ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ឱកាសធ្វើសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលសំខាន់ៗ និងឆ្លើយសំណួរអ្នកសារព័ត៌មាន ពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ បានធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បង្ហាញអំពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ។ ខាងក្រោមជាចំណុចសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសធ្វើសន្និសីទសារព័ត៌មាន និងឆ្លើយសំណួរអ្នកសារព័ត៌មាន ពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ៖ សម្តេចតេជោ ហ៊ុន សែន សម្តែងការពេញចិត្តចំពោះកម្លាំងសន្តិសុខសមត្ថកិច្ចកម្ពុជា ដែលការពារសន្តិសុខសុវត្ថិភាព សម្រាប់មេដឹកនាំអាស៊ាន ដែលមកចូលរួមកិច្ចប្រជុំនៅកម្ពុជា បានយ៉ាងល្អ និងមានសុវត្ថិភាព សម្តេចតេជោ ហ៊ុន សែន ថ្វាយជោគជ័យនៃការរៀបចំកិច្ចប្រជុំអាស៊ាន ថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ និងប្រជាជនកម្ពុជាទាំងអស់ សម្តេចតេជោ ហ៊ុន សែន៖ មានកត្តា២ ដែលធ្វើឱ្យអាស៊ានទទួលបានសមាជិក TAC រហូតដល់៧ នៅឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន មិនមែនជាកូនជឹងនរណាទេ អាស៊ានមិនខ្វល់ថានរណាខឹងទេ ចំពោះការទទួលយកអ៊ុយក្រែនជាសមាជិក TAC។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត RULE ជាង ៦ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សរុបជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែផ្តល់តម្លៃ និងកិត្តិយសដល់និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យ​ ហើយតែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់ពួកគេ។ សម្រាប់សាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីចំនួនប្រមាណ១៨លើករួចមកហើយ។ ក្នុងឱកាសប្រគល់សញ្ញាបត្រនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណរយៈពេល១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានប្រឹងប្រែងជម្នះការលំបាកបណ្តាលមកពីជំងឺកូវីដ១៩ ដើម្បីធានាបានការសិក្សាអប់រំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រឹះស្ថានអប់រំទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១០ ជាមួយរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងវិបត្តិតែងមានឱកាស។ វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យឌីជីថល នៅក្នុងវិស័យនានាន រួមទាំងការសិក្សាផង…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ

FN ៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាល ផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយដែលបានអញ្ជើញមកជួបសំណេះសំណាលជាមួយពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯកជាថ្មីទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបនាពេលនេះជាលើកចុងក្រោយជាមួយពលរដ្ឋស្ម័គ្រចិត្តមករស់នៅរុនតាឯក តែមិនមែនជាជំនួបចុងក្រោយសម្រាប់ដំណាក់កាលអភិវឌ្ឍន៍នោះទេ ពោលសម្តេចនឹងមានជំនួបច្រើនលើកទៀតជាមួយពលរដ្ឋនៅតំបន់នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងអ្នកពាក់ព័ន្ធទាំងអស់ ដែលធ្វើឱ្យមានវឌ្ឍនភាពលើហេដ្ឋរចនាសម្ព័ន្ធនានានៅតំបន់អភិវឌ្ឍន៍រុនតាឯក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រការរៀបចំរបស់រាជរដ្ឋាភិបាល ហើយស្ម័គ្រចិត្តរើចេញពីតំបន់អង្គរ។ សម្តេចតេជោ…