរ ហើយជំរុញការងារ​នៅសេសសល់​ឲ្យសម្រេច​បានជោគជ័យ។ ការថ្លែងជំរុញរបស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យ លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួង​ការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ។ ក្នុងជំនួបនាព្រឹកមិញ ក្រៅពីការណែនាំឲ្យពង្រឹងការងារកិច្ចសហប្រតិបត្តិការ និង ជំរុញដោះស្រាយបញ្ហានៅសេសសល់ឲ្យទទួលបានជោគជ័យហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញបង្ហាញការអប់អរសាទរផងដែរ ចំពោះការរីកចម្រើននូវចំណងទំនាក់ទំនងជាប្រពៃណី ជាពិសេសការបើកដាក់ឲ្យដំណើរការ​ច្រកទ្វារអន្តរជាតិ​ត្រពាំងក្រៀល-ណងណុកខៀន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។ បន្ថែមពីលើអ្វី ដែលសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំ លោក សាលើមសៃ គុំម៉ាស៊ីត ក៏បានបង្ហាញការប្តេជ្ញាប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការកម្ពុជា និងឡាវ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ លោករដ្ឋមន្រ្តីការបរទេសឡាវ ក៏បាន នាំយកនូវការផ្តាំផ្ញោះសួរសុខទុក្ខពីនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីសូលីត ជួនចំពោះសម្ដេចតេជោ ហ៊ុន សែន…

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការស្នើសុំលុបបំណុលខ្មែរចំពោះអាមេរិក គឺជាឆន្ទៈរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការ

FN ៖ «ការស្នើសុំលុបបំណុលរបស់អាមេរិក គឺជាឆន្ទៈរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការ ចំពោះរដ្ឋបាលវ៉ាស៊ីនតោន នៃទំព័រប្រវត្តិសាស្ត្រថ្មី នៃគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក ដើម្បីចាកចេញពីទំព័រប្រវត្តិសាស្ត្រ នៃសង្គ្រាមដ៏ជូរចត់ពីភាគីទាំងពីរ» នេះតាមសម្តីរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ។ អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាតាំងពីដើមឆ្នាំ១៩៦៣ ដល់ឆ្នាំដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវបានឯកភាពដោយប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរ បានទទួលស្គាល់ថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាជិត ២លាន ៨សែនតោន ដោយគិតរយៈពេលចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ប៉ុណ្ណោះ។ គ្រាប់បែកនោះមានដូចជា គ្រាប់បែកធម្មតា គ្រាប់បែកមានកូនគ្រាប់បែកចង្កោម និងគ្រាប់បែកគីមី នៅជាង ១១ម៉ឺនទីតាំង និងមានការហោះហើរទម្លាក់គ្រាប់ជិត ២៥ម៉ឺនជើង។ បន្ថែមពីនោះលោក ផៃ ស៊ីផាន បានលើកឡើងឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាចង់ឃើញការ ដោះស្រាយមួយក្នុងពេលវេលាសមស្រប និងរាល់ទិដ្ឋភាពណាមួយដែលកម្ពុជា និងរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ទទួលបានជោគជ័យ ចាកចេញពីទំព័រប្រវត្តិសាស្ត្រនៃសង្គ្រាមដ៏ជូរចត់ ពិបាកទទួលយកបានពីភាគីទាំងពីរ។ សូមជំរាបថា នៅថ្ងៃទី០៥…

សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់សំណង និងប្រាក់ឧបត្ថម្ភជាង ១ម៉ឺនដុល្លារ ជូនលោកយាយម្នាក់ ដែលរងផលប៉ះពាល់ពី​ការសាង​សង់ផ្លូវលេខ២១

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចផ្តល់​ប្រាក់សំណង និង ប្រាក់ឧបត្ថម្ភសរុប​ប្រមាណ ១៥,៨៥១.៤១ដុល្លារអាមេរិក ជូនលោកយាយ​ម្នាក់ ដែលផលប៉ះពាល់ដោយសារការសាងសង់ផ្លូវ​ជាតិលេខ២១ ពីក្រុងតាខ្មៅឆ្ពោះ​ទៅ ច្រកព្រំដែនជ្រៃធំ ខេត្តកណ្តាល។ លោកយាយ ដែលទទួលបានប្រាក់សំណង និងប្រាក់ឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ មានឈ្មោះ មឿន សុផល រស់នៅភូមិព្រែកថ្មី ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ តាមការចេញផ្សាយនៅលើទំព័រ Facebook របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោកយាយ មឿន សុផល ទទួលបានប្រាក់សំណងពីផលប៉ះពាល់នៃការសាងសង់ផ្លូវជាតិលេខ២១ ចំនួន ៤,៦០១.១៦ ដុល្លារ។ តែដោយសារឃើញលោកយាយមានជីវភាពទីទ័លក្រខ្លាំង សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមចំនួន ១ម៉ឺនដុល្លារ និង៥លានរៀលបន្ថែមទៀត។ បើតាមការចេញផ្សាយដដែលនេះ បានបញ្ជាក់ទៀតថា ក្រៅពីការផ្តល់សំណង និងការឧបត្ថម្ភជាថវិកាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ចែងឲ្យរកដីសាងសង់ផ្ទះ​ជូនលោកយាយថែមទៀតផង។…