Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សារលើហ្វេសប៊ុក អំពី ការលែងបង់ថ្លៃសម្រាប់ឆ្លងកាត់ផ្លូវ និងស្ពាន លី យ៉ុងផាត់ ព្រែកព្នៅ

ដើម្បីដោះស្រាយនូវការលំបាក និងជួយលើកកំពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ​ ២០១៧ ​​ នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៦ A ទៅផ្លូវជាតិលេខ ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ។ រាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។ សង្ឃឹមថាប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ៕

សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងទិវាគ្រូបង្រៀន ឆ្នាំ ២០១៧

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ! បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សនិស្សិតទាំងអស់ ជាទីមេត្រី! កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមជាមួយ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សនិស្សិតទាំងអស់ នៅក្នុងទិវាគ្រូបង្រៀន ដែលបាន​រៀបចំ​យ៉ាងឱឡារិក ដោយក្រសួងអប់រំ យុវជន និងកីឡា នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបាន​អនុ​វត្ត​បេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ គួរឱ្យកត់សម្គាល់ ក្នុងការងារលើកកម្ពស់គុណវុឌ្ឍិ និងតម្លៃរបស់​គ្រូបង្រៀន។ បង្កើតទិវាគ្រូបង្រៀន ដើម្បីជាការរំលឹកគុណគ្រូ ខ្ញុំសូមរំឭកឡើងវិញថា ដោយមើលឃើញពីកិច្ចខិតខំប្រឹងប្រែង ការតស៊ូលះបង់របស់លោកគ្រូ អ្នកគ្រូ លើការ​បង្ហាត់​បង្រៀន ការផ្ទេរចំណេះដឹងចំពោះក្មួយៗសិស្ស និស្សិត…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់កំបូល ផ្លូវជាតិលេខ ៤

  សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនកម្មករ/ការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹក! លើកពេលជួបកម្មករ/ការិនី ដោយត្រូវគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយនឹងកម្មករ/ការិនីរបស់យើងនៅទីនេះ ចំនួនជាង ១ ម៉ឺននាក់ ហើយដែលជាកម្មវិធីបន្តពីកម្មវិធីមុនៗ។ អម្បាញ់មិញ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អ៊ិត សំហេង បានលើកឡើងថា ក្មួយៗមួយចំនួនក៏បានទៅចូលរួមប្រជុំនៅកោះ ពេជ្រ ហើយខ្ញុំក៏សុំយកឱកាសនេះ ជម្រាបជូនសម្រាប់បងប្អូនដែលត្រៀមខ្លួនទៅជួបជុំជាមួយខ្ញុំ នៅថ្ងៃទី ៨ ខាងមុខនេះ គឺសុំអធ្យាស្រ័យត្រូវលើកពេលសិន។ ថ្ងៃទី​ ១៥ តុលា នោះ ក៏លើកពេលដែរ ដោយសារ តែជាខួបនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាថ្ងៃឈប់ សម្រាករៀបចំគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ ប៉ុន្តែ ជំនួបជាមួយកម្មករ/ការិនី ធ្វើឡើងជារៀងរាល់ថ្ងៃ ពុធ ក៏នៅតែបន្តធ្វើ។ អាទិត្យក្រោយនេះ ក៏នឹងបន្តធ្វើ។ ពិតមែនតែថ្ងៃស្អែកនេះ ខ្ញុំត្រូវចាក​ចេញ​ពី​ប្រ​ទេស​(រយៈពេល)ពីរយប់…