Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សារលើហ្វេសប៊ុករបស់ សម្តេច តេជោ ហ៊ុន សែន ស្តីពីខួបទី ៣៨ នៃថ្ងៃជួបជុំជាមួយភរិយា និងកូន វិញ ២៤ កុម្ភ: ១៩៧៩ – ២០១៧

ថ្ងៃ ២៤ កុម្ភ: ឆ្នាំ ២០១៧ ខាងមុខនេះ ជាខួបលើកទី ៣៨ នៃថ្ងៃដែលខ្ញុំបានជួបភរិយា និងកូនខ្ញុំឡើងវិញ បន្ទាប់ពីការបែកគ្នាដោយការឈឺចាប់ជាមួយទឹកភ្នែករាប់លានដំណក់នាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ជាពេលវេលាដ៏លំបាកក្នុងការសម្រេចចិត្ត ម្ខាងគឺប្រជាជនរាប់លាននាក់ដែលត្រូវពួក ប៉ុល ពត កាប់សម្លាប់ ម្ខាងទៀតគឺភរិយាដ៏កំសត់រស់នៅម្នាក់ឯងជាមួយកូនក្នុងផ្ទៃជាង ៥ ខែ។ (ខ្ញុំសរសេរផ្សព្វផ្សាយខ្លះរួចមក ហើយ)នៅត្រង់វគ្គព្រាត់គ្នានេះ។ ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ប្រជាជនស្ទើរទូទាំងប្រទេសសប្បាយរីករាយ បន្ទាប់ពីបានរំដោះចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត។ ខ្លួនខ្ញុំពិតមែនតែរីករាយ ប៉ុន្តែការគ្មានព័ត៌មានពីភរិយា(នៅរស់ ឬស្លាប់) ធ្វើឱ្យខ្ញុំបន្ត ស្រក់ទឹកភ្នែកមិនឈប់។ ៤៧ ថ្ងៃ ដែលភរិយាខ្ញុំសម្ងំលាក់ខ្លួនដើម្បីសុវត្ថិភាព ជាពេលវេលាទុក្ខព្រួយរបស់ខ្ញុំ។ ថ្ងៃ ២៤ កុម្ភ: ឆ្នាំ ១៩៧៩ ពេលបានជួបជុំគ្នាឡើងវិញ យើងពិតជាសប្បាយចិត្តខ្លាំងណាស់ តែមិននឹកស្មាន ថា ម៉ាណែត…

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អគារសិក្សាមួយខ្នង ដល់សាលាបឋមសិក្សាសំប៉ាន ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

FN ៖ ក្រោយពីមានការស្នើសុំពីប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ​ និងសិស្សនុសិស្ស ក្នុងភូមិសំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង​ ខេត្តកំពង់ធំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចផ្ដល់អគារសិក្សាចំនួន១ខ្នង ដែលមានបីបន្ទប់ ទៅដល់សិស្សសាលាបឋមសិក្សាសំប៉ាន។ អគារសិក្សាមួយខ្នងបីបន្ទប់នេះ ត្រូវបានផ្ដល់ជូនដោយ លោក ជា ចាន់តូ ទេសាភិ​បាល​ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងឱកាសដែលលោក និងក្រុមការងារអញ្ជើញចុះ ពិនិត្យ​ស្ថានភាពជាក់ស្ដែងរបស់សាលា។ ការចុះជួយដល់ប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ លោកនាយកសាលាបឋមសិក្សាសំប៉ាន បានឲ្យដឹងថា បច្ចុប្បន្ននេះមានតែអគារមួយខ្នង ធ្វើពីឈើប្រក់ក្បឿង ជញ្ជាំងស្លឹកហើយ ស្ថិតក្នុងភាព​ចាស់ទ្រុតទ្រោម និងពុំមានសុវត្ថិភាពដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្សនៅឡើយ។ លោកនាយកសាលាបានអោយដឹងទៀតថា​ «បច្ចុប្ប្នន្ននេះសិស្សដែលបានមកចុះឈ្មោះចូលរៀ​នគឺមានការថយចុះពីមួយឆ្នាំ ទៅមួយឆ្នាំគួរអោយកត់សំគាល់ ទាំងនេះដោយសារតែខ្វះអគារសិក្សា…

សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីបើកសន្និសីទលើកទី ៩ ស្ដីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ ២០១៧

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ] កម្ពុជាមានការវិឌ្ឍឡើង មិនមានដំណើរថយក្រោយ ខ្ញុំសូមឆ្លៀតឱកាសនេះ សម្ដែងនូវការអរគុណចំពោះសុន្ទរកថារបស់លោក Bretton G. Sciaroni ដែល អម្បាញ់មិញនេះ ស្ទើរតែពេញមួយសុន្ទរកថា បានផ្សារភ្ជាប់តួនាទីរបស់ខ្ញុំ ជាមួយនឹងការវិវឌ្ឍរបស់ព្រះរាជា ណាចក្រកម្ពុជា។ ខ្ញុំមិនដឹងថា នៅក្នុងចំណោមនៃមិត្តភក្ដិបរទេស​ដែលនៅទីនេះ មានការយល់ប្រហាក់ប្រ ហែលជាមួយនឹងលោក Bretton G. Sciaroni ឬអត់។ ក្នុងពេលវេលា ២៣ ឆ្នាំ នៃពេលចាប់ផ្ដើមនៅក្នុង ប្រទេសកម្ពុជា​នេះ យើងជួប​ការលំបាក ហើយ(Bretton G. Sciaroni)នេះ គឺជាសាក្សីរស់​មួយក្នុង​ចំ​ណោមសាក្សីរស់ជាច្រើន។ ប៉ុន្តែក៏មានមួយ​ចំនួនទៀត គេថាកម្ពុជាថយ។ គេអត់មាន(ទទួលស្គាល់ថា)ទៅ​មុខ​ផង។ ខ្ញុំក៏មិនយល់ត្រង់​គេ​ថា ដំណើរការថយក្រោយ។ គេមិនដែលទទួលស្គាល់ថាទៅមុខផង។ ថយ​ទៅ​ណា វាមិន logic ត្រង់កន្លែងហ្នឹង។ អរគុណ ចំពោះលោក Bretton G. Sciaroni ដែលបាន​លើក​ឡើង​ ហើយសង្ឃឹមថា នឹងមានមិត្តភក្ដិមួយចំនួនស្វែងយល់ពីបញ្ហាទាំងអស់​នេះថែម​ទៀត។ [បញ្ចប់សេចក្ដីអធិប្បាយ] ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិន, ធុរជនទាំងអស់…