សម្តេចតេជោ ហ៊ុន​ សែន ផ្ញើសារលិខិតអបអរសាទរ​ «ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់» នាថ្ងៃទី២៥ ខែមេសានេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតផ្លូវការមួយអបអរសាទរ «ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់» នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។ នៅក្នុងលិខិតផ្លូវការនោះ បានបញ្ជាក់ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជារាជរដ្ឋាភិបាល សម្តេចតេជោ សូមសំដែងការ អបអរសាទរជាមួយពិភពលោកទាំងមូល ចំពោះការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោកដែលបានប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ក្រោមប្រធានបទ «បញ្ចប់ជំងឺគ្រុនចាញ់ អភិវឌ្ឍសងគមន៍» ក្នុងគោលបំណងជំរុញ និងបំផុស ការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម សំដៅរួមចំណែកដល់ការ ថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹងគ្រប់សកម្មភាពទាំងអស់ ដែលបានកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ និងយល់ដឹងកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទដើម្បីផ្លាស់ប្តូរ ផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋក្នុងការប្រតិបត្តិ នៃការរស់នៅមានអនាម័យល្អ និងការចេះការពារការចម្លងជំងឺគ្រុនចាញ់ផងដែរ៕

ពិធីសារចំនួន៤ ដែលត្រូវចុះហត្ថលេខារវាងកម្ពុជា-វៀតណាម ក្រោមអធិបតីភាពប្រមុខដឹកនាំនៃប្រទេសទាំងពីរ នៅវិមានសន្តិភាព

FN ៖ នៅក្នុងកិច្ចជួបសំណេះសំណាល និងពិភាក្សា​ការងារ​​រវាង នាយករដ្ឋមន្ត្រី​កម្ពុជា-វៀតណាម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។ ក៏មានពិធីសារចំនួន៤ ដែលត្រូវចុះហត្ថលេខារវាងរបស់ កម្ពុជា-វៀតណាម ក្រោមអធិបតីភាពប្រមុខដឹកនាំនៃប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក។ ពិធីសារចំនួន៤នោះរួមមាន៖ ១៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ចុះហត្ថលេខាជាមួយ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម ២៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ចុះហត្ថលេខាជាមួយ អនុរដ្ឋមន្រ្តីក្រសួងការងាររបស់វៀតណាម ៣៖ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះហត្ថលេខាជាមួយ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម ៤៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខាជាមួយអនុប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ។

​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលផ្តល់កិត្តិយស​ ជូនម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ 

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះ​សំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់កម្ពុជា។ ការជួបសំណេះសំណាលគឺជាការ ផ្តល់កិត្តិយស និងកម្លាំងចិត្តដល់កីឡាការិនីខ្មែរ ដែលបានប្រឹងប្រែងប្រកួតដណ្តើម មេដាយមាសកម្រិតពិភពលោក។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅវិមានរាជរដ្ឋាភិបាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទេវតាឆ្នាំមិនធ្វើឲ្យកម្ពុជាខកបំណងនោះទេ តែបើពឹងផ្អែក និងផ្តេកផ្តួលតែលើទេវតា​ ក៏ប្រហែលកម្ពុជា មិនអាចទទួលបានមេដាយមាសពិភពលោកនោះឡើយ។ សម្តេចតេជោ បានថ្លែងថា កីឡាការិនី អ៊ុក ស្រីមុំ បាននាំយកមកនូវមោទនភាពជាតិមួយ តាមរយៈការដណ្តើម មេដាយមាសកម្រិតពិភពលោកនេះ។ * សម្តេចតេជោ ហ៊ុន សែន ថ្លែអំណរគុណដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចំពោះការប្រឹងប្រែងរហូតនាំមកនូវមោទនភាព និងកិត្តិយសជូនជាតិ តែក៏រំពឹងប្រឹងប្រែងបន្តទៀត ដើម្បីនាំមកនូវជ័យជម្នះថ្មីៗបន្ថែមទៀត។ *…