Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

ការដកស្រង់សេចក្តីអធិប្បាយ ពិធីសម្ពោធសណ្ឋាគារសុខាសៀមរាប

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដើម្បីសម្ពោធដាក់ឲ្យដំណើរការនូវសណ្ឋាគារចំនួន ២ ដែលនៅទីតាំងជាមួយគ្នា គឺសណ្ឋាគារសុខាសៀម​រាបលំដាប់ផ្កាយប្រាំ ចំនួន ៧៧២ បន្ទប់ និងវីឡាប្រណីតចំនួន ៥, សណ្ឋាគារសុខាផាលេសសៀមរាប លំដាប់ផ្កាយបួន ចំនួន ៤៤៧ បន្ទប់ សរុបទាំងអស់ ១.២៤០ បន្ទប់ អាចចាត់ទុកថាជាសណ្ឋាគារដែលធំ​ជាងគេ​​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សណ្ឋាគារច្រើន អាចធ្វើកិច្ចប្រជុំធំៗនៅខេត្តសៀមរាបបាន ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងកោតសរសើរក្រុមហ៊ុនដែលបាន​កសាង​នូវសណ្ឋាគារដ៏ទំនើបមួយនេះ។ សមត្ថភាពកសាងរបស់យើងនៅក្នុងខេត្តសៀមរាប អនុញ្ញាតឲ្យយើងធ្វើ​ជា​ម្ចាស់​ផ្ទះនៃការប្រជុំគ្រប់កម្រិត។ អាចនិយាយបានថា ប្រសិនបើយើងចង់ធ្វើជាម្ចាស់ផ្ទះនៃ​ការប្រជុំ​ចល​នាមិនចូលបក្សសម្ព័ន្ធ ឬក៏ការប្រជុំត្បូងត្បូង គឺយើងអាចធ្វើទៅបាននៅក្នុងខេត្តសៀមរាបនេះតែម្តង។យើងអាចធ្វើទៅបាននៅក្នុងខេត្តសៀមរាបនេះតែម្ារប្រជុំេត្តសៀម ខ្ញុំ​គិត​ថា ប្រសិនបើការធ្វើម្ចាស់ផ្ទះនៃការប្រជុំអាស៊ាននៅឆ្នាំ ២០២២ ពេលនោះ កម្ពុជាប្រហែលជា​មាន​លទ្ធ​ភាព​នឹងធ្វើការប្រជុំអាស៊ាន និងដៃគូ ជាពិសេស គឺកម្រិតទៅដល់អាស៊ីបូព៌ា នៅឯខេត្តសៀមរាបតែម្តង។ នៅសល់ច្រើនឆ្នាំទៀត ក៏ប៉ុន្តែ យើងគិតទុកជាមុនថា ពេលនោះដោយសារយើងធ្វើម្ចាស់ផ្ទះ ២ ដង រួចមក​ហើយ​នៅទីក្រុងភ្នំពេញ។ យើងគួរតែធ្វើ​ម្ចាស់ផ្ទះសាជាថ្មីម្តងទៀតនៅឯខេត្តសៀមរាប ហើយទីតាំង​ដែល​សម​ស្របជាងគេសម្រាប់ការប្រជុំ នៅកម្រិតអាស៊ានឆ្នាំ…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីបំពាក់មេដាយជូនព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ជ័យលាភីពាន រង្វាន់ក្រុងហ្វ៊ុគុអូកា ប្រទេសជប៉ុន

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ថ្ងៃនេះ យើងពិតជាមានការរីករាយ ដែលបានរួមគ្នាធ្វើបដិសណ្ឋារកិច្ច និងអបអរសាទរចំពោះ លោកព្រឹទ្ធាចារ្យ កោសល្យវោហា គង់ ណៃ ដែលទើបនឹងទទួល​នូវពានរង្វាន់សិល្បៈវប្បធម៌ពីក្រុងហ្វ៊ុគុអូកា ប្រទេសជប៉ុន។ អម្បាញ់មិញ យើងក៏បានស្ដាប់​នូវចម្រៀងបទ កាត់ខាន់ស្លា ដែលជាបទមួយទាក់ទងជាមួយនឹងប្រពៃណី ទំនៀមទំលាប់របស់ប្រជាជនកម្ពុជារបស់យើង។ បន្ទាប់ទៅ យើងក៏បានស្ដាប់នូវចម្រៀងបែបកំប្លែង ដែល ចម្រៀងនេះ គឺខ្ញុំបានជួបប្រទះជាមួយនឹងគាត់តាំងពីឆ្នាំ ១៩៨២ ឯណោះ។ បើគិតទៅ មានរយៈពេលជាង ៣៦ ឆ្នាំ នៅពេលដែលខ្ញុំចុះទៅកាន់ខេត្តកំពត ជួបគាត់នៅពេលនោះ។ ការចូលរួមនៅថ្ងៃនេះ ក៏ប្រមូលផ្ដុំទៅដោយអ្នកសិល្បករ សិល្បការិនីចាស់ៗ ដែលនៅរស់ ហើយដែលអញ្ជើញ មកចូលរួមផងដែរ។ ក្នុងនោះ ក៏មានលោកតា ប្រាជ្ញ ឈួន ដែលជាអ្នកចាប៉ីជើងចាស់។ ពិតមែនតែត្រូវបានជរា ប៉ុន្តែអម្បាញ់មិញ ក៏មានកិត្តិយសបានច្រៀងបន្ដិច​ ដើម្បីអោយយើងបានស្ដាប់។ ជំរុញ និងថែរក្សាសិល្បៈខ្មែរបុរាណ ខ្ញុំពិតជាមានមោទនភាព ដោយសារយើងបានរួមគ្នា ចេញដំណើរពីស្ថានភាពដ៏លំបាកលំបិន។ ពិតមែនតែ សិល្បករ…

ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ចេនឡា

ជម្រុញអោយស្រ្តីចាប់យកការសិក្សាអោយកាន់តែច្រើន ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយនឹង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដើម្បីចែកសញ្ញាបត្រ សម្រាប់ជ័យលាភី ចំនួន ២.៨៣៨ នាក់ នៃសាកលវិទ្យាល័យចេនឡា។ ជាការកត់សម្គាល់ នៅក្នុងចំនួន(និស្សិត) ២.៨៣៨ នាក់នេះ មាននារីរហូតទៅដល់ ១.៥៨៧ នាក់ មានន័យថា ស្រ្តីច្រើនជាងបុរស។ នេះក៏ជាផ្នែកមួយនៃការកត់សម្គាល់របស់យើង ប៉ុន្តែ យើងក៏បានកត់សម្គាល់​ពី​បញ្ហានៅពេលដែលបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ស្រ្តី និងបុរស មានប្រហាក់ប្រហែលគ្នា។ នៅក្នុង​កម្រិត​បរិញ្ញាបត្ររង ស្រ្តី និងបុរស គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែ នៅពេលឈានឡើងទៅខ្ពស់ គឺស្រ្តីទៅ​ជា​ទាប​ជាង។ ខ្ញុំសង្ឃឹមថា អ្វីដែលបានកើតឡើងនៅក្នុងសាកលវិទ្យាល័យចេនឡា ដែលទាក់ទងជាមួយនឹង​សមាស​ភាពយ៉េនឌ័រ ចំនួនអត្រាស្រ្តី គឺការបណ្ដុះបណ្ដាលធនធានមនុស្សនៅទីនេះក៏កាន់តែច្រើន។ ការបង្កើតអោយមាន គឺជារឿងលំបាក តែអ្វីដែលលំបាកជាង គឺការធ្វើអោយមាននិរន្តរភាព តាមរយៈរបាយការណ៍របស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចេនឡា ដែល​អម្បាញ់​មិញនេះ នៃការ​បណ្ដុះ​បណ្ដាលធនធានមនុស្ស ចំណុចនេះ វាក៏បានក្លាយទៅសមិទ្ធផលថ្មីមួយទៀត​របស់សង្គមជាតិ​របស់​យើង។ ខ្ញុំសុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល សុំសម្តែងនូវការកោតសរសើរ…