ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីថ្លែងថា ខ្លួននឹងជួយរាល់សំណើអភិវឌ្ឍន៍របស់កម្ពុជា

FN ៖ ក្នុងជំនួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ លោក លី គុនជីន (Li Qun Jin ) ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី The Asian Infrastructure Investment Bank (AIIB) បានថ្លែងថា ខ្លួនពេញចិត្តនឹងជួយរាល់សំណើអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ លោក ​Li ​Qun ​Jin ​បាន​ថ្លែង​ថា ​លោក​បាន​មើលឃើញ​ពី​ការ​អភិវឌ្ឍ​ដ៏​ជឿនលឿន​របស់​កម្ពុជា ​ហើយ​លោក​ពេញចិត្ត​ចំពោះ​ស្ថេរ​ភាព ​នយោបាយ ​សន្តិភាព ​និង​មាន​គោលនយោបាយ​គាំទ្រ​អ្នក​វិនិយោគ​របស់​កម្ពុជា ​ដែល​ផ្តល់​កិច្ច​គាំពារ ​និង​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​។ ​លោក​បន្ត​ថា ​កម្ពុជា​កំពុង​ស្ថិតនៅ​លើ​ផ្លូវ​ត្រឹមត្រូវ​មួយ​ដែល​ពោរពេញ​ដោយសក្តានុពល​ខ្ពស់​បំផុត ​ហើយ​ធនាគារ ​AIIB ​គឺ​គាំទ្រ​នូវ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​។ ​ធនាគារ ​AIIB ​មាន​សមាជិក​ចំ​នូន៧០ ​ប្រទេស​ហើយ ​ក្នុង​នោះ​មាន​ទាំង​សមាជិក​មក​ពី​ប្រទេស​តំបន់​អឺរ៉ុប ​និង​កាណាដា​ផង​ដែរ​។ លោក Jin បានជម្រាបសួរទៅសម្តេចតេជោនាយករដ្ឋមន្ត្រី តើកម្ពុជាមានគម្រោងអភិវឌ្ឍន៍សំខាន់ៗអ្វីខ្លះ ដែលធនាគារ AIIB អាចជួយដល់កម្ពុជាបាន។…

សម្តេចតេជោ ហ៊ុន សែន៖ បើការបោះឆ្នោត២០១៧-២០១៨ គណបក្សប្រឆាំងនៅតែបង្កសកម្មភាពចលាចល សមត្ថកិច្ចនឹងចេញបង្រ្កាបភ្លាម

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានធ្ងន់ៗថា បើគណបក្សប្រឆាំង នៅតែបន្តសកម្មភាពមិនចូលរួម បង្រួបបង្រួមជាតិ និងបង្កើតជាហេតុការណ៍ចលាចល ដូចការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ បើមានសកម្មភាពបែបនេះកងកម្លាំងសមត្ថកិច្ច ត្រូវតែចេញធ្វើសកម្មភាព ហើយបើផ្ទុះជាសង្រ្គាម ក៏ផ្ទុះទៅចុះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនឲ្យព្រឹត្តិការណ៍ឆ្នាំ២០១៣ កើតមានទាំងមុន និងក្រោយ ការបោះឆ្នោត ឆ្នាំ២០១៧ និងឆ្នាំ២០១៨ឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា គណបក្សសង្រ្គោះជាតិ មិនដែលមានកាយវិការបង្រួបបង្រួមជាតិនោះទេ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងខ្លាំងៗបែបនេះ ខណៈសម្តេចអញ្ជើញជាអធិបតីប្រារព្ធ ពិធី សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា «អ្នកទាំងអស់គ្នា ត្រូវបើកភ្នែកធំៗថា ស្ពានដែលឆ្លងកាត់ទន្លេ បានកើតនៅក្នុងដំណាក់កាលនៃការ ដឹកនាំរបស់តេជោសែននេះឯង ផ្លូវថ្នល់ ប្រឡាយទឹក ទោះបីវាមិនទាន់គ្រប់គ្រាន់ទេ យើងចាប់ផ្តើមពីបាតដៃទទេ ពីទីក្រុងភ្នំពេញដែលគ្មានមនុស្សនៅ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកម្មពិធីអបអរសាទរខួប១០ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានសម្តែងសមាណទុក្ខយ៉ាងក្រៀមក្រំចំពោះការទទួលមរណភាពរបស់ឧត្តមសេនីយ៍ មាស ក្រូច។ សម្តេចបានគូសបញ្ជាក់ថា ឧត្តមសេនីយ៍ មាស ក្រូច បានចូលរួមតួនាទីយ៉ាងសំខាន់ក្នុងចលនារំដោះជាតិមាតុភូមិ។ * សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយ និងមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព របស់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា៤នាក់ ដែលបានស្លាប់ នៅប្រទេសអាហ្រ្វិកកណ្តាល។ សម្តេចបានថ្លែងថា ការពលីជីវិតរបស់កងកម្លាំងរក្សាសន្តិភាពនៅប្រទេសអាហ្រ្វិកកណ្តាល គឺជាការពលីពោរពេញដោយកិត្តិយសសម្រាប់ជាតិមាតុភូមិ និងជាការបាត់បង់ដ៏ធំធេងរបស់ជនជាតិកម្ពុជា ដ៏អង់អាចក្លាហាន។ * សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើដល់អតីតយុទ្ធជន ដែលបានចូលរួមអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ ដើម្បីគោរពវិញ្ញាណក្ខន្ធសពទាំងអស់។ * សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្កោលទោសទំព័រ Facebook…