ខ្លឹមសារសំខាន់ៗ ដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសន្និសីទព័ត៌មាននៅប្រទេសចិន

FN ៖ នៅល្ងាចថ្ងៃ១៦ ឧសភា ឆ្នាំ២០១៧ បន្ទាប់ពីបានអញ្ជើញជាអធិបតីបើកវេទិកាជំរុញផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិនឆ្នាំ២០១៧ រួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញធ្វើសន្និសីទកាសែតដល់អ្នកសារព័ត៌មានចិន នៅសណ្ឋាគារ China World ទីក្រុងប៉េកាំង ប្រទេសចិន។ ក្នុងសន្និសីទនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងកម្ពុជា និងចិន ព្រមទាំងបានលើកបង្ហាញពីសក្តានុពល និងបរិយាកាសដ៏ល្អប្រសើរសម្រាប់វិនិយោគិនចិន ទៅបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ។ ខាងក្រោមនេះ គឺជាខ្លឹមសារសំខាន់ៗ មួយចំនួន ដែលសម្តេចតេជោ បានឆ្លើយបញ្ជាក់និងបំភ្លឺទៅសារព័ត៌មានចិន៖ ១). សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសារៈប្រយោជន៍នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្លូវសូត្រសមុទ្រ ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង គឺផ្តល់នូវផលប្រយោជន៍សម្រាប់ប្រទេសក្នុងតំបន់ទាំងអស់ រួមទាំងកម្ពុជាផងដែរក្នុងការកសាងសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រទេស។ ២). ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ពីទំនាក់ទំនងជាប្រពៃណីរវាងចិនកម្ពុជា គឺមានជាង ២,០០០ឆ្នាំមកហើយ មានលក្ខណៈជាបងប្អូន និងជាមិត្តភ័ក្តិដែលជឿទុកចិត្តគ្នា។ សម្តេចបានបន្ថែមថា…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាជំរុញ ផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៧

FN ៖ វេទិកាស្តីជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា និងចិន ឆ្នាំ២០១៧ បានបើកជាផ្លូវការហើយ នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង លោក វ៉ាង ចែរ៉ុយ អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងវេទិកានេះ ស្តង់ផលិតផលរបស់កម្ពុជាជាច្រើន ត្រូវបានដាក់តាំងបង្ហាញប្រជាពលរដ្ឋចិន និងភ្ញៀវទេសចរណ៍ដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វេទិកានេះ នឹងផ្តល់ឱកាសសម្រាប់ធុរជន និងវិនិយោគិនកម្ពុជា-ចិន បានជួបពិភាក្សា និងសិក្សាស្វែងយល់ពីកាលានុវត្តន៍ភាព និងសក្តានុពលពាណិជ្ជកម្ម និងទេសចរណ៍ ហើយក៏ជាឱកាសសម្រាប់ពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិន លើវិស័យផ្សេងៗទៀត។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា វេទិកានេះ មិនត្រឹមតែផ្តល់ឱកាសម្រាប់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ បានជួបពិភាក្សា និងសិក្សាស្វែងយល់ពីកាលានុវត្តន៍ភាព និងសក្តានុពលពាណិជ្ជកម្ម និងទេសចរណ៍ ប៉ុណ្ណោះទេ…

នាយក​រដ្ឋមន្រ្តី​កម្ពុជា​-​ចិន៖ ​មិត្តភាព​ជា​ប្រពៃណី​កម្ពុជា​-​ចិន ​គឺជា​សម្បត្តិ​ដ៏​មានតម្លៃ​នៃ​ប្រជាជន​ទាំងពីរ​

FN ៖ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា ​និង​លោក ​លី ​ខឺ​ឈាង ​នាយក​រដ្ឋមន្រ្តី​ចិន ​បាន​គូសបញ្ជាក់​ជាថ្មី​ម្តង​ទៀត​ពីសា​រៈសំ​ខាន់​នៃ​ទំនាក់ទំនង​ដ៏​យូរលង់​រវាង​ប្រទេស​ទាំងពីរ ​ដោយ​បាន​ចាត់ទុក​ទំនាក់ទំនង​នេះ ​គឺជា​សម្បត្តិ​ដ៏​មានតម្លៃ​នៃ​ប្រជាជន​ទាំងពីរ ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ពង្រីក ​និង​ពង្រឹង​បន្ថែម​ទៀត​។ ​ ​ការ​គូសបញ្ជាក់​ពីសា​រៈសំ​ខាន់​នៃ​ទំនាក់ទំនង​កម្ពុជា ​និង​ចិន ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​លោក ​លី ​ខឺ​ឈាង ​នៅ​ថ្ងៃទី១៦ ​ខែឧសភា ​ឆ្នាំ២០១៧នេះ​។ ​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​តុមូល​ខ្សែក្រវាត់ ​និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​នៅ​ថ្ងៃម្សិលមិញ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​នៅ​ថ្ងៃទី១៦ ​ខែឧសភា ​ឆ្នាំ២០១៧នេះ ​បាន​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​ចិន​។​ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​គណៈប្រតិភូ​ត្រូវ​បាន​ទទួល​បាន​ទទួល​បដិសណ្ឋារ​កិច្ច ​និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ ​និង​ស្និទ្ធស្នាល​ពី​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ចិន ​និង​នាយក​រដ្ឋមន្រ្តី​ចិន ​លោក ​លី ​ខឺ​ឈាង ​នៅ​មហា​វិមាន​ប្រជាជន​ចិន ​កណ្តាល​ទីក្រុង ​ប៉េកាំង ​ប្រទេស​ចិន​។​ ក្នុង​ជំនួប​ពិភាក្សា​ការងារ​រយៈពេល​ប្រមាណ ​៥០នាទី ​លោក ​លី ​ខឺ​ឈាង…