ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​បើកសន្និសីទ​ចក្ខុវិស័យ លើប្រធានបទ «ការឈានឡើងក្នុង​ខ្សែចង្វាក់​បង្កើតតម្លៃ សម្រាប់​​ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍ​កម្ពុជា»

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីបើកសន្និសីទ ចក្ខុវិស័យលើប្រធានប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃ សម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍកម្ពុជា»។ សន្និសីទនេះ ធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីមកពីតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងម្ចាស់សហគ្រាស និងធុរកិច្ចជនមួយចំនួនទៀត។ សន្និសីទនេះ ធ្វើឡើងក្នុងបំណងជំរុញចង្វាក់ផលិតកម្ម របស់សហគ្រាសនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងជានិច្ច។ សម្តេចនាយករដ្ឋមន្រ្តី ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចថេរក្នុងរង្វង់ប្រមាណ ៧ភាគរយ គឺបានមកពីការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និងធុរកិច្ចត្រឹមត្រូវ ពិសេស គឺកុសលនៃសុខសន្តិភាព និង ស្ថិរភាពនយោបាយនៅទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលបានខិតខំការពារជាដាច់ខាតនាពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធទិវាជាតិទីក្រុងស្អាត នៅវិមានសន្តិភាព

FN ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពប្រារព្ធទិវាជាតិ ទីក្រុងស្អាត លើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ ទីក្រុងស្អាតផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងប្រគល់រង្វាន់ជ័យលាភី សម្តេចនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២ អមដោយជ័យលាភីបដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង/ខណ្ឌ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ល្អបរិបូរណ៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយមានកំណើនសេដ្ឋកិច្ចខ្ពស់ គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ សម្តេចបានថ្លែងទៀត កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនសម្រេចបាន តាមបំណង ប្រាថ្នារបស់ខ្លួនសំដៅបន្តកែលម្អជីវភាព និងការរស់នៅរបស់ប្រជាជន និងការរួមចំណែកថែរក្សាភពផែនដីរបស់ សម្រាប់កូនចៅ ជំនាន់ក្រោយៗទៀត។ * សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា វិស័យទេសចរណ៍ចូលរួមចំណែកយ៉ាងសំខាន់ក្នុងជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងជួយកាត់បន្ថយ បម្រែបម្រួលអាកាសធាតុនៅលើពិភពលោកផងដែរ។…

​សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកជាថ្មី ឱ្យអាជ្ញាធរតាមបណ្តាខេត្ត ត្រួតពិនិត្យឱ្យបានម៉ត់ចត់ចំពោះការយកលុយពីអ្នកលក់តាមកញ្ច្រែង កញ្ជើ ល្អី 

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកជាថ្មីដល់អាជ្ញាធរគ្រប់ខេត្តទាំងអស់ឱ្យត្រួតពិនិត្យឱ្យបាន​ម៉ត់ចត់ និងខ្លាំងក្លាបំផុត ចំពោះករណីយកភាស៊ី ឬលុយឈ្នួលផ្សេងៗ ពីអ្នកលក់ដូរតូចតាចតាមកញ្ច្រែង កញ្ជើ និងល្អី នៅក្នុងផ្សារមូលដ្ឋានរៀងៗខ្លួន។ ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ការក្រើនរំលឹកនេះ បានធ្វើឡើងបន្ទាប់ពីមានការលេចលឺថា មានម្ចាស់ផ្សារមួយចំនួនបានលួចប្រមូលភាស៊ីពីប្រជាពលរដ្ឋដែលលក់ដូរតូចតាច នៅតាមផ្សារ។ សម្តេចបានថ្លែងថា ប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីទាំងនោះ ជួនកាលគាត់យកបន្លែដែលគាត់ដាំមកលក់ ទទួលបានកម្រៃតិចតួចប៉ុណ្ណោះ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ឈប់ឱ្យមានការយកភាស៊ី សម្រាប់អ្នកលក់ដូរ នៅតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមផ្សារ និងតាមដងផ្លូវ នៅទូទាំងប្រទេស។ ការសម្រេចបែបនេះ គឺដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋដែលលក់ដូរតូចតាច៕