​អ្នកវិភាគនៅក្បែរនាយករដ្ឋមន្រ្តី៖ អ្វីដែលលោក សម រង្ស៊ី ប្រកាសលាលែងពីតំណែងនៅពេលនេះ គ្រាន់តែជាការសម្តែងល្ខោនប៉ុណ្ណោះ

FN ៖ អ្នកវិភាគដែលនៅមិនឆ្ងាយពីនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ការវិភាគដល់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អ្វីដែលលោក សម រង្ស៊ី ប្រកាសលាលែងពីប្រធានគណបក្សសង្រ្គោះជាតិនៅរសៀលថ្ងៃសៅរ៍នេះ គឺជាការសម្តែងល្ខោនប្រោកប្រាស់សាធារណជនតែប៉ុណ្ណោះ ការធ្វើបែបនេះក្នុង គោលបំណងទាមទារចំណាប់អារម្មណ៍ឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗ និងសមាជិករបស់គណបក្សសង្រ្គោះជាតិ ចេញញត្តិ ឬដាក់លិខិតស្នើសុំអង្វរកលោក សម រង្ស៊ី នៅធ្វើប្រធានគណបក្សដដែល។ អ្នកវិភាគមិនសូវខុសហើយនៅមិនឆ្ងាយពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ដដែលរូបនោះបានអះអាងទៀតថា ការធ្វើបែបនេះរបស់លោក សម រង្ស៊ី ក៏ព្រោះតែចង់ឲ្យមានការគាំទ្រ រូបលោកឡើងវិញតែប៉ុណ្ណោះ ព្រោះប្រជាប្រិយភាពរបស់គាត់កំពុងធ្លាក់ចុះយ៉ាងខ្លាំង។ ប្រសិនបើការលែងលារបស់លោក សម រង្ស៊ី ពិតប្រាកដមែននោះ សូមបងប្អូនប្រជាពលរដ្ឋចាំមើលទាំងអស់គ្នា, ប៉ុន្តែប្រសិនបើការលាលែងនេះដើម្បីគ្រាន់តែ ឆាកល្ខោនបំភាន់ភ្នែកចង់ឲ្យគេចាប់អារម្មណ៍ និងអង្វរ ហើយយល់ព្រមនៅធ្វើជាប្រធានគណបក្សដដែលនោះ តើលោក សម រង្ស៊ី សាកសមជាដឹកនាំឬទេ ព្រោះម្តងថាលាលែង ម្តងយល់ព្រមធ្វើវិញ? សូមជំរាបថា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធាន…

​ទេសរដ្ឋមន្ត្រី សេរី កុសល សរសើរកាសែត The Cambodia Daily ហ៊ានចុះផ្សាយការពិត ពាក់ព័ន្ធបញ្ហាបំណុលកម្ពុជាជំពាក់អាមេរិក

FN ៖ ទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានសម្តែងនូវការកោតសរសើរចំពោះសារព័ត៌មាន The Cambodia Daily មានស្ថាបនិកជាជនជាតិអាមេរិក ដែលមានសេចក្តីក្លាហានចុះផ្សាយនូវការពិតពីបញ្ហាបំណុល ដែលកម្ពុជាជំពាក់អាមេរិក ក្នុងជំនាន់ លន់ នល់ ហើយលោកបានហៅការចុះផ្សាយនេះ ជាការផ្តល់នូវភាពយុត្តិធម៌សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ការថ្លែងរបស់លោកទេសសរដ្ឋមន្ត្រី សេរី កុសល យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The Cambodia Daily ដែលជាកាសែតមានខ្នងបង្អែកអាមេរិក និងស្ថាបនិកជាជនជាតិអាមេរិកផងនោះ បានចេញផ្សាយ​នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមចំណងជើងថា «សហរដ្ឋអាមេរិកគ្មានហេតុផល សីលធម៌ច្បាស់លាស់ ជុំវិញការទារ​បំណុលពីប្រទេសកម្ពុជា»។ ដោយក្នុងនោះបានដកស្រង់សម្តី លោកស្រី អេលីហ្សាបេត បេឃើ (Elizabeth Becker) ជាអ្នកកាសែត និងជាអ្នកនិពន្ធអាមេរិក ដែលបានចុះផ្សាយ និងរៀបរាប់​លម្អិត​អំពី​សង្រ្គាមអាមេរិក​​ទម្លាក់គ្រាប់បែក​នៅកម្ពុជាក្នុងឆ្នាំ១៩៧៣ បាននិយាយថា៖ «រដ្ឋាភិបាលអាមេរិកមិនដែលទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះការ​ខូចខាតដ៏ធំធេង ដែលខ្លួនបានបង្កឡើងទៅលើជនស៊ីវិល និងប្រទេសកម្ពុជា​អំឡុងពេលសង្រ្គាម​នោះទេ»។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី សេរី…

សម្តេចតេជោ ហ៊ុន សែន៖ ចាប់ពីខែ​មេសា ឆ្នាំ​២០១៧​តទៅ តម្លៃអគ្គិសនី​តំបន់មួយ​ចំនួន ខេត្តព្រៃវែង​នឹងធ្លាក់ចុះ​

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ សម្តេចបានបញ្ជាក់ថា ចាប់ពីខែមេសា ឆ្នាំ២០១៧ខាងមុខ តម្លៃអគ្គិសនី នៅតំបន់មួយចំនួន ក្នុងខេត្តព្រៃវែង នឹងធ្លាក់ចុះទៅតាមចំនួននៃការប្រើប្រាស់ថាមពល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «ចាប់ពីខែមេសា ឆ្នាំ២០១៧តទៅ តំបន់មួយចំនួន នៅក្នុងខេត្តព្រៃវែង តម្លៃអគ្គីសនីក្នុង១គីឡូវ៉ាត់ម៉ោង ត្រូវបានធ្លាក់មកនៅត្រឹម៤៨០រៀល សម្រាប់អ្នកប្រើប្រាស់ ក្រោម១០គីឡូវ៉ាត់ម៉ោង ៦១០រៀល សម្រាប់អ្នកប្រើប្រាស់ក្រោម៥០គីឡូវ៉ាត់ម៉ោងនិង ៧៩០រៀល សម្រាប់អ្នកប្រើប្រាស់ លើស៥០គីឡូវ៉ាត់ ម៉ោង»។ សូមជម្រាបថា នៅព្រឹកព្រលឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ​ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរតាមរថយន្ត ពីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រៃវែង ដើម្បីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការកម្លាំងប្រដាប់អាវុធ។ ក្នុងឱកាសចុះជួបសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានចុះតាមសាលាដើម្បីជួបសួរសុខទុក្ខ និងដោះស្រាយ…